Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែតុលា បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបនឹងលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនិងវិសម្ពាធទាបសកម្មមួយនៅលើ សមុទ្រចិនខាងត្បូង។ តាមការវិភាគនិងព្យាករណ៍ សម្ពាធទាបសកម្ម ដែលនៅលើសមុទ្រចិនខាងត្បូងនោះ នឹងវិវត្តជាបន្តបន្ទាប់ជាវិសម្ពាធ (Tripical Depression) ឬជាព្យុះ (Tropical Storm) ដោយដើរដល់លើភាគខាងត្បូងរៀតណាម នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ដែលធ្វើឲ្យអាកាសធាតុមានការប្រែប្រួលដូចខាងក្រោម៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ ភ្លៀងនឹងបង្កើនធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ នៅថ្ងៃទី០៧-០៩

    October 6, 2020
  • សង្គម

    កន្លងមក យើងឧស្សាហ៍ឃើញមានករណីក្មេងស្ទាវធ្វើសកម្មភាពគប់ឡានអ្នកដំណើរតាមដងផ្លូវនៅពេលយប់ព្រលប់ ដែលបង្កការភ័យខ្លាច ហើយសមត្ថកិច្ចក៏តែងតែធ្វើឃាត់ខ្លួនក្មេងស្ទាវទាំងនោះបានជារើយៗផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានករណីគប់ឡានអ្នកធ្វើដំណើរតាមផ្លូវមួយករណីទៀតកើតឡើងនៅវេលាម៉ោង១០ និង៣៣នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ធំ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកមួយបានឲ្យដឹងថា “ការធ្វើដំណើរពេលយប់ពិតជាមិនល្អ បើមិនចាំបាច់សូមក៉ំធ្វើដំណើរពេលយប់ ព្រោះមានមនុស្សចាំគប់ឡានតាមបណ្តោយផ្លូវជាតិលេខ 62 ពីខេត្តកំពង់ធំ មកខេត្តព្រះវិហារ ត្រង់ចំណុចកន្លែងលក់ក្រឡាន(ទឹកដីខេត្តកំពង់ធំ) ជួបហេតុការខ្លួនឯងផ្ទាល់ មានអ្នកធ្វើដំណើរស្របទិសជាច្រើនបានរងការខូចខាតរថយន្ត #ភូមិឃ៉ំមានសុវត្ថិភាព”៕

    October 6, 2020
  • សិល្បៈ

    តារាចម្រៀងល្បីឈ្មោះ២ដួងដែលកំពុងទទួលបានការចាប់អារម្មណ៍ជាមួយភាពជោគជ័យរបស់អ្នកទាំង២ទោះបីចាកចេញពីផលិតកម្មដ៏ល្បីយ៉ាងណាក៏ដោយនោះ ប៉ុន្តែលោក G-Devith និង កញ្ញា ទេព បូព្រឹក្ស នៅតែឈរជើងនៅក្នុងវិស័យសិល្បៈបានយ៉ាងល្អប្រសើរ ហើយមុខជំនួញរបស់ពួកគេក៏កាត់តែជោគជ័យមានលទ្ធភាពទិញឡាន ទិញផ្ទះ តំលៃរាប់សិបម៉ឺនដុល្លារ ធ្វើអោយមហាជនមានការកោតសរសើរមិនដាច់ពីមាត់។ នៅថ្ងៃនេះផងដែរ គឺជាថ្ងៃខួបកំណើតរបស់លោក G-Devith ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺរូបលោកទទួលបានកាដូដ៏អស្ចារ្យពីគូស្នេហ៍ជាមួយរថយន្តស៊េរីទំនើបម៉ាក Mercedes G63 ដ៏ស្រស់ស្អាតមួយគ្រឿង។ លោក G-Devith ក៏បានឲ្យដឹងដែរថា “ធ្លាប់សន្យាហើយថានឹងទិញអោយឥឡូវទិញមែន ជីវិតអើយអីក៏សំណាងម្លេះ ប្រពន្ធស្អាតហើយចិត្តល្អទៀត សំខាន់ម៉ាត់ណាម៉ាត់ហ្នឹងកុំជោរជាមួយ Tep Boprek anyways i love you so

    October 5, 2020
  • បច្ចេកវិទ្យា

    ហ្គេមទូរសព្ទដៃឥឡូវពិតជាពេញនិយមណាស់សម្រាប់យុវវ័យភាគច្រើន ដែលលេងសម្រាប់ការកម្សាន្ត មិនថាហ្គេម PUBGឬ MLBB សុទ្ធតែមានការប្រកួតប្រជែងខ្លាំង។ ក្នុងការលេងហ្គេមទឹកដៃបច្ចេកទេសរបស់អ្នកលេងគឺសំខាន់ ទោះជាយ៉ាងណាក៏ដោយកម្លាំងម៉ាស៊ីនទូរសព្ទពិតជាមានសារៈសំខាន់ណាស់ ដូច្នេះទូរសព្ទដែលមានកម្លាំងម៉ាស៊ីនខ្លាំងពិតជាអាចអ្នកលេងរបស់យើងងាយស្រួលទទួលបានជ័យជម្នះ។ កាលពីមុនមិនយូរប៉ុន្មាន realme ដែលជាម៉ាកស្មាតហ្វូន មានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកបានបញ្ចេញ realme 7 ដែលធ្វើឲ្យយុវវ័យទទួលបាន ការថតរូបច្បាស់ ការសាកថ្មលឿន និងកម្លាំងម៉ាស៊ីនខ្លាំងសម្រាប់ការលេងហ្គេម ។ ដើម្បីបង្កើតឲ្យបានទូរសព្ទដែលមានកម្លាំងម៉ាស៊ីនខ្លាំង realme 7 គឺជាទូរសព្ទដំបូងគេបង្អស់ដែលបានបំពាក់បន្ទះឈីបខ្លាំង Helio G95 ជាមួយអេក្រង់រលូនល្បឿន90Hz សម្រាប់ការលេងហ្គេមកាន់តែរលូន ហើយក៏មាន ការសាកថ្មលឿន Dart 30W ថាមពលថ្មធំ 5000mAh

    October 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ឃើញថាប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់នឹងសម្ពាធទាបមួយនៅលើសមុទ្រចិនខាងត្បូង អាចកើតមានជា វិសម្ពាធទាប ឬជាព្យុះ ដើរសំដៅឆ្ពោះចូលដល់លើភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី០៧ ខែតុលា ឆ្នំា២០២០ ។ ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្ដាលខេត្តស្ទើរទូទាំងព្រះរាជាណាកច្រកម្ពុជាក្នុងអំឡុងចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នំា២០២០ នឹងអាចមានភ្លៀង និងខ្យល់កើនឡើង។ ចំពោះបណ្ដាលរាជធានី ខេត្តនៅភាគខាងត្បូង ខេត្តខាងកើតជាប់ប្រទេសវៀតណាម និងបណ្ដានៅជាប់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យទំនាបក្បែរផ្លូវទឹក តំបន់ភ្នំ និងតំបន់ជួរភ្នំក្រវាញ នៅក្នុងភូមិសាស្រ្តនៃបណ្ដាខេត្តទាំងអស់

    October 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ក្នុងដំណាក់កាលនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវការជ្រើសរើសកម្មករជាច្រើននាក់ ​ដើម្បីបំពេញការងារជាអ្នកប្រមូល នឹងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ លក្ខខណ្ឌជ្រើសរើសមាន៖ ១- ភេទប្រុសអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ២- មានកាយសម្បទាមាំមួន ៣- អាចបំពេញការងារគ្រប់ស្ថានភាពនៃការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ៤- ឧស្សាហ៍ព្យាយាម និងស្មោះត្រង់ ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានចំណាប់អារម្មណ៍ រួសរាន់មកដាក់ពាក្យ នៅរដ្ឋបាលរាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១៧

    October 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត MITSUBISHI PAJERO Sport ស្លាកលេខនគរបាល ២-៦១៩៤ បើកបរដោយលោកអធិការរងនគរបាលខណ្ឌចំការមនម្នាក់ ទើបចេញពីកម្មវិធីជប់លៀង ក្នុងល្បឿនលឿន តាមផ្លូវលេខ៩៩ ឆ្លងកាត់ផ្លូវបំបែកទាំងបំពានស្លាកសញ្ញាចរាចរណ៍ “ឈប់” ទៅបុកកង់មុខចំហៀងខាងស្តាំរថយន្ត ១គ្រឿងម៉ាក TOYOTA CAMARY បណ្តាលឲ្យរងការខូចខាតចំហៀងមុខផ្នែកខាងស្ដាំយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរងរបួសទេ ក្រោយមកក៏ទំនាក់ទំនងហៅកូនចៅមកដោះស្លាកលេខរថយន្តចេញ និងយករថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅម៉ោង០២:៣០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី០៤ ខែតុលា ឆ្នាំ២០២០នេះ នៅផ្លូវបំបែកជាបួន លើផ្លូវលេខ៤៨៤ កែងផ្លូវលេខ៩៩ ខាងលិចក្លោងទ្វារវិទ្យាល័យបឹងត្របែក (ប្រហែល១២០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    October 5, 2020
  • ព័ត៌មានជាតិ

    ខេត្ត​ព្រះ​សីហ​នុ​ ៖​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងរ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ដកហូត​បាន​អាវុធ​វែង​ ម៉ាក​ AK​ ចំនួន​ ០២​ដើម​ និង​ គ្រាប់កាំភ្លើង​ចំនួន​១១​គ្រាប់​ នៅ​ថ្ងៃ​ទី​ ០៥​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ០២​ និង​៤២​នាទី​ ដែល​គេ​មក​ផ្លុ​ង​ចោល​នៅ​ចំណុច​ ផ្លូវ​ឡើង​លើ​ភ្នំ​សាយ​ហាក់​ ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ មាន​ប្រជាពលរដ្ឋ​ប្តឹង​រាយការណ៍​តាម​រយៈ​ទូរស័ព្ទ​ហត​ឡាញ​ របស់​គណៈ​អភិបាលខេត្ត​ថា​ ឃើញ​អាវុធ​ត្រូវ​បាន​គេ​ផ្លុ​ង​ចោល​នៅ​ចំណុច​ខាងលើ​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ​ បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ និង​ដកហូត​បាន​អាវុធ​វែង​ ម៉ាក​ AK​ ចំនួន​

    October 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយផេកហ្វេស ប៊ុក ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីបានជួយដល់ពលករនីចំនួន ២រូបដែលបម្រើការងារ នៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានថៅកែវាយធ្វើបាប និងមិនបើកប្រាក់ខែអោយ។ ១-ពលការិនី ងួន វ៉ាន់ អាយុ៣១ឆ្នាំ មកពីភូមិចារឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បានមកធ្វើការងារផ្ទះដោយស្របច្បាប់ជាមួយនិយោជកឈ្មោះ Wing SaiLoong នៅទីក្រុងកូឡាឡាំពួរតាមរយៈក្រុមហ៊ុនឈ្មោះ CECH កាលពីឆ្នាំ 2010។ ដោយចង់ត្រឡប់ទៅកម្ពុជាវិញពលការិនីបានរត់ចេញពីផ្ទះនិយោជកនិងបានមកដល់ស្ថានទូតនៅថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតបានជួយសម្របសម្រួលទាមទារប្រាក់ខែនៅខ្វះពីនិយោជកចំនួន ៣៨៨០០រីងហ្គីតប្រមាណ ៩ពាន់ដុល្លារអាមេរិកនិងស្នើនិយោជករៀបចំឯកសារពាក់ព័ន្ធទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ីដើម្បីពលការិនីអាចត្រឡប់ទៅកម្ពុជាបាន។ ក្នុងអំឡុងពេលរង់ចាំត្រឡប់ទៅកម្ពុជាវិញស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅនិងម្ហូបអាហារបរិភោគព្រមទាំងចាត់មន្ត្រីជូនពលការិនីខាងលើទៅអាកាសយានដ្ឋានអន្តរជាតិ KLAI ផងដែរ។ ២-ពលការិនី

    October 5, 2020
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍ ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់៖ + ១-ឈ្មោះ ធន សារ៉េម ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ +

    October 5, 2020