- Khmernote Media
- PR
ទីផ្សាររថយន្តបានទទួលរងផលប៉ះពាល់ពីបញ្ហាជំងឺ covid 19 ដូចដែលសារព័ត៌មាន Khmer Times បានចុះផ្សាយកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០។ ការនាំចូលរថយន្តបានធ្លាក់ចុះប្រមាណជាង១៣០០០គ្រឿងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងរយៈពេល៦ខែនៃដើមឆ្នាំ ២០១៩ការនាំចូលយានយន្តត្រូវបានចុះបញ្ជីមានចំនួន៤៨៨៩២ ក្នុងរយៈពេលដូចគ្នានៃឆ្នាំនេះ ហើយការនាំចូលមានចំនួន៣៥៨០៧គ្រឿង។ ទោះយ៉ាងណាក៏ដោយក៏មានយីហោមួយចំនួននៅតែអាចរក្សាលំនឹងនៃការលក់ហើយខ្លះទៀតថែមទាំងមានភាពរីកដុះដាលក្នុងកំឡុងពេលមានវិបត្តិនេះផងដែរ។ នេះជាករណីរបស់ក្រុមហ៊ុនរថយន្តMG រហូតមកដល់ពេលសម្រាប់ឆ្នាំនេះផ្ទាល់គឺមានការកើនឡើង១០៥%។ តើកត្តាអ្វីខ្លះដែលធ្វើឱ្យយីហោMGក្លាយជាម៉ាកដែលមានការរីកចម្រើននៅកម្ពុជាក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ៖ 1. ប្រភេទ SUV ជួរមុខ ភាពជោគជ័យរបស់រថយន្តMGកើតឡើងមុនគេនិងសំខាន់បំផុតនោះគឺខ្សែផលិតផលរបស់ពួកគេ។ ជាមួយនឹងរថយន្តប្រភេទSUVចំនួន៤ម៉ូឌែល ចាប់ពីប្រភេទCrossoverរហូតដល់រថយន្តប្រភេទSUV 7កៅអី, ក្រុមហ៊ុនបានផ្តល់ជូននូវប្រភេទរថយន្តដែលមានអ្នកចង់ប្រើប្រាស់ច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ រថយន្តប្រភេទ SUVកំពុងជួសមុខអោយរថយន្តប្រភេទភីកអាប់ដែលជាប្រភេទរថយន្តសំខាន់របស់ពួកគេ។ MGមានរថយន្តប្រភេទSUVដែលលក់ដាច់បំផុតនៅក្នុងប្រទេសគឺរថយន្តMG RX5ដែលបានទទួលនូវភាពជោគជ័យហើយឥឡូវនេះកំពុងដាក់លក់នូវម៉ូឌែលថ្មីគឺរថយន្តMG ZS
October 9, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២០ ព្រឹក វេលាម៉ោង ៧:៣០នាទី ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ដូចខាងក្រោម ៖ ១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ ៖ -សឹ្ទងពោធិ៍សាត់ កម្ពស់ទឹក ៥.៤៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ នៅក្រុងពោធិ៍សាត់ -សឹ្ទងក្រវាញ កម្ពស់ទឹក ៥.៧៧ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ -សឹ្ទងវាលវែង កម្ពស់ទឹក ៤.៦០ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ នៅស្រុកវាលវែង។ ២.ស្ថានភាពទឹកសឹ្ទងពោធិ៍សាត់
October 9, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ក្មេង៥ខែ ៥មុខ ហើយសំខាន់ ofluxacin + Co-amox ទៀត មិនដឹងយកអីមកគិតទេលោក កូនគេកូនយើង”។ ជុំវិញការបង្ហោះនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ថ្នាំ Ofloxacin មិនត្រូវប្រើលើកូនក្មេងទេ (មិនត្រូវប្រើចំពោះក្មេងអាយុក្រោម១៨ឆ្នាំ ហើយនេះក្មេងទើបតែ៥ខែ 😓)។ »Ofloxacin ជាប្រភេទថ្នាំផ្សះ ហាមប្រើចំពោះក្មេងក្រោមអាយុ១៨ឆ្នាំ ព្រោះវាមិនមានសុវត្តិភាព ចំពោះកូនក្មេងងាយប៉ះពាល់ដល់សុខភាពទូទៅ និងបេះដូង និងប៉ះពាល់ដល់ការលូតលាស់របស់ក្មេង។ «ចំពោះកូនក្មេងការព្យាបាលជំងឺអោយជាមិនសូវជាពិបាកទេ តែត្រូវធ្វើយ៉ាងណាអោយការព្យាបាលប្រកបដោយសុវត្តិភាព ត្រឹមត្រូវ និងមិនប៉ះពាល់ដល់សុខភាព ការលូតលាស់
October 9, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះប្រអប់ភ្លើងនៅជាប់បង្គោលភ្លើងមួយកន្លែង បណ្ដាលឲ្យផ្ទុះបែកផ្កាភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ជាច្រើនបំពង់មកបាញ់ពន្លត់ដែរ តែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍កាលពីម៉ោង០៣:៣៥នាទីទាបភ្លឺ ឈានចូលថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចបង្គោលខ្សែភ្លើងមួយកន្លែង ជាប់របងខាងមុខសាលាអាស៊ាន(ទល់មុខអធិការនគរបាលខណ្ឌច្បារអំពៅ) ផ្លូវលេខ៣៦៧ ក្នុងភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។ បើតាមសម្ដីបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបនៅក្បែរនោះដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលគាត់ជិះម៉ូតូទៅរកដឹកម៉ូយ ស្រាប់តែលឺសម្លេង ផាំងៗដូចគេដុតផាវ រូបគាត់ក៏បានងាកមើល ស្រាប់តែឃើញនៅលើបង្គោលខ្សែភ្លើងនៅត្រង់ចំណុចកើតហេតុ កំពុងឆ្លងចរន្តអគ្គិសនី(ទុស្សេ) បែកផ្កាភ្លើងធ្លាក់រាយប៉ាយពេញដី និងឆេះខ្សែភ្លើងចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ទើបគាត់ស្រែកឆោឡោថា ភ្លើងឆេះហើយៗ ទំរាំតែបង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង បានចេញមកជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ តែមិនរលត់
October 9, 2020 - PR
Samsung Galaxy Z Fold 2 ជាកំពូលស្មាតហ្វូនអេក្រង់បត់ដែលផ្តល់បទពិសោធន៍អស្ចារ្យលើសពីស្មាតហ្វូនដែលលោកអ្នកធ្លាប់ប្រើ…!! (ភ្នំពេញ) ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០៖ សម័យបច្ចេកវិទ្យា AI…អ្វីគ្រប់យ៉ាងគឺត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ជាមួយនឹងភាពឆ្លាតវៃ…ភាពទាន់សម័យ និងភាពច្នៃប្រឌិតខ្ពស់ដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួល…!! តាមរយៈស្មាតហ្វូនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មបំផុតក្នុងការធ្វើឱ្យជីវិតពោរពេញដោយភាពអស្ចារ្យដែលនឹកស្មានមិនដល់…! ជាមួយនឹងអេក្រង់ 2 លើស្មាតហ្វូនតែមួយដែលអាចបត់បែនតាមតម្រូវការគ្រប់កាលៈទេសៈដោយគ្មានការរំខាន និងមានភាពងាយស្រួលជាទីបំផុត…! ចង់ប្រើ ឬទស្សនាអេក្រង់មុខពេលមិនទាន់បើកទំហំ 6.2” Super AMOLED ក៏បាន…ចង់ប្រើអេក្រង់ធំពេលបើកពេញទំហំ 7.6” ប្រភេទ Dynamic SUPER AMOLED 2X បន្ថែមជាមួយនឹងភាពរលូនរអិលល្អឥតខ្ចោះ 120Hz
October 9, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ រូបភាពប៉ុន្មានសន្លឹកនេះពិតជាខ្លោចចិត្ត ខណៈដែលប្រពន្ធកំពុងរងចាំថ្នាំដែលប្តីខំចំណាយពេលមួយកំណាត់ថ្ងៃទៅរកទិញជូននាង ចំណែកកូនប្រុសស្រី ពួកគេក៏កំពុងរងចាំលោកពុក ទិញទឹកដោះគោជូនពួកគេបៅផងដែរ…. សូមឲ្យវិញ្ញាណក្ខន្ធគាត់បានទៅកាន់សុខគិតិភពផង យប់នេះប្តីរបស់បងស្រី និងឱពុករបស់ក្មួយៗ មិនបានត្រឡប់ទៅផ្ទះវិញ នូវស្នាមញញឹមដូចរាល់ដងទេ គាត់ត្រូវបានសាច់ញាតិជូនដំណើរដល់ផ្ទះ ដោយសភាពស្ងប់ស្ងាត់បំផុត ។ សូមបញ្ជាក់ថា នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក AUDI Q7 មួយគ្រឿង បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៩មួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរី រ៉ូយ៉ាល់មេគង្គ ក្បែរផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ រថយន្តបង្កម៉ាក
October 9, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ បុរសជាកម្មករហាងនំម្នាក់ ត្រូវកម្មករហាងនំដូចគ្នា យកញញួរមកវាយក្បាល បណ្តាលឲ្យរងរបួសធ្ងន់រហូតដល់ស្លាប់ចោលកូនប្រុសដែលកំពុងពរនៅដៃ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧និង៥៨នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងលក់នំយីហោផ្ទះនំខេក ទីតាំងលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ។ ជនសង្ស័យឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំ ទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅកន្លែងកើតហេតុខាងលើ (រត់គេចខ្លួន)។ សាកសពឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករហាងនំ
October 9, 2020 - PR
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែតុលា ២០២០ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) មានមោទនភាព ក្នុងការសម្ពោធសាខានៅតាមបណ្តាខេត្តចំនួន ៣ គឺ កំពង់ចាម បាត់ដំបង និង កំពត។ បន្ទាប់ពីបានចូលមកទីផ្សារកម្ពុជាពីឆ្នាំ ២០១៧ ក្រោយទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អេ អាយ អេ (ខេមបូឌា) បានបន្តការពង្រីកដ៏គួរឲ្យកត់សម្គាល់នេះ។ ការពង្រីកសាខាថ្មីទាំង ៣ នេះ ដើម្បីផ្តល់ជូនសេវាកម្មធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែមានភាពងាយស្រួល និងស្របតាមតម្រូវការប្រជាជនកម្ពុជាទូទាំងប្រទេស។ កម្មវិធីសម្ពោធនេះ
October 9, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាននោះ គឺជាបុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
October 9, 2020 - ព័ត៌មានជាតិ
បាត់ដំបង៖ ជនសង័្សយដែលគប់កញ្ចក់រថយន្តពេលយប់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានម្នាក់នៅក្រុងបាត់ដំបង៖ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យស្វែងរកជនសង័្សយក្នុងសកម្មភាព(គប់កញ្ចក់)រថយន្តនៅពេលយប់ដែលតែងកេីតឡេីងក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នាពេលកន្លងមកលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានណែនាំឱ្យលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការល្បាតឃ្លាំមេីលនិងបង្រ្កាបសកម្មភាពនេះ។ ជាក់ស្តែងនៅវេលាម៉ោង២២និង៤៥នាទីយប់ថ្ងៃទី៧ខែតុលាឆ្នាំ២០២០ ជនសង័្សយបានធ្វេីសកម្មភាពយកដបទឹកក្រូច(គប់ទៅលេីកញ្ចក់រថយន្ត)ដែលកំពុងបេីកបរលេីផ្លូវនៅចំណុចភូមិសុភី១សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដែលម្ចាស់រថយន្តឈ្មោះ ម៉ាន់ រ៉គីម ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិបឌិននៀវ
October 8, 2020








