Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ- កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ ពាក់ព័ន្ធបទល្មើសចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ នៅចំណុចកាស៊ីណូខ្សាច់មាសអន្តរជាតិ ស្ថិតក្នុងភូម៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនសង្ស័យមានឈ្មោះ ៖ ១. ឈ្មោះ WAING AI MING ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនអ៉ីនធើណេត បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ២. ឈ្មោះ

    September 25, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយរថយន្តដឹកទំនិញ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយតៃកុងកៀបស្លាប់ក្នុងរថយន្តនិងម្នាក់ទៀតរងរបួសធ្ងន់ ប៉ុន្តែរយៈពេល៩ម៉ោងហើយ សពមិនទាន់អាចគាស់ចេញពីរថយន្តបាននៅឡើយទេ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖៣៥នាទី យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ភូមិព្រែកប៉ុល ឃុំបន្ទាយដែ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សមត្ថកិច្ចអះអាងថា មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-0021 បើកបរដោយឈ្មោះ ថោង សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវិមានទ្រុង សង្កាត់សែនសុខ រាជធានីភ្នំពេញ គៀបក្នុងរថយន្ត ស្លាប់នៅកន្លែងកើតហេតុ

    September 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នា រត់គេចពីគោលដៅត្រួតពិនិត្យមុខស្នាក់កាតប៉ុស្តិ៍ចាក់អង្រែក្រោម ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស ចេញម៉ូតូប្រដេញតាមដល់រង្វង់មូលព្រះនរាយណ៍ ក៏បញ្ច្រាសផ្លូវ និងព្យាយាមបន្ថែមល្បឿនសាងលេខផងបុកលេងផង រហូតដល់គល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ក៏ផ្ដួលម៉ូតូបុកផ្ទប់ខឿនចិញ្ចើមស្ពាន ហើយរត់ចោលម៉ូតូគេចខ្លួនបាត់តែម្ដង ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវរលាម៉ោងជិត៩យប់ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចគោលដៅត្រួតពិនិត្យរបស់អធិការដ្ឋានខណ្ឌមានជ័យ ស្ថិតនៅចំណុចមុខស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្រធានក្រុមអន្តរាគមន៍ពិសេសខណ្ឌមានជ័យ អនុសេនីយ៍ឯក ភក្ដី ម៉ាណេត បានរៀបរាប់ប្រាប់បងម៉េងជាអ្នកយកព័ត៌មានយើងថា មុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យ

    September 25, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា នារីរូបស្រស់ប្រិមប្រិយម្នាក់បានបើករថយន្ត Lexus RX330 បត់ឆ្វេងឆ្លងផ្លូវ ត្រូវបានរថយន្តសាំយ៉ុងដឹកបន្លែ បើកបរលើផ្លូវមានសិទ្ធអទិភាព តែប្រើទូរស័ព្ទ ក៏ជ្រុលនៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោងជិត០៨យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យននៅកន្លែងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍។

    September 24, 2020
  • សិល្បៈ

    ករណីបុរសម្នាក់ដែលបង្កហិង្សាលើសង្សារបស់ខ្លួនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្ម ធ្វើការឃាត់ខ្លួនបានហើយ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត។ ករណីនេះត្រូវបានមហាជនជាពិសេសអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលឃើញនារីជាសង្សារហាក់ដូចមិនទាន់អស់អាល័យជាមួយនឹងគូស្នេហ៍ ទោះបីគេវាយដំរបួសធ្ងន់យ៉ាងណា។ ជុំវិញហេតុការណ៍ដ៏ល្បីកក្រើកពេញបណ្តាញសង្គម Facebook នេះដែរត្រូវបានតារាកំប្លែងពែកមី បង្ហោះសំដីមួយឃ្លាចាក់ដោតថា៖ “ប្តីប្រពន្ធគេឈ្លោះគ្នា​ ឈប់កាន់ជេីងម្ខាងៗ​ រួចវែកញ៉ែកខុសត្រូវទៀតហេីយ​ ខ្លាចពេលគេត្រូវគ្នាវិញឯងនេះឆ្កែសុទ្ធ”៕

    September 24, 2020
  • ព័ត៌មានជាតិ

    ក្រោយពេលមានការប្រតិកម្មថាការរៀបចំពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានការលាក់បាំងមិនប្រក្រតីរួចមកពេលនេះ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺមួយជូនទៅដល់សាធារណជន ជាពិសេសអ្នកសារព័ត៌មាន។ ដោយសេចក្តីបំភ្លឺនោះបានរៀបរាប់ថា៖ “ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនពិសេស អ្នកសារព័ត៌មាននិង​បង​ប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០​២០ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន​រៀប​ចំពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះស្ថិតក្រោមអធិបតី​ភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំ​ណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង

    September 24, 2020
  • PR

    ទើបតែដាក់លក់នូវកំពូលស្មាតហ្វូន 5G Huawei nova 7 SE ដែលមានតម្លៃល្អបំផុតត្រឹមតែ $349 សម្រាប់ក្រឡូទីផ្សារស្មាតហ្វូននៅកម្ពុជាថ្មីៗក្តៅៗ ស្រាប់តែឥឡូវនេះក្រុមហ៊ុនហួវៃបញ្ចេញនូវអាវុធថ្មី 5G ហ្វូនដែលជារៀមច្បង គឺHuawei nova 7 5G 20X ZOOM តម្លៃ $489 ប្រើបន្ទះឈីលំដាប់កំពូល Flagship 5G Chipset កាមេរ៉ា AI 4គ្រាប់ 64MP 20X ZOOM មានអង្គផ្ទុកទិន្ន័យយក្ស 256GB។ សម្រាប់អតិថិជនដែលចង់បានស្មាតហ្វូន 5G

    September 24, 2020
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ ដោយសារការធ្វេសប្រហែសរបស់ឪពុកម្ដាយមួយពេល បានធ្វើឲ្យក្មេងតូចម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយដាំក្បាលចូលក្នុងធុងទឹក នៅក្បែរចានបង្គន់ បណ្តាលឲ្យឈ្លក់ទឹកស្លាប់។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទប់ទឹកផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យបានចុះធ្វើការពិនិត្យសពក្មេងស្រីរងគ្រោះ ឃើញថា ក្មេងស្រីរងគ្រោះពិតជាបានស្លាប់ ដោយសារឈ្លក់ទឹកធុងមែន ហើយបានប្រគល់សពជូនអាណាព្យាបាល ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសង្វេគជាពន់ពេក៕

    September 24, 2020
  • ព័ត៌មានជាតិ

    បន្ទាយស្រី៖ «ដំណើរការសាកល្បងឡដុតសំរាមរួមរបស់ស្រុកជាលើកដំបូង»៖ សំរាមជាច្រើនតោន មកពីគ្រប់ទិសទីនៅក្នុងស្រុកបន្ទាយស្រី ដែលបានកកស្ទះ សេសសល់រាយប៉ាយនៅតាមទីសាធារណៈ នៅក្នុងភូមិ និងតាមដងផ្លូវនានាជាយូរមកហើយ ជាពិសេសសំរាមថ្មីដែលបានបន្សល់ទុកក្រោយថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រមូលយកមកដុតជាលើកទីមួយនៅក្នុងទីលានឡដុតសំរាមថ្នាក់ស្រុក ដែលទើបតែបានតម្លើងរួចកាលពីពេលថ្មីៗនេះនៅក្នុងឃុំរំចេក ក្រោយពីបានហាលសម្ងួត និងញែកយកសំរាមដែលអាចលក់អេតចាយ និងអាចកែច្នៃបានរួចមក។ ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីអាចជញ្ជូនយកសំរាមប្រចាំថ្ងៃរបស់ខ្លួនទៅដាក់ដោយខ្លួនឯងនៅ”កន្លែងរក្សាទុកសំរាមបណ្តោះអាសន្ន” ដែលត្រូវបានរៀបចំរួចជាស្រេចជាច្រើនកន្លែងនៅតាមភូមិរបស់ខ្លួននីមួយៗ។ សេវានេះគឺជាសេវាមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ តែតម្រូវឱ្យមានការញែកសំរាម និងវេចខ្ចប់ត្រឹមត្រូវមុននឹងយកមករក្សាទុក រង់ចាំក្រុមការងាររបស់ឃុំនិងស្រុកធ្វើការប្រមូលបន្តមកកាន់ទីលានឡដុតសំរាមជាប្រចាំ។ ជាមួយនឹងយន្តការថ្មីនេះ បងប្អូនប្រជាពលរដ្ឋមិនចាំបាច់ដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន រឺដឹកយកទៅចាក់ចោលតាមដីទំនេរជាអនាធិបតេយ្យទៀតទេ។ នៅក្រោយពេលដែលយន្តការថ្មីនេះដំណើរការទៅបានរលូន រដ្ឋបាលស្រុកនឹងរៀបចំឱ្យមានការផាកពិន័យចំពោះការចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ ក៏ដូចជាការហាមឃាត់មិនឱ្យមានការដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពនិងគុណភាពខ្យល់ដកដង្ហើមនៅក្នុងភូមិ។ ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនប្រជាការពារនៅក្នុងឃុំរំចេក ដែលបានស្ម័គ្រចិត្តជួយប្រមូលដុតសំរាមចាស់ៗដែលកកស្ទះជាច្រើនតោននេះ។ ក្រោយពីពេលដំណើរការដុតជាប្រចាំថ្ងៃនេះទៅ យើងនឹងមិនមានការរាំងស្ទះដូចពេលនេះទៀតទេ។ ប្រភព៖ លោកអភិបាលស្រុកបន្ទាយស្រី

    September 24, 2020
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ​លោក ម៉េ​ត មាស​ភក្តី មន្ត្រី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ពិចារណា និង​វាយតម្លៃ ដោយ​ជ្រើស​យក​ក្រុមហ៊ុន​ចំនួន​៣ ដើម្បី​ផ្តល់​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ប្រកប ដោយ​លក្ខណៈ​ស្តង់ដារ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ទាំង​៣ ដែល​សម្រេច​ជ្រើសរើស នៅ​ដំណាក់កាល​ចុងក្រោយ នឹង​ទទួលខុសត្រូវ​ប្រមូល​សំរាម​ក្នុង​ខណ្ឌ​ទាំង​១៤ តាម​តារាង ពេលវេលា​ជាក់លាក់ ក្នុងការ​ប្រមូល និង​គ្រប់​ច្រក​ផ្លូវ​ទាំងអស់​។ ​លោក​បន្ដថា ដ្បិតតែ ពេលវេលា​នៃ​ការចាប់ផ្តើម​ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុន ប្រមូល​សំរាម​ថ្មី មិនទាន់​បានកំណត់​ជាក់លាក់​យ៉ាងណាក្តី ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋបាល

    September 24, 2020