- Khmernote Media
- ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំក្រុមការងារ ដែលមានវត្តមានលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកជំទាវរដ្ឋលេខាធិការពីរនាក់ និងមន្ត្រីសុខាភិបាលមួយចំនួនទៀត បានធ្វេីដំណេីរចុះទៅពិនិត្យស្ថានភាពទឹកជំនន់ជន់លិចមន្ទីរពេទ្យថ្មពួក និងមូលដ្ឋានសុខាភិបាលមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៌ពីលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យក្រុមការងារដឹងថា: នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៩:២១ នាទី មានទឹកហូរធ្លាក់យ៉ាងគំហុក
October 19, 2020 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ ៖ យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅវេលានេះទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង កម្ពស់មានការហក់ឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសអាសន្ន ទឹកហូរកាត់លើខ្នងទំនប់បរិមាណធារទឹកផ្នែកខាងលើហូរចូលខ្លាំង និងមានភ្លៀងធ្លាក់ផង ។ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បទបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយម បញ្ជាគ្រឿងចក្រកាត់តួរទំនប់ប្រវែង ២០ម៉ែត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរិមាហេដ្ឋារចនាសម្ពន្ធ័ប្រព័ន្ធធារាសាស្រ្ត និងលំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរទំនប់ផងដែរ ៕
October 19, 2020 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំពោះផេកមួយបានចុះផ្សាយថា ឆ្នោតយួនឃុបឃិតនៅសែនសុខ ការចុះផ្សាយខាងលេីនេះជាព័ត៌មានមិនពិត ជាក់ស្តែងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានចុះដល់ចំណុចទីតាំងខាងលើ ពិនិត្យឃើញថាទីតាំងទាំងនោះមានបើកតែអាជីវកម្មឆ្នោតខ្មែរដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវតែប៉ុណ្ណោះ ហេីយសមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំ និងធ្វេីកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មទាំងនោះ មិនឲ្យមានបើកល្បែងស៊ីសងខុសច្បាប់ និងឆ្នោតវៀតណាមឡេីយ ៕
October 18, 2020 - ព័ត៌មានជាតិ
ផេកស្នងការនគរបាលរាជធានៅភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានចុុះផ្សាយថា កម្លាំងនគរបាលការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះបង្ខំឲ្យប្រជាពលរដ្ឋទិញបំពង់ពន្លត់អគ្គិភ័យ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាយខាងលើ។ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យពិតជាបានអនុវត្តតាមគោលការណ៍ចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ និងបណ្តាអាជីវកម្មងាយរងគ្រោះ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមូលហេតុ ដែលអាចបង្កឲ្យមានគ្រោះអគ្គិភ័យ និងអប់រំណែនាំអំពីវិធីវិធានការនៃការពន្លត់បឋមដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ នៅពេលដែលមានហេតុការណ៍អគ្គិភ័យកើតឡើង ដើម្បីជៀសវាងការរាលដាលបង្កមហន្តរាយធ្ងន់ធ្ងរ ។ ការចុះណែនាំនេះដោយពុំមានការបង្ខិតបង្ខំឲ្យប្រជាពលរដ្ឋទិញបំពង់ពន្លត់អគ្គិភ័យដូចដែលផេកមួយចំនួនចុះផ្សាយនោះទេ ជាក់ស្តែងសមត្ថកិច្ចគ្រាន់តែត្រួតពិនិត្យ និងពន្យល់ឲ្យមានការយកចិត្តទុកដាក់ប្តូរថ្មីចំពោះបំពង់អគ្គិភ័យណាដែលហួសកាលបរិច្ឆេទប្រេីប្រាស់
October 18, 2020 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញចំនួន៣,៣៨៤គ្រួសារ។ ដែលពិធីនេះបានប្រព្រឹត្តទៅនៅជាប់ក្លោងទ្វាវត្តរតនតេជៈ ហៅវត្តកំពង់ក្តុល សង្កាត់ សាក់សំពៅ រាជធានីភ្នំពេញ។ តាមរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ ដោយមានផ្ទះចំនួន៤,៩៦៥ខ្នង ជន់លិច និងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ (ស្មើនឹង២៣,៥២០នាក់) រងគ្រោះដោយសារទឹកជំនន់នេះ។ ក្នុងចំណោមពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោទាំង៥,៥៨៧គ្រួសារនេះ
October 18, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ មានក្រពើទំងន់ជាង៣០គីឡូក្រាមមួយក្បាល បានរួចចេញពីអាងចិញ្ចឹមបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ខណៈដែលខណ្ឌដង្កោកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបានហៀរចេញពីសណ្តរស្ទឹងព្រែកត្នោត។ ហើយកាលពីយប់មិញនេះ ក្រពើដែលរួចនៅសង្កាត់ព្រែកកំពឹស ត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកកំពឹស និងប្រជាការពារសង្កាត់នាំគ្នាចាប់បានវិញហើយ ដែលវាមានទំងន់ប្រមាណដល់ទៅ៥០គីឡូឯណោះ។ ចំណែកព្រឹកមិញនេះថ្ងៃទី ១៨ តុលា ២០២០ យោងតាមគណនីហ្វេសបុក Smey Yoxic បានបង្ហោះវីដេអូលោកពូម្នាក់អូសក្រពើ ហើយបានបញ្ជាក់ថា “ប្រុងប្រយ័ត្នមិនមែនរួច1ទេ….តាហានិភ័យចាប់បានឡាំឌួយ🐊40kgមួយក្បាលទៀត ព្រឹកថ្ងៃទី18.10.20 ទីតាំង:ព្រែកកំពឹស”។ ចំពោះករណីនេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកកំពឹសបានបញ្ជាក់ប្រាប់នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះថាពុំមានករណីប្រជាពលរដ្ឋចាប់បានក្រពើមួយទៀតនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នោះទេ ។ សមត្ថកិច្ចបញ្ជាក់ថា
October 18, 2020 - ព័ត៌មានជាតិ
ក្រុងតាខ្មៅ ៖ ភ័យចង់គាំងបេះដូង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ បើករថយន្ត PRIUS ទាំងស្រវឹងធ្លាក់ភ្នែក ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករះ រថយន្តនិងម៉ូតូជាច្រើនគ្រឿង នៅមុខផ្សារតាខ្មៅថ្មី បណ្ដាលឲ្យមានបុរសម្នាក់រងរបួសជើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង០០:៤៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី១៧ ខែតុលា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចមុខផ្សារតាខ្មៅថ្មី លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សាក្សីដែលជាអ្នកដឹកបន្លែនិងជាអ្នកឃើញហេតុការណ៍ផ្ទាល់ម្នាក់ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ នៅត្រង់ចំណុចកើតហេតុខាងលើ(មុខផ្សារតាខ្មៅថ្មី) មានបងប្អូនប្រជាពលរដ្ឋនិងអាជីវករអ្នកលក់បន្លែ បានឈប់យានយន្ត រទេះ រ៉ឺម៉ក និងម៉ូតូដឹកបន្លែផ្សេងៗនៅលើចិញ្ចើមផ្លូវ
October 18, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃៗនេះ មានការបង្ហោះនិងស៊ែរតៗគ្នា ករណីវិដេអូមួយដែល យប់ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ដែលថតសកម្មភាពរថយន្តក្រុងទម្លាក់អ្នកដំណើរទើបត្រលប់ពីក្រៅប្រទេសឲ្យចុះមុន យកទៅធ្វើចត្តាឡីស័ក តេស្តរក មេរោគ COVID19 ពីសំណាក់មន្ត្រីសុខាភិបាល។ ខាងក្រោមនេះជាសារពីមន្ត្រី អន្តោប្រវេសន៍ ៖ អ្នកមិនត្រឹមតែជាអ្នកបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ អង្គភាពខ្ញុំទេ អ្នកកំពុងបំផ្លាញកិច្ចខិតខំរបស់ថ្នាក់ដឹកនាំជាតិ និងប្រជាជាតិទាំងមូលតែម្តង ដោយសារផលប្រយោជន៍បន្តិចបន្តួច ។ អ្នកលក់មនសិកា អ្នកឯងបំផ្លាញក្តីសង្ឃឹមនិងសេចក្តីសុខសាន្តប្រជាពលរដ្ឋនៃកម្ពុជា តើសង្ឃឹមអីទៀត ? ក្រសួងសុខាភិបាលត្រូវតែមានការបកស្រាយឲ្យបានត្រឹមត្រូវ ។ សកម្មភាព ទំលាក់ភ្ញៀវជាជនជាតិចិនដែលទើបចុះពីលើយន្តហោះ ហើយត្រូវយកទៅធ្វើចត្តាឡីសក្តិ តេស្តរក
October 18, 2020 - ព័ត៌មានជាតិ
ភ្នំពេញ: ករណីអគ្គិភ័យដែលឆាបឆេះផ្ទះមួយកន្លែង កាលពីនៅវេលាម៉ោង ៥និង៤០នាទីព្រឹក ថៃ្ងអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១០៤ ភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ +ម្ចាស់ឈ្មោះ ព្រឹល ស៊ីដេត ភេទប្រុស អាយុ ៣៩ឆ្នាំ (ជនជាតិ ខ្មែរ) – មុខរបរ : លក់នំប៉័ងសាច់ (រទេះរុញ) – មូលហេតុ៖ ដុតទៀនបង្កជាអគ្គិភ័យ – ប្រភេទសំណង់: ថ្មក្រោមឈើលើ (ទំហំ ៦ម៉ែត្រ
October 18, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ យោងតាមការបញ្ជាក់ពី ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួននជនសង្ស័យម្នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនាកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ វេលា ម៉ោង១៧និង០០នាទី នៅចំណុច លើផ្លូវវៀងក្រុង ដែលក្រុមហ៊ុនជប៉ុនកំពុងសាងសង់ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យខាងលើមានឈ្មោះ កាំង កាន ភេទ ប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ ។ ដោយជននេះបានយកកាំបិតដាវកាប់ ស៊ូជី ដែលជាសញ្ញាដាក់លើផ្លូវកំពុងសាងសង់ ខូចខាតអស់ចំនួន ១៥
October 18, 2020









