Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ ដោយសារតែស្ថានភាពទឹកជំនន់លិចលង់ខ្លាំងពេក នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ គណៈគ្រប់គ្រងពន្ធនាគារខេត្ត បានសម្រេចជម្លៀសអ្នកជាប់ឃុំជាង ១,០០០នាក់ចេញទៅពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅកាន់ពន្ធនាគារខេត្តផ្សេងៗក្បែរនោះ ដើម្បីជៀសវាងកុំឲ្យមានហានិភ័យកើតមានឡើងជាយថាហេតុ។ យោងតាមការបញ្ជាក់ពីលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជំនន់ទឹកបានចូលហូរក្នុុងពន្ធនាគារខេត្តយ៉ាងខ្លាំង ដែលបានបណ្តាលឲ្យលិចអាគាររដ្ឋបាល ហើយបានបន្តហូរចូលក្នុងអាគារស្នាក់នៅរបស់ជនជាប់ឃុំផងដែរ។ ដូច្នេះដើម្បីជៀសវាងហានិភ័យណាមួយកើតឡើង ថ្នាក់ដឹកនាំពន្ធនាគារក៏បានសម្រេចជម្លៀសអ្នកជាប់ឃុំទាំងអស់ទៅកាន់ពន្ធនាគារនៅខេត្តផ្សេងៗក្បែរនោះជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព។ អ្នកជាប់ឃុំទាំងអស់មានចំនួន ១,៦០០នាក់ ក្នុងនោះមានស្រី១០០នាក់ ហើយជាជំហានដំបូងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ជនជាប់ឃុំចំនួន៨១១នាក់ ស្រី៨៥នាក់ ត្រូវបានបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាម តាមរថយន្តក្រុង៕ រូបភាព៖ ស៊ន សុភក្រ្ត

    October 13, 2020
  • សង្គម

    រឿងរ៉ាវដ៏ហួសចិត្តមួយត្រូវបានអ្នកលេងបណ្តាញសង្គម Facebook នាំគ្នាប្រតិកម្មគ្រប់គ្នាដោយឃើញទង្វើររបស់បុរសចំណាស់ម្នាក់មកឃាត់ លោកស្រីមេឃុំ ដែលបានយកគ្រឿងចក្រមកកាយដើម្បីរំដោះទឹក ព្រោះខ្លាចជន់លិចដល់ផ្ទះអ្នកភូមិ ប៉ះពាល់ដល់ពលរដ្ឋដែលនាំអោយខូចខាតធ្ងន់ធ្ងរ។ ដោយឃើញលោកស្រីមេឃុំ យកគ្រឿងចក្របម្រុងនឹងកាយរំដោះទឹកបែបនេះ ស្រាប់តែបុរសចំណាស់ដែលគេមិនបានបង្ហាញពីអត្តសញ្ញាណនោះ ចេញមកធ្វើការតវ៉ា និងរារាំងដោយលើកហេតុផលថា ខ្លាចខូចផ្លូវដើរទៅស្រែរបស់គាត់។ ទោះជាយ៉ាងណាក្តីគេមិនបានបញ្ជាក់ពីតំបន់ដែលកើតរឿងរ៉ាវនេះទេ ប៉ុន្តែមហាជនបានកោតសរសើរចំពោះសកម្មភាពរបស់លោកស្រីមេឃុំ ដែលគិតគូរដល់ប្រជាពលរដ្ឋជាធំ ហើយក្រុមការងារយើងកំពុងស្រាវជ្រាវរកតំបន់និងខេត្តដែលបានកើតរឿងរ៉ាវហួសចិត្តនេះ ដើម្បីចែកជូនប្រិយមិត្តបានជ្រាបជាដំណឹងជាបន្តទៀត។ តើប្រិយមិត្តយល់យ៉ាងណាដែរ? ទឹកលិចផ្លូវលោកស្រីមេឃុំខំរកវិធីដោះស្រាយដោយស្នើសុំ ត្រាក់ទ័រមកកាយតែបានអាមួយនេះប្រឆាំងដល់កវាមិនព្រមឲ្យកាយទេខ្លាចខូចផ្លូវវាថាទុកឲ្យទឹកលិចទៅខូចទឹកប្រសើរជាងយើងដោះស្រាយនេះបានជាអាអ្នកប្រឆាំងមែន Posted by ជីវិត តស៊ូ on Friday, 9 October 2020

    October 13, 2020
  • សង្គម

    ដូចដែលអស់លោក លោកស្រី អ្នកនាង កញ្ញា បានជ្រាបរួចមកហើយថាកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាពិសេសនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយក្នុងនោះរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកំលាំងយោធា ក៏ដូចជាស្បៀងអាហារ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់មួយនេះ។ ទន្ទឹងនឹងគ្នានេះដែរក៏មានសប្បុរសជនជាច្រើន បាននាំគ្នាជួយឧបត្ថម្ភ ដល់ជនរងគ្រោះក៏ដូច ជាកងកំលាំងយោធា និងអាជ្ញាធរផងដែរ ហើយក្នុងនោះដែរ លោកឧកញ៉ា ឌួង ឆាយ ក៏បានប្រកាសគៀងគ ប្រមូលមូនិធិសប្បុរសធម៌ ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដូចគ្នា ដោយលោកឧកញ៉ា បានបង្ហោះនៅលើ Facebook លោកថា៖ “ឱទេវតាអើយ សូមទ្រង់ប្រណីដល់មនុស្សជាតិផង ខ្ញុំសូមលើកម្រាមដៃ១០ ប្រណំ សូមទេវតាប្រណី កុំអោយមានភ្លៀវខ្លាំងបែបនេះទៀតអី មិនថានៅតាមបណ្តាខេត្ត ក្រុងកំពុងលិចលង់ហើយ

    October 13, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការបញ្ជាក់ពី អាជ្ញាធរជាតិអប្សរា បានឲ្យថា បំណែកបដិមានិងថ្មចម្លាក់ចំនួន៤១ដុំ ត្រូវបានបានព្រះចៅអធិការវត្តព្រះឥន្ទទេព ព្រះនាម សែម សំ ពេញព្រះទ័យប្រគល់ជូនអាជ្ញាធរជាតិអប្សរាថែរក្សា ក្រោយពីព្រះអង្គរបានប្រមូលយកទៅរក្សាទុកបណ្តោះអាសន្ននៅក្នុងបរិវេណវត្តដែលស្ថិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាយ័ន្ត។ ទាក់ទងនឹងការរក្សាវត្ថុបុរាណនេះទុក តាមព្រះចៅអធិការ សែម សំ មានសង្ឃដីកាថា ដើមឡើយបំណែកចម្លាក់ទាំង៤១ដុំនេះ ស្ថិតនៅរាយប៉ាយក្នុងបរិវេណវត្តព្រះឥន្ទទេព ហើយខ្លះទៀតនៅផ្នែកខាងក្រោយនៃខឿនព្រះអង្គទេព។ ដូច្នេះដើម្បីឱ្យមានសុវត្ថិភាព ព្រះអង្គក៏បានប្រមូលយកមករក្សាទុកនៅក្នុរោងផ្នែកខាងត្បូងវត្ត ការពារការបាត់បង់និងខូចខាតដោយប្រការផ្សេងៗ។ លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្នុងចំណោមចម្លាក់ទាំងនេះ មានមួយចំនួនធំជាព្រះពុទ្ធបដិមាដែលនៅសល់តែព្រះភ្នែននិងបល្ល័ង្គផ្កាឈូក ឯខ្លះទៀតឃើញមានត្រឹមព្រះបាទទ្រង់ឈរលើជើងទម្រប៉ុណ្ណោះ។ តាមការពិនិត្យឃើញថា ព្រះពុទ្ធបដិមាទាំងនេះ មានខ្លះស្ថិតនៅក្នុងរចនាបថបាយ័ន្តប្រហែលនាចុងសតវត្សរ៍ទី១២ទៅដើម១៣ និងខ្លះទៀតស្ថិតនៅក្នុងរចនាបថសម័យកណ្តាល ប្រហែលជានៅសតវត្សរ៍ទី១៥ឬទី១៦។

    October 13, 2020
  • សង្គម

    កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានប្រគេនរថយន្តទំនើបម៉ាក Toyota Alphard ម៉ូដែលចុងក្រោយមួយគ្រឿងដែលមានតំលៃរហូតដល់ជាង១០ម៉ឺនដុល្លារ ប្រគេនដល់សម្តេច ព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា នេះបើតាមការបង្ហោះអោយដឹងនៅលើ Facebook របស់ ឯកឧត្តម មាស សំណាង អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា កាលពីម្សិលមិញនេះ។ ឯកឧត្តម មាស សំណាង អនុរដ្ឋលេខាធិការ

    October 13, 2020
  • សុខភាព

    ពេល​មាន​ទឹក​ជន់ យើង​អាច​បញ្ហា​សុខភាព​ច្រើន​ពាក់​ព័ន្ធ​នឹង​រឿង​អនាម័យ ពិសេស​ត្រូវ​មើល​ថែទាំ​កូន​តូចៗ​ឲ្យ​បាន​ដិត​ដល់។ ក្រៅ​ពី​រឿង​អនាម័យ​ក្នុង​ការ​រស់នៅ និង​ហូប​ចុក លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូ​ទៅ បាន​ផ្តល់​ដំបូន្មាន​ឲ្យ​ម៉ាក់ប៉ា​ប្រយ័ត្ន​កូន​តូច​ពី​រឿង​មួយ​ចំនួន​ខាង​ក្រោម។ ១. កុំ​ឲ្យ​កូន​លេង​ទឹក ក្មេងៗ​ចូល​ចិត្ត​លេង​ទឹក​ណាស់ បាន​លេង​ទឹក​ដឹង​តែ​សប្បាយ​ចិត្ត ហៅ​មិន​ចង់​ងើប​នោះ​ទេ។ ទោះ​យ៉ាង​ណា​កាល​លេង​ទឹក​ក្នុង​អំឡុង​ពេល​មាន​ទឹក​ជន់ ម៉ាក់​ប៉ា​ត្រូវ​ប្រយ័ត្ន និង​ត្រូវ​ហាម​ប្រាម​កូន បើ​មិន​អ៊ីចឹង​ទេ​កូន​តូចៗ​អាច​នឹង​លង់​ទឹក។ ២. សត្វ​ល្អិត​ខាំ ឬ​ទិច សត្វ​ល្អិត ដូច​ជា​ស្រមោច សង្អា ពេល​ទឹក​ជន់​លិច​ជម្រក ឬ​សំបុក​វា​អស់​ហើយ ​វានឹង​រត់​តោង​មក​នៅ​ទី​កន្លែងគោគ​ដែល​ស្ងួត ពិសេស​ក្នុង​ផ្ទះ​យើង​តែ​ម្តង ដែល​បញ្ហា​នេះ​ម៉ាក់​ប៉ា​ក៏​ត្រូវ​ប្រយ័ត្ន​ពី​សត្វ​ល្អិត​ទាំង​នោះ​ដែរ។ ទោះ​សត្វល្អិតទាំងនោះ​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព តែ​អាច​ខាំ​ទិច​លើ​ស្បែក ឬ​ចូល​ត្រចៀក​កូន។ ចំណែក​សត្វ​ស្រាំង

    October 13, 2020
  • ព័ត៌មានជាតិ

    ឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ប្រជាជនជាច្រើនគ្រួសារបានរងផលប៉ះពាល់ ក្នុងការស្នាក់នៅហូបចុក និងកត្តាផ្សេងៗ។ ក្នុងនោះផងដែរឯកឧត្តម ម៉ុង ឬទ្ធី បានបង្ហោះថា៖ តាងនាម​រូបខ្ញុំ​ជា​ប្រធាន​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា​ ខ្ញុំ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​លេីលោក ព្រមទាំង​ទស្សបារមី​ដែល​ថែរក្សា​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ សូម​អោយ​គ្រោះ​ទឹក​ជំនន់​ដែល​កំពុង​តែយាយី​បង្ក​ហានិភ័យ​ ​ដល់​ប្រជាជន​កម្ពុជា​យេីង​នៅពេលនេះ​សូម​ឆាប់​ស្រកស្រុត​ទៅវិញ​ដេីម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាកសិករ​យេីង​ ឆាប់​បាន​បង្ក​បង្កេីត​ផលធ្វើ​ស្រែចំការ​ចិញ្ចឹម​សត្វ​ ព្រមទាំង​ជួសជុល​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឡេីង​វិញ​ផង​៕

    October 13, 2020
  • សង្គម

    មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាមានភ្លៀងធ្លាក់ជាច្រើន ដែលបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងនៅតាមបណ្តាខេត្តមួយចំនួន ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងបង្ខំចិត្តត្រូវស្វែងរកទីទួលសុវត្ថិភាព ដើម្បីស្នាក់នៅបណ្តោះអាសន្ន។ ថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គម និងកោតសរសើរមិនដាច់ពីទឹកចិត្តបងស្រីម្នាក់ សុខចិត្តផ្តល់ផ្ទះរបស់បងស្រី ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្នាក់នៅបណ្តោះអាសន្ន។ យោងតាមការគណនីហ្វេសប៊ុក ក្រុមការងារ ទ្រទ្រង់យុវជន ស្រុកបវេល  បានឲ្យដឹងថា “ផ្ទះរបស់លោកស្រី ស៊ឹម កុសល ដែលស្ថិតនៅក្នុងភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានទទួលប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ន ដែលពួកគាត់ជួបប្រទះការរងគ្រោះដោយសារជំនន់ទឹកភ្លៀង😭មកពីភូមិកំពង់ឆ្នាំង១ មានចំនួន១៤គ្រួសារ បរិវេណផ្ទះរបស់លោកស្រី ស៊ឹម កុសល អាចទទួលការស្នាក់នៅបណ្តោះអាសន្នបន្ថែមទៀតបានតាមការគួរហើយលោកស្រីចាំទទួលស្វាគមន៍ដោយរីករាយបំផុត😍ព្រោះយើងជាខ្មែរដូចគ្នាជួយគ្នាក្នុងគ្រាមានទុក្ខលំបាក🙏នេះជាកាយវិកានឹងទឹកចិត្តដ៏ល្អប្រពៃរបស់បងស្រី ស៊ឹម​កុសល🙏”៕

    October 13, 2020
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែតុលា បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា។ នៅលើសមុទ្រចិនខាងត្បូងបានកើតព្យុះទី១៦ (Tropical Storm) ឈ្មោះ ណាងកា (NANGKA)។ តាមការព្យាករណ៍ព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះហៃណាំ មុននឹងចូលដល់ភាគខាងជើងវៀតណាមនៅថ្ងៃទី១៥ ខែតុលា។ បន្ទាប់ពីនោះ ក្នុងរង្វង់ថ្ងៃទី១៦-១៧ ព្យុះថ្មីមួយទៀតនឹងកើតឡើងដែលរាប់ថាជាព្យុះទី១៧ ឈ្មោះ សូដែល (SAUDEL) ដែលមានកម្លាំងខ្លាំង។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាមត្រង់ចំណុចគីញើន (Qui Nhon) រួចបន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជាយើងតាមខេត្តរតនគិរី នាថ្ងៃទី១៨-១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប។ ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុប្រែប្រួល៖ ១-

    October 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ចូលផឹកស៊ីជល់កែវសប្បាយក្អាកក្អាយ ហើយរាំលេងកម្សាន្តបានបន្តិច ក៏កើតមានជម្លោះបន្តិចសោះ ស្រាប់តែហ៊ុចគ្រាប់កាំភ្លើងគំរាមយុវជនម្នាក់ ធ្វើឲ្យគ្នាមានការភិតភ័យយ៉ាងខ្លាំង ហើយគិតលុយចេញមកមុន ដើម្បីទៅហៅសមត្ថកិច្ចមកជួយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៤៖៤៥នាទីទាបភ្លឺឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចហាងផឹកស៊ីមួយកន្លែងយីហោ BM ផ្លូវក្រោយស្ថានទូតរុស្សី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ និត អាយុ២៣ឆ្នាំ និងទី២.មានឈ្មោះ ធារ៉ា អាយុ២៥ឆ្នាំ បានរៀបរាប់ប្រាប់ភ្នាក់ងារខ្មែរណូតថា នៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់ និងមិត្តភក្តិ៣នាក់ទៀត បានចូលផឹកស៊ីក្នុងហាងកលតហេតុជាមួយគ្នាយ៉ាងសប្បាយរីករាយ លុះពេលផឹកបណ្ដើរឡើងរាំលេងកម្សាន្តបណ្ដើរ បែរជាមានភាគីម្ខាងទៀតមានគ្នា៤-៥នាក់ ដែលអង្គុយផឹកស៊ីនៅក្បែរសាឡុងអង្គុយរបស់ពួកខ្លួនដែរនោះ បានដើរមកប្រាប់ឈ្មោះ

    October 13, 2020