- Khmernote Media
- សិល្បៈ
កាលពីពេលថ្មីៗនេះដែរមានករណីដ៏ភ្ញាក់ផ្អើលមួយក្រោយពេលដែលតារាសម្តែង អ៉ឹម ជីវ៉ា បានបង្ហោះពេញបណ្តាញសង្គមថាខ្លួនត្រូវបានអ្នកលក់ដូរនៅខេត្តកែប ធ្វើការកោររូបលោកដោយយកថ្លៃតូបអង្គុយធម្មតាដល់ទៅ $35 ប៉ុន្តែដោយកាលពីព្រឹកមិញនេះលោកបានបញ្ជាក់ថា រឿងរ៉ាវត្រូវបានបញ្ចប់រួចរាល់អស់ហើយ តែមិនបានបញ្ជាក់ថាបញ្ចប់ដោយវិធីណាឡើយ។ ស្រាប់តែថ្មីៗនេះលោកក៏បានបញ្ជាក់រឿងមួយទៀតដែលលោកធ្លាប់ចោទមន្ត្រីប៉េអ៉ឹមម្នាក់ថាកាងអ្នកលក់ដូរនោះ ថាគឺជារឿងយល់ច្រលំតែប៉ុណ្ណោះ ដោយតារាសម្តែងរូបនេះបានរៀបរាប់ថា៖ “ខ្ញុំបាទសូមបកស្រាយជម្រាបជូន ថ្ងៃមុនថាមានមន្រ្តីប៉េអឹមម្នាក់នៅខេត្តកែប កាងអ្នកលក់ ដោយពិនិត្យមើលមែនទែនទៅគ្រាន់ជាការច្រលំប៉ុណ្ណោះ ដំបូងឡើយខ្ញុំស្មានថាលោកស្លៀកពាក់សណ្ឋានប៉េអឹម មកផុសរូបខ្ញុំដោយមិនបានសួថាខ្ញុំរឿងទាក់ទងទៅនិងម្ចាស់ហាងថាខ្ញុំប្លុកគាត់ តែខ្ញុំបានមើលហើយលោកជាមន្រ្តីគណៈកម្មារៀបចំ ចឹងហើយធ្វើអោយមានការរយល់ច្រលំ ហើយព្រោះតែមានការយល់ច្រលំនេះហើយបានខ្ញុំមិនធ្វើស្និការសែតដូចផុសនោះទេ ហើយមួយវិញទៀតខ្ញុំក៏បានលុបចោលទាំងម្សិលមិញម្លេះ ! ដូចនេះទាក់ទងបញ្ហា មិនមានពាកព័ន្ធនិងប៉េអឹមម្នាក់ណា ពួកគាត់ជាប៉េអឹមល្អ ជាមន្រ្តីបំរើរាស្ត្រ បើមានខុសយ៉ាងណាសូមអភ័យទោស ។ ដោយក្តីំគោរពៈ អុឹម ជីវ៉ា”
September 21, 2020 - PR
កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានរៀបចំកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport នៅទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះបើកទទួលស្វាគមន៍សាធារណៈជនចូលរួមដោយសេរី និងទទួលបានការញុំាអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះអ្នកចូលរួមបើកបរសាកល្បងថែមទាំងទទួលបានការបណ្តុះបណ្តាលថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនដូចជា៖ • ចូលរួមបើកបរសាកល្បងរថយន្ត Ford Ecosport ដោយឥតគិតថ្លៃ • ទទួលបានបទពិសោធន៍នៃការបើកបរ និងការបណ្តុះបណ្តាលផ្ទាល់ជាមួយអ្នកជំនាញ
September 21, 2020 - បច្ចេកវិទ្យា
ការវិវត្តន៍នៃផលិតផលស្មាតហ្វូន គឺផ្អែកសំខាន់បំផុតលើការផ្លាស់ប្តូរទៅលើបន្ទះឈីបនៃស្មាតហ្វូននោះ និងជាមួយគ្នានេះដែរក៏បង្ហាញចេញនូវការបង្កើនប្រសិទ្ធភាពឆាប់រហ័សនៃបទពិសោធន៍មុខងារស្មាតហ្វួន ។ ថ្ងៃទី២០ខែកញ្ញា realme បានប្រកាសថាបន្ទះឈីប Helio G95 ដែលមានសមត្ថភាពខ្លាំងសម្រាប់ការលេងហ្គេមរបស់Media Tekដែលជិតនឹងដាក់ប្រកាសដំបូងគេក្នុងពិភពលោក យោងតាមចង្វាក់និងការរៀបចំនៃផលិតផល ផលិតផលថ្មីនោះគឺជា realme 7 ។ មើលតាមរយៈតេស្តពិន្ទុនៅក្នុងAntutu ដែលមានទៅដល់ជាង30មុឺនពិន្ទុ បន្ទះឈីប Media Tek Helio G95 ដែលប្រើប្រាស់CPU 8 core គឺប្រាកដជាមិនមែនជាបន្ទះឈីបហ្គេមធម្មតានោះទេ។ ប្រៀបនឹង G90ជំនាន់មុន កម្រិតCPUរបស់វាប្រសើរឡើង 5% (Antutu) កម្រិតGPUប្រសើរឡើង8% (Manhattan)
September 21, 2020 - PR
សម្រាប់ការទន្ទឹងរង់ចាំនៃការប្រកាសលក់ជាផ្លូវការរបស់ស្មាតហ្វូន vivo Y20s បានមកដល់ហើយ! ពិតជាពិសេសមែនទែនរាល់អតិថិជនដែលបានមកធ្វើការជាវនូវស្មាតហ្វូន vivo Y20s ចាប់ពីថ្ងៃទី 21-30 ខែកញ្ញា ឆ្នាំ 2020 នឹងមានឱកាសឈ្នះរង្វាន់រួមមាន #ស្មាតហ្វូនvivoX50 #ទូរស័ព្ទvivoV19 #ឆ្នាំងដាំបាយអគ្គិសនី #ប្រអប់កាដូV17Pro។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះដែរសម្រាប់អតិថិជនដែរបានធ្វើការជាវស្មាតហ្វូន vivo Y20s អាចមានឱកាសចាប់រង្វាន់ឈ្នះ 100% នៅក្នុងការប្រូម៉ូសិនទិញឈ្នះរង្វាន់នេះ ដោយអតិថិជនត្រូវយកទូរស័ព្ទឬ លេខIMEI មកធ្វើការចាប់រង្វាន់នៅ vivo Service Center ណាមួយក៏បាននៅទូទាំងប្រទេស។ ចូលមកកាន់ចំនុចពិសេសរបស់ស្មាតហ្វូន vivo Y20s នេះវិញម្តងគឺត្រូវបានធ្វើការរចនាឡើងយ៉ាងស្រស់ស្អាតដែរបានផ្តល់មកជាមួយនឹងជម្រើស
September 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ឡើងជញ្ជាំងចូលផ្ទះអ្នកលក់បាយលួចទ្រព្យសម្បត្តិ បានលុយ១៥០០ដុល្លារ និងគ្រឿងអលង្ការ មួយចំនួនទៀត យកអោយទៅម៉ែ ម៉ែអោយម៉ូតូជិះបានប៉ុន្មានថ្ងៃ បំណងទៅលួចទៀត តែត្រូវម្ចាស់ផ្ទះមកវិញទាន់ ហើយស្រែឆោឡោថា “ចោរៗ” និងចាប់ប្រតាយប្រតប់គ្នា បណ្ដាលឲ្យម្ចាស់ផ្ទះរបួសក្បាល បង្កការភ្ញាក់ផ្អើលដល់កូនប្រុសម្ចាស់ផ្ទះនិងប្រជាពលរដ្ឋ ជិតខាងនាំគ្នាជួយចាប់ជនសង្ស័យបាន រួចរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ចុះមកឃាត់ខ្លួនយកទៅធ្វើការសាកសួរ ភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតមានឡើងនាវេលាម៉ោង០០:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១១៥៥ (ជិតក្រុមហ៊ុនលក់ម៉ូតូ Suzuki) ផ្លូវលំ ក្រុម២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ គឹម វិបុល
September 21, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ កាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ មានករណីលង់ទឹកស្លាប់មនុស្សម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិកំបោអរ ឃុំខ្វាវស្រុកជីក្រែង ខេត្តសៀមរាប។ សពជនរងគ្រោះឈ្មោះ ទុំ មករា (ហៅ វិត ) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំខ្វាវកើតហេតុ បានទៅលោតទឹកលេង នៅស្ពានតាអោង (ស្ពានបូរាណ) ក្នុងភូមិសាស្ត្រ ភូមិកំបោអរ ដែលទឹកកំពុងហូរខ្លាំង បណ្តាលឲ្យលង់ទឹកបាត់ខ្លួន រហូតមកដល់វេលាម៉ោង ១៧និង៣០នាទី ទើបរកសាកសពឃើញ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ សាកសពជនរងគ្រោះ និងធ្វើកំណត់ហេតុ
September 21, 2020 - ព័ត៌មានជាតិ
សូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី២០ កញ្ញា ២០២០ មានការភ្ញាក់ផ្អើលលើបណ្ដាញទំនាក់ទំនងសង្គម ដោយឪពុកបានប្រើហិង្សាលើកូនស្រីដូចសត្វធាតុនៅខេត្តស្វាយរៀង។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bee Nang Sad បានឲ្យដឹងថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។ បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងជំនាញធ្វើអន្តរាគមន៍បន្ទាន់ចុះដល់កន្លែងកើតហេតុនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២:០០នាទីយប់។
September 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជនជាតិចិនមួយក្រុមជួលទូកទេសចរណ៍លំហែអារម្មណ៍ស្រូបខ្យល់អាកាសបរិសុទ្ធនៅតាមដងទន្លេមេគង្គ និងទន្លេចតុមុខ លុះពេលដល់កណ្ដាលទន្លេ ស្រាប់តែជនជាតិចិនម្នាក់ មិនដឹងយ៉ាងម៉េច ស្រាប់តែរអិលដាច់ផ្ងារធ្លាក់ពីលើដំបូលទូកទេសចរណ៍ចូលទឹកទន្លេ បណ្ដាលឲ្យលិចបាត់ខ្លួនតែម្តង។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចកណ្ដាលទន្លេចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បុរសជនជាតិចិនរងគ្រោះអាយុប្រហែល៤០ឆ្នាំជាង ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា មុនពេលកើតហេតុ មានជនជាតិចិនមួយក្រុម បានមកជួលទូកទេសចរណ៍មួយគ្រឿង ដែលមានឈ្មោះ “ប៉ារីសឡឺមេគង្គ” នៅត្រង់ចំណតជិតព្រះគម្លង់ ទល់មុខវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីជិះកម្សាន្តនៅលើផ្ទៃទឹកទន្លេមេគង្គ និងទន្លេចតុមុខ ដោយបានឡើងទៅជាន់ខាងលើ(ដំបូលទូក)
September 21, 2020 - សង្គម
យោងតាមហ្វេសបុករបស់ព្រះតេជគុណ គង់ ផែង បានបង្ហោះពីវិដេអូសម្ភាសន៍ញោមម្នាក់កើតនៅឆ្នាំ១៩១៩ មកដល់ពេលនេះអាយុ១០១ សុខភាពនៅតែល្អ។ តើគាត់ធ្វើដូចម្តេចខ្លះទើបអាយុវែង? តាមការសំភាសន៍របស់ព្រះតេជគុណ លោកបានប្រាប់ថាសុខភាពគឺធំជាងអ្វីទាំងអស់ លោកយាយយប់ឡើងតែងតែសមាធិ និងពិសារម្ហូបអាហារសុខភាព។ លោកយាយបន្តថា ចំពោះផ្លូវចិត្តលោកយាយអត់ដែលពិបាកចិត្តទេ គឺលោកយាយបានទៅរៀននៅសាលា តាំងចិត្តឲ្យចេះដឹង ឲ្យចេះភាសាគេ។ លោកយាយហាត់ប្រាណ និងមិនសូវឈឺទេ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖ សម្ភាសន៍ញោមម្នាក់កើតនៅឆ្នាំ១៩១៩ មកដល់ពេលនេះអាយុ១០១ សុខភាពនៅតែល្អ។ តើគាត់ធ្វើដូចម្តេចខ្លះទើបអាយុវែង សូមស្តាប់បន្តិចមើល។ Posted by ភិក្ខុ គង់ ផែង on Sunday, 20 September 2020
September 21, 2020 - រថយន្ត
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្ដប្រណីត Rolls Royce បានបញ្ចេញរថយន្ដម៉ូដែល Ghost ថ្មីដែលធ្វើការផ្លាស់ប្ដូររូបរាងកាន់តែទាក់ទាញជាងមុន។ រថយន្ដ Rolls-Royce Ghost បំពាក់ទៅដោយម៉ាស៊ីនចំណុះ 6.75លីត្រ twin-turbo V12 បង្កើនកម្លាំងបាន 563 សេះ និងកម្លាំងទាញ 580nm ។ លើសពីនេះទៀត ការប្រើប្រាស់ប្រព័ន្ធប៉ុងពីរ និងប្រព័ន្ធបង្វិលចង្កូតរ៉េទាំង ៤ all-wheel steering នៅលើរថយន្ដ Rolls Royce Ghost នឹងធ្វើឲ្យការបើកបរកាន់តែមានលំនឹង ក៏ដូចជាស្ថេរភាពនិងភាពងាយស្រួលក្នុងការបើកបរបន្ថែមពីលើប្រព័ន្ធបូម Planar Suspension
September 21, 2020









