Khmernote Media
  • ព័ត៌មានជាតិ

    រាជធានី​ភ្នំពេញ៖​ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ និង​បកស្រាយ​បំភ្លឺ​ចំពោះ​ ​ការ​បង្ហោះ​ព័ត៌មាន​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​ មាន​ករណី​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​បុរី​ពិភព​ថ្មី​៣​ នៅ​យប់​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​ ។​ ​តាម​ការ​បញ្ជាក់​របស់​លោកស្នងការ​ និង​លោក​អធិការ​ខណ្ឌដង្កោ​ ដែល​ប្រចាំការ​នៅ​យប់​ថ្ងៃ​ទី​១៥​ ខែតុលា​ បាន​បញ្ជាក់​ថា​ មិន​មាន​ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ណាមួយ​ដូច​ផេ​ក​ទាំងនោះ​បាន​ចុះ​ផ្សាយ​នោះ​ទេ​។​ ការ​ចុះ​ផ្សាយ​ខុស​ពី​ការ​ពិត​នេះ​ គឺ​ក្នុង​គោលបំណង​អាក្រក់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​ និង​ដើម្បី​បំពុលបរិយាកាស​សង្គម​ នៅ​ពេល​ដែល​រាជធានី​ ខេត្ត​ជា​ច្រើន​កំពុង​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​ ជាក់ស្តែង​ដោយសារ​តែ​ម្ចាស់ផ្ទះ​ទៅ​បើក​សោរ​យក​របស់របរ​ហើយ​ប្រ​ញ៉ាប់​ពេក​ ទើប​ម្ចាស់​ភ្លេច​ចាក់សោរ​ផ្ទះ​។​ ​បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច​ ក៏​គ្មាន​ការ​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​នោះ​ទេ​។​ ជាមួយ​នោះ​សមត្ថកិច្ច​ចម្រុះ​តែងតែ​ចេញ​ល្បាត​ជា​ប្រចាំ​ដើម្បី​ជួយ​សង្គ្រោះ​ និង​ការពារ​ ទប់ស្កាត់​ កុំ​ឲ្យ​មាន​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​តូច​ បន្លំ​ចូល​លួច​ ឬ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ ៕

    October 17, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅវេលាម៉ោង​ ១០:៣៥នាទីយប់​ ថ្ងៃទី១៦​ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី​ តឹង​ សុធី​ ស្នងការរង​ នៅតែបន្តចេញល្បាតតាមបុរីនានាដែលត្រូវបានជន់លិចដោយសារជំនន់ទឹកស្ទឹង​ ដេីម្បីការពារ​ និងទប់ស្កាត់កុំឲ្យមានករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ​ ដែលត្រូវបានបិទទ្វារចាក់សោរ​ ដោយចាកចេញទៅរកទីទួលសុវត្ថិភាព​ ៕

    October 17, 2020
  • សង្គម

    កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយជូនដល់សាធារណជន និងជាពិេសសលោកគ្រូបុរាណ ជា សុខហេង ដែលមិនមានវិជ្ជាជីវៈជាពេទ្យ អោយបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ និងសូមអោយបងប្អូនប្រជាពលរដ្ឋឈប់ជឿតាមការឃោសនា របស់គ្រូបុរាណរូបនេះតទៅទៀត ដើម្បីជៀសវាងមានបញ្ហាសុខភាព។ ក្រោយចេញសេចក្តីប្រកាសមិនបានប៉ុន្មានផង លោកគ្រូបុរាណ ជា សុខហេង បានចេញវិដេអូសុំទោស ឯកឧត្តមរដ្ឋមន្ត្រី និងសុំអោយខ្លួនបន្តជួយប្រជាពលរដ្ឋបន្តទៀត។ លោក ជា សុខហេង បានរៀបរាប់ថា៖ “ខ្ញុំបាទ ជា សុខហេង អ្នកចាប់សរសៃសូមគោរពអភ័យទោសដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលរូបខ្ញុំបាទមានកំហុសធ្វើអោយប៉ះពាល់ ទៅដល់វិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល។ ខ្ញុំបាទសូមសន្យាថាមិនអោយមានកំហុសជាលើកទីពីរឡើយ។ សូមឯកឧត្តមមេត្តាប្រោសប្រណីដល់រូបខ្ញុំបាទ អោយបានបន្តជួយដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋបន្តទៀតផង។ សេចក្តីគួរពុំគួរសូមឯកឧត្តមរដ្ឋមន្ត្រីមេត្តាសណ្តោសប្រណីដល់រូបខ្ញុំបាទផង។ សូមឯកឧត្តមរដ្ឋមន្ត្រីទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ។”

    October 17, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ប៉ុន្មានថ្ងៃកន្លងនេះ ប្រទេសកម្ពុជាបានរងសម្ពាធ ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់ជាច្រើន បណ្តាលឲ្យនៅតាមតំបន់មួយចំនួនរងការលិចលង់ ខូចខាតទ្រព្យសម្បត្តិ និងមានអ្នកបាត់បង់អាយុជីវិត ដោយសារតែលង់ទឹកផងដែរ។ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ ក៏មានហេតុការណ៍ដ៏រន្ធត់មួយ ករណីបាក់ស្រុតផ្ទះបណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុង។ ហេតុការណ៍បាក់ស្រុតផ្ទះនេះផងដែរបានកើតឡើងនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយកើតហេតុអាជ្ញាធរមានសមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅក្បែរមាត់ស្ទឹង-ព្រែក-ទន្លេ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈជំនន់ទឹកភ្លៀងនៅមិនទាន់ថមថយនៅឡើយនោះទេ៕ រូបភាព៖ មហាគ្រួសារតាខ្មៅ  

    October 17, 2020
  • សង្គម

    ជំនន់ទឹកភ្លៀងកំពុងធ្វើការវាយប្រហារមកកាន់ប្រទេសកម្ពុជា និងធ្វើអោយប៉ះពាល់ដល់ខេត្តមួយចំនួន ក្នុងនោះដែររាជធានីភ្នំពេញក៏បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះដូចគ្នា ជាក់ស្តែងនៅក្នុងទឹកដីខណ្ឌដង្កោ កំពុងតែជម្លៀសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទៅកាន់ទីទួលមានសុវត្ថិភាព។ ថ្មីៗនេះបងស្រីម្នាក់ដែលជាម្ចាស់ផ្ទះមួយដែលត្រូវបានទឹកជន់លិចលង់ បានបង្ហោះសារដ៏គួរអោយសង្វែកមួយថា៖ “អាណិតផ្ទះណាស់ទើបតែបានមកនៅ១០ថ្ងៃឥឡូវត្រូវចេញចោលទៀត មើលរូបភាពហើយគួអោយសង្វេកណាស់ ជម្រកដែលខ្ញុំមិនធ្លាប់មាន​ ការខិតខំប្រឹងប្រែងរបស់ពួកខ្ញុំរយ:ពេលប្រាំឆ្នាំខ្ញុំបានជម្រកមួយនេះសម្រាប់ជ្រកតែឥឡូវលិចអស់ហើយ”៕

    October 17, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០មុននេះបន្តិច រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងមួយស្តីពីការគ្រោងបើកទ្វារទឹក ទំនប់វារីអគ្គិសនីកំចាយ ដែលវាអាចនឹងជន់លិចភូមិសាស្ត្រនៅអមសងខាងព្រែក ដូចនេះរដ្ឋបាលខេត្តបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ រស់នៅតាមតំបន់ខាងលើបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ក្នុងសេចក្តីជូនដំណឹងនោះបានរៀបរាប់ថា៖ “រដ្ឋបាលខេត្តមានកិត្តិយស សូមជូនដំណឹងដល់សាធារណ:ជន មេត្តាជ្រាបថា៖ ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វារទឹកតាមបច្ចេកទេស ដោយសន្សឹមៗ នាពេលឆាប់ៗនេះ ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ នៅតាមដងព្រែកជ្រាបជាព័ត៌មាន និង មានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ ផ្សេងៗ ជាយថាហេតុ។”

    October 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ មន្ត្រីអាវុធហត្ថខណ្ឌដង្កោមួយរូប ទើបចេញពីជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចលង់ដោយជំនន់ទឹកភ្លៀង ជិះម៉ូតូត្រលប់មកផ្ទះវិញ បែរជាត្រូវរថយន្តបុកបាក់ជើងម្ខាង ហើយបើករត់បាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង០៨:៤៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខធនាគារABA ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមសម្ដីភរិយារបស់ជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់មានឈ្មោះ យស ពិសិដ្ឋ អាយុ៤០ឆ្នាំជាង មុខរបរមន្ត្រីអាវុធហត្ថខណ្ឌដង្កោ ស្នាក់នៅជាមួយគាត់នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HK-0995 ត្រលប់មកពីចុះបេសកម្មជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងលិចលង់ផ្ទះសំបែង នៅក្នុងខណ្ឌដង្កោ លុះចប់ម៉ោងប្ដូរវេន

    October 17, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា  ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន ធ្វើឲ្យផ្លូវ-ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បានទេ។ រូបតំណាង អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការបិទចរាចរណ៍ទាំងស្រុងចំពោះរថយន្តដឹកទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៩, ៦២, ៦៤, ៩៥, និងផ្លូវខេត្តលេខ២៦២៧ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានជូនដំណឹងជាថ្មី ក្នុងគោលបំណង ដើម្បីចូលរួមថែរក្សា ផ្លូវ-ថ្នល់ កុំអោយបាក់ស្រុត និងធានាដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព៕

    October 17, 2020
  • ព័ត៌មានជាតិ

    កាលពីប៉ុន្មានថ្ងៃមុន លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះដោយសារទឹកជំនន់ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានរសាត់តាមទឹក។ ថ្មីៗនេះផងដែរ ក្រុមការងារស៊ីម៉ាក់បានរកឃើញគ្រាប់មីនបន្ថែមទៀត ក្រោយទឹកហូរច្រោះអស់ដី។ តាមរយៈលោក ហេង រតនា បានឲ្យដឹងដូច្នេះថា មិនមែនហូរតា​មទឹក​ទេ​ តែក្រោយទឹកហូរច្រោះអស់ដី​ ចេញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះហ្នងនៅតាមផ្លូវ! នៅថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២០​នេះ​ នៅទិសឃុំកំពង់ល្ពៅ​ ស្រុកសំឡូត​ ខេត្តបាត់ដំបង។ ក្រុមជំនាញសុីម៉ាក់បានបោសសំអាតគ្រាប់មីនទាំងអស់ដោយសុវត្ថិភាព! សូមបន្តអំពាវនាវចំពោះបងប្អូនរស់នៅតំបន់ទឹកជំនន់និងជាតំបន់គ្រាប់មីន​ សូមមេត្តាប្រុងប្រយ័ត្ន​! និងករណីមានឃេីញគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះ​ សូមរាយការណ៍ជូនប៉ូលីសមូលដ្ឋាន​ ឬកំលាំងសុីម៉ាក់ជាបន្ទាន់​ ដេីម្បីមានវិធានការដោះស្រាយបញ្ហាជូន!

    October 17, 2020
  • ព័ត៌មានជាតិ

    នេះជាវិដេអូរន្ធត់ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ត Lexus បើកបំបុកហេីយថយកិន​​បណ្ដាល​អោយ​មនុស្ស​ស្លាប់​នោះ​គឺ​ កេីតឡេីងនៅ​ ចំណុច​ផ្លូវ​ ១៧៣​ កែងផ្លូវ​ ៣២៨​ សង្កាត់​ ទួលស្វាយព្រៃ​ ១​ ខណ្ឌ​ បឹងកេងកង​ វេលា​ម៉ោង​ ២៣:៣០​ នាទី​ ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ដោយរថយន្ត​បានបេីក​បុក​ម៉ូតូ​ជនរងគ្រោះ​ ពីក្រោយ​ ។ ជនបង្ក​ឈ្មោះ​ យ៉ាន់​ណា​ លីណា​ ភេទ​ ប្រុស​ អាយុ​ ៣០​ ឆ្នាំ​

    October 17, 2020