Khmernote Media
  • សង្គម

    ដោយសារតែឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ គេសង្កេតឃើញថាក្រៅពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាជំនួយនិងការបញ្ជូនកំលាំងយោធា ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដោយផ្ទាល់នោះ ក៏មានសប្បុរសជន ល្បីៗជាច្រើនបានកំពុងតែបញ្ចេញថវិកាផ្ទាល់ខ្លួនដើម្បីជាជំនួយជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ។ ជាក់ស្តែងអ្នកនាងទ្រី ដាណា និងស្វាមី ដែលជានិច្ចជាកាលបានជួយអ្នកក្រខ្សត់ និងអ្នកមានទុក្ខលំបាកក្នុងជីវិត ពេលនេះបានប្រកាសថា៖ នាងខ្ញុំនិងត្រៀមថវិកាចំនួន10,0000$ទៅ20,0000$ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាកក្នុងគ្រោះទឹកជំនន់មួយនេះហើយប្ដីប្រពន្ធខ្ញុំផ្ទាល់បានចុះផ្ទាល់ហើយសម្រាប់ថ្ងៃនេះហើយថ្ងៃស្អែកក៏បន្តទៅខេត្តបាត់ដំបងទៀតហើយក៏បន្តទៅគ្រប់ កន្លែងដែលមានគ្រោះនេះផងដែរ💪💪💪 បើទោះជាពួកខ្ញុំទាំងពីរមានការហត់និងមមាញឹកនឹងការងារខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែ😢😢ដោយសារក្តីអាណិតនិងការស្រឡាញ់បងប្អូនទាំងអស់គ្នាពួកខ្ញុំទាំងពីររីករាយនៅក្នុងការជួយសង្គ្រោះបងប្អូនទោះតិចឬមួយក៏ច្រើនក៏ពួកខ្ញុំពេញចិត្តនៅក្នុងការធ្វើដោយមិនខ្លាចការលំបាកឡើយ៕  

    October 12, 2020
  • សង្គម

    ដោយសារតែឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ គេសង្កេតឃើញថាក្រៅពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាជំនួយនិងការបញ្ជូនកំលាំងយោធា ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដោយផ្ទាល់នោះ ក៏មានសប្បុរសជន ល្បីៗជាច្រើនបានកំពុងតែបញ្ចេញថវិកាផ្ទាល់ខ្លួនដើម្បីជាជំនួយជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ។ ជាក់ស្តែងអ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ដែលជាម្ចាស់ផលិតផល ឃូស៊ី ក៏បានត្រៀមបញ្ចេញថវិការបស់ខ្លួនចំនួនដល់ទៅ៥ម៉ឺនដុល្លារ ដើម្បីទិញស្បៀងចែកអំណោយជនរងគ្រោះ នេះបើតាមការបញ្ជាក់របស់អ្នកនាងនៅលើទំព័រ Facebook ផ្លូវការ។ អ្នកស្រីបានរៀបរាប់ថា៖ “ត្រៀមថវិការ 50000$ សំរាប់ទិញស្បៀងចែកអំណោយជូនបងប្អូនដែររងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្អែកចេញដំណេីរទៅខេត្តហេីយសង្ឃឹមថាបានជួយយាយតាពូមីងបានខ្លះ សូមបួងសួងអោយប្រទេសកម្ពុជាយេីងរួចផុតពីគ្រោះនេះឆាប់ៗ អាណិតបងប្អូនយេីងណាស់គ្រាន់តែឃេីញរូបភាពខ្លោចចិត្តណាស់ សូមអរគុណបងៗខាងអាជ្ញាធរ និង បងៗកងកំលាំងដែលចំណាយកំលាំងនិងបេះដូងជួយដោយមិនខ្លាចនឿយហត់”

    October 12, 2020
  • សង្គម

    ជំនន់ទឹកភ្លៀវបានកំពុងវាប្រហារយ៉ាងខ្លាំងនៅក្នុងស្រុកមួយចំនួននៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកំលាំងយោធាជាច្រើននាក់ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយសារតែទឹកជំនន់មួយនេះ។ ថ្មីៗនេះដែរបើយោងតាមការបង្ហោះវិដេអូខ្លីមួយខ្សែរបស់ម្ចាស់គណនី Rayno Ty O បានអោយឃើញពីទិដ្ឋភាព ប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅលើដងផ្លូវ នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង ដែលមានទឹកជំនន់ហូរកាត់ផ្លូវ។ តាមរយៈវិដេអូខ្លីមួយនោះបានអោយឃើញពីទិដ្ឋភាពស្តែងៗមួយ ដោយមានប្រជាពលរដ្ឋម្នាក់បានធ្វើដំណើរជិះម៉ូតូនៅលើផ្លូវដែលមានទឹកជន់ហូរកាត់ផ្លូវ ស្រាប់តែភ្លាមៗដួលម៉ូតូ និងត្រូវបានទឹកហូរយកម៉ូតូទៅបាត់ បានត្រឹមស្រែកហៅគេអោយជួយ។ ម្ចាស់គណនីខាងលើដដែលបានសរសេររៀបរាប់អោយដឹងថា “ផ្ដាំអ្នកចង់ទៅលេងបវេល​ សូមកុំជិះម៉ូតូឆ្លងកាត់អី​ ព្រោះព្រឹកនេះទឹកហូរខ្លាំង​ ហើយមិញនេះមានអ្នកជិ:ម៉ូតូឆ្លងបានហូរទៅតាមទឹក​បាត់ហើយ”។ គួរបញ្ជាក់ផងដែរថា ដោយសារតែជំនន់ទឹកភ្លៀងបានវាយប្រហារប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាង រដ្ឋាភិបាលបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ៕ ផ្ដាំអ្នកចង់ទៅលេងបវេល​ សូមកុំជិ:ម៉ូតូឆ្លងកាត់អី​ ព្រោះព្រឹកនេះទឹកហូរខ្លាំង​ ហើយមិញនេះមានអ្នកជិ:ម៉ូតូឆ្លងបានហូរទៅតាមទឹក​បាត់ហើយ 😢😢

    October 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហោះសាររំលែកទុក្ខនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារតែទឹកជំនន់នាពេលថ្មីៗនេះ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះសារដូច្នេះថា៖ ​ខ្ញុំមានការព្រួយបារម្ភជាពន់ពេកនៅពេលបានឮដំណឹងអំពីគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឲ្យប្រជាជនជាច្រើនត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមបួងសួង សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមបួងសួង សូមឲ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ។ ប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាជនកម្ពុជា ៕ ប្រភព៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា

    October 12, 2020
  • ព័ត៌មានជាតិ

    ដោយសារតែមួយរយៈចុងក្រោយនេះ រាជធានីភ្នំពេញជួបប្រទះបញ្ហាសំរាម ដោយសារតែកម្មករក្រុមហ៊ុន ស៊ីនទ្រី បន្ដមិនព្រមចេញប្រមូលសំរាម ដែលធ្វើឲ្យសំរាមជាច្រើនគរស្អុយរលួយជះក្លិនមិនល្អនៅតាមតំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ។ ដើម្បីដោះស្រាយបញ្ហាសំរាមនេះ រដ្ឋបាលខណ្ឌទួលគោកបានចេញសេចក្តីជូនដំណឹងប្រកាសជ្រើសរើសកម្មករចំនួន៨១នាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលលក្ខខណ្ឌជ្រើសរើសមានដូចជា៖ ១. ភេទប្រុស អាយុចាប់ពី១៨ឆ្នាំឡើងទៅ ២. មានកាយសម្បទាមាំមួន ៣. អាចបំពេញការងារគ្រប់ស្ថានភាព នៃការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅក្នុងមូលដ្ឋានខណ្ឌ ៤. ឧស្សាហ៍ព្យាយាម និងស្នោះត្រង់ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់មានចំណាប់អារម្មណ៍ សូមដាក់ពាក្យទៅរដ្ឋបាលខណ្ឌទួលគោក ចាប់ពីពេលនេះតទៅ៕

    October 12, 2020
  • សង្គម

    បើតាមការបង្ហោះអោយដឹងពីលោក ហេង ឡុង នៅលើបណ្តាញសង្គម Facebook នៅមុននេះបន្តិចបានអោយដឹងថា លោកឧកញ៉ា ឡេង ប្រុស ដែលត្រូវជាបងប្រុសបង្កើតរបស់លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងជាប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស បានឧបត្ថម្ភថវិកាសរុបចំនួន៥ពាន់ដុល្លារដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងវាយប្រហារ។ លោក ហេង ឡុង ដដែលបានបញ្ជាក់អោយដឹងថា៖ “សូមគោរពអរគុណដល់លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ (បងប្រុសបង្កើតរបស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា) ប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស បានឧបត្ថម្ភទឹកប្រាក់ ៥.០០០ដុល្លា ជូនដល់បងប្អូនអាជ្ញាធរដែលកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះថវិកា ២.០០០ដុល្លារ សម្រាប់កងទ័ពជើងគោក

    October 12, 2020
  • សិល្បៈ

    នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តបាត់ដំបង និងខេត្តពោធិសាត់ ត្រូវបានរងគ្រោះខ្លាំងដោយជំនន់ទឹកភ្លៀង រហូតលិចផ្ទះសំបែងនិងធ្វើអោយចរាចរណ៍រថយន្តធន់ធំទាំងអស់ត្រូវបានផ្អាកមិនអោយធ្វើការឆ្លងកាត់ ស្របពេលដែលរាជរដ្ឋាភិបាលបានបញ្ជូនកងកំលាំងយោធា ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។ ក្នុងនោះដែរផ្ទះឪពុកក្មេករបស់តារាចម្រៀង កែវ វាសនា ដែលស្ថិតនៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក៏កំពុងជន់លិចដូចគ្នា ដែលធ្វើអោយឈុតសាឡុង និងគ្រឿងសង្ហារឹម ឈើក្រញូងប្រណិត ត្រូវបានសើមខ្ទិចអស់តែម្តង នេះបើតាមការបញ្ជាក់នៅលើ Facebook របស់អ្នកស្រី លឹម សុគន្ធារី ភរិយាលោក កែវ វាសនា។ លោកស្រីបានរៀបរាប់ថា៖ “ចប់ហើយផ្ទះខ្ញុំនៅស្រុក លិចអស់ហើយ ឈុតសាឡុងក្រញូងសើមខ្ទិចអស់ហើយ ប៉ាស្រលាញ់គ្រឿងចឹងៗផង អោយធ្វើផ្ទះថ្មីយូហើយអត់ព្រមទេទាល់លិចចឹងបានព្រមធ្វើផ្ទះថ្មីប៉ាខ្ញុំចរឹកបុរាណណាស់”។ គួរបញ្ជាក់ផងដែរថា ដោយសារតែជំនន់ទឹកភ្លៀងបានវាយប្រហារប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាង

    October 12, 2020
  • សង្គម

    កាលពីពេលថ្មីៗនេះមានករណីប្រកែកគ្នាពេញបណ្តាញសង្គម Facebook រវាងហាងលក់ទូរសព័្ទមួយកន្លែងជាមួយនឹងអតិថិជនដែលទិញទំនិញតាម Online និងបានធ្វើការវេរប្រាក់តាមប្រព័ន្ធធនាគារ ABA ដោយម្ចាស់ហាងបានស្តីបន្ទោសទៅកាន់ធនាគារថាបាន Block លុយដែលអតិថិជនបានវេរមកអោយខ្លួន ដោយជាក់ស្តែងម្ចាស់ហាងទូរស័ព្ទមានឈ្មោះថា Mekong Phone shop បានលើកឡើងថា៖ “បទពិសោធន៍​គួរអោយភ្ញាក់ផ្អេីល​ សម្រា​ប់ការទូទាត់សាច់ប្រា​ក់​ តាមរយះ​ធនាគារ​ ABA Bank អតិថិជន​ បានវេរលុយចំនួន​ 75$ ចូល​ Account ហាង បន្ទាប់មកដោយហេតុថា​គាត់​ តេទាក់ទងមកហាងក្រៅម៉ោង​ធ្វេីការ​មិនបាន​ គាត់ក៏បានទាក់ទងទៅធនាគារដេីម្បី​ Block Transaction របស់គាត់​ ដែលបណ្តាល​អោយមានការBlock លុយចំនួន​ 75$

    October 12, 2020
  • សង្គម

    ប្រទេសជប៉ុនគឺជាប្រទេសមួយដែលប្រជាជនទូទាំងពិភពលោកបានស្គាល់ច្បាស់ថាជាប្រទេសដែលមានសណ្តាប់ធ្នាប់ និងបរិស្ថានស្រស់ស្អាតបរិសុទ្ធ ព្រោះសូម្បីតែទឹកលូនៅតាមផ្លូវក៏អាចចិញ្ចឹមត្រីបានដែរ។ យ៉ាងណាមិញទម្រាំមានថ្ងៃនេះប្រជាជនជប៉ុន និងអ្នករស់នៅទីនោះក៏ឆ្លងកាត់ការបង្វឹកហាត់មិនតិចនោះដែរពីបញ្ហាអនាម័យ និងសុខភាព។ ជាក់ស្តែងដើម្បីបំបាត់ចម្ងល់ដែលយើងគ្រប់គ្នាឆ្ងល់ និងចង់ដឹង ចង់ឃើញថាហេតុអ្វីបានជាប្រទេសជប៉ុនមានសណ្តាប់ធ្នាប់ និងស្រស់ស្អាតបែបនេះ ពេលនេះបងស្រីជនជាតិខ្មែរម្នាក់ដែលគាត់រស់នៅប្រទេសជប៉ុនបានបង្ហាញពីរបៀបចោលសំរាមនៅក្នុងប្រទេសជប៉ុនឲ្យបងប្អូនបានឃើញ។ ដោយម្ចាស់គណនីឈ្មោះថា Huang Mei Zhu បានសរសេររៀបរាប់ឲ្យដឹងថា «របៀបចោលសំរាមក្នុង ប្រទេសជប៉ុន ម្នាក់ៗតែងតែសសើរ គ្រប់គ្នា ថា ប្រទេស នេះស្អាត គ្មានសំរាម»៕   វីដេអូ៖

    October 12, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យឃើញព័ត៌មានលើបណ្ដាញទំនាក់ទំនងសង្គមមានករណីពលការិនីម្នាក់ ដែលត្រូវបានមេខ្យល់បោកឲ្យទៅបម្រើការងារនៅប្រទេសចិន ហើយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់។ ពាក់ព័ន្ធនឹងករណីខាងលើ អនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក្រុមការងារ ប្រតិកម្មរហ័សបានបញ្ជូនករណីនេះ ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីជួយអន្តរាគមន៍ដោះស្រាយ ពិសេសសំដៅជួយពលការិនីខាងលើ ត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចាត់កម្លាំង ជំនាញធ្វើការទំនាក់ទំនងជាមួយពលការិនីខាងលើដើម្បីរកអាសយដ្ឋានពិតប្រាកដដែលកំពុងស្នាក់នៅឯប្រទេសចិន នឹងបានកំពុងបន្តស្វែងរក សាច់ញាតិរបស់ពលការិនីនៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីឈានដល់ការអន្តរាគមន៍នាំយកនារីរងគ្រោះ ត្រឡប់មកប្រទេសកម្ពុជាវិញ។ ជាមួយគ្នានេះកម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននិងកំពុងសហការជាមួយអង្គការដៃគូ និងស្ថាប័ន ពាក់ព័ន្ធដើម្បីជួយរំដោះនារីរងគ្រោះខាងលើស្របតាមនីតិវិធី៕

    October 12, 2020