Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ នៅវេលាម៉ោង ៨:៤០ នាទីព្រឹក នាថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ កម្លាំងជំនាញអធិការស្រុកមណ្ឌលសីមា សហការជាមួយក្រុមគ្រូពេទ្យ ចុះពិនិត្យសាកសពបុរសកម្មករនេសាទម្នាក់ឈ្មោះ ប៉ិច សារឿន ភេទប្រុស អាយុ ៥៣ ឆ្នាំ ដេកស្លាប់នៅលើទូក នៅចំនុចឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ តាមការពិនិត្យជាក់ស្ដែង និងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សពរងគ្រោះតែងតែផឹកស្រាជាប់ជាប្រចាំ ហើយមិនពិសារបាយ ទើបខ្យល់គរស្លាប់ ដោយនៅលើសពជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីទាំងអស់។ បច្ចុប្បន្ន សពរងគ្រោះបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ប្រភព៖​ ស្នងការដ្ឋាននគរបាលខេត្តកោះកុង

    September 25, 2020
  • សង្គម

    យោងតាមសេចក្តីសម្រេចលេខ ០៤២/២០ ស.ស.រ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ របស់រាជបណ្ឌិត្យ សភាកម្ពុជា បានអោយដឹងថា រាជបណ្ឌិត្យ សភាកម្ពុជា បានធ្វើការតែងតាំង ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា។ សេចក្តីសម្រេចនេះដែរត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដោយអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តសេចក្តីប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ គួបញ្ជាក់ផងដែរថា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តកំផែង ភូមិកម្មករ

    September 25, 2020
  • សិល្បៈ

    លោក សែម សង្វាត អតីតតារាចម្រៀងល្បីឈ្មោះមួយរូបបានធ្លាក់ខ្លួនឈឺស្គមស្គាំងមើលមិនចង់ស្គាល់និងប្រឹងតស៊ូលក់ផ្លែឈើតាម Online ដើម្បីចិញ្ចឹមជីវិតនិងមើលថែជំងឺរបស់ខ្លួន។ ស្រាប់តែពេលថ្មីៗនេះអតីតតារាចម្រៀងដ៏កម្សត់រូបនេះត្រូវបានគេចាក់សោរបង្ខាំងទុកនៅក្នុងផ្ទះ ស្រែកឆោរឡោរកគេអោយជួយផ្អើលទាំងយប់ មានទាំងសមត្ថកិច្ចនិងអ្នកសារព័ត៌មានមកពេញមុខផ្ទះ ដែលស្ថិតនៅក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩ និង ៣០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ហើយទោះជាយ៉ាងណាក្តីគេមិនទាន់ដឹងមូលហេតុនៃការចាក់សោរបង្ខាំងអតីតតារាចម្រៀង សែម សង្វាត នៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើការសួរនាំ៕

    September 25, 2020
  • បច្ចេកវិទ្យា

    បច្ចុប្បន្ននេះ ទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជា កំពុងចង្អៀតគ្នាយ៉ាងខ្លាំង។ ហើយក្នុងនោះផងដែរ សម្រាប់ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុនន OPPO វិញនៅតែមានសន្ទុះទីផ្សារខ្ពស់ត្រដែតជាងគេដដែល។ ជាក់ស្តែង កាលពីខែមុននេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាទើបតែបានប្រកាស និងសម្ពោធចេញលក់នូវស្មាតហ្វូនស៊េរី Reno គឺ OPPO Reno4 ដែលធ្វើឲ្យមហាជន អតិថិជន និងហ្វេនៗរបស់ OPPO ជាច្រើនពេញចិត្តភ្លូកទឹក ភ្លូកដីយ៉ាងខ្លាំងទូទាំងប្រទេស និងនាំគ្នាសម្រុកទៅកក់ និងជាវស្មាតហ្វូន OPPO Reno4 នេះស្ទើរតែគ្រប់ៗគ្នានៅគ្រប់ហាងលក់ទូរស័ព្ទដៃតែម្តង។ ហើយអ្វីដែលធ្វើឲ្យ OPPO Reno4 ស្ថិតជាប់ក្នុងចិត្តរបស់អតិថិជនមិនចេះសាបសូន្យនោះ ព្រោះតែស្មាតហ្វូន OPPO

    September 25, 2020
  • PR

    សូមស្វាគមន៍វត្តមានផ្លូវការរបកគំហើញថ្មីនៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏វៃឆ្លាត និងស្អាតទាក់ទាញបំផុត Samsung Galaxy Z Fold 2 ក្នុងទីផ្សារប្រទេសកម្ពុជា!(ភ្នំពេញ) ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០៖ ស្មាតហ្វូនដែលមានអេក្រង់វេទមន្តបត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាបំផុតបានដាក់លក់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ…!! ក្រោយពីលាក់ខ្លួនពួនសំងំលត់ដំបំពេញនូវភាពល្អឥតខ្ចោះរបស់ខ្លួន Samsung Galaxy Z Fold 2 បានធ្វើឱ្យពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោកមានការភ្ញាក់ផ្អើល…ប្រមើលមិនដឹងថាក្រុមហ៊ុន សាមសុង ផលិតបាននូវកំពូលស្មាតហ្វូនដែលមានអេក្រង់បត់បានជំនាន់ថ្មីដ៏ទំនើបគួរឱ្យស្ញប់ស្ញែងបែបនេះទាល់តែសោះ…!! សូមបញ្ជាក់ផងដែរថាបន្ទាប់ពីការដាក់តាំងបង្ហាញ Samsung Galaxy Z Fold 2 លើកដំបូងបំផុតកាលពីដើមខែកន្លងទៅនេះនៅ THE BRIDGE

    September 25, 2020
  • ព័ត៌មានជាតិ

    បន្ទាយស្រី៖ យោងតាមការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា ស្រូវសម្ងួតរួចចំនួន១៦តោន បានមកពីការប្រមូលផលនៃ«គម្រោងស្រែសង្គម» ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋម្ចាស់ស្រែទាំង៨៨គ្រួសារនៅក្នុងឃុំព្រះដាក់ ទៅតាមពេលវេលានិងបរិមាណដែលបានគ្រោងទុក ដូចដែលបានសន្យា។ ប្រជាពលដ្ឋម្ចាស់ស្រែមកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹងទាំង៤០ហិកតានេះ បានស្ម័គ្រចិត្តប្រគល់ដីស្រែរបស់ខ្លួនរយៈពេល៧ខែ ជូនដល់គម្រោងស្រែសង្គមដើម្បីផលិតជាស្រូវអង្ករទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ និងអ្នកងាយរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចពីមេរោគកូវីដ១៩។ ជាការតបស្នង គ្រួសារនីមួយៗត្រូវទទួលបានស្រូវ ក្នុងសមាមាត្រ៤០០គីឡូក្នុងមួយហិកតា ទៅតាមទំហំដីជាក់ស្តែង ដែលជាបរិមាណមួយប្រហាក់ប្រហែល រឺលើសពីអ្វីដែលពួកគាត់តែងតែនៅសល់ក្រោយពីទូទាត់ចំណាយរួចប្រសិនបើធ្វើដោយខ្លួនឯង។ សម្រាប់គ្រួសារទាំង៨៨នេះ ការចូលរួមប្រវាស់ដីស្រែជាមួយនឹងគម្រោងស្រែសង្គម ធ្វើឱ្យពួកគាត់សល់ពេលដើម្បីរកប្រាក់ចំណូលបន្ថែមដោយមិនបាត់បង់ផលប្រយោជន័ដែលធ្លាប់ទទួលបាន ហើយថែមទាំងបានធ្វើបុណ្យដោយប្រយោលដល់អ្នកក្រខ្សត់ទៀតផង។ យោងតាមកិច្ចសន្យា រដ្ឋបាលស្រុកអាចមានសិទ្ធិប្រើប្រាស់ដីស្រែទាំង៤០ហិកតានេះ សម្រាប់ធ្វើស្រូវស្រាលជុំទី២បន្តទៀត ប៉ុន្តែដោយមានការទទូចស្នើសុំការយោគយល់ពីម្ចាស់ស្រែមួយចំនួន ដើម្បីយកដីស្រែទៅធ្វើចម្ការនិងស្រូវស្រាលផ្គត់ផ្គង់ជីវភាពមុនកាលកំណត់ រដ្ឋបាលស្រុកបានសម្រេចប្រគល់ដីស្រែជូនទៅដល់ម្ចាស់ទាំងអស់វិញមុនកិច្ចសន្យា។ ជាមួយនឹងទិន្នផលស្រូវប្រមាណ១០០តោននៃគម្រោងស្រែសង្គម

    September 25, 2020
  • បច្ចេកវិទ្យា

    បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃទាំងកាមេរ៉ាមុខ កាមេរ៉ាក្រោយ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត កម្លាំងល្បឿន ពិសេសគឺបច្ចេកវិទ្យាសាកថ្មលឿនដោយមិនចាំបាច់ចំណាយពេលវេលាយូរ និងជាតម្រូវការដ៏ចំបាច់បំផុតសម្រាប់មនុស្សសម័យថ្មី សម័យបច្ចេកវិទ្យាទំនើប។ ជាការពិតណាស់ ពីមុនៗមកមានតែ Smart Phone ទំនើបៗតែប៉ុណ្ណោះ ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ប៉ុន្តែពេលនេះអ្វីដែលនឹកស្មានមិនដល់គឺថាសូម្បីតែ OPPO Watch ដែលជានាឡិកាវៃឆ្លាត និងជាផលិតផលថ្មីរបស់ក្រុមហ៊ុន OPPO គឺបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនជាងគេនៅលើពិភពលោក ហើយក៏មិនទាន់ឃើញមាន Smart Watch ដទៃទៀតបានបំពាក់មកជាមួយមុខងារនេះដែរ។ នេះជាហេតុដែលធ្វើឲ្យអ្នកដែលកំពុងប្រើ Smart Watch ជាច្រើនតែងតែត្អូញត្អែរមិនឈប់មិនឈរពីបញ្ហានាឡិកាឆាប់អស់ថ្ម សាកមួយថ្ងៃប្រើបានមួយថ្ងៃ ហើយគ្រប់ពេលសាកម្តងៗគឺត្រូវចំណាយពេលយូរ ពិតជាធុញទ្រាន់ខ្លាំងមែនទែនចំពោះបញ្ហានេះ។ ដូច្នេះហើយទើបក្រុមហ៊ុន OPPO

    September 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ម៉ូតូស្កុបពីស៊េរីឆ្នាំ២០២១ មួយគ្រឿង ខណ:ម្ចាស់ទុកនៅមុខផ្ទះ ហើយរវល់តែរៀបចំអីវ៉ាន់លក់ដូរភ្លេចខ្លួន ក៏ត្រូវបានជនសង្ស័យបានធ្វើសកម្មភាពលួច ជិះយកទៅហើយជិះរត់គេចទៅចូលក្នុងការដ្ឋានកំពុងតែសាងសង់ប្រឡាយទឹកស្ទឹងមានជ័យ ក៏ត្រូវសន្តិសុខសួរនាំធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ បានជិះម៉ូតូគេចចូលទៅប្លុងចោលក្នុងប្រឡាយទឹកហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងម្ចាស់ម៉ូតូមករកឃើញវិញ ។ ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងការដ្ឋានធ្វើប្រឡាយលូស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ជា ដាលីន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់គ្រឿងម្ជូរ ស្នាក់នៅផ្ទះជួលផ្លូវ៣៧១ សឡាភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

    September 25, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ករណីមន្ត្រីនគរបាលឈ្មោះ ម៉ៅ វីរៈ បំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គតាសួរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានប្រទូស្តកេរ្តិ៍ខ្មាស លើក្មេងស្រីអាយុ១៦ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិក្តុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពិតប្រាកដមែន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។ បច្ចុប្បន្នកម្លាំងនគរបាលយើងបានស្រាវជ្រាវរកឃើញ បញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំនុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

    September 25, 2020
  • ព័ត៌មានជាតិ

    ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងបណ្តាអង្គភាពសារព័ត៌មានអោយបានជ្រាបថា : សមត្ថកិច្ចខេត្តសៀមរាបបានស្រាវជ្រាវ និងកោះអញ្ជើញឈ្មោះ ចៅ លីដា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ម្ចាស់គណនីបណ្តាញសង្គមឈ្មោះ Bu Er បានជេរប្រមាថទៅលេីកម្លាំងសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ ធ្វើអោយប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ។ ក្រោយការឃាត់ខ្លួន អាណាព្យាបាលជនសង្ស័យបានធ្វើលិខិតធានា និងសមត្ថកិច្ចបានធ្វើការអប់រំណែនាំមុនអនុញ្ញាតអោយវិលត្រឡប់ទៅគេហដ្ឋានវិញ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងអង្គភាពសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

    September 25, 2020