សង្គម

មោទកភាពណាស់! និស្សិតខ្មែរយើងម្នាក់ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតកម្មវិធីទូរទស្សន៍មួយរបស់កូរ៉េខាងត្បូង ដែលមានការចូលរួម១៨ប្រទេស

BY
Khmernote Media
October 10, 2020

កាលពីពេលថ្មីៗនេះ មានការចែករំលែកជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីនិស្សិតខ្មែរយើងម្នាក់បានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតកម្មវិធីទូរទស្សន៍មួយរបស់កូរ៉េខាងត្បូង ដែលធ្វើឲ្យមហាជនជាច្រើនកោតសរសើរយ៉ាងខ្លាំង។

បើយោងតាមការបញ្ជាក់ពី សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា និស្សិតខ្មែរ កញ្ញា ធន់ រិទ្ធិ សុីវយី (Thon Rith Sivyi) ដែលទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធី 2020 Quiz On Korea លើកញ្ចក់ទូរទស្សន៍ KBS TV ដែលមានការចូលរួម១៨ប្រទេស ដោយប្រទេសកម្ពុជាយើងទទួលបានលេខ១ ប្រទេសវ៉េណេស៊ុយអេឡាទទួលបានលេខ២ និងប្រទេសវៀតណាមទទួលបានលេខ៣។

កញ្ញា ធន់ រិទ្ធិ សុីវយី មកពីខេត្តបាត់ដំបង បច្ចុប្បន្នកំពុងសិក្សានៅសាកលវិទ្យាល័យ Yonsei University, Bachelor in Material Science Engineering, GKS 2019 scholarship, South Korea។ ទាំងមហាជនទូទៅនៅប្រទេសកម្ពុជា ក៏ដូចជានិស្សិតជាច្រើនដែលកំពុងតែសិក្សានៅប្រទេសកូរ៉េ ពិតជាមានមោទនភាព ចំពោះសមត្ថភាពកញ្ញា ធន់ រិទ្ធិ សុីវយី ដែលបាននាំមកនូវកិត្តិយសដ៏អស្ចារ្យ ដល់ក្រុមគ្រួសារ និងសង្គមជាតិ៕

Share This Post: