- Khmernote Media
- ព័ត៌មានជាតិ
បឋម៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំលោកស្នងការរង លោកអធិការនគរបាលស្រុក និងមន្រ្តីពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានការណ៍ជាក់ស្តែងទាំងយប់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមានការសង្ស័យប្រជាពលរដ្ឋក្នុងភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ជាច្រើននាក់មានរោគសញ្ញាជម្ងឺគ្រុនឈីក៕
September 27, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ បុរសម្នាក់ ដែលជាជាងកាត់សក់ត្រូវបានខ្មាន់កាំភ្លើងបាញ់មួយគ្រាប់កណ្តាលដើមទ្រូង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ រួចខ្មាន់កាំភ្លើងនោះ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ទល់មុខហាងកាត់សក់ យីហោ “សុខម៉េង កាត់សក់” ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២៩១ កែងនឹងផ្លូវលេខ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នោះមានឈ្មោះថា សុខ សុឆន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងកាត់សក់ មានប្រពន្ធនិងកូន៤នាក់ក្នុងបន្ទុក បច្ចុប្បន្នស្នាក់នៅផ្ទះជួលកន្លែងកើតហេតុកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកឯខ្មាន់កាំភ្លើងក្រោយពេលធ្វើសកម្មភាពបាញ់សម្លាប់ហើយនោះ
September 27, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោយពីកិច្ចសហការខិតខំស្វែងរកដោយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប បុរសជនជាតិហុងគ្រីរូបនេះ ត្រូវបានរកឃើញនៅវេលាម៉ោងប្រហែលជាង៩ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយគាត់បានសង្ងំនៅក្នុងផ្ទះវីឡាមួយ ក្នុងបុរីអាថែន ភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានទៅដឹកយកគាត់ និងភរិយា (មិនមានកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចរាល់ហើយដែរ។ ព័ត៌មានដែលក្រសួងទទួលបាននៅព្រឹកនេះ គឺក្រោយពីបុរសជនជាតិហុងគ្រីខាងលើនេះ ចាកចេញពីទីក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឆ្ពោះទៅខេត្តសៀមរាបនោះ គាត់បានទៅម៉ៅតាក់ស៊ីមួយជិះម្នាក់ឯង (ឈប់ចាក់ប្រេងតែម្តងគត់នៅតាមផ្លូវ) ដោយមិនបានជួប ឬប៉ះពាល់អ្នកណាទាំងអស់ ក្រៅតែពីជិះតាក់ស៊ីនេះទេ។ ពេលមកដល់ខេត្តសៀមរាប គាត់នៅសង្ខំធ្វើការក្នុងផ្ទះ ដោយគាត់ជាបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច (សរសេរសៀវភៅ) មានតែថ្ងៃទី១៧
September 27, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ អ្នកដំណើរតាមកង់បីទាំងអស់ សូមប្រុងប្រយ័ត្នជនសង្ស័យ៣នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទនារីជនជាតិចិនរូបស្រស់ម្នាក់ កំពុងឡើងជិះកង់បីឥណ្ឌា តែមិនបានសម្រេច ព្រោះនារីរងគ្រោះក្ដាប់ទូរស័ព្ទជាប់ដៃ ហើយក្រុមជនសង្ស័យមិនទាន់ជិះគេចខ្លួនភ្លាមទេ បែរជាងាកក្រោយមើលមុខមួយសន្ទុះសិន ហាក់បីដូចជាមិនខ្លាចញញើតសមត្ថកិច្ចសោះ រួចក៏ជិះយឺតៗចេញទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងត្របែកឡើយ។ ហេតុការណ៍ឆក់កាបូបមិនបានសម្រេចនេះ កើតឡើងកាលពីវេលាម៉ោង០៤:០១នាទីយប់ ឈានចូលថ្ងៃសៅរិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវបែកជាបួន លើផ្លូវលេខ៤៧៤ កែងផ្លូវលេខ១០៣ មុខច្រកចូលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ជាប់ហាងកាហ្វេម្លប់ជ្រៃ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះដែលជាអ្នករត់កង់បីដឹកនារីរងគ្រោះបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គាត់និងអ្នករត់កង់បីឥណ្ឌាផ្សេងទៀត បានមកឈប់ចតនៅផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ និងកង់បីឥណ្ឌា ផ្សេងៗទៀត ខ្លះអែបមុខហាងគុយទាវ
September 26, 2020 - PR
ស្រាបៀរ អង្គរ មានការគាំទ្រពីប្រជាជនកម្ពុជា និងនាំមកនូវការជួបជុំជាមួយបងប្អូន មិត្តភក្តិ មនុស្សជាទីស្រឡាញ់ និងមនុស្សដែលយើងមិនធ្លាប់ស្គាល់គ្នាឲ្យមានភាពស្និទ្ធស្នាលគ្នាអស់ រយៈពេលជាង 20 ឆ្នាំមកហើយ។ ស្រាបៀរ អង្គរ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់មាសសុទ្ធ ទូរស័ព្ទ iPhone 11 Pro Max និងប្រាក់សុទ្ធ 5 លាន ទាំង 191 រូប ដែលរស់នៅខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង ប៉ៃលិន ឧត្ដរមានជ័យ សៀមរាប កំពង់ស្ពឺ កំពត កណ្តាល
September 26, 2020 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថៃ្ងទី២៥ ខែកញ្ញា ឆាំ្ន២០២០ វេលាម៉ោង១៩និង០០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចូលរួមសហការ ទទួលវត្ថុតាងគ្រឿងញៀន ពីប្រជាជនល្អ នៅចំណុចមុខផ្ទះលេខ351 ផ្លូវ286. ក្រុម18 ភូមិ03 សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពញ។ វត្ថុតាងដែលបានចាប់យករួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន20កញ្ចប់, ទ្រុងដែកចំនួនពីរ សម្រាប់ដាក់ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន។ នៅថៃ្ងទី២៥ ខែកញ្ញា ឆាំ្ន២០២០ វេលាម៉ោង១៩និង០០នាទី ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា បានប្រទះឃើញបាវគីប
September 26, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ កាលពីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ជាមេខ្លោងចោរប្លន់ នៅរាជធានីភ្នំពេញ ហើយរត់មកលាក់ខ្លួននៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រោយចាប់ខ្លួនបានសមត្ថកិច្ច ក៏បានបញ្ជូនទៅកាន់រាជធានីភ្នំពេញ។ ជនសង្ស័យប្លន់ប្រដាប់អាវុធ ឈ្មោះ ណយ សុផាន់ ហៅ ប៉ាន់ អាយុ២១ឆ្នាំ រស់នៅភូមិក្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ មន្ត្រីជំនាញ ដកហូតបានម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ
September 26, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រុមអ្នកដឹកទំនិញតាមប្រព័ន្ធអនឡាញចំនួនជាង៤០០ នាក់ កើតទុក្ខមិនសុខចិត្ត ព្រោះទម្លាក់ថ្លៃឈ្នួលដឹកទាបពេកត្រឹម៨០សេន ក៏សម្រេចចិត្តប្រមូលផ្ដុំគ្នា នៅផ្លូវ៦០ម៉ែត្រ ទាំងព្រឹកព្រលឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីដង្ហែទៅធ្វើការតវ៉ានៅខាងមុខ ក្រុមហ៊ុនដឹកជញ្ជូនអាហារ ‘ អ៊ី ហ្គេត E-Gets ’ ដើម្បីទាមទារអោយក្រុមហ៊ុនរក្សាតំលៃឈ្នួលដឹកអោយនៅដូចដើម នេះបើតាមសេចក្ដីរាយការណ៍បឋមដែលក្រុមការងារខ្មែរណូតទទួលបាននៅព្រឹកនេះ។ បើតាមសម្ដីអ្នកដឹកជញ្ជូនអាហារក្រុមហ៊ុន អ៊ី ហ្គេត បានប្រាប់អោយក្រុមការងារខ្មែរណូតថា នេះជាលើកទី៤ហើយ ដែលខាងក្រុមហ៊ុនបាន កាត់បន្ថយប្រាក់ឈ្នួល (ថ្លៃដឹក) ដោយមិនខ្វល់ពីបុគ្គលិក និងបានដាក់កម្រិតអោយពួកគេថា មិនថាជិតឬឆ្ងាយក៏បញ្ចុះមកនៅត្រឹមតែ៨០ សេន ក្នុងមួយជើងដែរ និងដាក់លក្ខខណ្ឌថាអ្នកណាធ្វើបានក៏ធ្វើ អ្នកណាធ្វើមិនបានគឺអត់។
September 26, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញមានករណីសង្ស័យអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីសង្ស័យវិជ្ជមានវីរុសកូវីដ១៩នោះ គឺជាបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋាននៅខេត្តសៀមរាប។ សូមអានព័ត៌មានលំអិតខាងក្រោម៖
September 26, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ជនសង្ស័យមិនស្គាល់មុខបានលួចយករថយន្តបងប្អូនប្រជាពលរដ្ឋ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងខេត្តសៀមរាប រួចដោះស្លាកលេខ និងយកមកកែច្នៃនៅការ៉ាស់រថយន្តមួយកន្លែង តែត្រូវបានម្ចាស់រថយន្តតាមទាន់ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។ តាមសម្តីរបស់ស្ត្រីម្នាក់ដែលត្រូវជាបងម្ចាស់រថយន្តបានឱ្យដឹងថា មុនថ្ងៃកើតហេតុ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ប្អូនរបស់គាត់ជាកីឡាករ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៉ីស RX-350 ពណ៌ស មិនបញ្ជាក់ស្លាកលេខ ដើម្បីទៅប្រកួតនៅខេត្តសៀមរាប ខណៈទៅដល់ខេត្តសៀមរាប ក៏យប់បាត់ទៅហើយ រួចរូបគេបានបើករថយន្តទៅសម្រាកនៅក្នុងអូតែលមួយកន្លែងនៅក្នុងខេត្តសៀមរាប លុះដល់វេលាម៉ោងជាង១២រំលងអធ្រាត្រ ក៏មានជនសង្ស័យមិនស្គាល់មុខពីរនាក់ បានមកធ្វើសកម្មភាពលួចយករថយន្ត ដោយម្នាក់ធ្វើជានិយាយលេងជាមួយសន្តិសុខនៅអូតែល ចំណែកម្នាក់ទៀតចូលលួចរថយន្តរបស់គាត់ចេញទៅបាត់ ។ លុះព្រឹកឡើងម្ចាស់រថយន្តចុះមកពីអូតែលក៏រករថយន្តមិនឃើញ រួចក៏ទៅសុំមើលកាមេរ៉ាសុវត្ថិភាពនៅអូតែល តែនៅកន្លែងដែលជនសង្ស័យធ្វើសកម្មភាពលួចរថយន្តរបស់គាត់គឺអត់មានកាមេរ៉ាសុវត្ថិភាពនោះទេ ទើបគាត់ទៅដាក់ពាក្យបណ្តឹងនៅខេត្តសៀមរាបតែម្តង។ បងស្រីរបស់ម្ចាស់រថយន្តដែលជាកីឡាករ បានបញ្ជាក់បន្ថែមទៀតថា
September 25, 2020









