Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ក្មេងទំនើងចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ករណីនេះកើតឡើងនៅថ្ងៃអាទិត្យ ១០កើត ខែអស្សុជឆ្នាំ ជូត ទោសក័ ព ស ២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៥និង១៥នាទី នៅចំណុច :ផ្លូវ៦០ម៉ែត្រ ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្មេងទំនើងមាន ចំនួន០៩នាក់: ១.ឈ្មោះ សាយ រដ្ផា ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ នៅផ្ទះ ២.ឈ្មោះ បុិច ពេញបូរមីភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ ៣.ឈ្មោះ ភឿន

    September 28, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Ford F-150 4×4 Platinum មួយគ្រឿង បោះពួយយ៉ាងលឿន ទៅបុកម៉ូតូសណ្តោងរ៉ឺម៉តូដឹកទូរកញ្ចក់ ដាច់ពីរបីកំណាត់ បែកកញ្ចក់ខ្ទាតរាយប៉ាយពេញថ្នល់ បណ្តាលបុរស៣នាក់ រងបួសធ្ងន់រណូករណែន ក្រោមដំណក់ទឹកភ្លៀង រួចបើករថយន្តរត់យកទៅប្លុងចោល ហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង០៨យប់ ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចស្តុបនាគបាញ់ទឹក ផ្លូវបែកជាបួន តាមផ្លូវព្រះសុធារស កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហ្វត (Ford

    September 28, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-កាលពីម៉ោង៩យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សម្របសម្រួលនីតិវិធីដោយលោកហួត វិចិត្រ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីលោក ប៊ុត បុប្ផាប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្ត បានចុះឃាត់ចាប់ជនសង្ស័យម្នាក់ ដែលលាក់ទុកក្រឡចាស់ៗ រកឃើញពីបាតសមុទ្រ(សង្ស័យវត្ថុបុរាណ)នៅចំណុចផែរូយ៉ាល់ ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជនសង្សយ័ឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម និងដកហូតក្រឡទាំងតូច .ធំចំនួន២៨១ក្រឡ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរក្សាទុកនៅ​ បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុដើម្បីអនុវត្តនីតិវិធីបន្ត៕ ប្រភព៖ លោក Huy Bunleng

    September 28, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយក្រោយពេលមានទំព័រ Facebook ឈ្មោះថា wristwatche បានទម្លាយថាឃើញតារាចម្រៀងរ៉េប ខ្មែរគឺលោក G-Devith ពាក់នាឡិកាតំលៃថ្លៃម៉ាក Richard Mille ម៉ូដែល RM 10-03 ដែលមានតំលៃដល់ទៅជាង 2លានដុល្លារហុងកុង ដែលស្មើនឹងប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក នោះ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗលោក ងួន ចាន់ដេវីត រឺ G-Devith ក៏បានចេញមុខបកស្រាយថាតាមពិតនាឡិកាដែលលោកពាក់នោះជានាឡិកាក្លែងក្លាយ Copy ម៉ូដតែប៉ុណ្ណោះ ដោយគ្រាន់តែលោកយកទៅច្នៃដាំពេជ្របន្ថែម។ លោក G-Devith បានរៀបរាប់ថា “របស់ខ្ញុំ fake ផ្សារថ្មីទេបង

    September 27, 2020
  • ព័ត៌មានជាតិ

    ព្រះសីហនុ៖ ករណីផ្ទុះអាវុធនៅកណ្តាលយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ បណ្តាលឱ្យអ្នករត់ម៉ូតូកង់បីម្នាក់បានស្លាប់បាត់បង់ជីវិតនិងរបួសនគរបាលម្នាក់។ មនុស្សចំនួនពីរនាក់ដែលនៅជាមួយខ្មាន់កាំភ្លើង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំដើម្បីកំណត់អត្តសញ្ញាណអំពីជនបង្កដែលកំពុងរត់គេចខ្លួន។ ករណីនេះនៅមិនទាន់ដឹងថាមានមូលហេតុយ៉ាងណានៅឡើយទេ បើតាមអធិការនគរបាលក្រុងព្រះសីហនុ បានអោយដឹងបឋមថា សមត្ថកិច្ចបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងបានហើយ។ យោងតាមវិដេអូដែលគេបង្ហោះនៅលើបណ្តាញសង្គមគឺលឺសម្លេងថ្នូរ ស្រែកឲ្យជួយរបស់បុរសកង់បីឥណ្ឌាម្នាក់ដែលត្រូវគ្រាប់បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖

    September 27, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ ដែលជាអភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា “សត្វប្រវឹក”ជិត៤០០ក្បាល ត្រូវបានលែងឱ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ស្រុកបន្ទាយស្រី។ ឆ្លៀតពេលចុងសប្តាហ៍ នាំកូនតូចៗមកចូលរួមនិងបានឃើញ ការលែងសត្វប្រវឹកដែលត្រូវបានរឹបអូស និងសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ ដោយមានការចូលរួមពីលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាល និងតំណាងសហគមន៍បឹងឈូកជាច្រើនរូបទៀត។ ដោយហេតុតែបឹងឈូកមានតំបន់ព្រៃក្បាលជប់លិចទឹក ដែលតែងតែមានសត្វស្លាបចុះនិងរស់នៅជាប្រចាំ ហើយសហគមន៍នៅទីនេះមានការគ្រប់គ្រងល្អនិងប្តេជ្ញាខ្ពស់លើការងារអភិរក្សជីវៈចម្រុះ តំបន់នេះមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការលែងសត្វប្រវឹកទាំងអស់នេះ ហើយអាចនឹងបង្កើតភាពទាក់ទាញខាងផ្នែកទេសចរណ៍សម្រាប់អ្នកស្រលាញ់សត្វស្លាបនាពេលអនាគតផងដែរ ប្រសិនបើសត្វស្លាបទាំងនេះចាប់យកបឹងឈូកជាទីជម្រក៕

    September 27, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះ រួមជាមួយកម្មករសំណង់ផ្សេងទៀត មានគ្នាចំនួន០៥នាក់ បាននាំគ្នាផឹកស្រាថ្នាំចំនួន០២លីត្រ និងស្រាបៀរកម្ពុជា ចំនួន០៦កំប៉ុង នៅបន្ទប់ស្នាក់នៅរបស់ឈ្មោះ ឡុង ហេង ការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ១. ជនរងគ្រោះឈ្មោះ វ៉ន វី ហៅ លាភ ភេទប្រុស អាយុ៣០ឆ្នាំ ២. ជនសង្ស័យ ឈ្មោះ ហ៊ូវ ភក្តី ហៅ តុលា

    September 27, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងជិត៣យប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៣៨-១៣៩ ស្ថិតក្នុងភូមិ/ឃុំចំការហ្លួង ស្រុកកំពង់សិលាខេត្ត ព្រះសីហនុ មានគ្រោះថ្នាក់ចរចរណ៍មួយបានកើតឡើងបង្កដោយរថយន្តមួយគ្រឿង ម៉ាក FUSO ពាក់ស្លាកលេខ ព្រះសីហនុ 3A-6318 ចង្កូតស្តាំ សណ្តោងកុងតឺនរ័ មានទិសដៅពី ព្រះសីហនុ ទៅភ្នំពេញ​ បានរេចង្កូត ប៉ះបង្កាន់ដៃស្ពាន បន្ទាប់មករថយន្តនោះបានធ្លាក់ចូលទៅក្នុងព្រែក។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួន ហើយរហូតមកដល់ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចកំពុងសហការចាត់ចែងស្ទូចយករថយន្ត៕

    September 27, 2020
  • សុខភាព

    គ្រឿង​ផ្សំ​ដែល​ជួយ​ឲ្យ​អាហារ​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​ឡើង​នោះ គឺ​ប៊ីចេង។ ក្រៅពី​ជួយ​ធ្វើឲ្យ​អាហារ​ឆ្ងាញ់​ជាង​មុន តើ​ប៊ីចេង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរ ឬ​ទេ?សម្រាប់​ចម្ងល់​នេះ​ដែរ​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ប៊ីចេង​គឺជា​គ្រឿង​ផ្សំ​របស់​អាហារ ដែល​ជា​ទូទៅ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​ចំពោះ​សុខភាព។ ចំណែក​អ្នកមាន​អាការៈ​ឈឺក្បាល វិល មុខ​ក្អួត​ចង្អោរ ​គិត​ថា​ខ្លួន​កំពុងតែ​មាន​ប្រតិកម្ម​មិន​ល្អ​ជាមួយ​នឹង​ការ​បរិភោគ​មានជាតិប៊ីចេង​គួរតែ​ដាក់​វា​ក្នុង​បរិមាណ​តិចតួច​ទៅ​បាន​ហើយ ឬមិនប្រើសោះក៏បានដែរ ចៀសវាងបញ្ហាទាំងនោះ។ រីឯ​សំណួរ​សួរ​ថា ប៊ីចេង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរ​ឬទេ? ចម្លើយ​គឺ​គ្មាន​ទេ តែ​សម្រាប់​មនុស្ស​ចាស់​ដែល​ធ្លាក់​ចុះ​ចំណង់​អាហារ អាច​ធ្វើឲ្យពួកគាត់​បាន​ទទួល​រសជាតិ​ឆ្ងាញ់​របស់​អាហារ​បាន​ច្រើន​ជាង​មុន និង​ចាប់ផ្ដើម​ឡើង​គីឡូ​ជាង​មុន​ក៏​ថា​បាន។ ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ប៊ីចេង​គឺ​គ្រឿង​ផ្សំ​ដែល​មិន​គំរាមកំហែង​ដល់​សុខភាព​ដូច​អំបិល ឬ​ស្ករ​ឡើយ។ ដូចនេះ​យើង​អាច​ប្រើប្រាស់​វា​នៅ​អាហារ​ក្នុង​បរិមាណ​សមរម្យ ហើយ​បើ​ទោះជាដាក់​ច្រើន​ក៏​មិន​ជា​បញ្ហា​ឡើយ គ្រាន់តែ​អាហារ​បាត់បង់​រសជាតិ​ឆ្ងាញ់ ទៅជា​ភ្លាវ​វិញ​តែ​ប៉ុណ្ណោះ ឬ​សម្រាប់​អ្នក​ចូលចិត្ត​រសជាតិ​ភ្លាវ​នោះ​អាច​ចាត់​ទុក​ថា​គ្មាន​បញ្ហា។ ប៊ីចេង​ត្រូវ​បាន​ផលិត​ដោយ​វិធី​ឡើង​មេ​ធម្មជាតិ ហើយ​វត្ថុធាតុដើម​សំខាន់​ៗ​មាន​ដូចជា អំពៅ

    September 27, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះអាវុធមួយករណីនៅកណ្តាលក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ២ តាមផ្លូវឯករាជ្យ។ ហេតុការណ៍ផ្ទុះអាវុធនេះ បណ្តាលឱ្យអ្នករត់ម៉ូតូកង់បីម្នាក់ បានស្លាប់បាត់បង់ជីវិត។ បេីតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនពាក់ព័ន្ធករណីផ្ទុះអាវុធនេះពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ។ ប៉ុន្តែគេពុំទាន់ដឹងពីមូលហេតុ នៃការផ្ទុះអាវុធនេះនៅឡើយទេ។ ចំពោះព័ត៌មានលំអិតនៃហេតុការណ៍នេះ នឹងផ្សាយជូននាពេលក្រោយឱ្យបានច្បាស់លាស់តាមរបាយការណ៍សមត្ថកិច្ច៕

    September 27, 2020