Khmernote Media
  • PR

    ឡូយកប់ម៉ងណា៎…!! មហាអំណាចស្មាតហ្វូនគ្មានពីរក្នុងលោកក៏បានប្រើ…ហើយប្រូម៉ូសិនថែមកប់ពីក្រុមហ៊ុន សាមសុង ក៏បានទៀត…!! (ភ្នំពេញ)ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០៖ កុំអាល័យតែត្រែតត្រត…បង្អង់យូរអី…! កម្មវិធីប្រូម៉ូសិនថែមជូនដ៏ពិសេសអស្ចារ្យបំផុតពីក្រុមហ៊ុន សាមសុង នៅសល់តែ តែប៉ុន្មានថ្ងៃទៀតទេប៉ុណ្ណោះ! មានន័យថារាល់ការទិញ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូន គូប៉ុងចាក់ប្រេងឥន្ធៈតម្លៃ ៥០ ដុល្លារ ភ្លាមៗ តែម្តង…!! តាមពិតទៅ Samsung Galaxy

    September 28, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមេសាឆ្នាំ២០២១ខាងមុខនេះ ដើម្បីត្រៀមរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅឆ្នាំ២០២៣ ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ មកដល់ពេលនេះដំណើរការសាងសង់បានជាង៧០ភាគរយហើយ បើទោះបីពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩ ធ្វើឱ្យពិបាកដឹកសម្ភារៈខ្លះៗក្តី។ ឯកឧត្តម​បាន​បញ្ជាក់​ថា​ «នៅតាមគម្រោងគឺចប់ឆ្នាំ២០២០ តែដោយការដឹកជញ្ជូនមានការរអាក់រអួល អ៊ីចឹងឥលូវនេះយើងឃើញថា អាចបញ្ចប់នៅខែមេសា ឆ្នាំ២០២១ ដោយនៅសេសសល់មួយចំនួនដែលយើងត្រូវបំពាក់ និងត្រូវតុបតែង ដែលយើងអាចវាយតម្លៃចូលដល់ ៧០ ទៅ ៨០ភាគរយហើយដែលបានសម្រេច »។ ឯកឧត្តមបន្តថា

    September 28, 2020
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅកណ្តាលក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ២ តាមផ្លូវឯករាជ្យ ហើយហេតុការណ៍ផ្ទុះអាវុធនោះ បានបណ្តាលឱ្យអ្នករត់ម៉ូតូកង់បីម្នាក់ បានស្លាប់បាត់បង់ជីវិត។ បេីតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនពាក់ព័ន្ធករណីផ្ទុះអាវុធនេះពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។ ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ហែល រិទ្ធ អាយុ៤៩ឆ្នាំ មុខរបររត់កង់៣ មានស្រុកកំណើតនៅភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្នសពរបស់ជនរងគ្រោះត្រូវបានតម្កល់ប្រារព្ភពិធីបុណ្យនៅវត្តសំរោង៕

    September 28, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ បច្ចុប្បន្នបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែមុខមាត់ថ្មីជាបណ្ដើរៗស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកដែលមានភាពទាក់ទាញដ៏អស្ចារ្យ ដោយលោកអ្នកអាចឃើញនូវទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកទស្សនាប្រាសាទអង្គរវត្ត ក្រោយពីតំបន់នេះមានការអភិវឌ្ឍជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា។ សូមអញ្ជើញទស្សនា ទិដ្ឋភាពនៅជុំវិញបរិវេណខាងមុខប្រាសាទអង្គរវត្ត ដែលបានរៀបចំសួនច្បារ និងដាំដើមឈើ ដើមផ្កាលម្អយ៉ាងស្រស់ស្អាត ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

    September 28, 2020
  • សិល្បៈ

    ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់តារាចម្រៀងជើងចាស់ផ្នែកបុរាណគឺលោក អៀង ស៊ីធុល ហើយកាលពីពេលថ្មីៗនេះ លោក អៀង ស៊ីធុល ត្រូវធ្វើការវះកាត់នៅឯមន្ទីរពេទ្យសហរដ្ឋអាមេរិក ក្រោយគាត់មានបញ្ហាសុខភាព។ យោងតាមការបញ្ជាក់របស់លោក អៀង ស៊ីធុល នៅលើបណ្តាញសង្គមបានឲ្យដឹងថា៖ “ថ្ងៃទី 27 ខែ9 ឆ្នាំ2020 វេលាម៉ោង 10:30am នៅ Lowell General Hospital, Lowell Massachusetts USA នឹងធ្វើការ surgery gallbladder (វះកាត់ថង់ប្រម៉ាត់) ដោយសារខ្ញុំមានអាការះឈឺចុកឈួល ហើយប្រមាត់ហើមឡើងខ្លាំង។ 🙏🏼🙏🏼អរគុណបងប្អូនកូនក្មួយ អ៊ុំពូមីង

    September 28, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងការប្រកួតបវរកញ្ញាកម្ពុជា Miss Grand Cambodia 2020 ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៦ខែ កញ្ញា ឆ្នាំ២០២០ នៅក្នុង ដឹ ព្រេមៀ សេនធ័រ សែនសុខ។ សារុំ ចន្ថា – Miss Grand ខ្មែរ-បារាំង អ្វីដែលមហាជនចាប់អារម្មណ៍ និងកោតសរសើរមិនដាច់ពីមាត់នោះ គឺឈុតតំណាងខេត្ត/ក្រុង និងប្រទេស នីមួយៗ ដែលបវរកញ្ញាកម្ពុជាយើងបានបង្ហាញ ដែលសុទ្ធតែស្រស់ស្អាត និងបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ហើយឈុតនីមួយៗត្រូវបានឆ្លងកាត់ការសម្រិតសម្រាំងយ៉ាងផ្ចិតផ្ចង់ពីស្នាដៃអ្នកច្នៃម៉ូដ។ ចង់ដឹងថា ឈុតតំណាងខេត្ត/ក្រុង នីមួយៗស្រស់ស្អាតយ៉ាងណា?

    September 28, 2020
  • សុខភាព

    នៅ​ពេល​មាន​ឆ្កែ​ខាំ​ម្ដងៗ អ្វីដែល​យើង​គ្រប់​គ្នា​បារម្ភ​ជាង​គេ​នោះ គឺ​ខ្លាច​កើត​ជំងឺ​ឆ្កែ​ឆ្កួត។ ជំងឺ​នេះ​មិន​អាច​លេង​សើច​បាន​ទេ ព្រោះ​វា​ក៏​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ​បាន​ដែរ ដូច​នេះ​គ្នា​យើង​គួរ​យល់​ឲ្យ​ច្បាស់​ពី​វិធីសាស្ត្រ​បង្ការជំងឺ​ឆ្កែ​ឆ្កួត​នេះ​ខ្លះៗ។ ជំងឺ​ឆ្កែ​ឆ្កួត ដែល​បណ្ដាល​មក​ពី​ឆ្កែ​ខាំ ជា​ជំងឺ​រលាក​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង ដែល​បណ្ដាល​មក​ពី​វីរុស​ឈ្មោះ Lyssavirus ​(នៅក្នុងក្រុម Rhabdoviridae) ក៏​ជា​ជំងឺ​មួយ​ធ្ងន់ធ្ងរ ហើយ​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់១០០% នៅ​ពេល​ចេញ​រោគ​សញ្ញា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ប្រសិន​បើ​មាន​គ្នា​យើង​ជួប​បញ្ហា​ឆ្កែ​ខាំ យើង​គួរ​ព្យាបាល​ទៅ​តាម​វិធី​ដែល​បាន​ណែនាំ​ខាង​ក្រោម​ដូច​ជា៖ – ក្រោយ​ពី​ឆ្កែ​ខាំ​ភ្លាម ត្រូវ​លាង​សម្អាតមុខ​របួស​ដោយ​ទឹកស្អាត និង​សាប៊ូ​យ៉ាង​តិច​បំផុត​ឲ្យ​បាន​១៥​នាទី បន្ទាប់​មក​ លាង​សម្អាត​ជាមួយ​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ដូច​ជា អាល់កុល ឬ​អ៊ីយូត។ – មិន​ត្រូវ​ដេរ​របួស​ដែល​ឆ្កែ​ខាំ – ចាក់​វ៉ាក់សាំង​ការពារ​តេតាណូស –

    September 28, 2020
  • PR

    នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda បានបោះគោលដៅរបស់ខ្លួនដល់ទឹកដីទីរួមខេត្តកំពតហើយ តោះត្រៀមខ្លួនចាំកុម្ម៉ង់អាហារពី foodpanda ហើយឬនៅ? នាចុងឆ្នាំ២០១៩ foodpanda​ បានពង្រើកខ្លួនមក ប្រទេសកម្ពុជា រួមមាន​នៅ ទីក្រុងភ្នំពេញ ខេត្តសៀមរាប​ ខេត្តបាត់ដំបង និងកំពង់ចាមរួចមកហើយ។ ដោយទទួលបានសន្ទុះគាំទ្រពីសំណាក់អតិថិជននៅ ខេត្តទាំង៤នេះ foodpanda ក៏បានពង្រើកខ្លួនទៅកាន់​ខេត្តកំពត ដើម្បីបំពេញតម្រូវការអតិថិជន​និងបង្កើន ភាពងាយស្រួល។ Foodpandaត្រូវបានស្គាល់ពីថាជាក្រុមហ៊ុនដឹកជញ្ជូនដែលមានភាពរហ័ស​ និងងាយស្រួលថែមទាំងឥត គិតថ្លៃទៀត។អ្វីដែលពិសេសនោះគឺ អតិថិជនក៏អាច ប្រើសេវាកម្មកុម្ម៉ង់ហើយ ទៅយកម្ហូបខ្លួនឯង(Pick-up) ដោយមិនចាំបាច់ចាំយូរ។​ បើនិយាយពីប្រូម៉ូសិនវិញគឺអស់ទាស់តែម្តង សម្រាប់អ្នកកំពតយើងដែលជា​ អតិថិជន​ប្រើប្រាស់លើកដំបូងនឹងទទួលបាន​ការបញ្ចុះតម្លៃដល់ទៅ 50% (ច្រើនបំផុតត្រឹម៣ដុល្លារ)

    September 28, 2020
  • បច្ចេកវិទ្យា

    បើនិយាយនៅលើទីផ្សារអន្តរជាតិ! OPPO Watch ប្រាកដជាមិនមែននាឡិកាឆ្លាតដំបូងឡើយដែលដំណើរការដោយ Wear OS ហើយបើងាកមកនិយាយពីផលិតផលនាឡិកាឆ្លាតនៅប្រទេសកម្ពុជាវិញ យើងឃើញមានបណ្ដាក្រុមហ៊ុនផ្សេងៗដូចជា Samsung, Huawei, Xiaomi, … ក៏ធ្លាប់បានចេញលក់នាឡិការបស់ខ្លួននៅលើទីផ្សារមិនតិចគ្រឿងរួចមកហើយដែរ គ្រាន់តែនាឡិកាទាំងនោះមិនមែនដំណើរការដោយ Wear OS ដូចមានលើ OPPO Watch នៅឡើយ។ ម្យ៉ាងវិញទៀតក៏មានហាងលក់ទូរស័ព្ទទំនើបមួយចំនួនក៏ធ្លាប់បាននាំចូលនូវប្រភេទនាឡិកាឆ្លាតដែលដំណើរដោយ Wear OS របស់ក្រុមហ៊ុនផ្សេងៗមកដាក់លក់រួចមកហើយ។ ប៉ុន្តែអ្វីដែលជាចំណុចខ្វះខាត គឺនាឡិកាទាំងនោះមិនមានក្រុមហ៊ុនផ្លូវការណាមួយនាំចូលមកដាក់លកឲ្យបានទូលំទូលាយនៅឡើយ ដែលជាហេតុបណ្ដាលឲ្យអ្នកប្រើមិនទទួលបាននូវការធានាផ្លូវការ និងពិបាកស្វែងរកសេវាកម្មជួសជុលជាដើម។ ចំណែក OPPO Watch បច្ចុប្បន្នត្រូវបាននាំចូលផ្ទាល់ដោយក្រុមហ៊ុន OPPO ផ្លូវការប្រចាំនៅកម្ពុជា

    September 28, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អ្នកធ្វើដំណើរតាមដងផ្លូវទៅណាមកណាមេត្តាប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះបើយើងមានការធ្វេសប្រហែសតែបន្តិច ជនឆ្លៀតឱកាសអាចនឹងចាំលួចយករបស់ទ្រព្យមានតម្លៃរបស់យើងបានគ្រប់ពេល ជាក់ស្ដែងល្បិចថ្មី ធ្វើជាចិត្តល្អខណៈពេលដែលបុរសម្នាក់ចេញពីផឹកជិះម៉ូតូអស់សាំងតាមផ្លូវ ក៏បណ្ដើរម៉ូតូទៅចាក់សាំង ស្រាប់តែមានជនសង្ស័យ៣នាក់ចិត្តល្អជួយអូសម៉ូតូទៅចាក់សាំងអោយ លុះយកសាំងចាក់រួចហើយ ក៏បញ្ឆេះជិះយកចេញទៅបាត់ស្រមោល កាលពីវេលាម៉ោង០២:៤៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចក្បែរភោជនីយ៍ដ្ឋានផ្ទះផាតធី ផ្លូវបែកជាបួន លេីផ្លូវ១៣៨ កែងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បើតាមសម្ដីជនរងគ្រោះមានឈ្មោះ មៀន ចិត្រា អាយុ២៨ឆ្នាំ ភេទប្រុស មុខរបរជួយលក់រថយន្ត ស្នាក់នៅហ្គារ៉ាសលក់រថយន្តមួយកន្លែង នៅតាមផ្លូវកម្ពុជាក្រោម ខាងកើតស្ពានអាកាសពេទ្យលោកសង្ឃប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១

    September 28, 2020