Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឲ្យដឹងថា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កម្លាំងកងទ័ពកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ បានជួយសង្គ្រោះស្ត្រីឈ្មោះ ពៅនី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិដំណាក់បេង ឃុំបួរស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលកំពុងសម្រាលកូនដំបូងនៅផ្ទះគាត់ដោយគ្មានគ្រូពេទ្យទៅដល់ ខណៈដែលផ្ទះរបស់ស្ត្រីសម្រាលកូននេះកំពុងតែមានការជន់លិចដោយជំនន់ទឹកភ្លៀង។ ក្រោយពីកម្លាំងទ័ពជួយសម្រាលកូនស្ត្រីរូបនេះរួចមកក៏បានបញ្ជូនស្ត្រីរូបនេះមកកាន់មណ្ឌលសុខភាពឃុំបូរ ដោយសុវត្ថិភាព៕

    October 10, 2020
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា សម្តេចក្រឡាហោម បានបញ្ជូនជំនួយសង្គ្រោះជាអង្ករចំនួន២០តោន មី២០០កេស និងត្រីខកំប៉ុងចំនួន២០០យួរ ដើម្បីសង្គ្រោះបឋមដល់ខេត្តបាត់ដំបង ដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង។ លិខិតដដែលនេះបានណែនាំដល់អភិបាលខេត្តបាត់ដំបង ធ្វើការចាត់ចែងតាមការជាក់ស្តែង។ គួរបញ្ជាក់ផងដែរ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងកំពុងតែធ្វើការវាយប្រហារដល់ស្រុកមួយចំនួននៅក្នុងខេត្តបាត់ដំបង និងស្រុកមួយចំនួនទៀតនៅខេត្តពោធិសាត់ ដែលពេលនេះកងកំលាំងយោធាកំពុងធ្វើការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ៕

    October 10, 2020
  • ព័ត៌មានជាតិ

    យោងតាមការសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កម្ពុជាកំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់។ លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើនថ្ងៃនៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចបន្តមានជំនាន់ទឹកភ្លៀងបន្ថែមទៀត។ អំឡុងពេលជាមួយគ្នានេះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ៕

    October 10, 2020
  • សង្គម

    ក្រោយពេលមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះទៅដាក់ស្លាកសញ្ញាកំណត់ល្បឿននៅលើដងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រឺផ្លូវ 60ម៉ែត្រ រួចមកក៏មានការប្រតិកម្មពីសំណាក់មហាជនមួយចំនួន ហើយក្នុងនោះលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហាញប្រតិកម្មរបស់ខ្លួនខ្លាំងៗរហូតប្រើពាក្យធ្ងន់ៗថា៖ “របររកសុីលោកប៉ូលិសខ្លាំងមែន។ សួរមតិមហាជនទៅលោកអ្នកដេកនឹកកំណត់ច្បាប់ ។ មានមនុស្សប៉ុន្មាននាក់ដែលគាំទ្រ ល្បឿន 30/ 40 របស់អស់លោក? មិនមែនសម័យ79 ជិះរទេះគោទេណាអស់លោក? បើមុខសាលារៀនវាមិនអីទេ!! ហើយខ្ញុំនិយាយនេះកុំចោតថាបក្សប្រឆាំង ខ្ញុំមើលឃើញអស់លោកប៉ូលិសធំៗវិញចេញដំណើរឡានបើកផ្ដាច់ព្រលឹងម៉េចមិនគោរពអាល្បឿនដែលដាក់ឲ្យរាស្ត្រ30/40ផងទៅ។” គួរបញ្ជាក់ផងដែរថា ការកំណត់ល្បឿនការបើកបរនៅលើដងមហាវិថីខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានបញ្ជាក់ច្បាស់ៗថា៖ “ដោយប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរកើតមានជាញឹកញាប់ដោយការបើកបរលឿន លើដងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន

    October 10, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា សម្រាប់បេក្ខជន ដែលបាន​ចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០២០នេះ គឺមានជាង​១២ម៉ឺននាក់ ដែលនឹងចូលរួមប្រឡងនៅថ្ងៃទី២១ ខែធ្នូខាងមុខនេះ។ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា បេក្ខជនដែលដាក់ពាក្យប្រឡងតាមរាជធានី ខេត្តទូទាំងប្រទេសមានចំនួន១២១,២០១នាក់ ក្នុងនោះស្រីចំនួន៦៣,៩៣៧នាក់។ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីតារាងប្រព្រឹត្តទៅនៃវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ទាំងថ្នាក់ វិទ្យាសាស្ត្រ និងថ្នាក់ វិទ្យាសាស្ត្រសង្គម

    October 10, 2020
  • ព័ត៌មានជាតិ

    មានរឿងភ្ញាក់ផ្អើលពេញបណ្តាញសង្គមកាលពីពេលថ្មីៗនេះដោយភ្ញៀវទេសចរណ៍ជាតិមួយគ្រួសារបានធ្វើដំណើរទៅលេងនៅខេត្តព្រះសីហនុ បានទិញក្តាមសេះយកទៅធ្វើម្ហូប ដើម្បីទទួលទាននាឱកាសសម្រាកលំហែ តែពេលទិញក្តាមរួច យកទៅអោយកន្លែងធ្វើម្ហូបមួយកន្លែងនៅក្នុងផ្សារលើដើម្បីស្រុះ ស្រាប់តែស្រុះរួចយកទៅទទួលទានស្រាប់តែឃើញក្តាមអន់សាច់ និងសុទ្ធតែជាក្តាមឈ្មោលទៅវិញ ខណៈដែលពេលទិញគឺសុទ្ធតែក្តាមញីហើយមានពង។ រឿងរ៉ាវដ៏ភ្ញាក់ផ្អើលនេះត្រូវបានបងប្រុស Pak Chantha បានរៀបរាប់នៅក្នុងវិដែអូរបស់ខ្លួនថា អ្នកស្រុះក្តាមខាងលើមានគំនិតទុច្ចរិតក្នុងការរកស៊ីដោយបន្លំដូរក្តាមរបស់គាត់ ហើយក្រោយនិយាយរកខុសត្រូវ ស្រាប់តែកើតជម្លោះបែកផ្សែង ផ្អើលអស់អ្នកផ្សារនិងអ្នកដំណើរឈរមើលព្រោងព្រាត។ ដោយមើលទៅដូចមិនសូវស្រួលអ្នកស្រុះក្តាម បានបញ្ជាក់ថាតាមពិតក្តាមនោះ គាត់អ្នកច្រលំខ្លួនឯងប៉ុណ្ណោះ ដោយពេលស្រុះក្តាមដាក់ក្នុងប្រអប់ជិតគ្នា។ តែទោះជាយ៉ាងណារឿងរ៉ាវត្រូវបានបញ្ចប់ដោយ ម្ចាស់តូបស្រុះក្តាមខាងលើព្រមចេញសំណងអោយទៅម្ចាស់ក្តាមវិញ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

    October 10, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ: នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តស៊េរីទំនើបម៉ាក PEUGEOT មួយគ្រឿងបុករះរថយន្ត ២គ្រឿង និងម៉ូតូ ២គ្រឿង របស់ភ្ញៀវចូលផឹកស៊ីចតស្ងៀមនៅមុខហាង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ព្រមទាំងបង្កឲ្យបុរសម្នាក់ជាសន្តិសុខយាម នៅមុខហាងរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីម៉ោងជិត០៩យប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចមុខហាង(ពិភព សាច់អាំង៤) តាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាក PEUGEOT មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-9400 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះ

    October 10, 2020
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែករំលែកជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីនិស្សិតខ្មែរយើងម្នាក់បានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតកម្មវិធីទូរទស្សន៍មួយរបស់កូរ៉េខាងត្បូង ដែលធ្វើឲ្យមហាជនជាច្រើនកោតសរសើរយ៉ាងខ្លាំង។ បើយោងតាមការបញ្ជាក់ពី សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា និស្សិតខ្មែរ កញ្ញា ធន់ រិទ្ធិ សុីវយី (Thon Rith Sivyi) ដែលទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធី 2020 Quiz On Korea លើកញ្ចក់ទូរទស្សន៍ KBS TV ដែលមានការចូលរួម១៨ប្រទេស ដោយប្រទេសកម្ពុជាយើងទទួលបានលេខ១ ប្រទេសវ៉េណេស៊ុយអេឡាទទួលបានលេខ២ និងប្រទេសវៀតណាមទទួលបានលេខ៣។ កញ្ញា ធន់ រិទ្ធិ សុីវយី មកពីខេត្តបាត់ដំបង

    October 10, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នារីភេទទី៣មួយក្រុម បើករថយន្ត CRV ចេញពីភោជនីយដ្ឋានមួយកន្លែង លុះបត់ស្ដាំមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត PRIUS របស់អ្នករត់តាក់ស៊ី បណ្ដាលឲ្យរងការខូចខាត តែក្រោយពីបើករថយន្តបុកហើយ រូបនាងមិនបានគេចចេញទៅណាទេ ថែមទាំងចុះមកទទួលខុសត្រូវលើការខូចខាតនេះ ធ្វើអោយអ្នកឃើញហេតុការណ៍នាំគ្នាសរសើរថា ទោះជាភេទទី៣ តែនាងមានទំនួលខុសត្រូវ គឺកាតព្វកិច្ចដែលត្រូវធានារ៉ាប់រងរាល់អំពើទាំងឡាយដែលខ្លួនបានធ្វើ ដោយហ៊ានទទួលសារភាព និងទទួលនូវផលវិបាកនៅចំពោះមុខខ្លួនឯង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅនាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចជិតអតីតក្លឹបកម្សាន្ត SOUND ក្រោយស្ថានទូតរុស្សី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមសម្ដីនារីភេទទី៣ម្ចាស់រថយន្តបង្ក សុំមិនប្រាប់ឈ្មោះបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ រូបនាងនិងមិត្តភក្តិរបស់ខ្លួន ដែលជាភេទទី៣ដែលនោះ

    October 10, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុនឹងចប់រួចរាល់ជាស្ថាពរនៅត្រឹមខែកញ្ញា ឆ្នាំ២០២២ តាមផែនការដែលបានកំណត់។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ហានៃការរាតត្បាតជំងឺកូវីដ១៩ មិនបានធ្វើឱ្យ ប៉ះពាល់ដល់គម្រោងស្ថាបនាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជានេះទេ ដោយក្រុមជំនាញ បាននិងកំពុងយកចិត្តទុកដាក់អំពីកិច្ចការសាងសង់ឱ្យចប់តាមផែនការ ខណៈរាជរដ្ឋាភិបាលបាននិងកំពុងចរចាជាមួយក្រុមហ៊ុនវិនិយោគមួយទៀត សម្រាប់គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិត ជាប់ព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម។ បើតាមការបញ្ជាក់បន្ថែមពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែតុលានេះ

    October 10, 2020