Khmernote Media
  • សង្គម

    យោងតាមការបង្ហោះអោយដឹងពីម្ចាស់គណនី Facebook ម្នាក់ឈ្មោះថា Nith Hpl បានបង្ហាញពីសកម្មភាពចោរឆក់ខ្សែ ក ប្អូនប្រុសរបស់គាត់ទៅបាត់ទាំងព្រឹកខណៈដែលប្អូនប្រុសរបស់គាត់កំពុងឈរបោសសំរាមនៅមុខផ្ទះ។ ហេតុការណ៍ស្តែងៗដែលថតចេញពីកាមេរ៉ាសុវត្ថិភាពនេះបានកើតឡើងនៅម្តុំផ្សារដេប៉ូ ដោយមានជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿង ម៉ាក Honda Dream មួយគ្រឿង និង Honda PCX មួយគ្រឿង។ បើសង្កេតមើលតាមវិដេអូដែលថតចេញពីកាមេរ៉ាសុវត្ថិភាពចំនួន២ប្លង់បានអោយឃើញថា ជនសង្ស័យទាំង២នាក់នោះបានជិះម៉ូតូហួសហើយ ប៉ុន្តែដោយឃើញឱកាសល្អក៏បកម៉ូតូមកវិញ រួចធ្វើសកម្មភាពឆក់ខ្សែ ក បានសំរេច ជិះរត់គេចដោយសុវត្ថិភាពតែម្តង។ សូមទស្សនាវិដេអូខាងក្រោម៖

    October 7, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឲ្យដឹងថា នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកកិច្ចប្រជុំអន្តរក្រសួងមួយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីពិនិត្យទៅលើអង្គហេតុនិងអង្គច្បាប់ដែលទាក់ទងនឹងសណ្ឋាគារ Le Palals Hotel យករចនាបថប្រាសាទខ្មែរទៅសាងសង់។ សមាសភាពដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម អស់លោក តំណាងក្រសួងការបរទេស តំណាងក្រសួងទេសចរណ៍ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ជាលទ្ធផល កិច្ចប្រជុំបាន សម្រេចធើ្វកំណត់ហេតុរួមអន្តរស្ថាប័នមួយ ជូនទៅក្រសួងការបរទេស ដើម្បីសុំការពិនិត្យសម្រេចតាមផ្លូវការទូតដោយផ្អែកជាគោលទៅលើមាត្រា ៦ស្ទួន

    October 7, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ- កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានរកឃើញកាំភ្លើងខ្លីមួយដើម គ្រាប់៣០គ្រាប់ ដកហូតរថយន្តមួយគ្រឿងនិងឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ (ប្រុស៣នាក់ស្រី៣នាក់) ដែលជិះក្នុងរថយន្តនោះ ក្នុងពេលកម្លាំងសមត្ថកិច្ចត្រួតពិនិត្យរកអាវុធជាតិផ្ទុះកាលពីយប់ថ្ងៃ៦តុលា២០២០ ក្នុងក្រុងព្រះសីហនុ ម្តុំជិតផ្សារពាណិជ្ជកម្មក្នុងសង្កាត់២ ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តដែលរកឃើញមានអាវុធនេះម៉ាក អាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 មានមនុស្ស៦នាក់ជាជនជាតិចិន ចំណែក កាំភ្លើងដែលដកហូតបាន ជាកាំភ្លើងខ្លីម៉ាក G-Lock 19 Gen5 មាន បង់កាំភ្លើងចំនួន២ និងគ្រាប់ចំនួន៣០គ្រាប់ ។ ក្រៅពីនេះ ក៍រកឃើញថ្នាំញៀនមួយកញ្ចប់ដែរ ហើយបច្ចុប្បន្ន ជនសង្សយ័និងវត្ថុតាង សមត្ថកិច្ចឃាត់នាំយកមកសាកសួរស្រាវជ្រាវតាមនិតិវិធី។

    October 7, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងម្ចាស់គណនីហ្វេសប៊ុកមួយបានធ្វើការចែកចាយអំពីថ្នាំ ដែលអាចព្យាបាលជំងឺគ្រុនឈីកបាន ដោយផ្សំឡើងពីធម្មជាតិ។ ទាក់ទងនឹងវីដេអូនោះផងដែរ មានការចោទសួរជាច្រើនទៅកាន់ក្រសួងសុខាភិបាល ដើម្បីជាការបញ្ជាក់ថា តើថ្នាំនោះពិតជាអាចព្យាបាលជំងឺគ្រុនឈីកបានពិតមែនឬយ៉ាងណា? យោងតាមលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការបញ្ជាក់នៅក្នុងគ្រុប Telegram ឲ្យដឹងថា “ក្រសួងសុខាភិបាល​ សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយបែបនេះ។ សុំបញ្ឈប់ការផ្សាយ​ ឫចែកចាយព័ត៌មានបែបនេះ។ សុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ សុំបងប្អូនមានការប្រុងប្រយ័ត្ន​ បេីមានបញ្ហាសុខភាព​ ចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក​។ សូមអរគុណ”៕

    October 7, 2020
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់ផេកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ដោយប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរកើតមានជាញឹកញាប់ដោយការបើកបរលឿន លើដងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ចាប់ពីពេលនេះតទៅ មហាវិថីនេះត្រូវបានកំណត់ល្បឿនយានយន្តបើកបរមិនអោយលើស ៤០គ.មក្នុង១ម៉ោង៕

    October 6, 2020
  • សង្គម

    យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការពន្យល់ឲ្យដឹងពីបណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលទើបតែប្រកាសជាផ្លូវការនាពេលកន្លងទៅនេះ។ ក្រសួងបានបញ្ជាក់ថា បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជានេះ ជាកូនសៀវភៅដែលមានទំហំ ១៤៨x១០៥មីលីម៉ែត្រ មានសុភាពរយៈពេល ១ឆ្នាំ។ បណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា អាចយកទៅប្រើប្រាស់ និងមានការទទួលស្គាល់នៅក្នុងបណ្តាប្រទេសហត្ថលេខីនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក (៩៩ប្រទេស) ទីក្រុងសឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។ :::កម្រៃសេវា៖ ២៥០ ០០០៛ :::ទីតាំងផ្តល់សេវា៖ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមណ្ឌលផ្តល់សេវាសាធារណៈ (ផ្សារទំនើប

    October 6, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ពានហាលដែលជាច្រកចូលដ៏សំខាន់ទៅប្រាសាទអង្គរវត្តអាចដាក់ ឱ្យដំណើរការដូចដើមវិញ នៅក្នុងអំឡុង​ខែសីហា ឆ្នាំ២០២១ ដោយការដាក់ឱ្យដំណើរការឡើងវិញនេះ ជាផែនការមួយដែល អាជ្ញាធរជាតិអប្សរា បានពិភាក្សាជាមួយភាគីជប៉ុនដែល ជាដៃគូក្នុងការជួសជុលស្ពានហាលនេះទាំង កម្រិតបច្ចេកទេស និងការ​សម្រេច។ នេះបើតាមការឲ្យដឹងពីលោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    October 6, 2020
  • PR

    ទីក្រុងប៉េកាំង, 26 កញ្ញា 2020 – កំពូលរថយន្ដស្ព័រថ្មីរបស់ក្រុមហ៊ុន Maserati ម៉ូដែល MC20 ត្រូវបានបង្ហាញជាផ្លូវការនៅពិព័រណ៍រថយន្ដឆ្នាំ២០២០ ក្នុងទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ។ MC20 ថ្មីនឹងត្រួសត្រាយផ្លូវសម្រាប់អនាគត Maserati ជាមួយនឹងការច្នៃប្រឌិត, ភាពខុសប្លែកពីគេ និងភាពអង់អាច។ រូបរាងដ៏អស្ចារ្យនិងឆើតឆាយគួរឱ្យភ្ញាក់ផ្អើលនៃ MC20 បានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលរួមយ៉ាងខ្លាំងនៅឯកម្មវិធី Auto China 2020។ ដោយត្រូវបានផលិត ១០០ ភាគរយនៅក្នុងទីក្រុង Modena ហើយត្រូវបានបង្កើតឡើងនៅក្នុងរោងចក្រប្រវត្តិសាស្ត្រ Viale Ciro Menotti រថយន្ដ MC20 បានទទួលមរតកអ៊ីតាលីរបស់

    October 6, 2020
  • ព័ត៌មានជាតិ

    ករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានធ្វើការបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។ ជនដៃដល់ជាឃាតករ មានឈ្មោះថា យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហានអង្គភាព ង៧០ មានឋាន្តរសក្តិវរសេនីយត្រី នៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះទេ។ គួរបញ្ជាក់ថា ករណីបាញ់​គូរ​ដណ្តឹង​របស់ខ្លួនស្លាប់ កើតឡើង​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​នេះកើត​ឡើង​នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ដែលមាន​ទីតាំង​ស្ថិតនៅ​បុរី​រំចេក​អូ​ឌឹ​ម តាម​បណ្ដោយ​ផ្លូវលំ BT សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។   ករណីមួយទៀតគឺខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេង ស្លាប់លើតុកាលពីថ្ងៃទី០៩ ខែមករា កន្លងទៅនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណបាន

    October 6, 2020
  • បច្ចេកវិទ្យា

    កាលពីឆ្នាំ2018 ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានបង្ហាញនូវស្មាតហ្វូន Find X ។ ដោយស្មាតហ្វូននេះ គឺមានប្រភេទ Lamborghini Edition ដែលទទួលបានការចាប់អារម្មណ៍ និងពេញនិយមដ៏ខ្លាំងក្លាពាសពេញពិភពលោក។ មិនតែប៉ុណ្ណោះ ស្មាតហ្វូននេះ គឺលក់អស់ក្នុងរយៈពេលត្រឹមតែ 4វិនាទីតែប៉ុណ្ណោះ។ តួយ៉ាងកាលពីខែមិនា ឆ្នាំ2020 រំលងទៅនេះ ក្រុមហ៊ុន OPPO បានបញ្ចេញនូវស្មាតហ្វូន OPPO Find X2 Pro នៅក្នុងបណ្តាប្រទេសមួយចំនួន និងប្រទេសកម្ពុជា។ បើគិតមកទល់នឹងពេលនេះស្មាតហ្វូន Find X2 Pro នៅតែទទួលការចាប់អារម្មណ៍ពីសំណាក់មហាជន

    October 6, 2020