សង្គម

លោក ហេង ឡុង ប្រកាសរកអ្នកស្ម័គ្រចិត្តប្រមូលសំរាម ជាមួយលោក

BY
Khmernote Media
October 11, 2020

កាលពីពេលថ្មីៗនេះដោយសារតែបុគ្គលិកប្រមូលសំរាមរបស់បក្រុមហ៊ុនស៊ីនទ្រីបានធ្វើកូដកម្មមិនព្រមចេញទៅប្រមូលសំរាម ធ្វើឲ្យសំរាមគរជាច្រើនតោននៅតាមផ្លូវសាធារណៈ។ សាលារាជធានីភ្នំពេញក៏បានធ្វើការចរចារដោះស្រាយ និងមានវិធានការប្រមូលសំរាម ដោយកម្លាំងរបស់មន្រ្តី និងក្រុមហ៊ុនឯកជនផងដែរ។

លោកហេង ឡុង ដែលជាប្រធានសមាគមសិល្បៈ បានបង្ហោះប៉ុន្មានថ្ងៃជាប់គ្នាពីការជួយសង្គម ចូលរួមជាមួយលោកឧកញ៉ាឡេង ណាវ៉ាត្រា ដោយលោកហេងឡុង បានបង្ហាញសកម្មភាពជាច្រើនដូចជាការជួយប្រមូលសំរាម។

មុននេះប៉ុន្មានម៉ោងស្រាប់តែលោកបង្ហោះរូបភាពប្រមូលសំរាមម្តងទៀត ហើយបានប្រកាសសួរ មានអ្នកស្ម័គ្រចិត្តទេ? ហើយបាន សុំលេខមួយផង។ ប្រសិនបើប្រិយមិត្តចង់ចូលរួមអាចទាក់ទងទៅលោកផ្ទាល់បាន៕

 

 

Share This Post: