Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ មានភ្លៀងធ្លាក់ឥតឈប់ស្ទើរតែមួយថ្ងៃពេញ ព្រោះតែកម្ពុជាទទួលរងនូវសម្ពាធទាបដោយសារចំហាយព្យុះ។ ភ្លៀងធ្លាក់ឥតឈប់នោះផងដែរ បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចតាមដងផ្លូវជាច្រើននៅក្នុងរាជធានីភ្នំពេញ ហើយកាលពីយប់ថ្ងៃទី១១ ខែតុលា ដដែល សាលារាជធានីភ្នំពេញក៏បានប្រកាសបិទផ្លូវ៣៧១ ជាបណ្តោះអាសន្នដើម្បីសង្គ្រោះស្ថានីយ៍បូមទឹក បឹងទំពុន ព្រោះទឹកឡើងខ្លាំងពេក។ ចំណែកឯព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរ និងមន្ដ្រីជំនាញពាក់ព័ន្ធរបស់សាលាខណ្ឌទួលគោក ក៏កំពុងខិតខំកាយសំរាមនៅ​ទ្វារទឹកបឹងសាឡាង ដើម្បីដោះស្រាយបញ្ហាជន់លិចនេះជូនប្រជាពលរដ្ឋជាបន្ទាន់ផងដែរ៕

    October 12, 2020
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ នារីម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយរអិលជើងធ្លាក់ប្រឡាយទឹក អំឡុងជំនន់ទឹកភ្លៀង។ សពរបស់នារីរងគ្រោះត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋរកឃើញកាលពីវេលាម៉ោង០៧ និង១៥នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់។ នារីរងគ្រោះមានឈ្មោះ សុង រក្សា ភេទស្រី អាយុ២១ឆ្នាំ  ជាអតីតនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ជំនាញអគ្គិសនី ប៉ុន្តែសព្វថ្ងៃបានផ្ទេរការសិក្សាមករៀននៅសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់ ជំនាញគណនេយ្យវិញ។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នាវេលាម៉ោង០៤ និង០០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីនារីម្នាក់លង់ទឹកស្លាប់ ដោយសារតែនារីរងគ្រោះដើរបណ្តើរមើលទូរស័ព្ទបណ្តើរ មិនប្រយ័ត្នបណ្តាលឲ្យរអិលជើងធ្លាក់ចូលប្រឡាយទឹកលង់ស្លាប់តែម្តង។ ក្រោយសមត្ថកិច្ច និងប្រជាពលរដ្ឋរកឃើញសាកសព

    October 12, 2020
  • ចំណេះដឹង

    យោងតាមហ្វេសបុក Medical news for Cambodia បានឲ្យដឹងថា៖ រដូវភ្លៀង តំបន់ខ្លះមានលិចទឹក ដូច្នេះបងប្អូនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងផ្សេងៗ ជាច្រើនអាចនឹងកើតមានឡើង ជាពិសេសជំងឺម៉េឡូអ៊ីដ (Melioidosis) ដែលមានអត្រាស្លាប់ខ្ពស់អាចលើសពី៥០% ហើយក៏កំពុងរកឃើញច្រើននៅក្នុងប្រទេសកម្ពុជាយើងផងដែរ ដូច្នេះត្រូវមានការបង្ការចំពោះអ្នកដែលមានកត្តាប្រឈមដូចជាអ្នកមានជំងឺទឹកនោមផ្អែម ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺសួត ឬថ្លើមរ៉ាំរ៉ៃ អ្នកផឹកស្រាច្រើន ឬមានជំងឺគ្រាប់ឈាមសរ ត្រូវអនុវត្តដូចខាងក្រោម៖ ១. កុំចេញផ្ទះ ឬចុះទឹក តែបើចៀសមិនផុតពាក់ស្បែកជើងកៅស៊ូកវែង និងពាក់ម៉ាស់ផង ២. បើបងប្អូនមានដំបៅ ហើយបានប៉ះជាមួយទឹកសូមលាងជាមួយទឹកស្អាត និងសាប៊ូភ្លាមៗ ៣. ចៀសវាងការពិសារទឹក និងបន្លែឆៅ ៤.

    October 11, 2020
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយសារតែទឹកភ្លៀងជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ម៉ាស៉ីនបូមទឹកចល័តចំនួន៦គ្រឿង ដើម្បីបូមទឹកនៅចំណុចស្ថានីយ៍បឹងទំពុន ដើម្បីរំដោះទឹកដែលបានជន់លិច។ វត្តមានរបស់លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំមន្ដ្រីជំនាញធ្វើអន្ដរាគមន៍ ដើម្បីបូមទឹករំដោះពីស្ថានីយ៍បឹងទំពុន ស្ថិតនៅលើផ្លូវលេខ៣៧១ ខណ្ឌមានជ័យ នេះផងដែរ។ សេចក្ដីរាយការណ៍ពីភ្នាក់ងារយើង នៅទីតាំងប្រតិបត្តិការដើម្បីបូមទឹករំដោះនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរ និងមន្ដ្រីជំនាញពាក់ព័ន្ធ កំពុងខិតខំធ្វើយ៉ាងដើម្បីដោះស្រាយបញ្ហាជន់លិចនេះជូនប្រជាពលរដ្ឋជាបន្ទាន់។ សាលារាជធានីភ្នំពេញនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ

    October 11, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកទន្លេនៅតំបន់ភាគឦសាន ដែលកន្លងមកទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប បានឡើងមួយកម្រិតមកហើយនោះ និងគួបផ្សំនៅយប់ថ្ងៃនេះ ព្យុះទី១៥ ឈ្មោះ លីនហ្វា (LINFA) បាន និងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាក់សេប្រទេសឡាវ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន។ ស្ថានភាពបែបនេះ នឹងបង្កឲ្យ៖ + ទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់ + រីឯទឹកទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ និងកំពង់ចាម នឹងហក់ឡើងបន្តិច តែការហក់ឡើងនេះ ស្ថិតនៅទាបជាងកម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន។

    October 11, 2020
  • សិល្បៈ

    លោក ហេង ឡុង ដែលជាប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានប្រកាសនៅលើ Facebook របស់លោកនៅមុននេះបន្តិចថា លោកនឹងដឹកនាំអ្នកសិល្បៈដើម្បីដើរប្រមូលសំរាមនៅថ្ងៃស្អែកនេះតទៅ ដើម្បីជួយសម្អាតទីក្រុង ខណៈដែលកម្មករក្រុមហ៊ុនស៊ិនទ្រី បន្តមិនចូលធ្វើការវិញ បណ្តោយអោយសំរាមគពេញផ្លូវ។ លោក ហេង ឡុង បានរៀបរាប់ថា៖ “ខ្ញុំបាទ នឹងដឹកនាំសិល្បករសិល្បការិនីទៅចូលរួមប្រមូលសំរាមជួយសម្អាតរាជធានីភ្នំពេញ ចាប់ពីថ្ងៃស្អែកតទៅ រហូតដល់ថ្ងៃជូនដំណឹងកាលបរិច្ឆេទ។ បើបងប្អូនចាប់អារម្មណ៍សូមទំនាក់ទំនងលេខទូរស័ព្ទ 017 990 332/ 096 230 05 05”

    October 11, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចជូនដំណឹងភ្លាមៗមួយដែលធ្វើឡើងនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយដើម្បីជម្រាបជូនប្រជាពលរដ្ឋ អំពីការចរាចរណ៍នៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដើម្បីសង្គ្រោះស្ថានីយ៍បូមទឹក បឹងទំពុន ដោយហេតុថាទឹកឡើងខ្លាំងពេកព្រោះតែភ្លៀងមួយមេធំនៅថ្ងៃនេះ។ បើការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញមកកាន់អ្នកសារព័ត៌មានយើងបានអោយដឹងទៀតថា ដោយសារភ្លៀងធ្លាក់មួយមេធំនៅថ្ងៃនេះ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយ៍បូមទឹកបឹងទំពុងឡើងខ្លាំងមែនទែន ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ៍ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដូច្នេះសូមបងប្អូនមេត្តាអធ្យាស្រ័យវាងផ្លូវមួយរយៈសិន៕

    October 11, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះដោយសារតែបុគ្គលិកប្រមូលសំរាមរបស់បក្រុមហ៊ុនស៊ីនទ្រីបានធ្វើកូដកម្មមិនព្រមចេញទៅប្រមូលសំរាម ធ្វើឲ្យសំរាមគរជាច្រើនតោននៅតាមផ្លូវសាធារណៈ។ សាលារាជធានីភ្នំពេញក៏បានធ្វើការចរចារដោះស្រាយ និងមានវិធានការប្រមូលសំរាម ដោយកម្លាំងរបស់មន្រ្តី និងក្រុមហ៊ុនឯកជនផងដែរ។ លោកឧកញ៉ាឡេង ណាវ៉ាត្រា បានរួមចំណែកយ៉ាងច្រើនក្នុងការដោះស្រាយការកកស្ទះសំរាម ហើយមុននេះបន្តិច លោកឧកញ៉ាបានប្រកាសជ្រើសរើសបុគ្គលិកបន្ថែមដោយសរសេររៀបរាប់ថា៖ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវការជ្រើសរើសបុគ្គលិក៖ -តៃកុងគ្រឿងចក្រសាស័រ ចូកសំរាម ប្រភេទតូច ចំនួន45នាក់ វេនថ្ងៃប្រាក់ខែ400ដុល្លារ វេនយប់ប្រាក់ខែ 500ដុល្លារ -កម្មករដើរតាមសាស័រ ចំនួន300នាក់ វេនថ្ងៃប្រាក់ខែ 350ដុល្លារ វេនយប់ 400ដុល្លារ -ត្រូវការជួលឡានប៉ែនបន្ទាន់ វេនថ្ងៃមួយខែ1500ដុល្លារវេនយប់1700ដុល្លារ មួយថ្ងៃធ្វើការ10ម៉ោង 80គ្រឿងបន្ទាន់ ដើម្បីចូលរួមដោះស្រាយការ កកស្ទះសំរាម

    October 11, 2020
  • សង្គម

    កាលពីពេលថ្មីៗនេះដោយសារតែបុគ្គលិកប្រមូលសំរាមរបស់បក្រុមហ៊ុនស៊ីនទ្រីបានធ្វើកូដកម្មមិនព្រមចេញទៅប្រមូលសំរាម ធ្វើឲ្យសំរាមគរជាច្រើនតោននៅតាមផ្លូវសាធារណៈ។ សាលារាជធានីភ្នំពេញក៏បានធ្វើការចរចារដោះស្រាយ និងមានវិធានការប្រមូលសំរាម ដោយកម្លាំងរបស់មន្រ្តី និងក្រុមហ៊ុនឯកជនផងដែរ។ លោកហេង ឡុង ដែលជាប្រធានសមាគមសិល្បៈ បានបង្ហោះប៉ុន្មានថ្ងៃជាប់គ្នាពីការជួយសង្គម ចូលរួមជាមួយលោកឧកញ៉ាឡេង ណាវ៉ាត្រា ដោយលោកហេងឡុង បានបង្ហាញសកម្មភាពជាច្រើនដូចជាការជួយប្រមូលសំរាម។ មុននេះប៉ុន្មានម៉ោងស្រាប់តែលោកបង្ហោះរូបភាពប្រមូលសំរាមម្តងទៀត ហើយបានប្រកាសសួរ មានអ្នកស្ម័គ្រចិត្តទេ? ហើយបាន សុំលេខមួយផង។ ប្រសិនបើប្រិយមិត្តចង់ចូលរួមអាចទាក់ទងទៅលោកផ្ទាល់បាន៕    

    October 11, 2020
  • ព័ត៌មានជាតិ

    បឋម៖ យោងតាមគណនីហ្វេសបុករបស់លោក Buntha Chheang បានបង្ហោះនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ នេះឲ្យដឹងថា៖ ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅទីក្រុងភ្នំពេញ​ សូមអរគុណយ៉ាងជ្រាលជ្រៅដល់សណ្តានចិត្តមនុស្សធម៌របស់ប្រជាជនទីក្រុងOsakaប្រទេសជប៉ុន​ ដែលបានផ្តល់រថយន្តដឹកសំរាមចំនួន៦គ្រឿងដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងស្ថានភាពនៃយុទ្ធនាការប្រមូលសំរាមក្នុងទីក្រុងភ្នំពេញនាពេលនេះ។ អ្នកពិតជាមិត្តល្អជួយមិត្តក្នុងគ្រាលំបាក! ! រូបថត៖ Buntha Chheang

    October 11, 2020