Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីរាយការណ៍ពីក្រុមការងារខ្មែរណូតបានអោយដឹងបឋមថា មានបងស្រីម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកមួយឈ្មោះ “Kerry Brand” បាន Live វិដេអូក្នុងហ្វេសប៊ុកផ្ទាល់ ដោយបានធ្វើអត្តឃាតចងក សម្លាប់ខ្លួន ហើយកូនៗរបស់ស្រែកថា “ម៉ាក់ឈប់ទៅម៉ាក់ ម៉ាក់អើយចុះមកវិញមក” កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ មិនដឹងថាយ៉ាងម៉េចនោះទេ ។ ទើបនៅព្រឹកម៉ោង០៧ព្រឹកនេះ ក្រុមការងារឃើញក៏យកមកចែករំលែកអោយសូមបងប្អូនជួយ Share តៗគ្នាផង ក្រែងលោដឹងដល់សមត្ថកិច្ចចុះទៅជួយ ដោយអាស័យដ្ឋានតាមអ្វីដែលគាត់ធ្លាប់បង្ហោះលក់ផ្ទះ គឺផ្ទះគាត់នៅផ្លូវបាស្ទ័រ ជាប់ការាស់សាំង PTT Amazon នៅខាងលើហាងតែគុជជប៉ុន blue buba ស្ថិតក្នុងសង្កាត់បឹងកេងកងទី១

    September 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់បានសម្រេច នៅតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចស្តុបបាគូ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៤:១០នាទីនាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ។ ជនសង្ស័យខាងលើមានឈ្មោះ មករា តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដូនវង់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកនារីរងគ្រោះមានឈ្មោះ គង់ សុវីន អាយុ២២ឆ្នាំ មុខរបបលក់ស្រាក្រឡុក ស្នាក់នៅភូមិបាគូ សង្កាក់ដង្កោ ខណ្ឌដង្កោ ។

    September 23, 2020
  • សង្គម

    យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានដំណឹងពីបណ្តាញសង្គមនាព្រឹកថ្ងៃទី ២២ កញ្ញា ២០២០ បានផ្សព្វផ្សាយថា មានគ្រួសារមួយស្ថិតនៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានក្មេងស្រីម្នាក់ត្រូវជាកូន-ចៅ ផ្ទុកជម្ងឺចម្លែកបង្ហាញអាការៈស្វិតដៃជើង អស់កម្លាំង….និងអស់ជម្រើសក្នុងការព្យាបាល។ ដំណឹងនេះ ត្រូវបានបញ្ជូនទៅក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីជំរុញ និងអំពាវនាវក្រុមការងារចុះមូលដ្ឋានឃុំ-ស្រុក និងអង្គភាពពាក់ព័ន្ធដើម្បីជួយអន្តរាគមន៍ដោះស្រាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។ នៅរសៀលថ្ងៃដដែលនេះ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារនៃគណ:អភិបាលស្រុក រួមជាមួយក្រុមការងារ ស.ស.យ.ក ខេត្ត ដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានចុះទៅដល់ទីតាំងផ្ទះអ្នកជម្ងឺនោះ នឹងបានព្យាយាមពន្យល់

    September 22, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញដែលត្រូវបើកទ្វារទឹកបង្ហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។ សូមអរគុណ ! ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    September 22, 2020
  • សិល្បៈ

    ពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ ហង្សមាស និងតាមកម្មវិធីនានាគឺលោក ជា វិបុល បានសម្រេចចិត្តចេញទៅសាងផ្នួស ដើម្បីបំពេញបុណ្យកុសលក៏ដូចជាការលើកស្ទួយព្រះពុទ្ធសាសនា នេះបើតាមការបង្ហោះរៀបរាប់នៅលើបណ្តាញសង្គម Facebook ពីសំណាក់អ្នកនាង គង់ សុជាតិ ដែលជាភរិយាលោក ជា វិបុល។ ជុំវិញការសាងផ្នួសនេះដែរគេសង្កេតឃើញមានការចូលរួមពីសំណាក់សាច់ញាតិក្រុមគ្រួសារលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ដែលពិធីបួសនេះដែរត្រូវបានរៀបចំឡើងនៅវត្ត និគ្រោធវ័ន (ហៅគល់ទទឹង) ប៉ុន្តែទោះជាយ៉ាងណាគេមិនទាន់ដឹងថាពិធីករល្បីឈ្មោះរូបនេះនឹងសាងផ្នួសរយៈពេលប៉ុន្មានថ្ងៃ ប៉ុន្មានខែឡើយ៕

    September 22, 2020
  • បច្ចេកវិទ្យា

    ថ្ងៃទី ២២ខែកញ្ញា realme ដែលជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយម បានបង្កើតនូវព្រឹត្តការណ៍Onlineមួយ 65W SuperDart Charge “ ឆ្ពោះទៅរកក្តីស្រមៃ ” ក្នុងនាមជាម៉ាកបច្ចេកវិទ្យាវ័យក្មេងមួយ realmeបានជ្រើសយកDare to leapធ្វើជាស្មារតីនៃម៉ាកផលិតផល ដើម្បីលើកទឹកចិត្តយុវវ័យអោយហ៊ានជំនះធ្វើជាខ្លួនឯង ។ កម្មវិធីឆ្ពោះទៅរកក្តីស្រមៃនេះ គឺជាកម្មវិធីមួយដែលបន្ទាប់ពីកម្មវិធី “dare to be “ ។ ក្នុងគោលបំណងលើកទឹកចិត្តយុវវ័យអោយហ៊ានឆ្ពោះទៅមុខដើម្បីក្តីស្រមៃ អាចរៀនបន្ថែមនូវអ្វីថ្មីៗ បន្តកែប្រែខ្លួនឯង ដើម្បីមានថាមពលគ្រប់គ្រាន់ក្នុងការទទួលយកការប្រគួតប្រជែងថ្មីទៀត។ ជាមួយគ្នានេះដែរ realmeនៅតែបន្ត “ឆ្ពោះទៅរកក្តីស្រមៃ” ដើម្បីបង្ហាញពី។ ហើយបានប្រកាសថាផលិតផលថ្មីrealme 7

    September 22, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថាអាជ្ញាធរជាតិអប្សរាព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាដែលនៅតែបន្តសកម្មភាពទិញលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីការពារតម្លៃតំបន់បេតិកភណ្ឌជាតិឱ្យបានគង់វង្ស។ អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់សាធារណជនទំាងអស់ សូមកុំឱ្យជឿការឆបោក របស់ជនអគតិមួយចំនួនដែលប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ដើម្បីបង្ការការខូចខាតផលប្រយោជន៍របស់សាធារណជន ខណៈដែលដីក្នុងតំបន់នេះពុំអាចលក់ដូរបានឡើយ។ លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការតាមផ្លូវ ក្នុងករណីដែលជនខិលខូចមួយចំនួនមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួន ក្នុងការប្រកាសលក់ដីធ្លីក្នុងតំបន់ការពារទី១ និងទី២នៃរមណីយដ្ឋានអង្គរ ខណៈដែលអាជ្ញាធរជាតិអប្សរាតែងតែបានប្រកាសជាសាធារណៈពីការហាមឃាត់ ការទិញលក់ដីធ្លីក្នុងតំបន់ឧទ្យានអង្គរជាច្រើនដងរួចមកហើយ។ លោកបន្តថា ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន រស់នៅយូរលង់មកហើយ នៃឧទ្យានអង្គរ អាចបន្ដរស់នៅតទៅទៀតបាន ដោយមិនមានការដេញឲ្យចាកចេញពីភូមិដ្ឋានឡើយ ក៏ប៉ុន្តែរាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត ដូច្នេះប្រជាពលរដ្ឋដែលបានទិញដីក្នុងតំបន់នេះ នឹងក្លាយជាជនរងគ្រោះ ព្រោះថាពួកគាត់មិនអាចសាងសង់សំណង់ឬធ្វើអ្វីដែលផ្ទុយនឹងច្បាប់បានឡើយ។ លោកបញ្ជាក់ថា បើគាត់នៅតែបន្ត យើងនឹងមានវិធានការផ្លូវច្បាប់

    September 22, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ករណីបុរសម្នាក់ដែលបង្កហិង្សាលើសង្សារបស់ខ្លួនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្ម ធ្វើការឃាត់ខ្លួនបានហើយ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត ។ ស្រាប់ថ្ងៃនេះ មានការចាប់អារម្មណ៍រូបភាពប៉ុន្មានសន្លឹកដែលឃើញនារីរងគ្រោះនៅតែបារម្ភសង្សារ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានទៅមើលសង្សារនៅប៉ុស្តិ៍ជាដើម។ គួរបញ្ជាក់ថា នៅថ្ងៃនេះដែរ លោក សឿ

    September 22, 2020
  • ព័ត៌មានជាតិ

    ​ខេត្ត​ឧត្ដរមានជ័យ​៖ ថ្ងៃសៅរ៍ ២កើត ខែអស្សុជឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ​ បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការអង្គការអភិរក្សសត្វព្រៃកម្ពុជានិងអភិរក្សសត្វដំរី។ បានធ្វើការចុះល្បាតចាប់ពីក្រោយស្នាក់ការអង្គការរហូតដល់ចំណុចត្រពាំងតាសាររ៉ូបានប្រទះឃើញសាកសពសត្វខ្ទីងមួយក្បាលបានស្លាប់នៅក្បែរមាត់ត្រពាំងនោះ។ បើតាមការសន្និដ្ឋានរបស់ក្រុមល្បាតបានបញ្ជាក់ថាសត្វខ្ទីងដែលបានស្លាប់នោះប្រហែលជាពីរខែមុនមកម្ល៉េះព្រោះស្អុយរលួយអស់នៅតែគ្រោងឆ្អឹង។ សូមបញ្ជាក់ផងដែរថាក្បាលនិងគ្រោងឆ្អឹងមួយផ្នែកត្រូវបានបាត់នៅសល់មួយផ្នែកពេលនេះ ត្រូវបានមន្រ្តីឧទ្យានុរក្សបានប្រមូលយកមករក្សាទុកនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជានិងអភិរក្សសត្វដំរី ៕ ប្រភព៖ Ministry of Environment

    September 22, 2020
  • សុខភាព

    ក្មេងអាយុចន្លោះពី១ខែ ទៅដល់ ២ ឬ៣ឆ្នាំ ងាយប្រឈមនឹងជំងឺរលាកស្រោមខួរក្បាល ដោយហេតុថា ប្រព័ន្ធការពារខ្លួនកុមារនៅខ្សោយ ឧស្សាហ៍កើតជំងឺរលាកបំពង់ក រលាកសួត ធ្វើឲ្យមេរោគចូលទៅដល់ក្នុងឈាម ហើយឡើងទៅដល់ស្រោមខួរក្បាល អាចធ្វើឲ្យរលាកស្រោមខួរក្បាល។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ បម្រើការងារនៅមន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ។ ១. ប្រភេទជំងឺរលាកស្រោមខួរក្បាលលើកុមារ ជំងឺរលាកស្រោមខួរក្បាលលើកុមារ មានដល់ទៅ ៥ប្រភេទ៖ ក. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីវីរុស (វីរុសជំងឺអុតស្វាយ ស្រឡទែន …) ខ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីបាត់តេរី ដូចជា Streptococcus pneumoniae,

    September 22, 2020