- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភំ្នពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រមូលវត្ថុតាងកសាងសំណុំរឿង រួមនិងជនសង្ស័យ៤នាក់ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធគ្រឿងញៀន ទម្ងន់ ២១០៦គីឡូក្រាម ២១៥,៨៩ក្រាម និងសារធាតុគីមីផ្សំ ៦០០ គីឡូក្រាម ដែលបង្ក្រាបបាននៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញ ៤គោលដៅ ដែលមានតម្លៃ១០លានដុល្លារ ។ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម នាយឧត្ដនសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំផ្ទាល់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍
October 14, 2020 - សិល្បៈ
តារាចម្រៀងល្បីឈ្មោះ ម្ចាស់បទ ជាប់រវល់ គឺលោក សាន ផានិត បានមករើផ្ទះនៅក្នុងតំបន់ផ្សារត្រពាំងខ្លឹង ខណ្ឌពោធិ៍សែនជ័យ ដោយសារតែផ្ទះរបស់លោកត្រូវបានជំនន់ទឹកភ្លៀងលង់លិច ពេញផ្ទះ។ បើតាមការរៀបរាប់របស់លោក សាន ផានិត នៅក្នុងវិដេអូ live របស់លោកបានអោយដឹងថា ផ្ទះនេះលោកខានមកមើលមួយរយៈមកហើយ ពេលនេះវាបានលិចនឹងបានខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងនៅក្នុងឆ្នាំ២០២០នេះ បានរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើន មិនថានៅតាមបណ្តាខេត្តមួយចំនួនរឺរាជធានីភ្នំពេញនោះទេ ដោយសារតែមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាបានរងឥទ្ធិពលព្យុះជាច្រើនផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការតាមដានរាល់ការជូនដំណឹងរបស់អាជ្ញាធរ៕ មករើអុីវ៉ាន់ចេញ Posted by San Phanith on Tuesday, 13
October 14, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានចេញផ្សាយកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះបានអោយដឹងថា នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងធ្វើការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០:០០ ដល់ម៉ោង ២៤:០០ នៅក្នុងបុរីប៉េងហ៊ួត បឹងស្នោរ នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការផ្អាកផ្គត់ផ្គង់ទឹកនេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរនាឡិកាទឹកថ្មីទំហំ ៨០មម នៅលើផ្លូវលេខ៨០២ ដែលតម្រូវអោយមានការផ្អាកផ្គត់ផ្គង់ទឹកចាប់ពីផ្លូវ ៧២៧ ដល់ផ្លូវ ៧២១ ក្នុងបុរីប៉េងហ៊ួតបឹងស្នោរ៕
October 14, 2020 - សិល្បៈ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបង្ខំចិត្តចាកចេញ នឹងដាក់ផ្ទះជួល មករស់នៅជាមួយកូន ព្រោះតែសំរាមដែលនៅព័ទ្ធជុំវិញផ្ទះ ទើបទុកផ្ទះជួលអោយកម្មករសំណង់ ដោយសារតែសំរាមគដូចភ្នំសំរាមទៅហើយ ទើបអ្នកជួលក៏ឈប់ជួលបន្តទៀតដែរ លោកតា ហ្វុយស្សូ ទ្រាំលែងបានក៏បានរៀបរាប់បង្ហោះនៅលើបណ្ដាញសង្គម នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដោយសូមលើកដៃដប់ សូមសំណូមពរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់មេត្តាចុះជួយសំរួលផង ព្រោះបញ្ហាសំរាមនេះជាច្រើនលើកច្រើនហើយ មិនឃើញមានការឆ្លើយតបឡើយ ។ នេះបើតាមគណនេយ្យហ្វេសប៊ុករបស់លោកតាផ្ទាល់ដោយបានសរសេររៀបរាប់ដូច្នេះថា “ខ្ញុំបាទ ស៊ូ សាវ៉ាង (ហៅលោកតា ហ្វុយស្សូ) សូមសំណូមពរ នឹងអំពាវនាវសារជាថ្មីដល់ លោកប្រធានភូមិ ប្រធានឃុំ នឹងចៅសង្កាត់ស្រះចក មេត្តាជួយចុះត្រួតពិនិត្យមើលសំរាមដែលនៅព័ទ្ធជុំវិញផ្ទះរបស់ខ្ញុំបាទ អាស័យដ្ឋាន ផ្ទះលេខ១០៧
October 14, 2020 - ព័ត៌មានជាតិ
បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា កម្មករនិយោជិតក្រុមហ៊ុន ស៉ីនទ្រី បានយល់ព្រមចូលបម្រើការងារតាមជំនាញ និងតួនាទីរាងៗខ្លួនវិញហើយនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការសម្របសម្រួល និងស្វែងរកដំណោះស្រាយរួមគ្នាមួយពីសំណាក់ ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
October 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោតាមការចុះផ្សាយរបស់ម្ចាស់ផេកហ្វេស ប៊ុក ការពិត GCNP បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ឲ្យដឹងថា ពលការិនីម្នាក់ដែលបានធ្វើវីដេអូឃ្លីបបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួនត្រូវបានមេខ្យល់ឆបោកឲ្យទៅធ្វើការងារនៅឯប្រទេសចិនអស់ជាងពីរឆ្នាំដោយរងទុក្ខលំបាក និងស្នើសុំសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជា ជាទឹកដីកំណើតរបស់ខ្លួនវិញនោះ ត្រូវបានស្រាវជ្រាវរកឃើញអត្តសញ្ញាណ និងកន្លែងស្នាក់នៅឯប្រទេសចិននោះហើយ និងត្រូវបានអន្តរាគមន៍រំដោះឲ្យមកស្នាក់នៅបណ្តោះអាសន្ននៅស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ ដើម្បីរង់ចាំរៀបចំបំពេញបែបបទបញ្ជូនត្រឡប់មកកម្ពុជាវិញនៅចុងខែតុលា ឆ្នាំ២០២០នេះ។ ឯកឧត្តមបានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានជំនាញបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិស្ដីពីព័ត៌មានលើគណនីហ្វេសប៊ុកឈ្មោះ រីណា
October 14, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ 2 ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។ សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។ សូមអរគុណ!
October 14, 2020 - ព័ត៌មានជាតិ
កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ក្រោមការទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនបង្ហូរ ខេត្តកណ្តាលបានទទួលឥទ្ធិពល ជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺ តាមស្ទឹងព្រែកត្នោត ដែលធ្លាក់មកដល់ចំណុចសំណង់ទំនប់ ៧មករា(កំពង់ទួល) ដែលមកដល់ពេលនេះ ទឹកមានកម្រិតកម្ពស់ខាងក្រោយ កម្ពស់ ៩.២០ម៉ែត្រ លើសពីកម្រិតកម្ពស់ទឹក ប្រុងប្រយ័ត្ន (៧ម៉ែត្រ ) ដែលបណ្តាលឲ្យទំនប់សណ្តរស្ទឹងទាំងសងខាងក្នុងភូមិសាស្ត្រ រដ្ឋបាលរាជធានីភ្នំពេញ មានកម្រិតកម្ពស់ទឹកហូរពីលើខ្នងទំនប់សណ្ដរ។ ស្ថានភាពនេះ អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ភូមិសាស្ត្រ ខេត្តកណ្តាល រួមមានស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ។ ផ្អែកតាមស្ថានភាព ដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ស្រុកអង្គស្នួល
October 14, 2020 - សង្គម
សេដ្ឋីឡេវ័យក្មេង និងជាម្ចាស់ហាងមាស ឈ្មោះថា ទ្រី ដាណា បានបង្ហាញអារម្មណ៍របស់ខ្លួននៅលើ Facebook ដើម្បីអោយសប្បុរសជននាំគ្នាប្រជែងគ្នាធ្វើបុណ្យ ទាន់ពេលដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងរងទុក្ខដោយសារតែជំនន់ទឹកភ្លៀង។ ក្រៅពីនេះដែរអ្នកនាង ទ្រី ដាណា ក៏បានផ្ញើរសារទៅកាន់មនុស្សមួយចំនួនដែលចូលចិត្តនិយាយតែគ្មានឃើញធ្វើអ្វីឡើយ រហូតដាក់មួយឃ្លាចំៗថា “អ្នកខ្លះមិនទាន់បានចែកផងប្រកាសផ្អើលគេផ្អើលឯងអស់”។ អ្នកនាង ទ្រី ដាណា រៀបរាប់ថា៖ “តោះយើងប្រជែងគ្នាធ្វើបុណ្យទាន់ បងប្អូនខ្មែរជួបទុកលំបាក (គ្រោះទឹកជំនន់)កុំបានតែនិយាយគ្មានការធ្វើមិនល្អទេ ខ្ញុំចូលចិត្តធ្វើច្រើនជាងការនិយាយ អ្នកខ្លះមិនទាន់បានចែកផងប្រកាសផ្អើលគេផ្អើលឯងអស់ បើពួកយើងប្រជែងគ្នាក្នុងការធ្វើបុណ្យវិញល្អខ្លាំងណាស់ ព្រោះអ្នកដែលបានទទួលប្រយោជ៍គឺបងប្អូនខ្មែរយើង ទ្រីដាណា ចូលចិត្តធ្វើច្រើនជាងការនិយាយ”៕
October 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងអន្តរាគមន៍របស់កងពលតូចលេខ៧០ (៧១១) ចេញជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនាន់ទឹកភ្លៀងតាមផ្លូវវ៉េងស្រេង នៅផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ការចុះជួយសង្គ្រោះនេះធ្វើឡើងនៅព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ ទទួលដឹកនាំក្រុមសង្គ្រោះ៧១១ ប្រើកម្លាំងចំនួន ៥៣នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងមានកម្លាំង កងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ជាច្រើននាក់ទៀត។ កងពលតូចលេខ៧០ ប្រើអូប័រសង្គ្រោះ ចំនួន ១២គ្រឿង, រថយន្តចំនួន៥គ្រឿង, ម៉ាស្តា ២គ្រឿង, រថយន្តសង្គ្រោះចំនួន ១គ្រឿង,
October 14, 2020









