- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូខ្លីបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងនៅចំណុចភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ តាមរយៈខ្សែវីដេអូនោះបង្ហាញឲ្យឃើញថា មុនពេលកើតហេតុគេឃើញយុវជនមួយក្រុមបានឈរលេងនៅលើផ្លូវ ក្រោយមកមានរថយន្តដឹកដីមួយគ្រឿងបានធ្វើដំណើរ ហើយបានស៊ីផ្លេឲ្យក្រុមយុវជនទាំងនោះចេញពីផ្លូវ ប៉ុន្តែមានយុវជនម្នាក់ព្រហើនមិនព្រមចេញ ទើបត្រូវរថយន្តដឹកដីបុកបណ្តាលឲ្យរបួសធ្ងន់តែម្តង។ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នេះផងដែរ តៃកុងរថយន្តដឹកដីរូបនោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ ពេលនេះកំពុងតែចាត់វិធានការតាមនីតិវិធី។
October 4, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក គឺ លោក ដូណាល់ ត្រាំ បានប្រកាសដោយផ្ទាល់ឲ្យអន្តរជាតិបានដឹងថា លោកនិងភរិយាបានធ្វើតេស្តវិជ្ជមាន ចំពោះជំងឺ COVID-19 បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក គឺលោកស្រី ហូប ហីក បានឆ្លងជំងឺនេះ។ ហើយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារជូនពរដល់ប្រធានាធិបតីរូបនេះអោយឆាប់ជាសះស្បើយឡើងវិញ ដោយសារជូនពរនោះមានអត្ថន័យដូចតទៅ៖ “ឯកឧត្តម ដូណាល់ យ៉េ ត្រាំ, ប្រធានាធិបតី
October 4, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វឆ្មារដាវ(Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច (Oriental Pied Hornbill) ចំនួន១គូ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតខ្លោងតាកាវសម្រាប់កេងកងតូច និងនៅជិតខ្លោងដីឆ្នាំងសម្រាប់ឆ្មារដាវ ដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែងសត្វទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរនៅពេលខាងមុខ។ សូមបញ្ជាក់ជូនថា តាមរយៈកិច្ចសហការនេះ ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ បានជាច្រើនប្រភេទដូចជា សត្វទោចមកុដចំនួន ១២ក្បាល (កើតកូនបានចំនួន៤ក្បាល) សត្វឈ្លូសចំនួន៤ក្បាល សត្វស្វាព្រាមចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល
October 4, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-មន្ត្រីកងទព័ជើងទឹកមូលដ្ឋានសមុទ្រជូនដំណឹងថា ភាគីវៀតណាមបានប្រទះឃើញសាកសពមនុស្សប្រុស២នាក់ អណ្តែតនៅលើសមុទ្រក្នុងប្រទេសវៀតណាមនឹងបានស្រង់យកទៅពិនិត្យ បញ្ជាក់ថាសាកសពម្នាក់ជាជនជាតិវៀតណាម និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ទំនងជាជនជាតិខ្មែរ ដោយមានចងអំបោះក្រហមនៅនឹងដៃ។ បើតាមមន្ត្រីកងទព័ជើងទឹកដដែលបញ្ជាក់ថា បច្ចុប្បន្នសាកសពម្នាក់ទៀតនោះ ភាគីវៀតណាមរក្សាទុកនៅលើកោះត្រល់ ។ ករណីនេះមន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្រកម្ពុជាជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឬអ្នកនេសាទដែលមានបាត់សមាជិកគ្រួសារ ដោយលង់ទឹក លិចទូកឬដោយប្រការណាមួយសូមទំនាក់ទំនងមកខាងកងទព័មូលដ្ឋានសមុទ្រ ដើម្បីសហការទទួលយកសាកសពមកវិញ៕(រូបថតឯកសារ) ប្រភព៖ លោក Huy Bunleng
October 4, 2020 - កូវីដ-១៩
មុននេះបន្តិចក្រសួងសុខាភិបាលកម្ពុជា បានផ្សាយសេចក្តីជូនដំណឹងឲ្យដឹងថា ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ និងមិនមានអ្នកជាសះស្បេីយ ក៏ប៉ុន្តែមានករណី ០១នាក់ ដែលវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូនពីមន្ទីរពិសោធន៌នៃមន្ទីរពេទ្យខេត្តសៀមរាប ពាក់កណ្តាលយប់មុិញ មកធ្វេីការបញ្ជាក់នូវភាពអាចវិជ្ជមានវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាល មិនទាន់អាចរាប់បញ្ចូលក្នុងចំនួនអ្នកមានវីរុសកូវីដ-១៩ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បាននៅឡេីយ ដោយរងចាំលទ្ធផលនៃការបញ្ជាក់ភាពវិជ្ជមានវីរុសកូវីដ-១៩ នេះនៅថ្ងៃនេះសិន ហេីយក្រសួង នឹងជូនព័តមានដល់សាធារណជន នៅពេលបានទទួលលទ្ធផលនេះ នៅថ្ងៃស្អែកទី០៥ ខែតុលា ឆ្នាំ២០២០ ៖
October 4, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧:៤៣នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ មានករណីឃាតកម្ម (ប្តីបាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ) ទីតាំងស្ថិតនៅផ្លូវលេខ៥៣BT សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា ករណីនេះ បានបណ្តាលឱ្យប្តីប្រពន្ធ២នាក់ស្លាប់។ ករណីនេះ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា អាចប្តីបាញ់សម្លាប់ប្រពន្ធ ហើយបាញ់ខ្លួនឯងតាមក្រោយ ដោយសារតែមានការលឺសំឡេងឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ ហើយទ្វារបានបិទខ្ទាស់កន្លឹះជិតនៅខាងក្នុង។ ក្នុងហេតុការណ៍នេះមិនទាន់មានប្រភពច្បាស់លាស់ណាស់មួយបញ្ជាក់ថាមកពីមូលហេតុអ្វីនោះទេ៕ ដោយ៖ បងម៉េង ខ្មែរណូត
October 3, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ កាលពីថ្ងៃមិញនេះ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បង្ហោះវិដេអូ អមដោយការសរសេររៀបរាប់ថា៖ សូមចំណាំ !!! គាត់មិនមែនជានគរបាលចរចរណ៍ទេ។ គាត់គឺជាមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ។ ចំណុចសម្គាល់ គឺគ្មានពាក់សក្តិលើស្មា គ្មានស្លាកសញ្ញានគរបាលនៅលើសម្លៀកបំពាក់។ តើតួនាទី និងភារកិច្ចរបស់មន្ត្រីជាប់កិច្ចសន្យា ធ្វើអ្វីខ្លះ? គឺជួយសហការជាមួយនគរបាលចរាចរណ៍ដើម្បីសម្រួលចរាចរណ៍ តែគ្មានសិទ្ធិចេញមកបញ្ឈប់រាល់យានយន្តដែលល្មើសនឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈដោយឯកឯងដូចនៅក្នុងវីដេអូនេះបានទេ។ រូបភាពនេះកើតឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មកម៉្លេះ ហើយខ្ញុំបានរាយការណ៍ជូនថ្នាក់ដឹកនាំរួចហើយដែរ ថ្នាក់ដឹកនាំក៏កំពុងដាក់វិន័យបុគ្គលនេះតាមរូបភាពបញ្ឈរជើងនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានី។ ខ្ញុំសូមអំពាវនាវដល់មន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញទាំងអស់ដែលកំពុងសហការជួយនគរបាលចរាចរណ៍តាមគោលដៅនានាក្នុងរាជធានី ភ្នំពេញ សូមបញ្ឈប់សកម្មភាព ចេញហៅ ឬឃាត់ ឬបញ្ឈប់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈដោយឯកឯងតទៅទៀត ពិព្រោះអស់លោក លោកស្រី នាងកញ្ញា
October 3, 2020 - បច្ចេកវិទ្យា
realme 7 Pro និង realme 7 ដែលមានបំពាក់នូវកាមេរ៉ាលំដាប់Flagship៤គ្រាប់ 64MP កំពុងតែផ្ទុះខ្លាំង អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme 7 Proមានបំពាក់នូវបច្ចេកវិទ្យាសាកលឿន65W SuperDart ដែលអាចសាកបាន13% ក្នុងរយៈពេល3នាទី ហើយrealme 7 ដែលមានបំពាក់បន្ទះឈីបGaming Helio G95របស់Media Tek ជាមួយនឹងអេក្រង់90Hz ដូច្នេះតើបទពិសោធន៍ជាក់ស្តែងគឺយ៉ាងណានោះ ចឹងយើងទៅមើលទាំងអស់គ្នាតើអ្នកដែលបានសាកល្បងហើយមានចំណាប់អារម្មណ៍ដូចម្តេច។ ស្ថាប័នសារពត៌មានជាច្រើនបន្ទាប់ពីបាន ប្រើប្រាស់ realme 7 Series ក៏បានបង្ហាញចំណាប់អារម្មណ៍ក៏ដូចជាបទពិសោធន៍នៃការប្រើប្រាស់ realme 7 Series
October 3, 2020 - បច្ចេកវិទ្យា
កាលពីថ្មីៗនេះ realme ដែលជាក្រុមហ៊ុនដែលពេញនិយមខាងបច្ចេកវិទ្យា បាននាំចូលជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 7 Series ពីរម៉ូឌែល—realme 7 Pro និង realme 7 ដែលមានបំពាក់ កាមេរ៉ា 4 គ្រាប់ 64MP លំដាប់ Flagship គ្រាន់តែចុចថត នឹងទទួលបានរូបភាព ដែលមានកម្រិតភាពច្បាស់ល្អ ទោះជាពង្រីកធំក៏នៅតែមើលឃើញច្បាស់គ្រប់ចំនុចលម្អិត ទាំងនេះនាំមកជូនអ្នកប្រើប្រាស់នូវ បទពិសោធន៍ឈានមុខគេ។ រួមជាមួយនឹងមុខងារ Nightscape Mode និង Night filter ជាច្រើន អ្នកប្រើប្រាស់realme
October 3, 2020 - PR
[ភ្នំពេញ – ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០] ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវកិត្តិយសចំនួនប្រមាណជាង ២,០០០ នាក់ ហើយក្នុងកម្មវិធីនេះដែរក៏មានការចាប់ឆ្នោតផ្សងសំណាងសម្រាប់អតិថិជនដែលបានទិញរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីនេះយកទៅប្រើប្រាស់មុនថ្ងៃសម្ពោធជាផ្លូវការផងដែរ រង្វាន់ធំនោះគឺរថយន្ត
October 3, 2020









