- Khmernote Media
- សង្គម
ប្រទសកម្ពុជាកំពុងជួបគ្រោះទឹកជំនន់ជាពិសេសនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បងប្អូនជាច្រើនគ្រួសារជួបការលំបាកខ្វះខាតស្បៀង និងប៉ះពាល់កន្លែងរស់នៅ។ ក្នុងថ្ងៃនេះមានសប្បុរសជនជាច្រើនដែលបានចូលរួម ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេសយើងនេះ។ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថវិកាចំនួន៦០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់៕
October 14, 2020 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការបញ្ជាក់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាប ករណីឆបោកប្រាក់ពីប្រជាពលរដ្ឋ ចំនួន០៦នាក់ (នៅខេត្តបាត់ដំបង ២នាក់ ខេត្តមណ្ឌលគីរី ១នាក់ ខេត្តព្រះសីហនុ ១នាក់ ខេត្តស្ទឹងត្រែង ១នាក់
October 14, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះដោយសារទឹកជំនន់ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានរសាត់តាមទឹក។ លោក ហេង រតនា បានឲ្យដឹងនៅលើគណនីហ្វេសប៊ុករបស់លោកថា “សូមអំពាវនាវប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ ក្រោយទឹកស្រកត្រូវបង្កេីនការប្រុងប្រយត្ន័ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរសាត់តាមទឹកហូរខ្លាំង! ករណីប្រទះឃេីញឬវត្ថុអី្វមួយសង្ស័យថាជា គ្រាប់មីនឬជាសំណល់គ្រាប់មិនទាន់ផ្ទុះ. សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬកំលាំងប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ផ្ទាល់ដេីម្បីដោះស្រាយបញ្ហាជូន! រូបភាពនៅទិស ខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០”៕
October 14, 2020 - ព័ត៌មានជាតិ
កំពង់ឆ្នាំង: កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំងចេញល្បាតពេលយប់ នៅតាមភូមិសាស្ត្រក្រុងនឹងតាមកន្លែងស្មុកស្មាញ លទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចសួន(សម្ដេចចៅហ្វាវ៉ាំង) កាលពីយប់ថ្ងៃទី១៣/១០/២០២០វេលាម៉ោង២៣:៥៥នាទីអាធ្រាត ពីបទចរាចរអាវុធ(ដាក់ដាវតាមខ្លួន) ជនសង្ស័យទាំង០៣នាក់ត្រូវបានឃាត់ខ្លួននៅពេលកំពុងអង្គុយផឹកស៊ីលើសួន ពេលដែលកម្លាំងចេញល្បាតនឹងធ្វើការត្រួតពិនិត្យរដ្ឋបាល ១:ឈ្មោះទាវ តែន ភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅភូមិដូនម៉ៅឃុំចោងម៉ោងស្រុទឹកផុស។ ២:ឈ្មោះនាង ឡុង ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិដូនម៉ៅឃុំចោងម៉ោងស្រុទឹកផុស។ ៣:ឈ្មោះងួន ប៊ុនអេង ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិជ្រៃកោង(លិច)ឃុំខ្នាឆ្មាស្រុកសាមគ្គីមានជ័យ។ * ដកហូតវត្ថុតាង៖ ដាវ ០១ដើម ,ខ្សែក្រវ៉ាត់មានក្បាល(កែច្នៃរ)០១,ម៉ូតូ០១គ្រឿង។ ប្រភព៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
October 14, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរហូតបានសម្រេច។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុះផ្ទះជនសង្ស័យភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ក គ ច ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ រាំងដេក ឃុំ គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានម្តាយបង្កើតឈ្មោះ មុំ ស៊ួន អាយុ៣៧ឆ្នាំ មុខរបរកម្មករ រោងចក្រ និងឪពុកបង្កើតឈ្មោះ កេង សុីម
October 14, 2020 - សង្គម
ប្រទសកម្ពុជាកំពុងជួបគ្រោះទឹកជំនន់ជាពិសេសនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បងប្អូនជាច្រើនគ្រួសារជួបការលំបាកខ្វះខាតស្បៀង និងប៉ះពាល់កន្លែងរស់នៅ។ ក្នុងថ្ងៃនេះមានសប្បុរសជនជាច្រើនដែលបានចូលរួម ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេសយើងនេះ។ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថវិកាចំនួន៦០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់៕
October 14, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា៖ ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។ គិតត្រឹមម៉ោង ៨:00 ព្រឹកថ្ងៃ១៤តុលា២០២០ នេះថវិកាទទួលបាន $3,535,000 ដុល្លារដែលក្នុងនោះ៖ ១.លោកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ២០ មុឺនដុល្លារ។ ២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។ ៣.លោកឧកញ៉ា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត២០មុឺនដុល្លារ។ ៤.លោកឧកញ៉ា ឌួង ឆាយ និង
October 14, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់ថវិកាកាកបាទក្រហមកម្ពុជា ជូនដល់សាខាកាកបាទក្រហមប្រចាំខេត្តចំនួន៣គឺ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ក្នុងមួយខេត្តៗចំនួន១០០លានរៀល ដើម្បីទិញស្បៀងជួយដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នេះបើការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា៕
October 14, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា គិតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកដែលបង្កឡើងឲ្យបាក់ទំនប់ចំការ តែកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នោះ បានវិលទៅរកស្ថានភាពធម្មតាវិញហើយ។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបជាព័ត៌មាន។ គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ទំនប់ចំការតែ នៅលើខ្នងភ្នំគិរីរម្យ ស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានបរិមាណទឹកស្តុកចំនួនប្រមាណជាង៥លានម៉ែត្រគូបបានបាក់ ក្រោយទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់៕
October 14, 2020 - ព័ត៌មានជាតិ
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើឲ្យបណ្តាខេត្ត និងក្រុងមួយចំនួនបានរងការប៉ះពាល់ ដោយសារតែជំនន់ទឹកភ្លៀងជន់លិចយ៉ាងខ្លាំង។ ថ្មីៗនេះផងដែរ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែអាងចិញ្ចឹមក្រពើមួយកន្លែងនៅក្នុងភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ ខេត្តកណ្តាល ទឹកឡើងខ្លាំង កៀកៗនឹងអាងចិញ្ចឹមក្រពើនោះ។ ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យទីតាំងអាងចិញ្ចឹមក្រពើនោះ ដើម្បីរកវិធីសាស្ត្រទប់ស្កាត់ទុកជាមុន ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕
October 14, 2020









