Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា៖ ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។ គិតត្រឹមម៉ោង 9.00នាទី ព្រឹក ថ្ងៃ១៦ តុលា ២០២០ នេះថវិកាទទួលបាន $6,153,049 ដុល្លារ និង 204 លានរៀល ដែលក្នុងនោះ ៖ ១-លោកឧកញ៉ា គិត ម៉េង និង លោកជំទាវម៉ៅ ចំណាន ២០ មុឺនដុល្លារ ២-ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ ៣-លោកឧកញ៉ា ថៃ ជាហួត

    October 16, 2020
  • ព័ត៌មានជាតិ

    «រដូវទឹកឡើង ទឹកជំនន់សូមប្រយ័ត្នសត្វពស់ តើពេលពស់ចឹកត្រូវធ្វើដូចម្តេច។» ស្វែងយល់អំពីការជួយសង្រ្គោះពេលពស់ចឹក!!! ពស់ចឹកនៅតែជាគ្រោះថ្នាក់មួយដែលគេជួបប្រទះជារឿយៗ ជាពិសេសនៅតំបន់ស្រែចម្ការខ្មែរយើង។ ថ្វីបើដំបូងឡើយស្នាមខាំជារបួសតូចបន្តិចបន្តួច តែក្នុងករណីខ្លះវាអាចបណ្តាលជាជំងឺធ្ងន់ធ្ងរភ្លាមៗ និងអាចបណ្តាលឲ្យស្លាប់ផងក៏មាន។ ក) ប្រភេទពស់ពិស៖ ក្នុងចំណោមពស់ប្រមាណជិត ៦០ប្រភេទ ដែលគេស្គាល់ក្នុងប្រទេសកម្ពុជា ក្រុមអ្នកជំនាញខាងសត្វពស់បានសំគាល់ឃើញថា មានពស់ពិស១២ ប្រភេទ ជាមូលហេតុបង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ក្នុងនោះពស់៦ ប្រភេទដែលបង្ករគ្រោះថ្នាក់ញឹកញាប់ដោយសារវារស់នៅជិតៗភូមិដ្ឋានយើងមានៈ – ពស់វែកក្របី – ពស់វែកដំបូក – ពស់ហនុមាន – ពស់ក្រាយឬថ្នាំងអំពៅសខ្មៅ – ពស់បៃតង ២ប្រភេទទៀត មាន ៥ ប្រភេទទៀតវាច្រើនរស់នៅក្នុងព្រៃឆ្ងាយពីភូមិៈ

    October 16, 2020
  • ព័ត៌មានជាតិ

    បន្ទាយ​មាន​ជ័យ​ ៖​ យ៉ាង​ហោ​ចណាស់​ក៏​មាន​មនុស្ស​ក្មេង​ចាស់​ចំនួន​៥​នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក​ នៅ​ទីកន្លែង​ដោយឡែក​ពី​គ្នា​ ម្នាក់​ទៀត​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ និង​សត្វ​គោ​០១​ក្បាល​ត្រូវ​រន្ទះបាញ់​ ដែល​ករណី​នេះ​កើតឡើង​នៅ​ខេត្តបន្ទាយមានជ័យ​ ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​ ។​ ​ ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​៖ ​ករណី​ទី​០១/-​នៅ​វេលា​ម៉ោង​ ១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​ មានឈ្មោះ​ម៉​ន​ វួ​ន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជា​មនុស្ស​សតិ​មិន​ប្រក្រតី​ នៅ​ភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ បាន​ផឹកស្រា​ស្រវឹង​ចុះ​ងូតទឹក​កំពុង​ឡើង​ជន់​ បណ្តាល​ឲ្យ​លង់​ស្លាប់​ ។​ ​ករណី​ទី​០២/-​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ ក្មេង​ប្រុស​ឈ្មោះ​ ឈៀ​ មង្គល​ អាយុ​០៦​ឆ្នាំ​

    October 16, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តាមរយៈការអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នារីខ្មែរឈ្មោះ សែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន ដែលមានបំណងត្រលប់មកកម្ពុជាវិញ ដោយសារតែមិនអាចរស់នៅចុះសម្រុងជាមួយប្តីបាន។ ស្ថានអគ្គកុងស៊ុលបានចេញលិខិតបើកផ្លូវដល់រូបនាង ហើយប៉ូលិសចិនក៏បានយល់ព្រមនឹងប្រគល់ទិដ្ឋាការជូននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខាងមុខ។ បច្ចុប្បន្ន នាងកំពុងស្នាក់នៅផ្ទះមិត្តភក្តិជាស្ត្រីខ្មែរនៅជិតប៉ុស្តិ៍ប៉ូលិសខេត្តជឺជាំង ក្រុងវិនចូវ ដើម្បីរង់ចាំទទួលទិដ្ឋាការ។ តាមសំណើររបស់ស្ថានអគ្គកុងស៊ុល អង្គការសម្ព័ន្ធចាប់ដៃកម្ពុជានៅភ្នំពេញបានយល់ព្រមជួយចេញសំបុត្រយន្តហោះដល់នាង។ ស្ថានអគ្គកុងស៊ុល ក៏បានឧបត្ថម្ភថ្លៃហូបចុក ថ្លៃសំបុត្ររថភ្លើង (ពីទីក្រុងវិនចូវ មកសៀងហៃ) ថ្លៃពិនិត្យស្វែងរកមេរោគកូវីដ១៩ ដែលសរុបជាទឹកប្រាក់៥០០ដុល្លារអាមេរិកជូនដល់នាងផងដែរ៕  

    October 16, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-នៅយប់ថ្ងៃទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២០​ កម្លាំងគណ:បញ្ជាការឯកភាពក្រុងព្រះសីហនុ​ បានចុះធ្វេីការឆែកឆេរអាវុធជាតិផ្ទុះ​ ស្ថិតនៅចំណុចផ្លូវឯករាជ្យ​ ក្រុម៧ ភូមិ២​ សង្កាត់២​ ក្រុង/ខេត្តព្រះសីហនុ​ បានឃាត់ខ្លួនជនសង្ស័យ ចំនួន​ ០២នាក់​ មានឈ្មោះដូចខាងក្រោមៈ ១-ជនសង្ស័យឈ្មោះ​ Mai Zixi ភេទ​ ប្រុស​ ឆ្នាំកំណេីត​ ១៩៩៣ ជនជាតិ​ ចិន​ មុខរបរ​ បម្រេីសេវាកម្មទេសចរណ៌​ ស្នាក់នៅបណ្ដោះអាសន្ន​ ភ្នំពេញ មានស្រុកកំណេីត​ នៅខេត្ត​ក័ងចូវ ប្រទេសចិន ២-ជនសង្ស័យឈ្មោះ​ Bian Wei Toa

    October 16, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានជន់លិចយ៉ាងខ្លាំងបណ្តាលឲ្យកំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺរងការខូចខាត ក្នុងស្ថានភាពបែបនេះធ្វើឲ្យផ្លូវ-ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ។ រូបតំណាង ហេតុនេះ មន្ទីរសាធារ​ណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមធ្វើការបិទចរាចរណ៍ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ១៤១ (ចាប់ពីផ្សារព្សៃផ្តៅ ដល់ផ្លូវជាតិលេខ១៣០) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ដើម្បីថែរក្សា ផ្លូវ-ថ្នល់ កុំឲ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកប ដោយសុវត្ថិភាព៕

    October 16, 2020
  • ព័ត៌មានជាតិ

    នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចុះទៅជួបសួរសុខទុក្ខដោយផ្ទាល់ជាមួយ ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ ដែលបានរងផងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ឆ្លៀតក្នុងឱកាសនោះដែរសម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់អោយដឹងថា ចំពោះខេត្តកំពង់ស្ពឺ ទឹកចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗ ប៉ុន្តែ សម្រាប់ខេត្តកណ្តាល និងរាជធានីភ្នំពេញ អាចនឹងបន្តប៉ះពាល់យូរជាងកំពង់ស្ពឺ ប្រមាណ២ទៅ៣ថ្ងៃបន្ថែមទៀត ដោយសារតែភូមិសាស្ត្រ ខេត្តកណ្តាល និងភ្នំពេញ នៅក្រោមកំពង់ស្ពឺ។ ក្នុងនោះសម្តេចក៏បានបញ្ជាក់បន្ថែមថា ចំពោះខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ធំ ស្ទឹងត្រែង ហើយនឹងខេត្តព្រះសីហនុ ក៏មានការធូរស្រាលហើយ ប៉ុន្តែតាមការព្យាករណ៍អាកាសធាតុ វានឹងមានព្យុះ មានសម្ពាធទាបបន្តទៅទៀត ដែលអាចនឹងគម្រាមកំហែងដល់តំបន់ដែលរងគ្រោះស្រាប់ទេ

    October 15, 2020
  • ព័ត៌មានជាតិ

    ថ្លែងនៅក្នុងជំនួបសួរសុខទុក្ខដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងខណ្ឌដង្កោ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “នៅទីនេះខ្ញុំគួរតែបញ្ជាក់បន្តិច បញ្ហាជំនន់លើកនេះមិនមែនជំនន់តែនៅក្នុងប្រទេសកម្ពុជាទេ ប្រទេសថៃ ជូនដំណឹងមកយើងថាអាចនឹងបើកទឹកទម្លាក់មក ក៏ប៉ុន្តែមកដល់ពេលនេះប្រហែលជាមិនទាន់ទម្លាក់មកទេ”។ ថ្លែងបន្ថែមសម្តេចក៏បានបញ្ជាក់ថា “ប្រសិនបើប្រទេសថៃ ទម្លាក់ទឹក ខេត្តបន្ទាយមានជ័យ អាចនឹងទទួលរងបន្ថែម”។ គួរបញ្ជាក់ផងដែរថា ទោះជាយ៉ាងណារដ្ឋាភិបាលអំពាវនាវអោយប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលកងកំលាំងទាំង៣ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋអោយទាន់ពេលវេលា៕

    October 15, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត្រ បានឲ្យដឹងថា ការលង់ ឬការជិតស្លាប់ដោយសារលង់ទឹក ច្រើនតែជាបញ្ហាដែលគេតែងតែហៅឲ្យអ្នកធ្វើការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ មកជួយសង្គ្រោះ មុននឹងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ នៅក្នុងការលង់ទឹក ទឹកកម្រចូលសួតក្នុងបរិមាណច្រើន ពីព្រោះនៅពេលប៉ះនឹងវត្ថុរាវ ការកន្ត្រាក់បំពង់កកើតឡើង ហើយការកន្ត្រាក់ទាំងនេះនឹងបិទដង្ហើមពីមាត់ និងច្រមុះ។ ខាងក្រោមនេះគឺជា វិធីសង្គ្រោះបន្ទាន់នៅពេលលង់ទឹក៖ ១) អាទិភាពដំបូងបំផុតនៅក្នុងការគ្រប់គ្រងជនរងគ្រោះលង់ទឹក គឺរក្សាសុវត្ថិភាពបុគ្គលិកជួយសង្គ្រោះ។ អ្នកជួយសង្គ្រោះគួរពិចារណាពីលទ្ធភាពនៃការកើតមានរបួសនៅនឹងឆ្អឹងខ្នងរបស់ជនរងគ្រោះ ប្រសិនបើទាក់ទងនឹងគ្រោះថ្នាក់នៃការលោត ឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ គួរតែសែងយកអ្នករងគ្រោះចេញពីទឹក ដោយប្រើក្តារបន្ទះរឹងជាជំនួយ។ ២) ដើម្បីជៀសវាងមានបញ្ហាធ្ងន់ធ្ងរពីការខ្វះអុកស៊ីសែន ត្រូវបង្ហើបក្បាលឲ្យផុតពីទឹក ដើម្បីឲ្យគាត់អាចដកដង្ហើមបាន។ ទោះបីជាអ្នកលង់ទឹកមិនទាន់ត្រូវបានយកចេញពីផ្ទៃទឹកក៏ដោយ ក៏យើងត្រូវចាប់ផ្តើមបញ្ចូលខ្យល់សិប្បនិម្មិតដល់គាត់រហូតដល់បានបញ្ជូនគាត់មកដល់ច្រាំង។ ៣) នៅលើដីគោកស្ងួតមិនត្រូវរមៀលគាត់ទេ តែត្រូវដាក់គាត់ក្នុងដំណេកផ្អៀងសុវត្តិភាព ទៅខាងឆ្វេងដើម្បីអោយទឹកកំអួតចេញពីផ្លូវដង្ហើមខាងលើ និងដាក់ក្បាលឲ្យទាបបន្តិច

    October 15, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាជាព័ត៌មានថា កំណាត់មហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីរអិលបាក់ដីធ្លាក់រាយប៉ាយនៅលើផ្លូវបណ្តាលមកពីទឹកភ្លៀងហូរច្រោះ ។ ហើយខណៈពេលនេះក្រុមការងារបច្ចេកទេសកំពុងធ្វើការកាយសម្អាត។ ដូច្នេះស្នើសុំបងប្អូនដែលមានបំណងធ្វើដំណើរឆ្លងកាត់មហាវិថីជំទាវម៉ៅ សូមមានការប្រុងប្រយ័ត្ន​ និងត្រូវបេីកបរនៅខ្សែផ្លូវម្ខាងទៀតនៃមហាវិថីដដែល​ (​ កុំបេីកបរនៅផ្នែកជាប់ជំរាលភ្នំ​ )​ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍​ និងរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ ប្រភព៖ ប្រតិកម្មរហ័សខេត្តព្រះសីហនុ

    October 15, 2020