Khmernote Media
  • ព័ត៌មានជាតិ

    សេចក្ដីរាយការណ៍បឋមពីកន្លែងកើតហេតុ បានអោយដឹងថា មានបុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើអាគារជាន់ទី១៥ មកទើរលើសំយ៉ាបខាងក្រៅកន្លែងអាងហែរទឹកជាន់ទី១៣ (ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ) បណ្ដាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមសន្តិសុខអាគារ The Bridge Residence រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលភ្លាមៗផងដែរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចអាគារ The Bridge Residence ផ្លូវលេខ៧៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សេចក្ដីរាយការណ៍បន្តទៀតថា បន្ទាប់ពីទទួលបានដំណឹងនេះ គេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ និងនគរបាលខណ្ឌចំការមន និងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះមកកន្លែងកើតហេតុ ដើម្បីរងចាំសមត្ថកិច្ចជំនាញ

    October 11, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអោយដឹងថា ដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ  និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងសូមធ្វើការផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយនឹងធ្វើការបើកឲ្យចរាចរណ៍ឡើងវិញ នូវរថយន្តធុនធំគ្រប់ប្រភេទ បន្ទាប់ពីស្ថានភាពទឹកជំនន់ថយចុះ និងក្រោយមានការជួសជុលរួចរាល់៕

    October 11, 2020
  • សង្គម

    វិដេអូមួយខ្សែត្រូវបានគេចែករំលែកតៗគ្នាពេញបណ្តាញសង្គម ក្រោយឃើញសកម្មភាពបើកបររថយន្តគ្មានប្រណីនៅលើដងផ្លូវដែលកំពុងជន់លិចដោយសារទឹកភ្លៀង បណ្តាលអោយសាចទឹកមកលើរ៉ឺម៉កម៉ូតូកង់បី ដែលមានព្រះសង្ឃកំពុងគង់នៅក្នុងរ៉ឺម៉កនោះបណ្តាលអោយទទឺកជោកតែម្តង។ ហេតុការណ៍ម្ចាស់រថយន្ត Lexus RX300 បើកបរគ្មានប្រណីដៃនេះត្រូវបានមហាជនធ្វើការរិះគន់ចំពោះការបើកបរដែលគ្មានការយោគយល់ និងគ្មានសុជីវធម៌ក្នុងខ្លួន អាងតែមានឡានបើកមិនគិតពីសុខទុក្ខអ្នកដទៃ។ តើប្រិយមិត្តយល់យ៉ាងណាដែរ? មើលហើយយល់យ៉ាងណាចំពោះម្ចាស់ឡាន😟😟 Posted by RiTh Tøch on Thursday, 8 October 2020

    October 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ខណៈពេលនេះមានអគ្គិភ័យកំពុងឆាបឆេះឃ្លាំងមួយកន្លែង ហុយផ្សែងទ្រលោម បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋកំពុងនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ ទាក់ទងរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ហេីយ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១:១០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ នៅម្ដុំវត្តក្រាំងធ្នង់ ជិតបុរីឈូកវ៉ា៣ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ ដោយ៖ បងម៉េង ខ្មែរណូត

    October 11, 2020
  • ព័ត៌មានជាតិ

    ខេត្តប៉ៃលិន៖ យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងព្រឹកនេះ គឺជំនន់ទឹកភ្លៀងដែលកើតឡើងនៅខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដោយសារភ្លៀងធ្លាក់រយៈពេល២ថ្ងៃ គឺថ្ងៃទៅ០៩ និងថ្ងៃទី១០ ខែតុលា ក្នុងកម្រិតពី(១០៩-២១០)មម ដែលបង្កការជន់លិចភូមិឋានប្រជាពលរដ្ឋតាមតំបន់ទំនាប ពិសេសតាមមាត់ស្ទឹង និងអូរ ដែលប៉ះពាល់ដល់ផ្ទះសំបែងប្រជាពលរដ្ឋចំនួន ៤៥២ ខ្នងផ្ទះ សាលារៀន ០១កន្លែង វត្ត ចំនួន ០១កន្លែង ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់…និងដីកសិកម្មមួយចំនួន ស្ថិតក្នុងឃុំចំនួន២ នៃស្រុកសាលាក្រៅ។ នៅពេលរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកចាប់ផ្តើមស្រកចុះជាមធ្យម

    October 11, 2020
  • សង្គម

    រឿងរ៉ាវឈ្លោះគ្នាបែកផ្សែងផ្អើលគេឯងពេញផ្សារលើ ខេត្តព្រះសីហនុ និងផ្អើលពេញបណ្តាញសង្គម Facebook រវាងអ្នកទិញក្តាម និងអ្នកស្រុះក្តាមធ្វើម្ហូបអោយគេ ដោយម្ចាស់ក្តាមចោទប្រកាន់ថាអ្នកស្រុះក្តាមអោយគាត់នោះមានចេតនាទុច្ចរិតក្នុងការរកស៊ី ដោយបានបន្លំដូរក្តាមគាត់យកក្តាមអន់ៗមកដាក់អោយគាត់ទៅវិញ។ ករណីប្រកែកគ្នានេះបានល្បីដល់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់អោយប្រធានផ្សារ អញ្ជើញអ្នកស្រុះក្តាមខាងលើមកធ្វើការបកស្រាយពីដំណើររឿងឡើងវិញ។ ក្នុងនោះដែរស្ត្រីដែលជាម្ចាស់តូបនិងជាអ្នកស្រុះក្តាម បានបកស្រាយថា បងប្រុសម្ចាស់ក្តាមគាត់បានយកថង់ច្រលំដោយខ្លួនឯង ហើយសូមអោយគាត់ដកពាក្យចោទប្រកាន់ថា អ្នកស្រុះក្តាមបន្លំដូរក្តាមគាត់នោះវិញ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូបកស្រាយខាងក្រោមនេះ៖ ប្រភពវិដេអូ freshnews

    October 11, 2020
  • កូវីដ-១៩

    បុរស​ជនជាតិ​ហុងគ្រី​ដែល​ផ្ទុក COVID-19 និង​ធ្លាប់​បាន​រត់​គេច​ចេញ​ពី​កន្លែង​ចត្តាឡីស័ក​ផង​នោះ ឥឡូវ​បាន​ជា​សះស្បើយ ហើយ​ថ្ងៃ​នេះ​ដែរ​ក៏​គ្មាន​ករណី​ឆ្លង​ថ្មី​ទៀត​ដែរ។ ក្រោយ​ពេល​តេស្ត​អវិជ្ជមាន COVID-19 ២ ដង​បុរស​វ័យ ៧០ ឆ្នាំ​រូប​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ខេត្ត​សៀមរាប បន្ទាប់ពី​ព្យាបាល​អស់​រយៈពេល ២ សប្ដាហ៍​រួច​មក។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៨៣ នាក់ (ស្ត្រី៥៧នាក់ និង​បុរស ២២៦ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៧៨ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៥ នាក់ មន្ទីរពេទ្យ​ខេត្ត​សៀមរាប ១ នាក់ និង ៤

    October 11, 2020
  • សិល្បៈ

    តារាចម្រៀងជួរមុខប្រចាំផលិតកម្មហង្សមាស គឺលោក ឆន សុវណ្ណរាជ ត្រូវបានមិត្តភ័ក្របងប្អូនរបស់លោកធ្វើនំខួបកំណើតជូនជាមួយនឹងការបង្កប់កាដូដ៏មានតំលៃជាច្រើន ដោយក្នុងនោះមានប្រាក់សុទ្ធ១ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ មួយវង់ផងដែរ។ វិដេអូមួយនេះត្រូវបានលោក ឆន សុវណ្ណរាជ បង្ហោះនៅលើបណ្តាញសង្គម ស្រាប់តែត្រូវអ្នកលេង Facebook ដៀលកប់ៗមាត់ទៅវិញ។ អ្នកលេង Facebook ទាំងនោះបានធ្វើការរិះគន់តារាចម្រៀង ឆន សុវណ្ណរាជ ដែលបានបង្ហោះវិដេអូថាជាការអួតទ្រព្យ ហើយអ្នកខ្លះក៏បានលើកឡើងថា អ្នកសិល្បៈជើងចាស់ខ្លះមិនទាន់ស្គាល់ជាតិលុយ១ម៉ឺនដុល្លារនឹងទេ។ ដោយសារតែការរិះគន់និងដៀលកប់ៗមាត់ពីសំណាក់អ្នកលេង Facebook មួយចំនួននោះ ធ្វើអោយតារាចម្រៀងរូបនេះបង្ហោះសារមួយឃ្លាថា៖ “ បងប្អូនញ៉ុមគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើងកប់ៗមាត់ និយាយទៅអោយតែអ្នកសិល្បះធ្វើអីក៏ខុសដែរ អោយតំលៃបន្តិចទៅបានអត់ មានក៏ខុស ក្រក៏ខុស

    October 11, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ មានការចែករំលែកក្នុងនៅបណ្តាញសង្គមហ្វេសប៊ុក ដោយមហាជនជាច្រើនសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយសិល្បការិនីរបាំបុរាណដ៏ស្រស់ស្អាតម្នាក់បានបាត់បង់ជីវិតដោយសារតែគ្រោះធម្មជាតិរលំផ្ទះសង្កត់។ យោងតាមម្ចាស់គណនីហ្វេសប៊ុក ច័ន្ទធឿន ភ្លេងខ្មែរ បានឲ្យដឹងថា “ទោះមិនបានសម្តែងជាមួយគ្នាក៏ពិតមែន តែបងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនៃការបាត់បង់អតិតសិល្បៈការិនីប្រចាំភោជនីយដ្ឋានគូលែន ដោយគ្រោះធម្មជាតិរលំផ្ទះសង្កត់គួរឲសង្វែគ។ សូមឲព្រលឹងប្អូនស្រីបានសុខស្ងប់”។ ក្នុងនោះមហាជនជាច្រើនក៏បាន comment ចូលរួមរំលែកទុក្ខ និងសោកស្តាយ មិនគួរណាបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះ៕

    October 11, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នា២០២០ ទីតាំងជួបជុំលេងល្បែងសុីសងនៅពេលយប់មួយកន្លែង​ នៅចន្លោះផ្លូវ១៣៨​ និងផ្លូវ១៤៦​ ភូមិ៥​ សង្កាត់វាលវង់​ ខណ្ឌ៧មករា​ ត្រូវបានសម្ថកិច្ចប៉ុស្តិ៍ចុះធ្វេីការណែនាំអប់រំ​ និងបញ្ឈប់សកម្មភាព​ បន្ទាប់ពីក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ​ដែលរស់នៅតំបន់នោះ​៕

    October 11, 2020