សង្គម

ស្តែងណាស់ ! ជិះម៉ូតូតាមផ្លូវសុខៗ ត្រូវទឹកហូរយកម៉ូតូទៅបាត់ នៅស្រុកបវេល ខេត្តបាត់ដំបង

BY
Khmernote Media
October 12, 2020

ជំនន់ទឹកភ្លៀវបានកំពុងវាប្រហារយ៉ាងខ្លាំងនៅក្នុងស្រុកមួយចំនួននៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកំលាំងយោធាជាច្រើននាក់ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយសារតែទឹកជំនន់មួយនេះ។ ថ្មីៗនេះដែរបើយោងតាមការបង្ហោះវិដេអូខ្លីមួយខ្សែរបស់ម្ចាស់គណនី Rayno Ty O បានអោយឃើញពីទិដ្ឋភាព ប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅលើដងផ្លូវ នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង ដែលមានទឹកជំនន់ហូរកាត់ផ្លូវ។

តាមរយៈវិដេអូខ្លីមួយនោះបានអោយឃើញពីទិដ្ឋភាពស្តែងៗមួយ ដោយមានប្រជាពលរដ្ឋម្នាក់បានធ្វើដំណើរជិះម៉ូតូនៅលើផ្លូវដែលមានទឹកជន់ហូរកាត់ផ្លូវ ស្រាប់តែភ្លាមៗដួលម៉ូតូ និងត្រូវបានទឹកហូរយកម៉ូតូទៅបាត់ បានត្រឹមស្រែកហៅគេអោយជួយ។ ម្ចាស់គណនីខាងលើដដែលបានសរសេររៀបរាប់អោយដឹងថា “ផ្ដាំអ្នកចង់ទៅលេងបវេល​ សូមកុំជិះម៉ូតូឆ្លងកាត់អី​ ព្រោះព្រឹកនេះទឹកហូរខ្លាំង​ ហើយមិញនេះមានអ្នកជិ:ម៉ូតូឆ្លងបានហូរទៅតាមទឹក​បាត់ហើយ”។ គួរបញ្ជាក់ផងដែរថា ដោយសារតែជំនន់ទឹកភ្លៀងបានវាយប្រហារប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាង រដ្ឋាភិបាលបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ៕

ផ្ដាំអ្នកចង់ទៅលេងបវេល​ សូមកុំជិ:ម៉ូតូឆ្លងកាត់អី​ ព្រោះព្រឹកនេះទឹកហូរខ្លាំង​ ហើយមិញនេះមានអ្នកជិ:ម៉ូតូឆ្លងបានហូរទៅតាមទឹក​បាត់ហើយ 😢😢

Posted by Rayno Ty O on Sunday, 11 October 2020

Share This Post: