- Khmernote Media
- សិល្បៈ
ពិធីការិនីល្បីឈ្មោះពូកែវោហាស័ព្ទនិងចូលចិត្តធ្វើវិដេអូអប់រំជាច្រើននោះគឺអ្នកនាង ណាណា បានបង្ហាញមុខកូនប្រុសគួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែលអ្នកនាង បានប្រាប់អោយដឹងថា តាមពិតកូនប្រុសរបស់នាងកើតបាន៥ថ្ងៃហើយ តែដោយសារចង់មានពេលវេលាគ្រប់គ្រាន់ដើម្បី មើលថែកូនទើបមិនទាន់បង្ហាញមុខកូនជាសាធារណៈ។ Dj Nana ក៏បានបញ្ជាក់ប្រាប់ថា កូនប្រុសរបស់នាងមានឈ្មោះថា ដាវីន ហើយពេលកើតមកមានគីឡូ 3.2Kg។ ពិធីការិនីរូបនេះបានរៀបរាប់ដែរថា៖ “ ពួកខ្ញុំសូមណែនាំមនុស្សម្នាក់អោយស្គាល់ ហើយសូមអរគុណជាអនេកចំពោះពាក្យពេចន៍ជូនពរទាំងឡាយរបស់ប្រិយមិត្ត។ (កុំប្រកាន់មុខមាត់ស្លេកស្លាំងរបស់ខ្ញុំអី អស់ស្អាតបានតែប៉ុណ្ណឹងទេពេលនេះ ហេហេហេហេ…)”៕
September 23, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅព្រឹថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ជនត្រូវចោទឈ្មោះ ប៉ា សុវណ្ណារិទ្ធ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរងចាំជំនុំជម្រះតាមនីតិវិធី។ ការសម្រេចឃុំខ្លួនជនត្រូវចោទរូបនេះ ធ្វើឡើងបន្ទាប់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនត្រូវចោទ ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ពីបទហិ ង្សា តាមបញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។ គួរបញ្ជាក់ផងដែរ ជនខាងលើបានបង្កហិង្សាលើសង្សារបស់ខ្លួន ដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
September 23, 2020 - សង្គម
កាលពីដើមខែកញ្ញានេះ លោកឧកញ៉ា ហ៊ួត ជា បានសម្រេចបង្កើត មូលនិធិឧកញ៉ា ហ៊ួត ជា ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេស មានគ្រោះថ្នាក់ការងារ និងមានប្រពន្ធសម្រាលកូន។ លោកឧកញ៉ាបានសរសេរថា៖ “ខ្ញុំបាទឧកញ៉ា ហ៊ួត ជា សម្រេចបង្កេីត “មូលនិធិឧកញ៉ា ហ៊ួត ជា” ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេស មានគ្រោះថ្នាក់ការងារ និងមានប្រពន្ធសម្រាលកូន (ជួយ Share ជូនដំណឹង ដល់បងប្អូនកម្មករសំណង់)។ ជុំវិញការបង្ហោះនេះដែរ បងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសាទរយ៉ាងខ្លាំង ចំពោះគំនិតបង្កើតមូលនិធិនេះរបស់លោកឧកញ៉ា ហើយសង្ឃឹមថា មូលនិធិនេះនឹងជួយសម្រាលបន្ទុកបងប្អូនកម្មករសំណង់បានច្រើន។ ហើយកាលពីម្សិលមិញនេះ
September 23, 2020 - សិល្បៈ
តារាកំប្លែងល្បីឈ្មោះរូបស្រស់និងជាកូនស្រីបង្កើតរបស់អ្នកផលិតកម្មវិធីទូរទស្សន៍ CTN ដ៏ល្បីគឺកញ្ញា វ៉ាន់ នីឡា បានប្រតិកម្មនិងប៉ះពាក្យសំដីគ្នាប្រកែកយកត្រូវរៀងខ្លួនជាមួយនឹងអ្នកលេង Facebook ម្នាក់ក្រោយពេលដែលតារាស្រីរូបនេះយកអត្ថបទ “មានកូន អត់បានការខុសដែរមែន?” មកធ្វើការ Share នៅលើ Facebook របស់នាង។ នៅក្នុងនោះដែរ វ៉ាន់ នីឡា បានបញ្ជាក់ថានេះមិនមែនជារឿងនាងទេ ដោយគ្រាន់តែ Share លើកទឹកចិត្តគេតែប៉ុណ្ណោះ។ ក្រោយការ Share ចែករំលែកនៅលើ Facebook របស់តារាស្រីរូបនេះស្រាប់តែ បុរសម្នាក់បានធ្វើការឆ្លើយតបនៅក្នុង Comment របស់នាងថា “តើទំនៀមម្លាប់ប្រពៃណីខ្មែរដ៏ផូរផង់នៅឯណា? ក្នុងនាមជាអ្នកសិល្បះបែរជាគាំទ្ររឿងបែបនេះវិញ? តើតាវិចទ័រមានអារម្មណ៍យ៉ាងណាដែលឃើញកូនស្រីរបស់ខ្លួនពេញចិត្តទង្វើបែបនេះ? ខ្មែរយើងគួរអោយអាសូរណាស់”។
September 23, 2020 - PR
(ភ្នំពេញ) ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០៖ អ្វីដែលមនុស្សជាតិធ្លាប់ស្រមៃ និងគិតថាមិនអាចទៅរួចនៅពេលនេះគឺបានកើតឡើងហើយ…! អនាគតទោះដើរលឿនប៉ុណ្ណាក៏នៅតែមិនទាន់បច្ចេកវិទ្យាដែរ…ហើយបច្ចេកវិទ្យាដែលឈានមុខគេបំផុតគ្មានគូប្រៀបក្នុងលោកគឺត្រូវបានលាតត្រដាងបង្ហាញយ៉ាងច្បាស់តាមរយៈស្តេចកំពូលទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ 2020 នេះតែម្តង! ពិតណាស់ថាមិនអាចបង្ខំឱ្យលោកអ្នកផ្លាស់ប្តូររសជាតិដែលធ្លាប់ទស្សនានោះទេ…តែខ្ញុំហ៊ានធានាថា…ប្រសិនបើឃើញផ្ទាល់នឹងភ្នែកហើយ…លោកអ្នកប្រាកជាចង់ភ្លក់នូវរសជាតិថ្មីជាមួយនឹង…របកគំហើញថ្មី…និងបទពិសោធន៍ថ្មីនៃការអភិវឌ្ឍន៍រូបភាពដ៏សែនម៉ដ្ឋ…ដ៏សែនច្បាស់…ច្បាស់រហូតដល់ថ្នាក់ធ្វើឱ្យលោកអ្នកបានត្រឹមតែបើកភ្នែកធំៗ…ចំហមាត់…ស្រឡាំងកាំងជាមួយនឹងកម្រិតរូបភាព 8K ដ៏ត្រជាក់ភ្នែក និងរស់រវើកអណ្តែតហោះឡើងចំពីមុខពីកំពូលទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ 2020 នេះ! ខាងក្រោមនេះគឺជាកំពូលបច្ចេកវិទ្យាដែលធ្វើឱ្យ Samsung QLED 8K ស៊េរីឆ្នាំ 2020 ក្លាយជាកំពូលជើងឯកគ្មានគូប្រៀបក្នុងពិភពទូរទស្សន៍នៃយុគសម័យ AI ឆ្នាំ 2020៖
September 23, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ (ព័ត៌មានបឋម) ទារកអភ័ព្វម្នាក់អាយុប្រហែល៦-៧ខែ ប៉ុណ្ណោះ ត្រូវបានគេយកមកខ្ចប់ក្នុងសម្បកឡាំង ហើយបោះចោល នៅចំណុចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ។ ក្រោយការប្រទះឃើញ នេះ គឺ ទារករូបនេះ បានស្លាប់បាត់ទៅហើយ។ ពេលនេះសមត្ថកិច្ចកំពុងតែបំពេញការងារនៅកន្លែងកើតហេតុ!
September 23, 2020 - ព័ត៌មានជាតិ
លោក ព្រំ សាន ដែលបានបង្ហោះពីនារីម្នាក់ដែលត្រូវសង្សារវាយឡើងហើមមុខមើលលែងចង់ស្គាល់ ដោយគាត់បានសរសេរថា៖ ” ចែឯងសំបូរប្រុសក្មេងហើយឌឺប្តីចឹងបានត្រូវប្តីវៃ 😁 បើខ្ញុំវិញ មិនវៃទេ អោយនាងទៅចុះ ហើយក៏មិនយកវិញដែរ ហឹង្សាគឺខុសច្បាប់ មិនមែនជាដំណោះស្រាយទេ!”។ ព្រឹកនេះឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះនៅលើហ្វេសបុកព្រមានលោក ព្រំ សាន ចំៗថា “សូមនិយាយជាសាធារណៈ ព្រោះច្រើនដងពេកនាំអោយខូចឈ្មោះក្រសួង ។ បើលោក ព្រំសាន នៅតែបង្ហោះរបៀបនេះទៀត ក្រសួងសូមបណ្តេញលោកចេញពីការងារហើយ”៕
September 23, 2020 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបបានរំកិលអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យភ្លៀងបង្កើនការធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ ក្នុងនោះបណ្តាខេត្តមួយចំនួនជាអាទិ៍ ខេត្តនៅភាគខាងក្រោម ភាគខាងកើតជាប់ប្រទេសវៀតណាម និងខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន ហើយចំពោះប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរតំបន់ភ្នំ និងជាប់ផ្លូវទឹក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង។ ដោយឡែកប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្ន ចំពោះភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៤-២៧ ខែកញ្ញា៕
September 23, 2020 - ព័ត៌មានជាតិ
អ្នកនាង អម្ពរ ទេវី ដែលជាតារាសម្តែងជើងចាស់មួយរូប មានឈ្មោះល្បីល្បាញនៅប្រទេសកម្ពុជា ដែលត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈស្គាល់អ្នកនាង និងទទួលស្គាល់ពីទេពកោសល្យ សម្រស់ស្រស់ស្អាតរបស់អ្នកនាង ហើយអ្នកនាងក៏លាចាកឆ្ងាយពីស្រុកកំណើត ទៅរស់នៅសហរដ្ឋអាមេរិក ជាយូរឆ្នាំមកហើយ។ ងាកមកពីម្សិលមិញនេះអ្នកនាង អម្ពរ ទេវី បានបង្ហោះសារជូនពរខួបកំណើតរបស់ស្វាមីរបស់អ្នកនាង ព្រមទាំងអត្ថន័យសារជូនពរពិតជាផ្អែមល្អែម និងរំភើបចិត្តមែន។ សូមប្រិយមិត្តអានសាររបស់អ្នកនាងខាងក្រោមនេះ៖ “Happy birthday to my be loved Husband ❤️ រីករាយថ្ងៃរំលឹកខួបកំណើត ស្វាមីជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃពិសេស របស់បង អូនសូមបួងសួងជូនពរដល់បង សូមមាន សុខភាពល្អ អាយុយុឺនយូរអស់កាលអង្វែង
September 23, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ថ្នាំក្រវីប្រភេទម៉្សៅខេមួយស្បោងធំជិត៥គីឡូក្រាម រួមទាំងថ្នាំញៀនប្រភេទហេរ៉ូអ៉ីន១៤កញ្ចប់ ធំទៀត និងជនជាតចិនម្នាក់ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ឆែករកឃើញនិងឃាត់ខ្លួន គ្រាដែលឃាត់រថយន្តជនជាតិចិន ដែលបើកគេចត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយយកទៅប្លុងចោលបន្សល់ទាំងកូនក្មេង២នាក់ទៀតក្នុងរថយន្តផងដែរ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបរិវេណទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សំណាងណាស់ដែលសមត្ថកិច្ចឃាត់បាន ចុះបើឃាត់មិនបានវិញ មិនដឹងធ្លាយដល់ណា ។ យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់អោយក្រុមការងារខ្មែណូតដឹងថា មុនឈានដល់ការបង្ក្រាបករណីគ្រឿងញៀននេះ គឺកម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌចំការមន សហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចជិតស្ពានហង្ស ក្នុងមូលដ្ឋានស្រាប់ ឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ
September 23, 2020









