សង្គម

អ្នកធ្វើដំណើរយប់ព្រលប់សូមប្រយ័ត្ន! ថតបានស្តែងៗសកម្មភាព មនុស្សចាំគប់ឡានតាមបណ្តោយផ្លូវជាតិលេខ 62 ពីខេត្តកំពង់ធំ មកខេត្តព្រះវិហារ (មានវីដេអូ)

BY
Khmernote Media
October 6, 2020

កន្លងមក យើងឧស្សាហ៍ឃើញមានករណីក្មេងស្ទាវធ្វើសកម្មភាពគប់ឡានអ្នកដំណើរតាមដងផ្លូវនៅពេលយប់ព្រលប់ ដែលបង្កការភ័យខ្លាច ហើយសមត្ថកិច្ចក៏តែងតែធ្វើឃាត់ខ្លួនក្មេងស្ទាវទាំងនោះបានជារើយៗផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានករណីគប់ឡានអ្នកធ្វើដំណើរតាមផ្លូវមួយករណីទៀតកើតឡើងនៅវេលាម៉ោង១០ និង៣៣នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ធំ។

យោងតាមម្ចាស់គណនីហ្វេសប៊ុកមួយបានឲ្យដឹងថា “ការធ្វើដំណើរពេលយប់ពិតជាមិនល្អ បើមិនចាំបាច់សូមក៉ំធ្វើដំណើរពេលយប់ ព្រោះមានមនុស្សចាំគប់ឡានតាមបណ្តោយផ្លូវជាតិលេខ 62 ពីខេត្តកំពង់ធំ មកខេត្តព្រះវិហារ ត្រង់ចំណុចកន្លែងលក់ក្រឡាន(ទឹកដីខេត្តកំពង់ធំ) ជួបហេតុការខ្លួនឯងផ្ទាល់ មានអ្នកធ្វើដំណើរស្របទិសជាច្រើនបានរងការខូចខាតរថយន្ត #ភូមិឃ៉ំមានសុវត្ថិភាព”៕

Share This Post: