- Khmernote Media
- PR
ភីអិនអិន ស្ថានីយទូរទស្សន៍លំដាប់ជួរមុខនៅកម្ពុជា ឈានមុខគេក្នុងការផលិតកម្មវិធីកម្សាន្ត កាន់តែទទួលបានការគាំទ្រខ្លាំងឡើងៗពីទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ។ ដើម្បីជាចំណីចក្ខុបម្រើអារម្មណ៍ទស្សនិកជនអោយកាន់តែសប្បាយរីករាយ ភីអិនអិន បានបង្កើតកម្មវិធីកម្សាន្តសប្បាយថ្មីសន្លាងមួយទៀត ដែលនឹងធ្វើឲ្យអ្នកតាមដាន ប្លែកភ្នែកជាមួយនឹងហ្គេមដែលមិនធ្លាប់បានជួបពីមុនមក។ «សមរភូមិសួនទឹក» គឺជាកម្មវិធីហ្គេមថ្មី ដែលបានបង្កើតឡើងយ៉ាងអស្ចារ្យ និងថែមទាំងជាការកម្សាន្តមួយ តាមរយៈការទស្សនារូបភាពសប្បាយៗពីតារាកិត្តិយស និងអ្នកចូលរួមលេងថែមទៀតផង។ ហ្គេមនេះ តម្រូវឲ្យអ្នកចូលរួមលេងឆ្លងកាត់នូវវិញ្ញាសារសប្បាយៗនៅក្នុងសួនទឹកដ៏ធំ ដែលមានការបែងចែកជា ២ ក្រុម គឺក្រុមពណ៌ស និងក្រុមបៃតង មានចំនួន ៦ នាក់។ លោក យ៉ារ៉ូ និងកញ្ញា ធីតា ជាពិធីករ ពិធីការនី ហើយក៏ជាប្រធានក្រុម រួមជាមួយនឹង
October 2, 2020 - PR
ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០៖ ដោយសារតែរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះ ប្រជាជនកម្ពុជាតែងតែទទួលបានភាពរីករាយស្រស់ស្រាយនាពេលព្រឹកកាន់តែប្រសើរជាងមុនជាមួយនឹងណេសកាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់ ដែលជាម៉ាកកាហ្វេទទួលបានការជឿទុកចិត្តបំផុតនៅលើពិភពលោក និងជាជម្រើសកាហ្វេឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយស្មារតីនៃការស្រលាញ់ និងដើម្បីបង្កើនការយល់ដឹងអំពីកាហ្វេ ឆ្នាំនេះ ណេសកាហ្វេ ព្រមទាំងប្រជាជនកម្ពុជាបានជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីអបអរសាទរទិវាណេសកាហ្វេ រួមគ្នានឹងការប្រារព្ធទិវាកាហ្វេអន្តរជាតិ ដោយមានការចូលរួមពីប្រទេសជាង ១៨០ នៅជុំវិញពិភពលោក។ ទិវានេះ ត្រូវបានធ្វើឡើងដើម្បីប្រមូលផ្ដុំអ្នកនិយមកាហ្វេទាំងអស់ ក្នុងគោលបំណងអបអរ និងបង្ហាញពីឆន្ទៈរួមគ្នាក្នុងការលើកកម្ពស់គុណតម្លៃនៃគ្រាប់កាហ្វេប្រកបដោយនិរន្តរភាព។ នាយកគ្រប់គ្រង Nestle ប្រចាំប្រទេសកម្ពុជា លោក Chandana Fernando បានមានប្រសាសន៍ថា “ឆ្នាំនេះគឺជាឆ្នាំទី ៣ ហើយសម្រាប់យើង។ យើងយល់
October 2, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ខណៈដែលបីចៅប្រុសអាយុជាង១ខួបឆ្លងព្រំដែនពីប្រទេសថៃចូលមកកម្ពុជាឆ្លងកាត់អូរ ជាអកុសលទឹកហូរគួចខ្លាំងរបូតចៅប្រុសពីដៃ ហូរតាមទឹកទៅបាត់ កាលពីវេលាម៉ោង៧យប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ តាមច្រកច័ន្ទគិរី ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មកដល់ថ្ងៃទី០២ ខែតុលានេះហើយនៅតែរកសពក្មេងមិនទាន់ឃើញ ។ ក្មេងរងគ្រោះមានឈ្មោះ បាត់ ភូ ភេទប្រុស អាយុ១ឆ្នាំ៨ខែ បានបាត់ខ្លួនគ្រាដែលជីដូនឈ្មោះ អ៊ុន រ៉ែម អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង នាំឆ្លងអូរព្រំដែនពីប្រទេសថៃមកកម្ពុជា តាមច្រកច័ន្ទគិរី ហើយក៏បានរអិលដួលចូលក្នុងទឹកអូរព្រំដែន បណ្តាលឲ្យរបូតចៅប្រុសពីដៃ ចូលក្នុងទឹកអូរបាត់ រហូតមកទល់ម៉ោង ១០ព្រឹកថ្ងៃទី០២
October 2, 2020 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គម្រោងសាងសង់ផ្ទះសសរ១០០ឡើងវិញសម្រេចបាន ៧០ភាគរយហើយ បន្ទាប់ពីចាប់ផ្តើមសាងសង់អស់រយៈពេលជិត ៤ខែកន្លងមក។ លោកស្រី ហ៊ុក ផល្លីនី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ មានប្រសាសន៍ថា ក្រោយពីបានរុះរើ ផ្ទះសសរ១០០ចេញពីទីតាំងដើមស្ថិតនៅភូមិកោះកណ្ដុរ ស្រុកឆ្លូង ខេត្តក្រចេះមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការអភិរក្ស សាងសង់ផ្ទះនេះឡើងវិញ នៅក្នុងបរិវេណខាងលិចវិហារបុរាណ វត្តរការកណ្តាល ក្រុងក្រចេះដើម្បីទុកផ្សព្វផ្សាយដល់ភ្ញៀវទេសចរនិងទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់។ លោកស្រីបញ្ជាក់ថា « មកដល់ពេលនេះក្រុមការងារសាងសង់សម្រេចបាន៧០ភាគរយហើយ នៅសល់៣០ភាគរយទៀតកំពុងបន្តកសាងបន្តទៀតដោយគ្រាន់តែមានជួបផលលំបាកខ្លះៗ ដោយសារគ្រឿងបង្គំផ្ទះ មានលក្ខណៈពុកផុយ អ៊ីចឹងជាងរបស់យើងមានការសាងសង់រាងយឺត ព្រោះត្រូវកាត់ចំណែកពុកផុយ ហើយតដាក់ឈើថ្មី
October 2, 2020 - ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាឧកញ៉ាកសិកម្មដ៏ល្បីឈ្មោះ ដែលមហាជនទូទាំងប្រទេសស្គាល់ច្បាស់ថាគាត់ជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជា។ ក្រៅពីធ្វើជំនួញធំៗជាច្រើននោះ គេក៏ឧស្សាហ៍ឃើញលោកឧកញ៉ាជួយដល់អ្នកក្រីក្រជាច្រើន ដែលមានជីវភាពខ្វះខាតផងដែរ។ កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយក្រោយលោកឧកញ៉ា បានបង្ហោះវីដេអូខ្លីមួយ ដែលលោកឧកញ៉ាកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ ថែមទាំងសរសេរថា “ថ្ងៃសុក្រទី០២ ខែតុលា ឆ្នាំ២០២០ ផ្តែផ្តាំកូនៗអោយហេីយខ្លាចពួកវាចែកទ្រព្យសម្បត្តិគ្នាមិនស្មេីមុនពេលចូលបន្ទប់វះកាត់”។ ចង់ដឹងថាលោកឧកញ៉ានិយាយអ្វីខ្លះ ទស្សនាវីដេអូខាងក្រោម៖
October 2, 2020 - អន្តរជាតិ
យោងតាមសារព័ត៌មាន Channel News Asia នារសៀ់លថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០ បានចុះផ្សាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកជុំទាវទី១ មេឡានៀ ត្រាំ បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីទទួលដំណឹងថា ជំនួយការរបស់លោកប្រធានាធិបតីគឺអ្នកស្រី Hope Hicks បានតេស្ដវិជ្ជមានជាមួយជំងឺ ហើយអ្នកទាំង ២ បាននៅដាច់ដោយឡែកដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្ដនេះ។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញ Twitter ថា៖«យប់នេះ ភរិយាខ្ញុំ និងខ្ញុំបានតេស្តវិជ្ជមានសម្រាប់ ជំងឺ COVID-19 ។ យើងនឹងចាប់ផ្តើមធ្វើការនៅដាច់ដោយឡែកពីគ្នា
October 2, 2020 - សិល្បៈ
តារាចម្រៀងវ័យក្មេងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺកញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះសារនិងផ្លាស់ប្តូរ Profile Facebook របស់នាងជារូបកាន់ទុក្ខធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើតាមការអោយដឹងនៅលើ Facebook របស់តារាចម្រៀងរូបនេះគឺ ជីតាបង្កើតរបស់នាងបានទទួលមរណៈភាពនៅមុននេះបន្តិច។ កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះសារនៅលើ Facebook ថា៖ “លោកតាបង្កើតរបស់ខ្ញុំបានទទួលមរណភាព. សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកតាទៅកាន់សុខគតិភព…. My grandpa passed away.”។ ក្នុងនោះដែរគេសង្កេតឃើញថាមានការបង្ហោះសាររំលែកទុក្ខតារាស្រីរូបនេះជាច្រើនផងដែរ៕
October 2, 2020 - ព័ត៌មានជាតិ
សៀមរាប៖ បងប្អូនប្រជាពលរដ្ឋកំពុងតែចូលរួមដោយស្ម័គ្រចិត្តរុះរើសំណង់ដែលបានសង់លើដីចំណីផ្លូវទាំង៣៨ខ្សែដែលត្រូវសាងសង់ បន្ទាប់ពីរដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០រួចមក រដ្ឋបាលខេត្តបានសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនដែលបានសាងសង់លើដីចំណីផ្លូវកន្លងមក ដើម្បីឱ្យអាជ្ញាពាក់ព័ន្ធអនុវត្តការពង្រីក និងសាងសង់ផ្លូវទាំង ៣៨ខ្សែឱ្យស្របទៅតាមផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្ត ដើម្បីការកែលម្អនិងស្តារហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តសៀមរាបយើងឱ្យស័ក្កិសមជាខេត្តទេសចរណ៍ប្រវត្តសាស្ត្រ។ សកម្មភាពរុះរើរបស់បងប្អូនទាំងអស់នេះ ក្នុងនាមអាជ្ញាធរខេត្តសូមកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពនេះ ហើយអាជ្ញាធរខេត្តនឹងចារទុកសកម្មភាពនេះជាប្រវត្តិសាស្ត្រដែលជាប្រជាពលរដ្ឋគំរូល្អក្នុងសង្គមជាតិ៕
October 2, 2020 - បច្ចេកវិទ្យា
លោកអ្នកប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីគ្រាន់តែផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រកាសពី OPPO Watch ភ្លាមនាំគ្នាល្បីឈូឆរ និងល្បីរន្ទឺយ៉ាងភ្លូកទឹក ភ្លូកដីខ្លាំងយ៉ាងនេះ? ជាការពិតណាស់ OPPO Watch គឺមានលក្ខណៈពិសេស និងមានបច្ចេកវិទ្យាទំនើបៗដូចជា ៖ 1. OPPO Watch មិនមែនគ្រាន់តែជានាឡិកា ៖ នាឡិកាទូទៅគ្រាន់តែប្រើប្រាស់ដើម្បីប្រាប់យើងពីពេលវេលា ចំណែកឯ OPPO Watch មិនត្រឹមតែបង្ហាញពីពេលវេលាប៉ុណ្ណោះទេ វាក៏ជួយប្រាប់ពីសីតុណ្ហភាព ជួយរំលឹកពីថ្ងៃសំខាន់ណាមួយដែលបានកំណត់ក្នុងប្រតិទិន ថែមទាំងរំលឹកយើងឲ្យយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួនផងដែរ។ ចំណែកឯ OPPO Watch ក៏ត្រូវបានបង្កើតឡើងដោយគ្រឿងម៉ាស៊ីន (Hardware) លំដាប់ខ្ពស់
October 2, 2020 - PR
ក្រុមហ៊ុនបច្ចេកវិទ្យា vivo នៅថ្ងៃនេះបានប្រកាសបង្ហាញនូវព្រឹត្តិការណ៍ “VISION+” ដែលជាគំនិតផ្តួចផ្តើមជាសកលក្នុងការបង្កើតនូវប្រព័ន្ធមាតិកាអេកូឡូស៊ីមួយជាមួយនឹងការបង្ហាញអំពីការប្តេជ្ញាចិត្តរយៈពេលវែងនៅក្នុងការពង្រឹងទៅលើការឌីស្សាញដ៏ល្អឥតខ្ចោះ និងក្នុងនាមជាអ្នកដឹកនាំនៅក្នុងបច្ចេកវិទ្យាថតរូបភាពតាមទូរស័ព្ទ។ សម្រាប់ប្រព័ន្ធអេកូឡូស៊ី VISION+ ecosystem នេះគឺមានការបង្កើតឡើងនូវពានរង្វាន់ vivo VISION+ Mobile Photography Awards ដែលមានការសហការរួមគ្នាជាមួយនឹង National Geographic ជាមួយនឹង ivo VISION+ Mobile Photography Academy, vivo VISION+ Master Class, vivo VISION+ Youth Program និង vivo
October 2, 2020









