Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ជនសង្ស័យមិនស្គាល់មុខបានលួចយករថយន្តបងប្អូនប្រជាពលរដ្ឋ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងខេត្តសៀមរាប រួចដោះស្លាកលេខ និងយកមកកែច្នៃនៅការ៉ាស់រថយន្តមួយកន្លែង តែត្រូវបានម្ចាស់រថយន្តតាមទាន់ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។ តាមសម្តីរបស់ស្ត្រីម្នាក់ដែលត្រូវជាបងម្ចាស់រថយន្តបានឱ្យដឹងថា មុនថ្ងៃកើតហេតុ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ប្អូនរបស់គាត់ជាកីឡាករ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៉ីស RX-350 ពណ៌ស មិនបញ្ជាក់ស្លាកលេខ ដើម្បីទៅប្រកួតនៅខេត្តសៀមរាប ខណៈទៅដល់ខេត្តសៀមរាប ក៏យប់បាត់ទៅហើយ រួចរូបគេបានបើករថយន្តទៅសម្រាកនៅក្នុងអូតែលមួយកន្លែងនៅក្នុងខេត្តសៀមរាប លុះដល់វេលាម៉ោងជាង១២រំលងអធ្រាត្រ ក៏មានជនសង្ស័យមិនស្គាល់មុខពីរនាក់ បានមកធ្វើសកម្មភាពលួចយករថយន្ត ដោយម្នាក់ធ្វើជានិយាយលេងជាមួយសន្តិសុខនៅអូតែល ចំណែកម្នាក់ទៀតចូលលួចរថយន្តរបស់គាត់ចេញទៅបាត់ ។ លុះព្រឹកឡើងម្ចាស់រថយន្តចុះមកពីអូតែលក៏រករថយន្តមិនឃើញ រួចក៏ទៅសុំមើលកាមេរ៉ាសុវត្ថិភាពនៅអូតែល តែនៅកន្លែងដែលជនសង្ស័យធ្វើសកម្មភាពលួចរថយន្តរបស់គាត់គឺអត់មានកាមេរ៉ាសុវត្ថិភាពនោះទេ ទើបគាត់ទៅដាក់ពាក្យបណ្តឹងនៅខេត្តសៀមរាបតែម្តង។ បងស្រីរបស់ម្ចាស់រថយន្តដែលជាកីឡាករ បានបញ្ជាក់បន្ថែមទៀតថា

    September 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ សំណុំរឿងឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចយកសាកសពច្រកក្នុងថង់ខ្មៅ ដាក់ចូលវ៉ាលីទៅទម្លាក់ចោល នៅខេត្តកំពង់ស្ពឺ ត្រូវកម្លាំងនគរបាលស្រាវជ្រាវ និងបំបែកបានដោយជោគជ័យ ឈានដល់ការចាប់ខ្លួនជនដៃដល់បានផងដែរ។ ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយនគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែនព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីតំណាងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ

    September 25, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិវៀតណាមប្រុស/ស្រីចំនួន២៧ នាក់ ដែលបានភៀសខ្លួនឆ្លងដែនខុសច្បាប់ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ចាប់ខ្លួន។ ហេតុការណ៍ឃាត់ខ្លួននេះនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារ អង្គរយៀធីម ស្ថិតនៅភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។ លោកបន្តថា ប្រតិបត្តិការនេះដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ឃាត់ខ្លួន។

    September 25, 2020
  • បច្ចេកវិទ្យា

    នៅថ្ងៃទី ២៣ ខែកញ្ញា កម្មវិធីrealme 7 series Media Tasting ដែលធ្វើឡើងក្រោមប្រធានបទ “65W OF SPEEDY FLASH CHARGING BEYONG YOUR IMAGINATION ” បានបញ្ចប់ដោយជោគជ័យនៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងថ្ងៃកម្មវិធីផ្ទាល់ បានមានធ្វើការសាកល្បងនៅនឹងកន្លែងផ្ទាល់នូវល្បឿនសាកថ្មលឿនបំផុតនៃ 65W SuperDart Charge ដែលបានបំពាក់លើទូរស័ព្ទ realme 7 Pro ព្រមទាំងបានបង្ហាញនូវកាមេរ៉ា 64MP ជំនាន់ថ្មី ដែលអាចថតយករូបភាពបានយ៉ាងច្បាស់ល្អនៅពេលយប់។ វាទទួលបានការកោតសរសើរព្រមគ្នាពីបណ្តាអ្នកសារព័ត៌មានទាំងអស់ នេះគឺជាការបង្កើតឡើងនូវរលកបច្ចេកវិទ្យាថ្មីមួយទៀត។

    September 25, 2020
  • PR

    កម្មវិធីកាត់ប្រអប់ ឈ្នះរង្វាន់ពីទឹកដោះគោអង្គរមីល ADM រសជាតិផ្អែម & រសជាតិស្ត្រប៊ីរី បានចាប់ផ្តើមបានត្រឹមតែរយៈពេល 3ខែ តែប៉ុណ្ណោះ ឃើញថាទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់អតិថិជនក្នុងទីផ្សារ។ ទន្ទឹមនឹងនេះពួកយើងឃើញថាមានអតិថិជនអង្គរមីលជាច្រើនរូប បានឈ្នះរង្វាន់ធំៗ ពីកម្មវិធីឈ្នះភ្លាមៗ ជារៀងរាល់ខែ។ យោងតាមទិន្នន័យពីក្រុមហ៊ុនអង្គរឌែរីប្រូដាក់ ចាប់តាំងពីកម្មវិធីចាប់ផ្តើមនៅថ្ងៃទី1 ខែកក្កដា រហូតមកដល់ខែសីហា ឆ្នាំ2020 មានអតិថិជនសរុបជាងមួយរយនាក់បានឈ្នះរង្វាន់ គិតជាទឹកប្រាក់សុទ្ធសរុប 26 លានរៀលក្នុងនោះមាន៖ 1 អ្នកឈ្នះរង្វាន់ទី1 ដែលឈ្នះទឹកប្រាក់ចំនួន 1,000,000 រៀល មានចំនួន 8នាក់ 2 អ្នកឈ្នះរង្វាន់ទី2 ឈ្នះទឹកប្រាក់ចំនួន

    September 25, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ រដ្ឋបាលខេត្តទុករយៈពេល ១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងឱ្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ អាចប្រព្រឹត្តទៅបានដោយរលូន និងសម្រេចតាមផែនការ រដ្ឋបាលខេត្ត។ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង ក្នុងរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត ហើយមន្ត្រីជំនាញនឹងចុះសហការវាស់វែងជូនបងប្អូនប្រជាពលរដ្ឋចាប់ពីពេលចេញសេចក្តីជូនដំណឹងនេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការអន្តរក្រសួងសូមថ្លែងអំណរគុណចំពោះរាល់ស្មារតីចូលរួម ដើម្បីអនុវត្តការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅបានរលូនស្របតាមផែនការ

    September 25, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កាលពីពេលកន្លងមកមានជនឆ្លៀតឱកាសមួយចំនួន បានបង្កើតគណីហ្វេសប៊ុកបោកប្រាស់រួចធ្វើការទំនាក់ទំនងទៅលោកអ្នក ដើម្បីផ្ញើរប្រាក់ទៅឲ្យពួកគេសម្រាប់បង់ថ្លៃបំពេញបែបបទគយតម្លៃ ៥០០$ -២៥០០$ តាមមធ្យោបាយផ្ទេរប្រាក់ក្នុងស្រុក ដូច្នេះជូនជនរួមជាតិមកជ្រាបពីល្បិចនៃការបោកប្រាស់ដូចតទៅនេះ។ ១-បងប្អូន Comments ជាលេខទូរស័ព្ទ មែនទេ! ២-ជនឆបោកនឹងទូរស័ព្ទប្រាប់ថាអ្នកត្រូវរង្វាន់(លេខក្រៅប្រទេស ការពិតនៅក្នុងស្រុកយើងទេ គេបន្លំ IP ប៉ុណ្ណោះ) ៣-គេផ្តល់ព័ត៌មាន ឬ ឯកសារ ដើម្បីកសាងជំនឿចិត្ត ៤-ពេលអ្នកលង់ជឿ គេប្រាប់ថាកញ្ចប់លុយនោះផ្ញើមកដល់ អាកាសយានដ្ឋានសៀមរាប ឬ ភ្នំពេញ ៥-គេនឹងបង្គាប់អោយអ្នកផ្ញើលុយទៅបង់ថ្លៃបំពេញបែបបទគយ…តម្លៃ ៥០០$ -២៥០០$ តាមមធ្យោបាយផ្ទេរប្រាក់ក្នុងស្រុក។ @អ្នកនឹងចាញ់បោកគេបន្តរហូត ជននេះមានជំនាញឆបោកខ្ពស់ណាស់ (មានរូបភាពឆបោកផ្សេងៗទៀត) ។

    September 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ ដោយការបំផ្លាញទ្រព្យសម្បត្តិ និងបានយកកាំបិតប៉័ងតោរកកាប់សម្លាប់ឪពុកម្តាយខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះលេខ១៧៣ ក្រុមទី៣ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ សំ សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៧៣ ក្រុមទី៣ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

    September 25, 2020
  • ព័ត៌មានជាតិ

    ខេត្ត​កណ្ដាល​៖​ នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​ ធ្វើ​សកម្មភាព​លួច​រថយន្តក្រុង ​២៥​កៅ​ដែល​ម្ចាស់​គេ​ចត​លើ​ចិញ្ចើម​ផ្លូវ​ នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​វិហារ​សួគ៌​ត្បូង​ឃុំ​វិហារ​សួគ៌​ ​ស្រុក​ខ្សាច់កណ្ដាល​ ​ខេត្តកណ្ដាល​។​ ​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ចាប់ខ្លួន​ឈ្មោះ​ ប៉ិ​ ពេញ​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​មុខរបរ​មិន​ពិត​ប្រក​ដ​ មាន​ទីលំនៅ​ភូមិ​អណ្តូង​ត្រំ​ ​ឃុំ​ចំណា​លើ​ ​ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ជន​រង​គ្រោះ​ឈ្មោះ​ ​ព្រំ​ សុខ​យឿ​ន​ ភេទ​ប្រុស​ ​អាយុ ​៥៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ​មុខរបរ​បើករថយន្ត​

    September 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រសួងគ្រោងនឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅតំបន់ឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ក្នុងអំលុងខែធ្នូ ឆ្នាំ២០២០។ ដោយពិនិត្យឃើញថា សភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅប្រទេសខ្លះក្នុងតំបន់ និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយ និងតាមការស្ទាបស្ទង់ បណ្តាប្រទេសជាមិត្តដែលធ្លាប់បានចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជាកន្លងមក គឺពុំទាន់មានភាពច្បាស់លាស់ប្រាកដថា នឹងអាចមកចូលរួមបានផងដែរនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រនេះទៅឆ្នាំក្រោយវិញ។ ម្យ៉ាងទៀតពិធីបុណ្យសមុទ្រ ដែលកន្លងមកកម្ពុជាតែងបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នានៅតាមបណ្តាខេត្តទាំងបួនជាប់ឆ្នេរសមុទ្រ គឺជាព្រឹត្តិការណ៍ មានលក្ខណៈជាអន្តរជាតិ មានការចូលរួមពីអង្គការឆ្នេរសមុទ្រអន្តរជាតិ និងប្រទេសមួយចំនួនពីតំបន់អាស៊ាន និងអាស៊ីផងដែរ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    September 25, 2020