Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ (ព័ត៌មានបឋម) បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយត្រូវរថភ្លើងកិនស្លាប់ភ្លាមៗ។ ហេតុការណ៍កាលពីវេលាម៉ោងប្រមាណ០៧ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមការរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា បុរសជាជនរងគ្រោះបានទៅដេកលើផ្លូវដេករថភ្លើង ទើបត្រូវរថយន្តភ្លើងកិនស្លាប់តែម្តង៕

    September 29, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា «លែងកូនត្រីធម្មជាតិ២០,០០០ក្បាលទៅក្នុងបឹងឈូក»៖ ធ្លាប់តែទទួលបានផលពីបឹង ថ្ងៃនេះបំពេញបន្ថែមឱ្យទៅធម្មជាតិវិញ ក្នុងគោលបំណងស្តារតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស តាមរយៈការធានានិរន្តរភាពនៃជីវៈចម្រុះ ដើម្បីចីរភាពនៃប្រព័ន្ធអេកូឡូហ្សីនៅក្នុងតំបន់បឹងឈូក។ ដោយមានការសហការនិងបដិភាគថវិកាពីសហគមន៍ទេសចរណ៍បឹងឈូក រដ្ឋបាលស្រុកបន្ទាយស្រីបានរៀបចំឱ្យមានកម្មវិធីលែងពូជកូនត្រីធម្មជាតិចំនួន៣ប្រភេទ(ត្រីប្រា ត្រីក្រាញ់ ត្រីឆ្ពិន)សរុបចំនួន ២០,០០០ក្បាលទៅក្នុងបឹងឈូក ដែលជាបឹងធម្មជាតិមិនចេះរីងស្ងួត មានទឹកថ្លាស្អាតគ្មានការបំពុលបរិស្ថាន និងជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងមួយនៅក្នុងស្រុកបន្ទាយស្រី ។ កន្លងមក រដ្ឋបាលស្រុកបានជម្រុញឱ្យសហគមន៍បឹងឈូកពង្រីកវិសាលភាពរបស់ខ្លួនបន្តិចម្តងៗពីសហគមន៍ទេសចរណ៍ មកជាសហគមន៍ដែលជួយគាំពារការងារអភិរក្ស ដូចជាថែរក្សាព្រៃលិចទឹកក្បាលជប់ ដាំដើមកោងកាងទឹកសាបឡើងវិញ យាមល្បាតការដាក់មងចាប់យកសត្វស្លាប និងការឆក់ត្រីខុសច្បាប់ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅបន្តរាយមងដាក់យកត្រីនៅក្នុងបឹងនេះផងដែរ ដែលជាសកម្មភាពមួយគួរត្រូវបានហាមឃាត់ ព្រោះវាអាចបណ្តាលឱ្យមានការសឹករិចរិលនៃធនធានធម្មជាតិ និងបាត់លំនឹងតុល្យភាពនៃជីវចម្រុះរបស់បឹង។ ខ្ញុំចេះតែលួចស្រមៃថា ប្រសិនបើថ្ងៃណាមួយបឹងនេះក្លាយទៅជា”បឹងស្ទូចត្រីធម្មជាតិ”

    September 29, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ក្រុមជនសង្ស័យជាមុខសញ្ញាប្រើប្រាស់អាវុធខ្លីបាញ់ប្លន់យកម៉ូតូ ធាក់ប្លន់យកម៉ូតូ ចុះវ៉ៃប្លន់យកម៉ូតូ ចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌកំបូលសហការជាមួយកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន និងដកហូតវត្ថុតាងម៉ូតូ០៥គ្រឿង។ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូលបានឲ្យដឹងថាមាន ១-ករណីបាញ់ប្លន់យកម៉ូតូផ្លូវចូលវត្តជន្លង់ម្លូរ ភ្លើងឆេះរទេះ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០០នឹង១៥នាទីរំលងអធ្រាត។ ២-ករណីធាក់ប្លន់ម៉ូតូលើផ្លូវជាតិលេខ៣ ចាប់ពីផ្សារអង្គតាសោមមកភ្នំពេញ និងផ្លូវជាតិលេខ៤ ចាប់ពីខេត្តកំពង់ស្ពឺមកភ្នំពេញ។ លោកអធិការបន្តថា ជនសង្ស័យចំនួន១២នាក់៖ ទី១-ឈ្មោះ ឌី សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះ រ៉េត សុវណ្ណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ទី៣-ឈ្មោះ

    September 29, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ថ្មីម្នាក់ទៀតលើបុរសជនជាតិចិន អាយុ២៨ឆ្នាំ ធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបានបន្តតាមជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ។ នៅក្នុងយន្តហោះធ្វើដំណើរនោះដែរមានអ្នកដំណើរសរុបចំនួន១០២នាក់ ត្រូវបានតម្រូវអោយធ្វើចន្តាឡីស័ក នៅមណ្ឌលចន្តាឡីស័ក និងនៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញ៕

    September 29, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាប្លន់សកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ធ្វើការបង្ហាញមុខជាសាធារណៈ នៅ ស្នងការស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ រួច បន្តកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចាត់តាមនីតិវិធី។ ជនសង្ស័យទី ១/ឈ្មោះ ជិន រស្មី ហៅ ម៉ី អាយុ ២៧ឆ្នាំ មុខរបរ លក់ដូរ ស្នាក់ នៅផ្ទះ លេខ ១០អេស ផ្លូវលេខ៦៥

    September 28, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយតារាចម្រៀង G-Devith ត្រូវបានគេប្រមាញ់តំលៃនាឡិការបស់លោកដែលអះអាងថាមានតំលៃជាង២លានដុល្លារហុងកុង រឺស្មើរនឹងប្រមាណជាង២០ម៉ឺនដុល្លារអាមេរិកនោះ ត្រូវបានលោកបកស្រាយថាចំពោះនាឡិកា ម៉ាក Richard Mille ម៉ូដែល RM 10-03 ដែលលោកពាក់នេះជានាឡិកាក្លែងក្លាយទេ គ្រាន់តែយកទៅច្នៃដាំពេជ្របន្ថែមប៉ុណ្ណោះ។ ជាក់ស្តែងនៅពេលនេះតារាចម្រៀង ទេព បូព្រឹក្ស ដែលជាគូស្នេហ៍លោក G-Devith បានចេញមកបញ្ជាក់បន្ថែមថា “ពួកខ្ញុំតែងតែទទួលអ្វីដែលពួកខ្ញុំមានពិតប្រាកដ ព្រោះនាឡិកាដែលគាត់ពាក់នេះគ្រាន់ជា នាឡិកាពេជ្រធម្មតាទេ ដែលធ្វើនៅហាងពេជ្រ Seng Chendaមិនមែនហ្សុីនទេ ចឹងគ្រាន់និយាយការពិតនឹង មិចបានមកថាគាត់សន្សំរឿង ហើយមិចបានទៅជាបកស្រាយប្រាប់គេត្រង់ៗទៅជាថាគាត់ឌឺគេ ខ្ញុំអត់យល់ ហើយឌឺអ្នក? ពួកខ្ញុំអត់ចង់ឲ្យគេយល់ច្រលំនឹងពួកខ្ញុំចូលចិត្តនិយាយត្រង់ ហើយដូចអត់ប៉ះពាល់អ្នកណាសោះមិចបានចូលចិត្តទាញពួកខ្ញុំចូលម្ល៉េះ🔥 នេះអាចចូលមើលបាន តំលៃដែលខ្ញុំទិញនៅ

    September 28, 2020
  • ព័ត៌មានជាតិ

    ក្រចេះ៖ នគរបាលស្រុកសំបូរ​បានសម្រេចបញ្ជូនខ្លួនលោកគ្រូពេទ្យម្នាក់ពាក់ព័ន្ឋនិងអំពើមនុស្សឃាតដោយអចេតនា មកកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធី​។ ជនជាប់ចោទឈ្មោះផាត់ ពិទូរ្យ ជាបុគ្គលិកមណ្ឌលសុខភាពស្រុក​សំបូរ និងមានបើកអាជីវកម្ម​ព្យាបាលឯកជននៅនិងផ្ទះក្នុងស្រុកសំបូរ ត្រូវរងការប្តឹងចោទពីឪពុកម្តាយទារកអាយុ៣ខែម្នាក់ ថាមិនទទួលខុសត្រូវលើការព្យាបាលបណ្តាលឲ្យទារកស្លាប់ កាលពីថ្ងៃទី២៧ ខែកញ្ញា។ អធិការនគរបាលស្រុកសំបូរលោកវរសេនីយ៍ឯក ប៊ុន ឈឿន​ បញ្ជាក់ថា ​ជនជាប់ចោទជាគ្រូពេទ្យត្រូវបាននគរបាលស្រុកធ្វើការឃាត់ខ្លួនភ្លាមៗទៅតាមបញ្ជា ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង​ បន្ទាប់ពីនគរបាលទទួលបានបណ្តឹងពីឪពុកម្តាយរបស់ទារករងគ្រោះ៕

    September 28, 2020
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តស្វាយរៀង បានបង្ក្រាបការដឹកជញ្ជូនស្មងគោ និងក្រចកជើងគោខុសច្បាប់ពីប្រទេសវៀតណាមជាង ២តោន នាំចូលតាមច្រកទ្វារអន្តរជាតិបាវិត។ ដោយបានទទួលការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង បានចុះពិនិត្យស្មងគោ និងក្រចកជើងគោនាំចូលពីប្រទេសវៀតណាម តាមច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងនោះមន្ត្រីជំនាញបានយកក្រចកជើងគោ មកពិនិត្យនៅមន្ទីពិសោធន៍ខ្នាតតូចរបស់សាខា ក.ប.ប ស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ លទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញពុំរកឃើញមានសារធាតុគីមី (Formalin) ទេ។ ប៉ុន្តែមន្ត្រីបានពិនិត្យឃើញថា ក្រចកជើងគោចំនួន

    September 28, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ម្នាក់ជនជាតិអង់គ្លេសអាយុ ៥៤ឆ្នាំដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ។ សូមអរគុណ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    September 28, 2020
  • បច្ចេកវិទ្យា

    ក្នុងនាមជាឧបករណ៍សំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងបច្ចេកវិទ្យា អេក្រង់ស្មាតហ្វូនគឺកំណត់បាននូវបទពិសោធន៍ប្រើប្រាស់របស់អតិថិជន ហើយសំលេងដែលច្បាស់រណ្តំចិត្តកាន់តែធ្វើអោយបរិយាកាសកាន់តែអស្ចារ្យ ធ្វើអោយអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពកំសាន្ត។ កាលពីថ្មីៗនេះ realme ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាដ៏ពេញនិយម បានប្រកាសថានឹងដាក់សម្ភោធនូវទូរសព្ទថ្មី realme 7 series នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានការវិវត្តន៍ផ្នែកសំលេងយ៉ាងអស្ចារ្យ។ ក្នុងនោះផងដែរ realme 7 Pro បានបំពាក់នូវអេក្រង់ Samsung Super AMOLED កម្រិត Flagship រួមជាមួយនឹងបាសបំពងសំលេង 2គ្រាប់ surround sound Dolby Atmos ក្លាយជាទូរសព្ទដែលមានសម្លេងល្អបំផុតស្ថិតកម្រិតតម្លៃ$300-$400 ។ ចំណែក

    September 28, 2020