- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានប្រកាសពីករណីអ្នកជំងឺម្នាក់ត្រូវគ្រូពេទ្យឆ្លុះឃើញក្រវិលកំប៉ុងជាប់នៅក្នុងបំពង់ខ្យល់អស់រយៈពេលរហូតដល់ទៅ០២ឆ្នាំ។ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានឲ្យដឹងថា នាពេលកន្លងទៅនេះមន្ទីរពេទ្យបានធ្វើការឆ្លុះចាប់យក ក្រវិលកំប៉ុងស្រាបៀរចេញពីបំពង់ខ្យល់របស់អ្នកជម្ងឺ ដោយ វេជ្ជបណ្ឌិតឯកទេស ផ្នែក ត្រចៀក ច្រមុះ និងបំពង់ក។ អ្នកជម្ងឺមានអាយុ២៥ឆ្នាំ ភេទប្រុស រូបនេះបានស្លាក់ជាប់ក្រវិលកំប៉ុងនៅនឹងបំពង់ក អស់រយៈពេលជាង០២ឆ្នាំមកហើយ។ ក្រោយពីការពិគ្រោះជាមួយវេជ្ជបណ្ឌិក ឯកទេស រួចមក អ្នកជម្ងឺចាំបាច់ត្រូវការឆ្លុះចាប់យកក្រវិលកំប៉ុងចេញពីបំពង់ខ្យល់ ក្រោយមកស្ថានភាពរបស់អ្នកជម្ងឺបានប្រសើរឡើងជាលំដាប់៕
October 8, 2020 - ព័ត៌មានជាតិស្នងការដ្ឋាននគរបាលរាជធានី ចេញសេចក្តីបកស្រាយបំភ្លឺតបទៅនឹងការផុសរបស់លោកឧត្តមសេនីយ៍ត្រី ទី ចំរេីនកុសល
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តបទៅនឹងការផុសរបស់លោកឧត្តមសេនីយ៍ត្រី ទី ចំរេីនកុសល៖ យោងតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យោងផែនការសកម្មភាពលេខ០០៣/២០ គ.ស.ច.គ/អក២ របស់អនុគណៈកម្មការទី២ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងយោងតាមផែនការសម្មភាពលេខ ០៣៩ ផក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅ (ពេលថ្ងៃ) ចាប់ពីម៉ោង ៧ : ០០នាទីព្រឹក ដល់ម៉ោង ១៥ : ០០នាទីល្ងាច
October 8, 2020 - បច្ចេកវិទ្យា
នៅថ្ងៃទី9ខែតុលា realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យានឹងដាក់ប្រកាសផ្លូវការនូវrealme 7 pro និង realme 7 ដែលមានកាមេរ៉ា Sony 64MP Ultra Clear 4 គ្រាប់ ដែលធ្វើអោយអ្នកប្រើប្រាស់ចំណាយថវិកាតិចតែទទួលបាននូវបទពិសោធន៍ដែលនាំមកដោយបច្ចេកវិទ្យាសាកលឿន65W SuperDarts រួមជាមួយនឹងអេក្រង់ Super AMOLED ។ ឥឡូវនេះ រាល់អតិថិជនដែលបានធ្វើការបញ្ជាទិញទុកមុននូវrealme 7 series នៅតាមបណ្តាហាងនាៗ នឹងមានការថែមជូនកាដូពិសេសដូចជាដបទឹក កាសក្តោប កាបូបកីឡានិង លេខសុីមស្មាតធំហ្មង (12 សប្តាហ៍) ។ អ្វីដែលគួរអោយទន្ទឹមរង់ចាំនោះគឹ
October 8, 2020 - PR
ចូលមកដល់ខែតុលានេះ អតិថិជនស្រាបៀរ ប្ល៊ែកផេនធ័រ នៅតែបន្តឈ្នះរង្វាន់ជាច្រើនមានដូចជាអ្នកមានសំណាងឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 2,000,000 រៀលមាន ចំនួន 15រូបដែលជារស់នៅក្នុងខេត្តបាត់ដំបង, ប៉ៃលិន, កំពង់ឆ្នាំង, និង ខេត្តសៀមរាប ហើយសម្រាប់រង្វាន់ទូរស័ព្ទiPhone 11 Pro មាន ចំនួន 5 រូប ដែលរស់នៅក្នុងខេត្តបាត់ដំបង, ប៉ៃលិន និងរាជធានីភ្នំពេញ។ សូមចូលរួមអបអរសាទរដល់ អ្នកឈ្នះរង្វាន់ទាំងអស់!អតិថិជនគ្រាន់តែគាស់ក្រវិលកំប៉ុងស្រាបៀរ ប្ល៊ែកផេនធ័រ ហើយពិនិត្យមើលរង្វាន់ នៅក្រោមក្រវិលកំប៉ុងនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្តភីកអាប់ Mazda BT-50 Pick-Up ស៊េរីឆ្នាំ2020ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ 2020 ទូរស័ព្ទ
October 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ កម្មករក្រុមហ៊ុន ស៊ីនទ្រី បន្ដមិនចេញប្រមូលសំរាមតាមការព្រមព្រៀងក្នុងកិច្ចប្រជុំរកដំណោះស្រាយកាលពីថ្ងៃម្សិលមិញ។ រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៊ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុ អង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ សូមរំលឹកថា ក្នុងអង្គប្រជុំរកដំណោះស្រាយ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៊ីនទ្រី បានព្រមព្រៀងដូចខាងក្រោម៖ ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ ទី២៖
October 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគម្រោងសាងសង់ផ្លូវជាតិចំនួន៣ខ្សែ បន្ថែមទៀតនៅខេត្តកំពត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវជាតិសំខាន់ទាំង៣ខ្សែបន្ថែមទៀតនេះ រួមមានផ្លូវលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅកំពត, ផ្លូវជាតិលេខ៣១ នៅខេត្តកំពត និងផ្លូវជាតិលេខ៣៣ នៅខេត្តទៀត ដែលជាគម្រោង អាទិភាពក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។ សម្ដេចតេជោបានបន្តទៀតថា គម្រោងទាំងបីខាងលើនេះ បានបញ្ចប់ការចរចា និងឯកភាពគ្នារួចរាល់ ហើយបានប្រគល់ឱ្យឯកឧត្តមឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន
October 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នារីរូបស្រស់ម្នាក់ បើករថយន្ត CAMRY 2Q-2374 លឿនពេកទៅបុកគូទកង់បីឥណ្ឌា ដែលឈប់ចតស្ងៀមលើផ្លូវ រងចាំដឹកភ្ញៀវ ខ្ទាតឡើងទៅបុក រទេះលក់នំ បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ និងរបួសមនុស្សប្រុសស្រី២នាក់ ភ្លាមៗនោះរថយន្តមិនបានឈប់ទេ បានបើកចេញពីកន្លែងកើតហេតុ ទៅដល់មុខផ្ទះសំណាក់មួយកន្លែង ដោយមានអ្នកបើកកង់បីឥណ្ឌាទៅជាមួយដែរ ដើម្បីចរចាគ្នា ហើយអ្នកសារព័ត៌មានយើងបានចុះទៅLive និងតាមទៅទាន់បានសាកសួរ ស្រាប់តែម្ចាស់រថយន្តបង្កបានហាមមិនអោយយើង Live បើសិនជាហ៊ានថតផ្សាយច្បាស់ជាមានរឿងជាមួយនាងមិនខាន ហើយបុរសម្នាក់ទំនងជាសង្សារម្ចាស់រថយន្តបានចេញមកនិយាយថា អ្នកសារព័ត៌មាន Live ចង់បានលុយមែន? ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្សារសូរិយាម៉ល លើផ្លូវលេខ៥១
October 8, 2020 - ព័ត៌មានជាតិ
ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះបកស្រាយថា៖ តើនគរបាលអន្តរាគមន៍មានសិទ្ធិចេញមកឃាត់ ឬហៅរាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានដែរឬទេ? ជារឿយៗ ខ្ញុំតែងតែសង្កេតឃើញប្អូនៗនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានី ដែលចុះសហការណ៍ជាមួយនគរបាលចរាចរណ៍តាមគោលដៅមួយចំនួនតែងតែចេញមកហៅ ឬឃាត់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯង។ នេះគឺជាការប្រព្រឹត្តខុសពីតួនាទី និងភារកិច្ចរបស់ខ្លួន។ ដោយហេតុថា ប្អូនៗមិនមែនជានគរបាលចរាចរណ៍ទេ ដូចនេះប្អូនៗគ្មានភារកិច្ចអ្វីត្រូវហៅ ឬបញ្ឈប់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានឡើយ។ តើនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីមានតួនាទី និងភារកិច្ចអ្វីខ្លះនៅពេលចុះប្រតិបត្តិការតាមគោលដៅជាមួយនគរបាលចរាចរណ៍ម្តងៗ? តួនាទី និងភារកិច្ចរបស់នគរបាលអន្តរាគមន៍គឺ ដើម្បីជួយអន្តរាគមន៍ និងបង្ក្រាបរាល់បទល្មើសចរាចរណ៍ទាំងឡាយណាដែលមិនព្រមឈប់តាមការបញ្ឈប់របស់នគរបាលចរាចរណ៍ ឬមានបង្កអំពើហិង្សាមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់..។ល។ យ៉ាងណាមុិញនគរបាលអន្តរាគមន៍ត្រូវឈរចំងាយ(៥០ម៉ែត្រ)ពីគោលដៅនគរបាលចរាចរណ៍ដែលកំពុងអនុវត្តន៍ច្បាប់និមួយៗ មិនមែនឈរផ្តុំគ្នាជាមួយនឹងនគរបាលចរាចរណ៍នោះទេ។ កន្លងមកគោលដៅដែលខ្ញុំឧស្សាហ៍ឃើញនគរបាលអន្តរាគមន៍ឈរផ្តុំគ្នាជាមួយនគរបាលចរាចរណ៍ផ្លូវគោក និងចេញមកបង្ក្រាបដោយឯកឯង គឺនៅគោលដៅអាងទឹក គោលដៅភ្លើងស្តុបផ្សារដើមគរ និងគោលដៅរង្វង់មូលគួចកាណុង។ សូមអរគុណ !
October 8, 2020 - ព័ត៌មានជាតិ
ខេត្តក្រចេះ ៖ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងម៉ូតូនិងរថយន្ដ បានបណ្ដាលឲ្យជនរងគ្រោះមួយគ្រួសារ ០៣នាក់ឪពុកម្តាយនិងកូនតូច បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មភ្លាមៗ ។ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០៦:១៥នាទីល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ នៅតាមផ្លូវជាតិលេខ៧ ជិតព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥៨-៣៥៩ ក្នុងភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។ សេចក្តីរាយការណ៍បឋមបន្តពីសមត្ថកិច្ចនគរបាលបានអោយដឹងថា រថយន្តបង្កម៉ាក Camary ពណ៌សំបកឪឡឹក (ស៊េរីចាស់) ពាក់ស្លាកលេខព្រះសីហនុ 2A-2100 ហើយរថយន្តនិងម៉ូតូជនរងគ្រោះខ្ទេចមើលលែងយល់ ចំណែកម៉ូតូខ្ទេចហើយរកស្លាកលេខមិនឃើញទៀត ខណ:ពេលបើករបរក្នុងទិសដៅបញ្រ្ជាសទិសគ្នា ដោយរថយន្តភាគីបង្កបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុរថយន្តបានទៅបុកម៉ូតូដែលធ្វើដំណើរច្រាសទិសគ្នា ពីត្បូងទៅទិសខាងជើង
October 8, 2020 - សិល្បៈ
កាលពីពេលថ្មីៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាសម្តែងស្រី និងអ្នកចម្រៀងដ៏មានប្រជាប្រិយភាពកញ្ញា សូ ដានីតា បានបង្ហោះសារព្រមានប្តឹងអ្នកសារព័ត៌មានមួយ ក្រោយអ្នកសារព័ត៌មាននោះបានបង្ហោះព័ត៌មានធ្វើឲ្យប៉ះពាល់ដល់កញ្ញា សូ ដានីតា។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកញ្ញា សូ ដានីតា បានឲ្យដឹងថា៖ “ខ្ញុំសូមអោយអ្នកសារព័ត៌មានម្នាក់ចេញមុខមកបកស្រាយជាបន្ទាន់ បើមិនចេញបកស្រាយទេ ខ្ញុំសូមប្តឹងអ្នកសារព័ត៌មានម្នាក់នេះ ! ដោយទី១ ថាខ្ញុំបានភ្ជាប់ពាក្យជាលើកទី២ ជាមួយប្រុសក្មេង ! គឺបានន័យថា ខ្ញុំធ្លាប់ភ្ជាប់ពាក្យជាមួយប្រុសក្មេងមួយណារួចហើយ ជាលើកទី១ហើយ ? , ចុឹងចេញមុខបកស្រាយ ហើយរកប្រុសក្មេងដែលខ្ញុំភ្ជាប់ពាក្យលើកទី១នោះអោយឃើញ ! បើមិនចេញមុខបកស្រាយទេ ខ្ញុំសូមប្តឹងសារព័ត៌មានម្នាក់នេះ ដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះនាងខ្ញុំ !
October 8, 2020









