Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំង ក្រោយក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលីឈ្មោះ «Wendy Wu Tours» បានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាមនៅពីលើទៅវិញ។ Wendy Wu Tours គឺជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ដែលតែងតែបង្ហោះរូបភាពតំបន់ទេសចរណ៍ជាច្រើនៅជុំវិញពិភពលោក ហើយក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តផងដែរ។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺគេហទំព័ររបស់ក្រុមហ៊ុននោះបានបង្កើតកំហុងឆ្លងដោយអចេតនា ដោយយករូបភាពប្រាសាទអង្គរវត្ត ហើយសរសរពាក្យថា “VIETNAM” ទៅវិញ ដែលធ្វើឲ្យមានការយល់ច្រលំថា ប្រាសាទអង្គរវត្តស្តិតនៅប្រទេសវៀតណាម។ ការដាក់រូបភាពបែបនេះធ្វើឲ្យក្រុមហ៊ុននេះទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាក៏ដូចជាភ្ញៀវអន្តរជាតិមួយចំនួនផងដែរ។ ក្រោយទទួលបានដំណឹងនេះហើយ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានទាក់ទងភ្លាមៗទៅកាន់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ «Wendy Wu Tours» ដើម្បីឲ្យធ្វើការកែសម្រួលកំហុសឆ្គងនៅលើគេហទំព័ររបស់ខ្លួនជាបន្ទាន់ ហើយក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នោះក៏បានសម្តែងការសុំទោស និងយល់ព្រមកែសម្រួលឡើងវិញ

    September 22, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថាចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញានេះ ភ្លៀងនៅតែបន្តធ្លាក់ពីមធ្យមទៅច្រើន ហើយអំពាវនាវសូមឲ្យប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ ដោយសង្កេតឃើញថា នៅថ្ងៃទី២៣ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា ដែលធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន, បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ

    September 22, 2020
  • PR

    យើងតែងតែនិយាយថា ការជិះម៉ូតូគឺជាមធ្យោបាយល្អ និងរីករាយបំផុត ដើម្បីរុករក និងស្វែងយល់ពីពិភពលោកនេះ។ ក្រុមហ៊ុនម៉ូតូក៏បានគិតឃើញពីចំណុចនេះផងដែរ ហើយថ្ងៃនេះក៏មានម៉ូតូជាច្រើនដែលផលិតឡើងសម្រាប់តម្រូវការមួយនេះផងដែរ។ នៅប្រទេសឥណ្ឌា ក្រុមហ៊ុន Royal Enfield បានផលិតអោយពួកយើងនូវម៉ូតូ Himalayan ដែលជាម៉ូឌែលទទួលបានជោគជ័យមួយ របស់ក្រុមហ៊ុន។ Himalayan ជាម៉ូឌែលដែលយកឈ្មោះតាមជួរភ្នំដ៏ល្បីល្បាញ (ភ្នំហិមពាន្ត) ដែលទើបតែត្រូវបានគេផ្តល់ឈ្មោះអោយថាជាប្រភេទម៉ូតូដែលសន្សំសំចៃ។ សំនួរសួរថាតើ Royal Enfield Himalayan BS-VI ម៉ាស៊ីនជំនាន់ទី៦នេះ នឹងមានអ្វីអស្ចារ្យទៅ? ម៉ូតូរបស់យើងមានម៉ាស៊ីន ៤១១ cc ដំណើរការម៉ាស៊ីនឆាប់រហ័ស និងគម្របបិទបើកកែបដ៏ស្រស់ស្អាតរឹងមាំ។ និយាយដោយត្រង់ទៅចុះ សំរាប់ការផ្លាស់ប្តូរគឺមានចំនួនតែពីរ បី ចំណុចប៉ុណ្ណោះ។

    September 22, 2020
  • PR

    ដើម្បីជម្រុញការវិនិយោគ និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសជួយដល់អតិថិជនកំពុងស្វែងរកទិញអចលនទ្រព្យក្នុងអំឡុងវិបត្តិកូវីដ១៩ ក្រុមហ៊ុន OCIC បានចេញយុទ្ធសាស្ត្រលក់ថ្មីសម្រាប់គម្រោង អូឡាំព្យា ស៊ីធី ខណៈដែលអគារចំនួន៧ រួមមានអគារខុនដូ ការិយាល័យ SOHO ផ្សារទំនើបអូឡាំព្យា នៃគម្រោងមេក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ជាស្ថាពររួចហើយ។ តាមរយៈ កញ្ញា អ៊ុក ចន្ទ្រា​ ប្រធានផ្នែកលក់និងទីផ្សារ បានឱ្យដឹងថា ការវិនិយោគទិញអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ជាមួយនឹងគម្រោងអូឡាំព្យាស៊ីធី គឺ​ជាជម្រើសដ៏ល្អ ក្រោមហេតុផល២យ៉ាង៖ ហេតុផលទី១៖ ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ គ្រប់បែបយ៉ាងនៅជិតបង្កើយរួមមាន ផ្ទះល្វែងអាជីវកម្ម ខុនដូ SOHO ការិយាល័យ ផ្សារទំនើប សាលារៀន

    September 22, 2020
  • ព័ត៌មានជាតិ

    ប្រិយមិត្តបានដឹងហើយពីករណីគ្រោះធម្មជាតិមួយ( រន្ទះបាញ់) បានកើតឡើងនៅ ព្រលប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦:២០ នាទី នៅភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបងដែលមួយគ្រួសាមានសមាជិកចំនួន ៩នាក់ ខណៈកំពុងអង្គុយសំណេះសំណាលគ្នានៅក្នុងផ្ទះបានស្លាប់ភ្លាមៗនៅនិងកន្លែងដោយត្រូវរន្ទះបាញ់មកលើពួកគាត់ ចំថ្ងៃភ្ជុំធំតែម្តង។ ពេលនេះកូនស្រីរបស់គាត់បានថតវិដេអូជុំវិញផ្ទះ យំអាលោះអាល័យម្តាយឪពុក និងសាច់ញាតិ យំថាផ្ទះអត់មានអ្នកនៅ ដោយគាត់បានឧទ្ទិសឲ្យម្តាយឪពុក ពូ ទៅឲ្យបានសុខ និងមើលថែប្អូនពៅគាត់ឲ្យបានល្អ។ ពិតជាគួរឲ្យអាណិតណាស់ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖   គួរឲ្យសង្វេកណាស់មួយគ្រួសារស្លាប់ស្ទើរទាំងអស់ដោយសាររន្ទះបាញ់ Posted by Khmernote Media on Monday,

    September 22, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែនេះជាការវិភាគយ៉ាងម៉ត់ចត់លើបញ្ហាស្ថាបត្យកម្ម និងតារាសាស្ត្ររបស់បុព្វបុរសខ្មែរ។ បើតាមការអោយដឹងរបស់លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្តនេះមិនមែនជារឿងធម្មតា និង ជាការចៃដន្យនោះទេ គឺជាការគន់គូររបស់ស្ថាបត្យករ វិស្វករ និងតារាសាស្ត្រយ៉ាងល្អិតល្អន់ ហើយបង្កើតជាសំណង់មួយដ៏អច្ឆរិយ ដែលយើងស្គាល់ថាជាអង្គរវត្ត ដែលមានផ្នែកមួយដ៏សំខាន់គឺដំណើរគោចររបស់ព្រះអាទិត្យ និងព្រះចន្ទ ហើយទូទៅជារៀងរាល់ឆ្នាំតែងតែមានព្រឹត្តិការណ៍ថ្ងៃនិងយប់មានពេលស្មើគ្នា ហេតុនេះស្ថាបត្យករ វិស្វករ និងតារាសាស្ត្របុរាណខ្មែរយើងវិភាគយកពេលនេះជាពេលសេរីសួស្ដីមានមង្គល និងកសាងប្រាសាទអង្គរវត្តឲ្យចំព្រឹត្តិការណ៍នេះតែម្ដង ហើយព្រឹត្តិការណ៍នេះមានរយៈពេលខ្លីណាស់ត្រឹមតែ២ ទៅ ៥នាទីប៉ុណ្ណោះ ដោយសារតែផែនដីវិលជុំព្រះអាទិត្យ។ លោក អ៊ឹម

    September 22, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើង និងក្រុមក្មេងស្ទាវកូនកាត់ខ្មែរវៀតណាមប្រុសស្រី ២ក្រុម ជិះដេញវាយគ្នាពេញផ្លូវ គ្រាន់តែខឹងរឿងងាកមើលមុខឌឺដងគ្នា ចេញចរិកជើងកាង កើតចេញជាហិង្សាវាយតប់គ្នាប្រសេចប្រសាចដូចក្នុងរឿងហុងកុង ខ្លះរត់ទាន់ ខ្លះរត់ចោលម៉ូតូ បង្កអស្ថេរភាព អសន្តិសុខសង្គមយ៉ាងខ្លាំង ហើយនាំគ្នាជិះរត់គេចខ្លួនឡើងកោះពេជ្រ ភ្ញាក់ផ្អើលដល់កម្លាំងល្បាតអធិការដ្ឋានខណ្ឌចំការមន, ប៉ុស្តិ៍ទន្លេបាសាក់, កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ, និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលរាជធានីភ្នំពេញ ដែលល្បាតនិងពួនស្ទាក់នៅតាមគោលដៅងាយរងគ្រោះ ចេញជួយអន្តរាគមន៍ឆ្ពោះទៅរកក្រុមក្មេងស្ទាវ ដោយមានការសហការល្អពីក្រុមសន្តិសុខកោះពេជ្រ កម្លាំងបានធ្វើការឃាត់ខ្លួនក្រុមក្មេងស្ទាវជនជាតិវៀតណាម សញ្ញាតិខ្មែរ ប្រុសស្រី៧នាក់ (ស្រីម្នាក់) និងដកហូតម៉ូតូ៥គ្រឿង យកទៅសាកសួរនៅប៉ុស្តិ៍ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២១ ខែកញ្ញា

    September 22, 2020
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែង៖ ស្ត្រីម្នាក់ដោយសារទ្រាំលែងបាន លោកប្តីកំពុងដេកអោបស្រីដល់ផ្ទះ បានយកកាំបិតចុងស្រួចចាក់សម្លាប់ប្តីខ្លួនឯង បណ្តាលអោយស្លាប់ ផ្អើលអ្នកភូមិ ប៉ូលិសឃាត់ខ្លួន កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចវាលរំពេរ ស្ថិតនៅក្នុងភូមិកាត់តូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ស្ត្រីជាប្រពន្ធមានឈ្មោះ ហួត លីដា អាយុ៣៥ឆ្នាំ (បើកកន្លែងម៉ាស្សា) ស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់/ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំណែកជនរងគ្រោះជាប្តីឈ្មោះម៉ុល ចាន់ អាយុ៣៣ឆ្នាំ។ របាយការណ៍ពីសមត្ថកិច្ច បង្ហាញថា ជនរងគ្រោះត្រូវជាប្តីបានទៅស្រលាញ់នារីម្នាក់នៅខេត្តក្រចេះ ហើយនាំយកមកផ្ទះនៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង

    September 22, 2020
  • សិល្បៈ

    លោកតា នូ សិប ដែលជាតារាចម្រៀងជើងចាស់ល្បីឈ្មោះតាំងពីជំនាន់ដើម រហូតមកដល់បច្ចុប្បន្នបានធ្លាក់ខ្លួនឈឺ ហើយលោកគ្មានសូម្បីជម្រកផ្ទាល់ខ្លួនច្បាស់ដោយពេលខ្លះត្រូវជួលផ្ទះគេស្នាក់នៅ និងដើរច្រៀងតាមអាហារដ្ឋាននានាដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ តាមបទសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារខ្មែរណូត តារាចម្រៀងវ័យ៧៤ឆ្នាំរូបនេះបានអោយដឹងថា បច្ចុប្បន្នដោយសារតែ អាហារដ្ឋានដែលលោកធ្លាប់ច្រៀងគ្រាន់បានកំរៃនោះ ត្រូវបានបិទទ្វារដោយសារជំងឺកូវីដ-19 គាត់ក៏មិនមានថវិកាក្នុងការបង់ថ្លៃផ្ទះឡើយ។ ដោយសារតែឃើញពីទុក្ខលំបាករបស់តារាចម្រៀងជើងចាស់រូបនេះ លោក អ៊ុត ស៊ុនហ៊ាង ដែលជាម្ចាស់រោងពុម្ព ដាយ មុិន ព្រីនធីង បានបង្កើតមូលនិធីសប្បុរធម៌ ជូនដល់រូបគាត់ ហើយថវិការទាំងអស់នឹងធ្វើការប្រគល់ជូនគាត់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះបើមិនមានការប្រែប្រួល នេះបើតាមការអោយដឹងពីលោក អ៊ុត ស៊ុនហ៊ាង។ ក្នុងនោះដែរលោកក៏បានអំពាវនាវដល់សប្បុរសជនផ្សេងទៀត ដែលមានបំណងចង់ជួយដល់លោកតា នូ សិប

    September 21, 2020
  • សង្គម

    កាលពីពេលថ្មីៗនេះមានករណីគួរអោយភ្ញាក់ផ្អើលក្រោយពេលដែលមានទំព័រ Youtube មួយឈ្មោះថា Mrr PhVannet បានយករូបរបស់លោកជំទាវ ហ៊ុន ស៊ីណាត និងរូបតារាសម្តែងភេទទី3 ពៅពៅមុខឈើ ទៅធ្វើជាវិដេអូត្រូល។ ដោយពេលនេះដែរលោកជំទាវ ហ៊ុន ស៊ីណាត បានផ្តាំទៅកាន់ម្ចាស់ទំព័រ Youtube ខាងលើអោយដករូបលោកនិងតារាសម្តែង ពៅពៅមុខឈើ ចេញអោយបានឆាប់ផងដែរ។ លោកជំទាវ បានរៀបរាប់នៅលើបណ្តាញសង្គមថា៖ “សូមផ្ដាំទៅម្ចាស់ Page .Youtu.be/NwsxsYRk4Q ផងថាហេតុអីបានជាយករូបពៅ ពៅ មុខឈើត្រូលដាក់ក្នុងរឿងខ្ញុំប្រតិកម្មមួយនេះម្នាក់ដែលលោកគូររង្វង់មុខនេះជាមនុស្សល្អទេកុំយកមកធ្វើបែបនេះមិនកើតទេ។ សូមលោកដកចេញឲ្យបានឆាប់ប្រយ័ត្នគេប្ដឹង។”

    September 21, 2020