Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃ១០ ខែតុលា ឆ្នាំ២០២០ ព្រឹក វេលាម៉ោង៧ ទឹកកំពុងជន់លិចភូមិមួយចំនួន ដែលនៅជាប់ដងអូរនិងស្ទឹង នៃឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយស្ថានភាពទឹកកំពុងបន្តឡើងនៅឡើយ ។ ចំណែកឯស្ថានភាពអាកាសធាតុ ផ្ទៃមេឃនៅបន្តអួអាប់ និងភ្លៀងនៅបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលមានលក្ខណៈរាយប៉ាយគ្រប់ទីកន្លែង ។ ត្រឹមតែរយៈពេល ១២ម៉ោងយប់មិញ ខេត្តប៉ៃលិន មានភ្លៀងបានធ្លាក់ក្នុងកម្រិតពី (៧៧-១២៥)មម នៅទូទាំងខេត្ត៕

    October 10, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ជនសង្ស័យដែលជាកម្មករដូចគ្នា យកញញួរមកវាយក្បាល បណ្តាលអោយរងរបួសធ្ងន់ រហូតដល់ស្លាប់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយស្នងការខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលពីលោកព្រះរាអាជ្ញាខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួនបានទាំងយប់ និងបញ្ជូនខ្លួនជនសង្ស័យមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រួចប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីចាត់ការតាមនីតិវិធី។ ប្រតិបត្តិការឃាត់ខ្លួនធ្វើឡើង ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។ ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ អអធិការដ្ឋានខណ្ឌឫស្សីកែវ និងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង​ និង​ មានការសម្របសម្រួលពីលោកព្រះរាអាជ្ញាខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួន ជនសង្ស័យបានទាំងយប់ កាលពីវេលាម៉ោង ០០នឹង៤៥នាទី រំលងអាធាត្រឈាន ថ្ងៃទី១០ ខែតុលា

    October 10, 2020
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសបុក Mey Mey បានបង្ហោះពីក្មេងតូចគួរឲ្យអាណិតម្នាក់ដែលគាត់បានរៀបរាប់ថា៖ ឃើញហើយអាណិតខ្លោចចិត្តឈឺច្រើនពេកម្ដាយរត់ចោល😢ឪពុកធ្វើការឆ្ងាយមិនដែលមកមើលទេ😢មកតែម្ដងគត់កាលអាអូនជិត១ខែ ឥលូវអាអូនអាយុបាន៤ខែហើយ រាល់ថ្ងៃនៅជាមួយជីដូននិងមីងជួយមើល គាត់ថាគាត់អត់លទ្ធភាពទិញទឹកដោះគោអោយទេ 😢ជីដូនចាស់ហើយលក់ដូរតិចតួចហើយបងស្រីនេះគាត់ក៏មានកូនតូចក្នុងបន្ទុកដែរ អាអូននេះកើតមកសន្លប់និងរាល់ថ្ងៃមិនចេះមឹមដោះគោខ្លួនឯងទេ ត្រូវច្រកតាមច្រមុះ គ្នាមានបញ្ហាខួរក្បាលមិនដូចក្មេងដទៃទេ។ បើបងប្អូនណាអាណិតសូមជួយឧបត្ថមក្មេងតូចនេះផងតិចក្ដីច្រើនក្ដី ១ម៉ឺន២ម៉ឺនក៏ជួយសម្រាលទុក្ខគាត់ដែរ កូនគេកូនយើងអាណិតណាស់ ខ្ញុំជួបគាត់នៅពេទ្យកុមារជាតិជួយគាត់បានតិចតួចទេ បើបងប្អូនចង់ជួយអាចទំនាក់ទំនងលេខគាត់ផ្ទាល់ 012 940 702  

    October 9, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលដែលចុះផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះបានអោយដឹងថា ក្រសួងបានសម្រេចបិទ មណ្ឌលសិក្សាជំនាញកែសម្ជស្ស​វេនុស ដោយសារតែគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងការវះកាត់កែសម្ផស្សមិនគោរពតាមបទដ្ឋានបច្ចេកទេស។ សេចក្តីសម្រេចដដែលបានបន្តអោយដឹងថា មណ្ឌលសិក្សាជំនាញកែសម្ជស្ស​វេនុស ធ្វើការវះកាត់កែសម្ផស្សមិនគោរពតាមបទដ្ឋានបច្ចេកទេសធ្វើឲ្យប៉ះពាល់ដល់សុខភាពអតិថិជន និងមានចេតនាគេចវេសមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

    October 9, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍ជាច្រើននាក់បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។ យោងតាមការរាយការណ៍បានឲ្យដឹងថា កម្លាំងទ័ពយោធភូមិភាគទី៥ វរសេនាតូច៥៣៣ បានជួយសង្គ្រោះអាយុជីវិតលោកយាយម្នាក់រស់នៅក្នុងឃុំបួរ ស្រុក​ភ្នំ​ព្រឹក​ ខេត្ត​បាត់ដំបង​ មកកាន់មណ្ឌលសុខភាពទាន់ពេលវេលា ពេលដែលលោកយាយខ្យល់គរដោយសារឃើញជំនន់ទឹកភ្លៀងឡើងខ្លាំង។ សូមជម្រាបថានៅក្នុងឃុំបួរ ស្រុកភ្នំព្រឹកនាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះត្រូវបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង ទីបញ្ជាការយោធភូមិភាគទី៥ បានបញ្ជាកម្លាំងចុះប្រតិបត្តិការភ្លាមភ្លាមរុករកនិងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងតាមតំបន់ដែលខ្លួនឈរជើង៕

    October 9, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកងកម្លាំងជំនាញ ដើម្បីធ្វើការស៊ើបអង្កេតលើករណីជនទំនើង គប់កញ្ចក់រថយន្តពេលយប់ តាមដងផ្លូវជាតិលេខ ៥។ -ជាក់ស្តែងនៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និងចំណុចដទៃផ្សេងទៀតតាមដងផ្លូវដែលកំពុងតែធ្វើការស៊ើបអង្កេតបន្ត។ -នៅវេលាម៉ោង២៣ និង១៥ នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីគប់កញ្ចក់រថយន្ត តាមបណ្តោយផ្លូវជាតិលេខប្រាំ នៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យបែកកញ្ចក់រថយន្ត តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរទេ។ -ក្រោយពីបានទទួលព័ត៌មានពីអ្នកបើកបររថយន្តភ្លាម អធិការនគរបាលស្រុក បានបញ្ជាឱ្យកម្លាំង

    October 9, 2020
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅខេត្តពោធិ៍សាត់ថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២០ រសៀលវេលាម៉ោង ១:៣០នាទី ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់មានដូចខាងក្រោម។ ១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់៖ – សឹ្ទងពោធិ៍សាត់ កម្ពស់ទឹក ៥.៥០ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ នៅក្រុងពោធិ៍សាត់ – សឹ្ទងក្រវាញ កម្ពស់ទឹក ៦.១៤ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ – សឹ្ទងវាលវែង កម្ពស់ទឹក ៣.៧៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ នៅស្រុកវាលវែង។ ២.ស្ថានភាពទឹកសឹ្ទងពោធិ៍សាត់

    October 9, 2020
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងភ្នំព្រឹក និងផ្នែកសឹករងសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ដូចគ្នានេះដែរ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ក៏មានក្រុង-ស្រុកមួយចំនួនរងឥទ្ធិពលព្យុះភ្លៀងដែលបង្កឱ្យមានជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ សហការជាមួយមន្ត្រីអាជ្ញាធរខេត្ត ចុះជួយសង្គ្រោះ និងដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាព។ អាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងពោធិ៍សាត់ មេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុណាមួយកើតឡើងខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ៕ ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស

    October 9, 2020
  • សិល្បៈ

    តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង សួស វីហ្សា និងលោក ថមមី ទទួលបានកូនស្រីម្នាក់ក្រោយរៀបការជាមួយគ្នាជាប្តីប្រពន្ធ។ នៅថ្ងៃនេះដែរតារាចម្រៀង សួស វីហ្សា បានសម្រាលកូនបានកូនស្រីម្នាក់ដែលត្រូវបានដាក់ឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny ហើយអ្វីដែលគេកត់សំគាល់នោះគឺ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ នៅតែស្រស់ស្អាតជានិច្ចនៅក្នុងថ្ងៃសម្រាល។ អ្នកនាង សួស វីហ្សា បានរៀបរាប់ថា៖ “ទីបំផុតកាដូនៃចំណងដៃរៀបការរបស់ពួកខ្ញ៉ំទាំងពីរនាក់គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់បានសម្រាលដោយជោគជ័យនិងសុវត្តិភាព កូនស្រីបានមកឃើញពិភពលោកដ៏ស្រស់ស្អាតនិងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញ៉ំនិងជាបេះដូងនៃ ប៉ាៗ Tommy ម៉ាក់ៗ Sous Visa កូនស្រីមានឈ្មោះថា ថង សាម៉ូលីណា ហៅ

    October 9, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹង រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញដែលត្រូវបើកទ្វារទឹកបង្ហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។ តាមព័ត៌មានបឋម នៅតំបន់ទំនាប នៃស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត រុក្ខគិរី មោងឬស្សី ភ្នំព្រឹក និងស្រុកសំពៅលូន៕ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    October 9, 2020