- Khmernote Media
- ព័ត៌មានជាតិ
ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាវេលាម៉ោង ១១និង១៦នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅគោលដៅបែបបទចេញក្រៅប្រទេស តាមជើងយន្តហោះចេញលេខ DR5032 (KOS-KMG) ដោយយោងតាមប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញជនជាតិចិន ចំនួន ០១នាក់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ ZHONG ANBIN ភេទប្រុស អាយុ ៤៦ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ
October 8, 2020 - សង្គម
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា «ពេលវេលាដែលគួរឱ្យចងចាំ»៖ រូបថតមួយសន្លឹកនេះ បានផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃជើងភ្នំគូលែន នាពេលព្រឹកព្រលឹមថ្ងៃទី៧តុលា កាលពីឆ្នាំមុន ជាមួយនឹងអារម្មណ៍សញ្ជឹងគិតមួយ ដែលកប់ជ្រៅទៅក្នុងភាពល្វឹងល្វើយនៃក្តីស្រមៃ និងពោរពេញទៅដោយសំនួរ ភាពស្រពេចស្រពិល និងការរំពឹងទុក។ ថ្ងៃនោះ គឺជាថ្ងៃទីមួយដែលខ្ញុំបានធ្វើដំណើរមកកាន់សាលាស្រុកបន្ទាយស្រី និងបំពេញតួនាទីជាលើកដំបូងរបស់ខ្ញុំក្នុងឋានៈជាអភិបាលស្រុកបន្ទាយស្រី។ មួយឆ្នាំបានកន្លងផុតទៅហើយ និងមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងអំឡុងពេលនេះ។ ពិតមែនតែខ្ញុំមិនអាចចងចាំបាននូវគ្រប់រឿងរ៉ាវទាំងអស់នោះក៏ដោយ ប៉ុន្តែមាន”ពេលវេលាខ្លះ”ដែលតែងតែដក់ជាប់នៅក្នុងអារម្មណ៍របស់ខ្ញុំ ជាមួយនឹងមនោសញ្ចេតនាដ៏ជ្រាលជ្រៅដែលមិនងាយនឹងអាចបំភ្លេចបាន។ រូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះបានរំលេចចេញនូវ”ពេលវេលាដែលគួរឱ្យចងចាំទាំង១០” នៃឆ្នាំដំបូងរបស់ខ្ញុំនៅលើទឹកដីបន្ទាយស្រី៖ ១. ការចុះរុះរើខ្ទមអនាធិបតេយ្យចំនួន៤៩ខ្នងនៅជើងភ្នំគូលែន ដើម្បីថែរក្សាតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ និងការពារផលប្រយោជន៍រួមយូរអង្វែងនៃភ្នំគូលែន ២. អារម្មណ៍រំភើបក្រោយពេលបានឃើញទិដ្ឋភាពអ្នកភូមិព្រះដាក់សប្បាយរីករាយនឹងរាត្រីដំបូង បន្ទាប់ពីការបំពាក់អំពូលសូឡានៃយុទ្ធនាការ”ផ្ទះមួយអំពូលមួយ”ត្រូវបានបញ្ចប់ ៣. ការទទួលបានការគាំទ្រយ៉ាងពេញទំហឹងមកពីគ្រប់ទិសទីដើម្បីជួយដោះស្រាយបញ្ហារាំងស្ទះនៃទីផ្សារត្រសក់ផ្អែមរបស់សហគមន៍កសិករនៅក្នុងស្រុកបន្ទាយស្រីត្រឹមតែក្នុងរយៈពេលដ៏ខ្លី
October 8, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់បន្ថែមទៀត។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាននោះ គឺជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បានបន្តជើងហោះហើរនៅប្រទេសសាំងហ្គាពួ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
October 8, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបសិប្បកម្មផលិតបារី និងសិប្បកម្មផលិតនំបុ័ងប្រេនចំនួន០២កន្លែងផ្សេងគ្នា របស់ជនជាតិចិន សង្ស័យធ្វើអាជីវកម្មផលិតផលិតផលក្លែងក្លាយខុសច្បាប់ក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ។ ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងរយៈពេល០២ថ្ងៃក្រោមការសម្របសម្រួលនីតិវីធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ។ សមត្ថកិច្ចចុះបង្ក្រាបទីតាំងខាងលើបានឲ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា កម្លាំងចម្រុះបានចុះទៅឆែកឆេរត្រួតពិនិត្យជាក់ស្តែងសិប្បកម្មផលិត និងចែកចាយបារីមួយកន្លែងសង្ស័យផលិតបារីក្លែងក្លាយខុសច្បាប់ នៅចំណុចផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានតំណាងម្ចាស់ឈ្មោះ Huang Wenyan ភេទប្រុស អាយុ៤២ឆ្នាំ ដោយបានធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងផលិតផលសម្រាប់ផលិតបារីចំនួន១១ប្រភេទ
October 8, 2020 - ព័ត៌មានជាតិ
នៅថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតជូនដំណឹងលេខ១៥៨៤ កយ.រប/២០ ជម្រាបមកឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តម លោកជំទាវ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស ស្តីពីបញ្ជីរាយនាម មេធាវី ដែលស្ម័គ្រចិត្តផ្តល់សេវាការពារក្តី ដោយឥតគិតកម្រៃប្រចាំនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ដែលមានខ្លឹមសារ និង ឈ្មោះមេធាវី ស្ម័គ្រចិត្ត ដូចក្នុងលិខិតខាងក្រោមនេះ
October 7, 2020 - ព័ត៌មានជាតិ
មណ្ឌលគិរី ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ ដា រីនិងឈ្មោះ ជា ផាលីណែត ក្នុងករណីជួញដូរគ្រឿងញៀនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ផ្ទះជួលជាលើកទី២ទៀត ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ។ ជាលទ្ធផលនៃប្រតិបត្តិការឆែកឆេរជាលើកទី២ នាព្រឹកថ្ងៃពុធទី៧ ខែតុលាឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជំណាញបានរកឃើញម្សៅក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់បន្ថែមទៀតសង្ស័យជាសារធាតុញៀន ទម្ងន់ ២០៥,៤០ក្រាម(ថ្លឹងរួចដាក់ក្នុងធុងតូចមួយ)។ បច្ចុប្បន្ន ករណីខាងលើនេះ ត្រូវបានលោក ម៉ម វ៉ាន់ដា
October 7, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ ជាចំណែកដើម្បីអភិរក្សពូជផ្កាព្រៃ ក៏ដូចជាការលម្អ និងទាក់ទាញភ្ញៀវទេសចរផងនោះ អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំដាំដើមផ្កាព្រៃលម្អតាមបណ្ដោយផ្លូវនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ បច្ចុប្បន្នគម្រោងនេះកំពុងរៀបចំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងពង្រីកការរៀបចំនៅតំបន់ជុំវិញបន្ថែមទៀត។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ជុំវិញការរៀបចំនេះយ៉ាងដូច្នេះថា អាជ្ញាធរជាតិអប្សរា មានផែនការគិតគូរពីការរៀបចំនេះរួចរាល់ហើយ ហើយគម្រោងនេះបានចាប់ផ្តើមមុនគេនៅតាមផ្លូវមុខប្រាសាទអង្គរវត្ត ដែលដាំប្រភេទផ្កាព្រៃមួយចំនួនមានដូចជា ផ្កាក្ងោក ចំប៉ី ត្របែកព្រៃ ផ្ការលួស និងផ្ការំដួលជាដើម។ ឯកឧត្តមអគ្គនាយកបន្ថែមថា ទៅថ្ងៃក្រោយអាជ្ញាធរជាតិអប្សរានឹងយកគំនិតនេះដើម្បីរៀបចំដាំនៅតាមបណ្ដោយផ្លូវវង់តូចវង់ធំ គឺត្រូវមានផ្កាចម្រុះពណ៌ ដើម្បីជាទស្សនីយភាពកាន់តែទាក់ទាញដល់ភ្ញៀវទេសចរពេលជិះកាត់តាមផ្លូវទាំងនោះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនៅមុខប្រាសាទអង្គរវត្ត ក្នុងពិធីដាំដើមព្នៅជាមួយព្រះសង្ឃ ឯកឧត្តម ហង់ ពៅ បានបន្ថែមថា ក្រៅពីកិច្ចការការអភិរក្សពូជផ្កាព្រៃហើយ ក្នុងនោះអាជ្ញាធរជាតិអប្សរា
October 7, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ កន្លងទៅថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ ក្រោយសណ្ឋាគារមួយនៅក្រុងព្រះសីហនុ បានយករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រជាទីសក្ការរបស់ប្រជាជាតិកម្ពុជា ទៅតាំងបញ្ឈរលើចុងរបងថ្មជិតទ្វារចេញចូលសណ្ឋាគារ ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ យោងតាមការបញ្ជាក់ពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានឲ្យដឹងថា នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ សហការជាមួយក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត បានចុះណែនាំដល់ម្ចាស់សណ្ឋាគារ នេតឈ័រ ឡាយហ៍ ( Nature Life Hotel ) ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងតម្រូវឲ្យម្ចាស់អាជីវកម្មធ្វើការផ្លាស់ប្ដូរនូវទីតាំងរូបព្រះសិរសា ព្រះបាទជ័យវរ្ម័នទី៧ ត្រូវយកទៅដាក់នៅកន្លែងដែលសមរម្យវិញ៕
October 7, 2020 - ព័ត៌មានជាតិ
បន្ទាប់ពីបានឃើញព័ត៌មានភ្លាមៗ និងក្តីអាណិតអាសូរជាពន់ពេកនោះ នៅថ្ងៃពុធ ទី ៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនយុវជនឈ្មោះ លី សុថេត អាយុ ២៧ឆ្នាំ ដែលមានជំងឺជើងឡើងធំខុសពីធម្មតា រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ ពេលនេះអ្នកជំងឺបានមកពិនិត្យសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត
October 7, 2020 - សុខភាព
នៅពេលមានរបស់ ឬសត្វអ្វីមួយចូលក្នុងត្រចៀក ពិតជាឈឺចាប់ខ្លាំងណាស់ ហើយសម្រាប់ក្មេងទៀតសោតឃើញឧស្សាហ៍ជួបបញ្ហាមួយនេះញឹកញាប់។ នៅពេលមានសត្វចូលក្នុងត្រចៀកលោកវេជ្ជបណ្ឌិត ហម សីលា ឯកទេសត្រចៀក ច្រមុះ បំពង់ក បម្រើការងារនៅមន្ទីរពេទ្យព្រះអង្គឌួង បានណែនាំវិធីយកចេញភ្លាមៗទាំងដោយខ្លួនឯង ឬយកកូនទៅមន្ទីរពេទ្យ ដើម្បីឲ្យអ្នកជំនាញចាប់យកចេញដោយឧបករណ៍ត្រឹមត្រូវ។ ប៉ុន្តែបើកើតឡើងភ្លាមៗ ហើយជនរងគ្រោះមានអាការៈឈឺចុកចាប់ខ្លាំង ព្រមទាំងមន្ទីរពេទ្យនៅឆ្ងាយទៀតនោះ ត្រូវរកប្រេងធម្មជាតិ ប្រេងអូលីវ ឬប្រេងទារក បន្តក់ចូលក្នុងត្រចៀក ធ្វើដូច្នេះសត្វល្អិតនឹងថប់ដង្ហើមងាប់ ហើយវានឹងអណ្ដែតឡើងមកលើប្រេង ហើយនៅពេលបន្តក់រួចត្រូវផ្អៀងក្បាលខាងចូលនោះឡើងលើ ដើម្បីឲ្យប្រេងស្ថិតក្នុងប្រហោងត្រចៀក។ លោកបានបន្ថែមទៀតថា ប៉ុន្តែបើគ្មានប្រេងអស់ទាំងនោះ យើងអាចយកសឺរ៉ាំង បូមសេរ៉ូមប្រៃឲ្យពេញ ហើយបាញ់ចូលទៅក្នុងត្រចៀកខាងមានសត្វល្អិតចូល នោះសត្វល្អិតនឹងផុសចេញមកក្រៅ ហើយចាំផ្អៀងឲ្យទឹកហូរចេញ។ មួយវិញទៀតប្រសិនបើគ្មានសេរ៉ូមប្រៃទេ យើងអាចប្រើទឹកស្អាត
October 7, 2020









