សង្គម
លោកជំទាវ ហ៊ុន ស៊ីណាត ប្រតិកម្មខ្លាំង ចំពោះការកំណត់ល្បឿន 40km/h នៅលើផ្លូវ 60ម៉ែត្រ រហូតមានប្រសាសន៍បែបនេះ
ក្រោយពេលមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះទៅដាក់ស្លាកសញ្ញាកំណត់ល្បឿននៅលើដងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រឺផ្លូវ 60ម៉ែត្រ រួចមកក៏មានការប្រតិកម្មពីសំណាក់មហាជនមួយចំនួន ហើយក្នុងនោះលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហាញប្រតិកម្មរបស់ខ្លួនខ្លាំងៗរហូតប្រើពាក្យធ្ងន់ៗថា៖

“របររកសុីលោកប៉ូលិសខ្លាំងមែន។ សួរមតិមហាជនទៅលោកអ្នកដេកនឹកកំណត់ច្បាប់ ។ មានមនុស្សប៉ុន្មាននាក់ដែលគាំទ្រ ល្បឿន 30/ 40 របស់អស់លោក? មិនមែនសម័យ79 ជិះរទេះគោទេណាអស់លោក? បើមុខសាលារៀនវាមិនអីទេ!! ហើយខ្ញុំនិយាយនេះកុំចោតថាបក្សប្រឆាំង ខ្ញុំមើលឃើញអស់លោកប៉ូលិសធំៗវិញចេញដំណើរឡានបើកផ្ដាច់ព្រលឹងម៉េចមិនគោរពអាល្បឿនដែលដាក់ឲ្យរាស្ត្រ30/40ផងទៅ។”

គួរបញ្ជាក់ផងដែរថា ការកំណត់ល្បឿនការបើកបរនៅលើដងមហាវិថីខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានបញ្ជាក់ច្បាស់ៗថា៖ “ដោយប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរកើតមានជាញឹកញាប់ដោយការបើកបរលឿន លើដងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ចាប់ពីពេលនេះតទៅ មហាវិថីនេះត្រូវបានកំណត់ល្បឿនយានយន្តបើកបរមិនអោយលើស ៤០គ.មក្នុង១ម៉ោង។”



សង្គម
បុរសជនជាតិអូស្ត្រាលី តស៊ូប្រឹងរត់ម៉ារ៉ាតុងក្នុងទ្វីបទាំង៧នៅលើពិភពលោក ដើម្បីរៃអង្កាសថវិកាជួយដល់កុមារក្រីក្រនៅកម្ពុជា
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា «ISF Cambodia» បានឱ្យដឹងថា លោក James Holgate ដែលជាអត្តពលិកជនជាតិអូស្ត្រាលី បានចាប់ផ្តើមការរត់របស់លោកនៅទ្វីបចុងក្រោយគេគឺ ទ្វីបអង់តាកទិក ក្នុងគោលបំណងរៃអង្កាសថវិកា ១៥,០០០ ដុល្លារអាមេរិក គាំទ្រដល់អង្គការ ផ្កាយសមុទ្រ។

បើយោងតាមប្រភពខាងលើឈ្មោះ «ISF Cambodia» បានសរសេររៀបយ៉ាងដូច្នេះថា៖ អ្នកគាំទ្រដ៏មោះមុតម្នាក់របស់អង្គការផ្កាយសមុទ្រគឺលោក James Holgate ធ្លាប់បានកំណត់គោលដៅខ្លួនឯងថានឹងរត់ម៉ារ៉ាតុងក្នុងទ្វីបទាំង៧នៅលើពិភពលោក ហើយពេលនេះលោកជិតសម្រេចវាបានហើយ!
ការរត់ម៉ារ៉ាតុងនេះពោរពេញទៅដោយការលំបាកក៏ពិតមែន តែវាគឺជាការសាកល្បងភាពក្លាហាន និងការតស៊ូ ដោយជំនះនឹងអាកាសធាតុត្រជាក់ក្រោមសូន្យ គ្រោះថ្នាក់ពេលជួបប្រទះនឹងសត្វខ្លាឃ្មុំទឹកកក និងរបួសដោយសារតែភាពត្រជាក់ជាដើម។ ចូលរួមគាំទ្រ និងធ្វើការបរិច្ចាគដល់ការរត់របស់លោក James ដើម្បីរួមចំណែកផ្លាស់ប្តូរជីវិតកុមារកម្ពុជាក្រីក្រ តាមរយៈឱកាសរៀនសូត្រ និងលេងកីឡា ។
បរិច្ចាគឥឡូវនេះ៖ https://run.gofundraise.com.au/page/James-43615759
ប្រសិនបើលោកអ្នកកំពុងនៅប្រទេសកម្ពុជា អ្នកក៏អាចធ្វើការបរិច្ចាគដល់អង្គការផ្កាយសមុទ្រ តាមរយៈធនាគារ ABA បានដែរ៖ https://isfcambodia.org/get-involved-2/donate-worldwide/
