Khmernote Media
  • PR

    ភ្នំពេញ៖ បច្ចុប្បន្ននេះ មាន មុនស្សជាច្រើនបានចេញរកសុីឬ បើកអាជីវកម្មដោយខ្លួនឯងជាច្រើន ជាក់ស្តែងអាជីវកម្មបច្ចុប្បន្នត្រូវតាមទាន់ទៅនឹងសម័យកាលដែលជាសម័យបច្ចេកវិទ្យា ក្នុងនោះវេបសាយជាចំនុចសំខាន់បំផុតសម្រាប់ដើម្បីណែនាំឲ្យគេស្គាល់អាជីវកម្ម។ វេបសាយមិនត្រឹមតែជួយឱ្យអាជីវកម្មរប់សយើងផ្សព្វផ្សាយនិងលក់ផលិតផលនិងសេវាកម្មតែប៉ុណ្ណោះទេប៉ុន្តែវាជាចំនុចពិសេសសម្រាប់អតិថិជនមានទំនុកចិត្តនិងជឿជាក់អំពីក្រុមហ៊ុន។ ក្រៅពីនោះវេបសាយនឹងជួយអាជីវកម្មរបស់លោកអ្នកស្វែងរកអតិថិជនបន្ថែម បង្កើនប្រសិទ្ធភាពផ្សព្វផ្សាយរបស់អ្នក សន្សំប្រាក់លើការបោះពុម្ពនិងថ្លៃដើមចែកចាយ ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនថ្មី និងពង្រីកទីផ្សាររបស់អ្នក។ ដើម្បីចំណេញ និងដើរទាន់សម័យបច្ចេកវិទ្យា មានត្រឹមតែ៥០រៀលលុយខ្មែរ ក៏អាចរចនាវេបសាយឬគេហទំព័រដ៏ស្រស់ស្អាតបានជាមួយ ក្រុមហ៊ុន Netsoftex ការផ្តល់ជូននេះសម្រាប់តែ ៥០ ក្រុមហ៊ុនតែប៉ុណ្ណោះ ។ ថ្មីៗនេះ ក្រុមហ៊ុន Netsoftex បាន ដាក់ចេញនូវប្រូមូសិនពិសេសរបស់ខ្លួនលើការផ្តល់ជូនការរចនាវេបសាយ ឬគេហទំព័រត្រឹមតែ៥០រៀលលុយខ្មែរ តែប៉ុណ្ណោះ រួមជាមួយការការលើកកម្ពស់នូវក្រដាសប្រាក់ក់៥០រៀលលុយខ្មែរ និងបញ្ជាក់ថាក្រដាសប្រាក់៥០៛ នៅតែចរាចរណ៏នៅលើទីផ្សារ។ ក្រៅពីនេះ

    October 1, 2020
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ ក្រោមការចង្អុលការពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ស្ពេក មេឌៀ (SPACE MEDIA) បានចុះពិនិត្យនិងសិក្សាផ្ទាល់ពីទីតាំងជាក់ស្ដែង សម្រាប់ សាងសង់នូវ ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្ត ដែលសាងសង់ឡើងនៅពេលខាងមុខនេះ។ សូមបញ្ជក់ថា ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ

    October 1, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលផែនការចរាចរណ៍ និងសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ប៉ុស្តិ៍ទាំងប្រាំបី ចំណុះឲ្យអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន និងកន្លែងស្មុគស្មាញ ដោយតម្រូវឲ្យតាំងលក់សម្ភារៈបណ្តោះអាសន្នក្រោមសំយាបផ្ទះ១/៣ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ឲ្យថ្មើរជើងបានធ្វើចរាចរណ៍ ដើម្បីបញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។ ដោយទ្បែកប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានទីប្រជុំជន និងតំបន់ផ្សារក៏បានចុះរៀបចំឲ្យមានរបៀបរៀបរយ និងប្រកបដោយសណ្តាប់ធ្នាប់ និងអនាម័យល្អផងដែរ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    October 1, 2020
  • បច្ចេកវិទ្យា

    នៅថ្ងៃទី30ខែកញ្ញា realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតបានដាក់ប្រកាសជាផ្លូវការនូវ realme 7 Pro និង realme 7 នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយនេះក៏ជាលើកដំបូងដែលrealme បានយកបច្ចេកវិទ្យា សាកថ្មលឿន65W និងអេក្រង់ Super AMOLED មកបំពាក់នៅក្នុងNumber series របស់ខ្លួន ក៏ដូចជាពាក្យស្លោករបស់ក្រុមហ៊ុនគឺ “ Capture Sharper, Charge Faster ” នៅផ្នែកថតរូបនិងបច្ចេកវិទ្យាសាកថ្មរបស់realme 7 series មានការវិវត្តិន៍កាន់តែប្រសើរឡើង ថែមទាំងនាំនូវបទពិសោធន៍ដ៏អស្ចារ្យនិងមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់វ័យក្មេង។ សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7

    October 1, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នឹងត្រូវលក់ ៣,០៥០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២,៦០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ២,៩៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៦០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    October 1, 2020
  • PR

    ហុងកុងគឺជាទីក្រុងទេសចរណ៍មួយដែលមានលក់អាហារសម្បូរបែប ហើយអាហារដ៏សម្បូរបែបនេះហើយគឺជាកត្តាមួយសំខាន់ដែលទាក់ទាញភ្ញៀវទេសចរណ៍អោយទៅលេងទីក្រុងហុងកុង។ ឥឡូវនេះលោកអ្នកពុំចាំបាច់ទៅដល់ទីក្រុងហុងកុងនោះទេ ប៉ុន្តែលោកអ្នកក៏អាចពិសាមីគោកសាច់ជ្រូកបែបហុងកុងបាននៅផាកកាហ្វេ។ មីគោកសាច់ជ្រូកបែបហុងកុង ត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំងជាពិសេសដោយស្នាដៃចុងភៅផ្ទាល់នៅផាកកាហ្វេ។ សរសៃមីគោក គឺត្រូវបានផលិតដោយយកទុកដាក់ និងប្រកបទៅដោយអនាម័យខ្ពស់ ស្របតាមស្តង់ដារចំណីអាហារ ហើយមានភាពទន់ល្មើយ។ សាច់ជ្រូកដែលយកមកចំអិនធ្វើមីគោកសាច់ជ្រូកបែបហុងកុងនេះ គឺជាប្រភេទសាច់ជ្រូកល្អលេខមួយ ធានាបាននូវសុវត្ថិភាពចំណីអាហារជូនអតិថិជន។ ផាកកាហ្វេ បានបន្ថែមជូនស៊ុបគាវក្តៅៗជូនដោយឥតគិតថ្លៃ ចំពោះអាហារ មីគោកសាច់ជ្រូកបែបហុងកុង ហើយមានលក់នៅគ្រប់សាខារបស់ផាកកាហ្វេ លើកលែងក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងតម្លៃត្រឹមតែ ៣.៩៩ ដុល្លារតែប៉ុណ្ណោះ (តម្លៃមិនរួមបញ្ចូលពន្ធអាករ)។ កាន់តែចំណេញជាងនេះទៅទៀត លោកអ្នកបន្ថែមត្រឹមតែ ២.៧៥ ដុល្លារ លោកអ្នកនឹងទទួលបានស្លាបមាន់បំពងក្តៅស្រួយ ១ចានដែលមាន ៣ដុំ និងកាហ្វេភ្នំពេញ (កែវតូច) ១

    October 1, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមបំភ្លឺជូនគណនី Facebook ឈ្មោះ អ្នកនាង មេបក្ស ដែលបានបង្ហោះផ្សព្វផ្សាយខ្លឹមសារក្នុងបណ្តាញទំនាក់ទំនងសង្គមថា «ឡានបាត់ម្ចាស់រកឃើញ តែយកវិញមិនបានហេតុអ្វី»? នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ទូច សុធារិទ្ធ អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៩I ផ្លូវ១០៦ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សុំប្ដឹងឈ្មោះ វួន ម៉េងលី

    October 1, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ មុខសញ្ញាដ៏សកម្មចំនួន០២នាក់ចេញធ្វើស​កម្មភាពពីស្រុកកំរៀងមកជាប់អន្ទាក់សមត្ថកិច្ចនគរ​បាល ស្រុកសំពៅលូន ខេត្តបាត់ដំបង។ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្ត បាត់ដំបងពិសេសសកម្មភាពល្បាត​ពេលយប់ក្នុងមូលដ្ឋាន ក៏ដូចជាយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស្រី សុខុន ស្នងការរងទទួលដឹកនាំ អធិការដ្ឋាននគរបាលស្រុកសំ​ពៅលូនរួមទាំងមតិណែនាំជំនាញពីលោកវរសេ​នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅ លូន បានជម្រុញដឹកនាំកងកម្លាំងនគរបាលក្នុងអធិ​ការ​ដ្ឋាននគរបាលស្រុកធ្វើសកម្មភាពល្បាតពេល​យប់ជាប់ជាប្រចាំ ហើយតាមរយៈវិធានការជំ​នាញមួយនេះនៅយប់ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០​២០​ វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺឈានចូល​ថ្ងៃទី​ ៣០ ខែ កញ្ញា ឆ្នាំ ២០​២០

    October 1, 2020
  • PR

    ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការ ផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា ថ្មីៗនេះ បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះអនាគតនៃពិភពបៃតងប្រកបដោយនិរន្តរភាពជាថ្មីម្តងទៀតជាមួយនឹងគំនិតផ្តួចផ្តើមនៃការកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិយាកាស។ ការដាំកូនឈើចំនួន ៥០០ដើម ក្នុងខេត្តកែប ដែលជាកិច្ចខិតខំប្រឹងប្រែងមួយស្របតាមកម្មវិធីឆ្ពោះទៅរកពិភពពណ៌បៃតងរបស់ក្រុមហ៊ុន អ៊ីដតខូ គ្រុប ត្រូវបានធ្វើឡើងដើម្បីពង្រឹងគោលដៅរបស់ក្រុមហ៊ុនមួយនេះបន្ថែមទៀត ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិយាកាស។ គំនិតផ្តួចផ្តើមនេះធ្វើឡើងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលបានដាក់ចេញក្នុងគោលបំណងធ្វើឱ្យអនាគតកាន់តែល្អប្រសើរ និងប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជាតិទាំងអស់ក្នុងសកលលោក។ កម្មវិធីដាំកូនឈើក្នុងខេត្តកែបនេះ មានអ្នកចូលរួមចំនួន ២២០នាក់ ក្នុងនោះក៏មានការចូលរួមពីលោក ភូ លិ អភិបាលរងខេត្តកែប លោកស្រី ទិត សុខាអភិបាលក្រុងកែប បុគ្គលិកក្រុមហ៊ុន អ៊ីដតខូ

    October 1, 2020
  • PR

    ឱកាសពិសេស…ឱកាសចំណេញអស្ចារ្យមិនធ្លាប់មានបានមកដល់ទៀតហើយ…! (ភ្នំពេញ) ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០៖ កម្មវិធីប្រ៉ូម៉ូសិនលើកនេះកាន់តែប្លែក…អស្ចារ្យ…ចំណេញច្រើន និងកាន់តែរំភើបមិនធ្លាប់មាន! រាល់ការទិញ Galaxy A51 ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនកាតចាក់សាំង តូតាល់(TOTAL) តម្លៃ $40 ភ្លាមៗតែម្តង…!! សូមបញ្ជាក់ថា Galaxy A51 មានរាងស្អាតទាក់ទាញ ទំនើបទាន់សម័យ…មានកាមេរ៉ាមុខទំហំ 32 MP ថត Selfie ច្បាស់ល្អឥតខ្ចោះ

    October 1, 2020