- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យប្រជាពលរដ្ឋធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ដែលប្រជាពលរដ្ឋមានបណ្ណបើកបរប្រភេទនេះ អាចប្រើប្រាស់គ្រប់ប្រទេសនៅលើពិភពលោក។ មណ្ឌលផ្ដល់សេវាសាធារណៈថ្មីនៅផ្សារទំនើប ជីបម៉ុង ណូរឺ ម៉ល នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ស្របជាមួយពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការ នៃប្រព័ន្ធស្វ័យប្រវត្តិកម្ម ផ្ទេរកម្មសិទ្ធិយានជំនិះបងប្អូនប្រជាពលរដ្ឋ អាចអញ្ជើញមកធ្វើការ ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្ដូរបណ្ណបើកបរ បាននៅផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (ជាន៉ទី៣) ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
September 30, 2020 - ព័ត៌មានជាតិ
ប៉ោយប៉ែត៖ ស្ត្រីជាអាជីវករខ្មែរលក់ដូរផ្សាររុងក្លឿ ប្រទេសថៃ បានស្លាប់បាត់បង់ជីវិត ដោយសារគំនរភួយរលំសង្កត់លើ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ ស្ត្រីរងគ្រោះមានឈ្មោះ ជួត រស្មី ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរលក់ភួយជជុះ រស់នៅក្រុងប៉ោយប៉ែត ស្នាក់នៅប្រទេសថៃដើម្បីប្រកបរបរលក់ដូរទំនិញ។ តាមការបញ្ជាក់ពីប្តីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុប្តីរបស់ជនរងគ្រោះបានបើករថយន្តពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចូលទៅក្នុងផ្សារថៃ រុងក្លឿ ដើម្បីមកមើលទំនិញ និងមកលេងប្រពន្ធដែលលក់ដូរនៅក្នុងផ្សារនេះផងដែរ។ ពេលមកដល់តូបលក់ដូរ បុរសជាប្តីក៏បានស្រែកហៅប្រពន្ធ តែមិនមានអ្នកតប ហើយក៏បានតេទូរស័ព្ទទៅប្រពន្ធទៀត តែគ្មានអ្នកលើក ទើបមានការសង្ស័យក៏បានស្រែកឲ្យអ្នកជិតខាងជួយគាត់ទ្វារ លុះគាស់ទ្វារចូលបានហើយក៏ស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនត្រូវគំនរភួយសង្កត់ពីលើ
September 30, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមហ្វេសបុករបស់លោក Long Arich បានបង្ហោះឲ្យដឹងពីការជួយយកចិត្តទុកដាក់របស់លោកចំពោះលោកតាៗ ដែលប្រកបរបរធាក់ស៊ីក្លូ ដោយគាត់បាននាំលោកតាទៅផ្សារទំនើបហើយជូនលោកតាពិសារស៊ុបយ៉ាងសប្បាយរីករាយ។ បងប្រុសបានសរសេរថា៖ “លោកតាសុីក្លូគាត់ថាលេីកទីមួយហេីយគាត់ជិះជណ្តេីរយន្តគាត់ភ័យខ្លាំងណាស់ ផែនដីតែមួយប៉ុន្តែខុសគ្នារវាងអ្នកមាននឹងអ្នកក្រ”។ នេះជាទង្វើគួរឲ្យសរសើរ និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាកអ្នកលេងហ្វេសបុក។ សូមប្រិយមិត្តទស្សនាវិដេអូ និងរូបភាពខាងក្រោម៖ Posted by Long Arich on Monday, 28 September 2020 Posted by Long Arich on Monday, 28 September 2020
September 30, 2020 - PR
បច្ចុប្បន្នសេវាដឹកជញ្ជូនម្ហូបអាហាររបស់ភោជនីយដ្ឋាន និងទាំងក្រុមហ៊ុនដែលផ្តល់ជូនសេវាដឹកជញ្ជូនម្ហូបអាហារអោយតាមភោជនីយដ្ឋាននានាគឺមានការកើនឡើងជាលំដាប់ទាំងក្រុមហ៊ុនដែលនៅក្នុងស្រុក និងក្រុមហ៊ុនបរទេសផងដែរ ដោយមានការប្រកួតប្រជែកគ្នាទាំងតម្លៃជើងផ្សារក្នុងការដឹកជញ្ជូន ប្រម៉ូសិនផ្តល់ជូនអតិថិជនផងដែរ។ បើក្រឡែកមកមើលលើវិស័យម្ហូបអាហារវិញនៅបណ្តាលភោជនីយដ្ឋានតូច ធំ ឬកណ្តាលក្នុងប្រទេសកម្ពុជាយើងវិញក៏មានដាក់បន្ថែមហើយក៏បានខិតខំពង្រឹងសេវាកម្មដឹកជញ្ជូនម្ហូបអាហាររបស់ខ្លួនអោយកាន់តែប្រហើរជាបន្តបន្ទាប់ ជាមួយការផ្តល់ជូននូវសេវាកម្មរហ័សទាន់ចិត្ត ដោយផ្អែកលើតំរូវការជាក់ស្តែកពីអតិថិជន ដោយពិសេសនៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិដោយសារជំងឺ Covid19 តែម្តង ប្រជាជនគឺហាមមិនអោយចេញក្រៅផ្ទះ បើសិនគ្មានការអ្វីដែលចាំបាច់ ក្នុងគោលបំណង់ការពារ និងចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺនេះផងដែរ។ អាជីវកម្មដែលអាចឈរជើងបានដូចធម្មតាក្នុងខណៈពេលដែលជួបវិបត្តិនេះគឺមានតែវិស័យម្ហូបអាហារតែប៉ុណ្ណោះជាមួយការបន្ថែមនូវសេវាកម្មដឹកជូនដល់ទីតាំងរបស់អតិថិជនតែម្តងជាមួយការដាក់ចេញនូវគោលការសំខាន់ៗ ដើម្បីរក្សាអនាម័យម្ហូបអាហារដែលអតិថិជនកម្ម៉ង ការវេចខ្ចប់ បុគ្គលិកដឹកជញ្ជូនទៅដល់អតិថិជន ការទូរទាត់ប្រាក់ជាមួយអតិថជនផង។ បើតាមការសង្កេតរបស់ឃើញរបស់ក្រុមការងារ KhmerNoted ផ្ទាល់យើងឃើញភោជនីយដ្ឋានផាកកាហ្វេមួយមានភាពបត់បែនខ្ពស់ពីមុន Covid19 និងក្រោយ Covid19 មានការពង្រឹង និងពង្រឹកផ្នែកសេវាកម្មដឹកជញ្ជូនអាហារទៅដល់ទីកន្លែងរបស់អតិថិជនបានឆាប់រហ័សដែលគួរអោយកត់សំគាល់។
September 30, 2020 - ព័ត៌មានជាតិ
ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលជាតិត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការឃាត់ខ្លួន និងបញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់។ ជនសង្ស័យម្នាក់ឈ្មោះ ប៉ាង កាក់ទិការ ( សម្បត្តិ សក្កដា ) ហៅ ឆាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ដែលបានក្លែងបន្លំធ្វេីជាសមត្ថកិច្ចនគរបាលជាតិ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួននៅចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក នឹងបានរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការនៅថ្ងៃនេះដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ពីបទ ប្រេីប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណ: ( ស្លៀកសម្លៀកបំពាក់ឯកសណ្ឋាននគរបាលជាតិ និងកងរាជអាវុធហត្ថ ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ។ តាមការស្រាវជ្រាវរបស់ក្រុមការងារព័ត៌មាន
September 30, 2020 - PR
នៅបន្តប្រើទូរស័ព្ទចាស់ អ៊ីនធឺណែតស្ទក់ ដើរយឺតដូចអណ្តើកដល់ណាទៀត? តោះមកឡើងស៊េរីស្មាតហ្វូន 5G ស៊េរីថ្មី Huawei nova 7 SE 5G តម្លៃ $349 ឬ Huawei nova 7 5G 20X ZOOM តម្លៃត្រមតែ $489 ធានាថាដឹងតែពេញចិត្តស្តូកតែម្តង។ បើនិយាយដល់ហួវៃភ្លាម គ្រប់គ្នាប្រាកដជានឹកដល់បច្ចេកវិទ្យា 5G ជាក់ជាមិនខានឡើយ! សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុនហួវៃធ្វើកំណែអាប់ដេតសាហាវលើសពីតម្លៃ
September 30, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ- (ដំណឹងបឋម) កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្នុងខារ៉ាអូខេរបស់ជនជាតិចិនមួយកន្លែងឈ្មោះ ចិនស៊ីនខាយសៀនមិន នៅម្តុំឆ្នេរអូឈើទាល ក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់តាំងពីម៉ោងជាង២យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលតាមរបាយការណ៍បឋមមិនទាន់ផ្លូវការថា ទំនងជាអាចមានការពាក់ពន្ធ័ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ សេចក្តីរាយការណ៍មិនទាន់ផ្លូវការណ៍ថា មានជនជាតិចិនប្រុស ស្រីជាង៤០០នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅក្នុងខារ៉ាអូខេនេះ ដើម្បីត្រួតពិនិត្យនិងសាកសួរ ដោយសមត្ថកិច្ច ។ រហូតមកដល់ព្រឹកថ្ងៃដដែលនេះ ការត្រួតពិនិត្យកំពុងធ្វើបន្ត ហើយមិនទាន់មានរបាយការណ៍ផ្លូវការពីសមត្ថកិច្ចថា មានបទល្មើសអ្វីខ្លះ និងមានមនុស្សប៉ុន្មាននាក់ដែលជាប់ពាក់ពន្ធ័នឹងបទល្មើស ៕ ប្រភព៖ លោក Huy Bunleng
September 30, 2020 - ព័ត៌មានជាតិបើកឡានលឿន ហើយខ្វះការប្រុងប្រយ័ត្នរេចង្កូតបុកខឿនបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បាក់កាឡេបើកទៅមុខលែងរួច
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត កាម៉ារីហាយប្រ៊ីត ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុកខឿនបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យពេញទំហឹង បណ្ដាលឲ្យបាក់កាឡេកង់មុខខាងស្ដាំអូសនឹងថ្នល់បើកទៅមុខលែងរួច ខូចខាតយ៉ាងដំណំ តែសំណាងល្អ ម្ចាស់រថយន្តមិនមានរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង០៥:១៥នាទីព្រឹកព្រលឹម ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ(ផ្នែកខាងលិច) លើកំណាត់ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ ម៉ាកកាម៉ារីហាយប្រីត (CAMRY Hybrid) ពណ៌ស្ករ ពាក់ស្លាកលេខកណ្ដាល 2C-2019 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១
September 30, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសជនជាតិចិននិងខ្មែរពីរនាក់ទៀត បានបើករថយន្តស៊េរីទំនើប ALPHARD ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយម៉ូតូឌ្រីមមួយគ្រឿងឌុបគ្នាបីនាក់ នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗ និងបុរសពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៩:៥០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវR8 កែងផ្លូវR11 (ដីបឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពជនរងគ្រោះ(ស្លាប់)មានឈ្នោះ ព្រឿម សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្ដុំកាំកូស៊ីធី មានស្រុកកំណើតនៅភូមិពោធី២ សង្កាត់គា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិចិនចំនួនពីរនាក់រួមដំណើរជាមួយបុរសជនជាតិខ្មែរម្នាក់ទៀតបើកនិងជិះរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ALPHARD
September 30, 2020 - PR
ព្រះរាជាណាចក្រកម្ពុជារបស់យើង បាននិងកំពុងពង្រឹងជាមួយនឹងច្បាប់ចរាចណ៍ផ្លូវគោក ដើម្បីរឹត បន្តឹង បទល្មើស ចរាចរណ៍ និងសុវត្ថិភាពក្នុងការបើកបរ។ គ្រប់ម្ចាស់យានយន្ត មិនថាជារថយន្ត ម៉ូតូធន់មធ្យម ឬម៉ូតូធំនោះទេ សុទ្ធតែតម្រូវឱ្យមានប័ណ្ណបើកបរ ហើយសម្រាប់អ្នកដែលគ្មាន គឺត្រូវប្រញាប់ស្វែងរកការបណ្ដុះបណ្ដាល ព្រោះបើយោងតាមអនុក្រឹត្យថ្មីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងតម្លៃនៃការផាកពិន័យ ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះបានកំណត់ថា៖ ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។ – ដូច្នេះនៅថ្ងៃសៅរ៍សប្ដាហ៍នេះ Royal Enfield បានបើកការបណ្ដុះបណ្ដាលការជិះម៉ូតូធំយ៉ាងពិសេសជូនដល់អ្នកគាំទ្ររបស់ខ្លួន
September 29, 2020









