Khmernote Media
  • ព័ត៌មានជាតិ

    ថ្លែងនៅក្នុងជំនួបសួរសុខទុក្ខដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងខណ្ឌដង្កោ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះលោកឧកញ៉ា ហុង ពីវ ដែលបានផ្តល់កន្លែងស្នាក់នៅដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅក្នុងបុរីពិភពថ្មីគួរស្រូវ២ ។ ទោះជាយ៉ាងណារដ្ឋាភិបាលអំពាវនាវអោយប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលកងកំលាំងទាំង៣ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋអោយទាន់ពេលវេលា៕

    October 15, 2020
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៥.១០.២០២០ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានទទួលស្គាល់ថា៖ ពិតជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន!។ លោកបន្តថា៖ រួចចំនួន១ក្បាលប៉ុណ្ណោះ ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម វាបានរួចនៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅកសិដ្ឋានចិញ្ចឹមក្រពេីមួយកន្លែង ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ចំពោះមូលហេតុនៃការរួចចេញសត្វក្រពើនេះដែរ លោកចៅសង្កាត់បញ្ជាក់ថា៖ ទឹកជនលិចដល់អាង ប៉ុន្តែអាងគេនោះមានរនាំងដែកការពារដែរ ស្របពេលទឹកជំនន់កំពុងវាយលុកលិចលង់ ផ្លូវ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ស្ទើរគ្រប់រាជធានី.ខេត្ត ជាពិសេសគឺខេត្តកំពង់ស្ពឺ, កណ្ដាល, «ខណ្ឌដង្កោ» រាជធានីភ្នំពេញតែម្ដង ដែលមានព្រំប្រទល់ជាប់គ្នា

    October 15, 2020
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ថានឹងចុះត្រួតពិនិត្យដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីមើលនិងដឹកនាំផ្ទាល់អំពីការជម្លៀស និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕ ប្រភព៖ Freshnews

    October 15, 2020
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ សម្ពាធទាបសកម្មមួយ (Active Low) កំពុងស្ថិតនៅលើភាគកណ្តាលប្រទេសហ្វីលីពីន។ រូបតំណាង តាមការព្យាករណ៍ សម្ពាធទាបសកម្មនេះ នឹងរំកិលចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) ដោយធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកកម្ពុជា។ ជាមួយគ្នានេះ ប្រព័ន្ធសម្ពាធទាប បាន និងកំពុងបន្តអូសបន្លាយពីលើកម្ពុជា ដែលធ្វើឲ្យស្ថានភាពប្រែប្រួលដូចខាងក្រោម៖

    October 15, 2020
  • ព័ត៌មានជាតិ

    បើតាមការអោយដឹងនៅលើទំព័រ Facebook របស់ក្រសួងធនធានទឹកនិងឧតុនិយម បានអោយដឹងនៅមុននេះបន្តិចថាកម្ពស់ទឹកនៅសំណង់ទ្វារទឹកទំនប់អាង៧មករានាពេលនេះ មានកម្រិតកម្ពស់ទ្វារទឹកខាងមុខ ៦,៥៦ ម៉ែត្រហូរលើទ្វារទឹកកម្ពស់ ១,៧៦ ម៉ែត្រ ,កម្ពស់ទ្វារទឹកក្រោយ ៩,៤៧ម៉ែត្រ ។ បើធៀបនឹងកម្ពស់ទឹកកាលពីយប់ គឺបានបន្តកើនឡើងបន្តិចត្រឹម ០,០២ម៉ែត្រ ទៀតប៉ុណ្ណោះ ។ នៅស្ថានភាពប្រឈមចំពោះមុខ ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមជាបន្តបន្ទាប់ជាមួយក្រុមការងារបច្ចេសទេសធ្វើការអន្តរាគមន៍ទប់ទល់ជំនន់ស្ទឹងព្រែកត្នោត ដើម្បីធ្វើយ៉ាងណាខិតខំបន្ថយផលប៉ះពាល់ជាអតិបរមាដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជន់ជំនន់ទឹកភ្លៀងខាងលើនេះ។ ទន្ទឹមនឹងគ្នានេះដែរនៅតំបន់ផ្សារព្រែកជ្រៃ ក្នុងខណ្ឌដង្កោ ដែលបានជន់លិចកាលពីយប់មិញនេះ កំពុងតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ និងតំបន់ក្បែរនោះដូចគ្នា។ ទោះជាយ៉ាងណារដ្ឋាភិបាលអំពាវនាវអោយប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលកងកំលាំងទាំង៣ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋអោយទាន់ពេលវេលា៕

    October 15, 2020
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពកម្ពស់ទឹកអាងទន្លេវ៉ៃគោ និងទំនប់ទប់ទឹកនៅផ្លូវក្រវ៉ាត់ក្រុង ដើម្បីធ្វើការវាយតម្លៃ និងដាក់ចេញនូវវិធានការបន្ថែមក្នុងកិច្ចបង្ការហានិភ័យដែលបង្កដោយជំនន់ទឹកភ្លៀង ។ ក្នុងនោះដែរកម្ពស់ទឹកនៃអាងទឹកទន្លេវ៉ៃគោបានហក់ឡើងដល់ ៣.៨៣ម៉ែត្រ ខណៈដែលកម្ពស់នៃកម្រិតទឹកប្រកាសអាសន្នត្រឹម ៣.៧០ម៉ែត្រ ប៉ុណ្ណោះ។ អាស្រ័យដោយភ្លៀងនៅតែបន្តធ្លាក់ដែលបានធ្វើឲ្យកម្ពស់ទឹកនៅតែបន្តកើនឡើងបន្តិចទៀតនៅថ្ងៃនេះ ឯកឧត្ដមអភិបាលខេត្ត បានដាក់ចេញនូវវិធានការបន្ថែមដោយបានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុងស្វាយរៀង ចាត់ចែងលើកទំនប់នៅផ្លូវក្រវ៉ាត់ក្រុងឲ្យខ្ពស់ថែមមួយកម្រិតទៀត

    October 15, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយលើសារព័ត៌មាន The New York Times បានឲ្យដឹងថា កូនប្រុសពៅរបស់លោកប្រធានាធិបតី Donald Trump គឺ Barron Trump ត្រូវបានគេធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ និងមិនមានចេញរោគសញ្ញាអ្វីនោះទេ ក្រោយពេលឪពុកម្តាយរបស់ខ្លួនវិជ្ជមានជាមួយវីរុសនេះដែរ នេះបើតាមការបញ្ជាក់ពីលោកជំទាវ Melania Trump។ គួរបញ្ជាក់ផងដែរថា កាលពីដើមខែតុលា កន្លងមកនេះ លោក Trump និងលោកជំទាវ Melania ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ ហើយសេតវិមាន White House បានបញ្ជាក់ថា Barron ដែលមានអាយុ១៤ឆ្នាំ បានតេស្តអវិជ្ជមាន ប៉ុន្តែបែរជាលោកជំទាវ

    October 15, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តតាកែវ បានឲ្យដឹងថា ដោយសារតែប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យជន់លិចផ្លូវជាតិលេខ២ និងលេខ៣ មានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ដល់ប្រជាពលរដ្ឋ និងគ្រប់មធ្យោបាយធ្វើដំណើរ។ រូបតំណាង រដ្ឋបាលខេត្តតាកែវ សូមធ្វើការផ្អាកចរាចរបណ្តោះអាសន្នចំពោះយានយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់ចំពោះផ្លូវជាតិលេខ២ (ចាប់ពីរង្វង់មូលអូរចំបក់ ដល់ស្ពានកំពង់ដង្កោ ព្រំប្រទល់ខេត្តកណ្ដាល) និងរថយន្តគ្រប់ប្រភេទចំពោះផ្លូវជាតិលេខ៣ (ចាប់ពីអង្គតាសោម ដល់ព្រំប្រទល់ខេត្តកណ្ដាល) ចាប់ពីពេលជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    October 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នារីជនជាតិចិនស្រស់ស្អាតម្នាក់ ដើរអូសវាលីស្រែកយំឈរកន្លែងផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ចុះទៅផ្សាយជួយលួងលោមនាំមកខាងវិញ តែនាងមិនព្រម ក៏ស្រែកឡាំប៉ាបង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង១១:០៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចរង្វង់មូលសម្ដេចសង្ឃជួនណាត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សេចក្ដីរាយការណ៍បន្តថា ទំរាំមានប្រជាពលរដ្ឋចេះភាសាចិនមកដល់ ទើបអាចជួយលួងលោមនាងអោយចូលទៅខាងសិន តែមិនព្រមឡើយ ហើយនាងប្រាប់ថា គ្មានលុយទេ ត្រូវចោរឆក់កាបូបអស់លុយរលីងពីខ្លួន សល់តែប៉ាស្ព័រប៉ុណ្ណោះ និងចង់ទៅប្រទេសរបស់នាងវិញ និងស្រែកយំឡាំប៉ាកណ្ដាលផ្លូវជាងកន្លះម៉ោង ទើបមានសមត្ថកិច្ចចុះមកអន្តរាគមន៍ ទើបនាងយល់ព្រមចូលទៅខាងវិញ ហើយសមត្ថកិច្ចក៏សួរនាំសិន ដើម្បីធ្វើការតាមជំនាញបន្តទៀត។ ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចតុមុខ ចុះមកនាំនារីជនជាតិចិនរូបស្រស់នោះ ទៅស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំសិនមុននឹងធ្វើការបន្តតាមជំនាញ៕

    October 15, 2020
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនឹងករណីចោរម្នាក់ លួចគាស់ចូលក្នុងហាងទូរស័ព្ទ ហើយប្រមូលយកទូរស័ព្ទបានទាំងការ៉ុង គេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍គាស់ហាងទូរស័ព្ទនោះកើតឡើងតាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០០ និង៥៥នាទី ប៉ុន្តែមិនបានដឹងទីតាំងច្បាស់នោះទេ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bun Rony បានអោយដឹងថា “មួយរយៈនេះមាន​ ចោរគាស់ផ្ទះ​ ចោរលួច​ ចោរចោះតំបូល​ ចោរកាត់សោរ​ ចោរកាត់ជញ្ជាំងមានច្រេីនណាស់​ សូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់។ បេីមានពត៌មានណាដែលទាក់ទងនឹងចោរដូចរូបខាងលេីនេះសូមមេត្តាទាក់ទងមកខ្ញំបាទផ្ទាល់ក៏បាន។ ————————- ដូចជាក្នុងករណីនេះ​ ចោរបានចូលតាមផ្ទះដែលចាក់សោរចោល​ ហេីយកាត់ជញ្ជាំងចូលមកយកតែម្តង។ ————————- 010/085-222244

    October 15, 2020