Khmernote Media
  • ព័ត៌មានជាតិ

    ឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ប្រជាជនជាច្រើនគ្រួសារបានរងផលប៉ះពាល់ ក្នុងការស្នាក់នៅហូបចុក និងកត្តាផ្សេងៗ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចេញសារថា៖ «សាររបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា» ខ្ញុំមានការព្រួយបារម្ភជាពន់ពេកនៅពេលបានឮដំណឹងអំពីគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឲ្យប្រជាជនជាច្រើនត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមបួងសួង សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមបួងសួង សូមឲ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ។ ប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាជនកម្ពុជា។ «Message from Ambassador of Japan to Cambodia» I am saddened by the news

    October 12, 2020
  • សិល្បៈ

    ឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ គេសង្កេតឃើញថាក្រៅពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាជំនួយនិងការបញ្ជូនកំលាំងយោធា ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដោយផ្ទាល់នោះ ក៏មានសប្បុរសជន ល្បីៗជាច្រើនបានកំពុងតែបញ្ចេញថវិកាផ្ទាល់ខ្លួនដើម្បីជាជំនួយជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ។ អ្នកនាងមាស សុខសោភា បានបង្ហោះបួងសួងថា៖ នាងខ្ញុំសូមបួងសួងឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ។ សូមពុកម៉ែបងប្អូនថែរក្សាសុខភាពនិងរក្សាសុវត្ថិភាពទាំងអស់គ្នា ជាពិេសសបងប្អូនដែលរស់នៅតាមបណ្ដាខេត្តដែរកំពុងមានទឹកជំនន់៕

    October 12, 2020
  • សិល្បៈ

    ក្រោយពេលដែលភូមិវប្បធម៌ ត្រូវបានក្រុមហ៊ុនប្រកាសបិទជាផ្លូវការនូវអាជីវកម្មរបស់ខ្លួននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ បានបន្សល់នូវពាក្យស្តាយស្រណោះយ៉ាងខ្លាំងពីសំណាក់មហាជន ដោយក្នុងនោះដែរតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះសារលាភូមិវប្បធម៌ទាំងក្តីអាល័យបំផុតរបស់លោកថា៖ “លាហើយ«ភូមិវប្បធម៌» ១៧ឆ្នាំដែលអ្នកបានបំពេញតួរនាទីនិងបេសកម្មរបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីវប្បធម៌សិល្បៈខ្មែរទៅកាន់កូនខ្មែរជំនាន់ក្រោយ និង ភ្ញៀវទេសចរណ៍ទូទាំងពិភពលោក អ្នកគឺជាចំណែកមួយក្នុងការសាបព្រោះបណ្តុះថ្នាលសិល្បៈដល់យុវជន យុវនារីខ្មែរជាច្រើនដែលជាបុគ្គលិកផ្នែកសម្តែង របាំ សៀករហ័ស្សកម្មអោយមានចំណេះជំនាញផ្នែកសិល្បៈ ហើយបានយកចំណេះជំនាញនេះមកធ្វើជាការងារប្រចាំថ្ងៃសម្រាប់ចិញ្ចឹមជីវិត ។ ដោយសារតែស្ថានភាពជំងឺផ្លូវដង្ហើមដែលឆ្លងជាសកល«កូវីដ១៩»បានធ្វើអោយអ្នកជួបនៅផលលំបាក តហូតសម្រេចចិត្តលាប្រជាជនខ្មែរ និង ភ្ញៀវទេសចរណ៍ទូទាំងពិភពលោកដោយក្តីអាល័យ យើងគ្រប់គ្នាពិតជាយល់អារម្មណ៍អ្នក យល់អារម្មណ៍បុគ្គលិកគ្រប់ផ្នែក ដែលមិនអាចបើកទ្វាចោលតស៊ូជាមួយនិងការគ្មានចំណូលមកទប់ទល់ ពិសេសរឹតតែយល់ចិត្តបងប្អូនផ្នែកសិល្បៈគ្រប់រូបថាអ្នកពិតជាមិនចង់លា….សង្ឃឹមថាបងប្អូនទាំងអស់រឹងមាំអាចតស៊ូបន្តរទៅមុខស្វែងរកការងារថ្មីៗដើម្បីជីវិតហើយជូនពរអ្នកទាំងអស់គ្នាអោយជួបតែសេចក្តីសុខគ្រប់ៗគ្នា #១៧ឆ្នាំនៃភូមិវប្បធម៌ #លាហើយភូមិវប្បធម៌”

    October 12, 2020
  • សិល្បៈ

    នៅរសៀលថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១២ ខែ​តុលា​ ឆ្នាំ​២០២០​ លោក​ ឌី រ័ត្នខេមរុណ អភិបាល​រង ខណ្ឌមានជ័យ សហការជាមួយក្រុមហ៊ុន ឡេងណាវ៉ាត់ត្រា ដឹកនាំដោយ លោក ហេង ឡុង ដឹកនាំភ្នាក់ងារអនាម័យរបស់ក្រុមហ៊ុន ចុះប្រមូលសម្រាមដែលកកស្ទះនៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ដល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ។ ក្នុងនោះដែរក្រុមហ៊ុនបានឧបត្ថម្ភឡានបែនចំនួន៥គ្រឿង និងក្រុមភ្នាក់ងារអនាម័យ ចំនួន១២នាក់ រួមទាំងសិល្បករ សិល្បការិនី ចំនួន១២នាក់ផងដែរ ដើម្បីធ្វើការកើប

    October 12, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ រថយន្តម៉ាក Lexus ស៊េរីទំនើបឆ្នាំ២០២១ បើកចុះលើស្ពានអាកាសស្ទឹងមានជ័យ ត្រូវរថយន្ត HYUNDAI មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅជាប់នឹងគល់ស្ពានស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមសម្ដីពីអ្នកបើកបររថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានបើករថយន្តម៉ាក HYUNDAI មួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3A-9766 ចេញមកពីម្ដុំអូរបែកក្អម ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ហើយក៏បានឆ្លងកាត់លើស្ពានអាកាសស្ទឹងមានជ័យ រួចបានចុះពីលើស្ពានពេលនោះក៏រូបគេជាន់ហ្វ្រាំងរថយន្ត ដើម្បីបន្ថយតិចៗតែរូបគេជាន់ហ្វ្រាំងមិនស៊ី

    October 12, 2020
  • ព័ត៌មានជាតិ

    កណ្តាល៖ ពិតជាឃោរឃៅមែន ដែលថៅកែស្រីប្រើសុទ្ធតែវែកសម្លវាយធ្វើបាបឈ្មួលបម្រើជាអនីតិជន ជាច្រើនលើកច្រើនសារ តែទីបំផុតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ កម្លាំងការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បានបញ្ជូនថៅកែស្រីរូបនេះ មកតុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកណ្តាល។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះដាំង រស្មី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាមេផ្ទះ ។ ចំណែកជនរងគ្រោះឈ្មោះ ផាត

    October 12, 2020
  • សិល្បៈ

    ឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ គេសង្កេតឃើញថាក្រៅពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាជំនួយនិងការបញ្ជូនកំលាំងយោធា ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដោយផ្ទាល់នោះ ក៏មានសប្បុរសជន ល្បីៗជាច្រើនបានកំពុងតែបញ្ចេញថវិកាផ្ទាល់ខ្លួនដើម្បីជាជំនួយជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ។ យោងតាមហ្វេសបុកផេករបស់លោកហេងឡុង បានឲ្យដឹងថា៖ សូមគោរពអរគុណដល់គ្រួសារតារាចំរៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ សូមជូនពរដល់ក្រុមគ្រួសារបង ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត🙏🙏៕

    October 12, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា  ថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក SUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា

    October 12, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយនៅក្នុងហ្វេស ប៊ុកផេករបស់ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK បានបង្ហាញឲ្យដឹងពីស្ថានភាពទឹកនៅទំនប់ពាមល្វា-អូរតោង ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នទឹកបានឡេីងពេញៗអាង ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបេីកទ្វារទឹកនៅទំនប់ពាមល្វា ចំនួន ០២ទ្វារទឹក ក្នុងមួយទ្វារមានកម្ពស់ ២,៥ម៉ែត្រ និងទំនប់អូរតោង បានបេីកទ្វារទឹក ចំនួន ០៧ទ្វារទឹក ក្នុងនោះ ០២ទ្វារបេីកកម្ពស់ចំនួន ០,៥ម៉ែត្រ ០៣ទ្វារបេីកកម្ពស់ចំនួន ៧តឹក និង០២ទ្វារបេីកកម្ពស់ ១ម៉ែត្រ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    October 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានប្រកាសថា នឹងផ្ដល់ថ្នាំវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសកម្ពុជា ដែលជាមិត្ដដែកថែមរបស់ចិន។ ការប្រកាសផ្ដល់វ៉ាក់សាំងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ខណៈពេលដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានលើកអំពីករណីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលអាចប្រើប្រាស់ជាផ្លូវការបាន ក្នុងនោះក៏បានស្នើសុំភាគីមិត្តចិនផ្តល់វ៉ាក់សាំងនេះ ជាអំណោយដល់ប្រទេសកម្ពុជា។ ឯកឧត្តម វ៉ាង យី បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនកិច្ចរបស់

    October 12, 2020