Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ ដើម្បីឲ្យសោភ័ណភាពបានប្រសើរឡើងវិញនៅក្នុងឧទ្យានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានធ្វើការកាត់សម្អាតដើមឈើដែលដួលរលំដោយសារភ្លៀង និងខ្យល់កន្ទ្រាក់ក្នុងរដូវវស្សាឆ្នាំនេះបានចំនួន៩៧ដើម ដែលដើមឈើទាំងនោះមានមុខកាត់ពី១០ស.ម ដល់៧០ស.ម និងស្ថិតនៅតាមទីតាំងផ្សេងៗគ្នា។ – នៅតាមផ្លូវវង់ធំ ចំនួន១១ដើម រួមមាន ដើមសិរមាន់ ដើមក្រាយ ដើមត្រសេក ដើមស្លាក្រពុល ដើមខ្ចាស់ ដើមក្រឡាញ់ ដើមជម្ពូ និងដើមត្រាច។ – ក្នុងបរិវេណអង្គរធំ ចំនួន២៤ដើម រួមមាន ដើមពភ្លា ដើមច័នទំពាំង ដើមស្លែង ដើមកំពីងរាជ ដើមអង្កាញ់ ដើមសង្កែ ដើមឈើទាល

    September 29, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការចង្អុលដឹកនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ញាតឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០១នាក់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិននេះមានឈ្មោះ HUANG CHENYANG ភេទប្រុស អាយុ

    September 29, 2020
  • PR

    ក្រុមហ៊ុន Rolls-Royce Motor Cars បានធ្វើការប្រកាសអំពីរថយន្ដម៉ូដែល Ghost Extended ថ្មីដែលផ្តល់ជូននូវកន្លែងអង្គុយខាងក្រោយដែលកាន់តែធំទូលាយជាងមុន។ Ghost Extended ដំណើរការដោយម៉ាស៊ីន V12 Twin Turborchared 6.75លីត្រដែលផលិតឡើងយ៉ាងពិសេសសម្រាប់តែ Ghost ប៉ុណ្ណោះ។ ម៉ាស៊ីននេះផលិតកម្លាំងបង្វិលជុំបាន 571PS និងកម្លាំងទាញ 850Nm។ Ghost Extended ផ្តល់ជូនកន្លែងទូលាយជាង Ghost ធម្មតាប្រវែង ១៧០មីល្លីម៉ែត្រដែលផ្តល់កន្លែងដាក់ជើងខាងក្រោយវែងជាងរថយន្ត Sedan កៅអីបួនធម្មតា។ កាប៊ីនខាងក្រោយក៏ផ្តល់នូវបរិយាកាសល្អឥតខ្ចោះផងដែរដែលអាចធ្វើការការផ្លាស់ប្តូរពីការប្រើប្រាស់បែបអាជីវកម្មទៅការកំសាន្ត។ បន្ថែមពីនេះទៀត ទូរទឹកកកស្រាសាំប៉ាញត្រូវបានផ្តល់ជូននៅចន្លោះកៅអីខាងក្រោយហើយត្រូវបានបង្កើតឡើងជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតសម្រាប់បំពេញតម្រូវការរបស់អតិថិជន Rolls-Royce ដែលដំណើរការរបៀបត្រជាក់ពីរ

    September 29, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យុវតីរូបស្រស់ម្នាក់ និងម្ចាស់កង់បីឥណ្ឌា រងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាង កង់បីឥណ្ឌាបើកដឹកភ្ញៀវ ឆ្លងកាត់ផ្លូវបំបែកជាបួន ត្រូវជនជាតិចិនប្រុសស្រីមួយក្រុម បើករថយន្ត LEXUS RX300 មួយគ្រឿង ក្នុងល្បឿនលឿន ទៅបុកពីមុខកង់បីឥណ្ឌាពីចំហៀងខាងស្ដាំ បណ្ដាលឲ្យខ្ទាតអូសនឹងថ្នល់ក្រឡាប់ផ្ងារជើងម្ខាង ផ្លោងអ្នកបើកកង់បីបោកនឹងថ្នល់ បែកក្បាល ចំណែកយុវតីជាភ្ញៀវ អូសនឹងថ្នល់តាមកង់បី រងបួសក្បាលជង្គង់ទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅចំណុចស្តុបរោងកុនលុច្ស ផ្លូវព្រះនរោត្តម កែងផ្លូវ១៥៤ សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ នាម៉ោងជិត៤ទាបភ្លឺ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។ បើតាមសម្ដីម្ដាយនារីរងគ្រោះបានប្រាប់ឲ្យក្រុមកាងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ កូនរបស់គាត់ឈ្មោះ សាលី ភេទស្រី

    September 29, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ មានស្រ្តីរកស៊ីផ្លូវភេទម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចទូរស័ព្ទជនបរទេសម្នាក់ ដែលជាជនជាតិចិន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១០:០០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប.ព. ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនារីបម្រើសេវាកម្មផ្លូវភេទ ចំណែកជនរងគ្រោះ ត្រូវគេស្គាល់ថា ជនបរទេស ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញជនជាតិបរទេសម្នាក់ ជាជនជាតិចិន បានទៅរកសេវាកម្មផ្លូវភេទ នៅត្រង់ម្តុំវត្តភ្នំ ។ លុះជនរងគ្រោះ រកនារីបានហើយក៏ជិះម៉ូតូកង់បីនាំយកទៅដេកនៅផ្ទះសំណាក់មួយកន្លែង ដែលនៅតាមបណ្ដោយផ្លូវលេខ៣១០ ។ ស្រាប់តែពេលនោះដែរ

    September 29, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានធ្វើការឆ្មក់បង្រ្កាប ហាងផឹកស៊ីមួយកន្លែង ដែលសង្ស័យបង្កប់អោយមានការជួញដូរផ្លូវភេទជាមួយភ្ញៀវ ។ ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅហាងមួយកន្លែងយីហោ “ហាន់នីហាន់នី បារ – Honey Honey Bar” ជិតសូរិយ៉ាម៉ល ស្ថិតនៅផ្លូវលេខ៥១(ប៉ាស្ទ័រ) កែងផ្លូវ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ តាមប្រភពព័ត៌មានពីនគរបាលបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ បើកភោជនីយដ្ឋានបារ មានបង្កប់បំរើសេវាផ្លូវភេទ

    September 29, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយបៀតបៀនកេរ្តិ៍ខ្មាស់កូនស្រី ដោយយកម្រាមដៃរុកប្រដាប់ភេទកូនស្រីរហូតចេញឈាម ហើយកាន់តែហួសចិត្តនោះគឺម្តាយបង្កើតមិនជឿរួចជេស្តីកូនថែមទៀត។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២១និង០០ នាទីម៉ោងស្ថិតនៅចំណុចបន្ទប់ជួលលេខ៣០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន០១នាក់ត្រូវជាកូនចុងមានឈ្មោះ ត ប រ ភេទស្រី អាយុ០៣ឆ្នាំជនជាតិខ្មែរ មុខរបរក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានម្តាយបង្កើតឈ្មោះ សេង ថៃអ៉ី អាយុ២៣ឆ្នាំ មុខរបររត់តុតាមហាង និងឪពុកបង្កើតឈ្មោះ សួ តាក់

    September 29, 2020
  • បច្ចេកវិទ្យា

    realme ដែលជាអ្នកពេញនិយមបច្ចេកវិទ្យាពេញនិយមនឹងដាក់ប្រកាសផ្លូវការនូវផលិតផលrealme 7 series នៅលើទូរទស្សន៍ Rasmey Hang Meas HDTV និងមានការLiveផ្ទាល់តាមរយៈFacebook ផងដែរ ។ យោងតាមគោលការណ៍នៃម៉ាកផលិតផល “ ហ៊ានឆ្ពោះទៅមុខ” realme 7 series ដែលផ្តោតទៅលើ “ Capture Sharper, Charge Faster” នឹងនាំមកនូវបទពិសោធន៍ផលិតផលដែលមាន “ភាពភ្ញាក់ផ្អើល”មកដល់អ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើន តោះ!ឥឡូវពួកយើងមកមើលពីលក្ខណៈពិសេសរបស់វាទាំងអស់គ្នា។ ដំណោះស្រាយការសាកថ្ម65W SuperDart លំដាប់ Flagship : ផ្តល់ជូនអ្នកនូវល្លឿនដ៏អស្ចារ្យ realme

    September 29, 2020
  • បច្ចេកវិទ្យា

    អ្វីទៅជា Watch VOOC Flash Charge? បើគ្រាន់តែមើលទៅលើពាក្យថា VOOC មួយម៉ាត់ ជឿជាក់ថាមានមនុស្សមិនតិចទេដែលកោតសរសើរពីសមត្ថភាពនៃការសាកថ្មរបស់វា ជាពិសេសគឺអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនរបស់ OPPO។ VOOC Flash Charge គឺជាឈ្មោះនៃបច្ចេកវិទ្យាសាកថ្មលឿនដែលបង្កើតឡើងដោយក្រុមហ៊ុន OPPO វាត្រូវបានបង្ហាញវត្តមានដំបូងក្នុងឆ្នាំ 2014 ជាមួយស្មាតហ្វូនកំពូល OPPO Find 7 ហើយមកដល់ពេលបច្ចុប្បន្នយើងឃើញមានវត្តមាននៅលើស្មាតហ្វូនពេញនិយមរបស់ OPPO ជាច្រើនស៊េរី ជាពិសេសគឺ OPPO Reno4 ជាមួយសមត្ថភាពក្នុងការសាកថ្មពី 0% ដល់ 50% ក្នុងពេលមិនដល់ 20នាទី។

    September 29, 2020
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈតាមដាននៃវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ប្រព័ន្ធសម្ពាធទាប នឹងបន្តអូសបន្លាយឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់មកជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ដែលធ្វើឲ្យស្ថានភាពប្រែប្រួលដូចខាងក្រោម៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ។ នៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់ពីនោះនឹងបង្កើនការធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីបង្គួរទៅច្រើន ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក

    September 29, 2020