Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ កាលពីពេលកន្លងទៅនេះ មានជនមិនស្គាល់មុខបានធ្វើសកម្មភាពដកដើមផ្កាក្រដាសអស់រាប់រយគុម្ពនៅមហាវិថីជំទាវម៉ៅ ក្រោយមកទៀតមានជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងសាធារណ ដែលធ្វើឲ្យខាតបង់ថវិកាជាតិផងដែរ ក្រោយមកទៀតមានករណីហ្វូងគោដើរស៊ីផ្កាតាមសួន ដែលអាជ្ញាធរខិតខំដាំ ដើម្បីលំអតាមដងផ្លូវ។ ថ្មីៗនេះមានជនម្នាក់បានដើរវាយកំទេចចង្អូរទឹកសាធារណទៀត។ យោងតាមការបញ្ជាក់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា “មានជនចង្រៃ​ ម្នាក់ទៀតហេីយ​ យកញញួ​រ ដែកស្បែង​ ដេីរវាយបំផ្លាញ​ សមិទ្ធិផលរួម​ ជាចង្អូរទឹក​ អស់​ ១២កន្លែង​ ។ ពិតជាលំបាកយល់​”៕

    September 20, 2020
  • សិល្បៈ

    ផលិតកម្មហង្សមាស អាចនិយាយបានថាជាផលិតកម្មមួយដែលមានវ័យចំណាស់និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយផលិតកម្មមួយនេះក៏បាននាំមុខគេផ្នែកវិស័យចម្រៀង ក៏ដូចជាខ្សែភាពយន្តផងដែរ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺ យុទ្ធសាស្ត្រ របស់ផលិតកម្មមួយនេះពិតជាខ្លាំង ដោយរឿង “នេសាទក្រពើ” ចាក់ផ្សាយកាលពី១៦ឆ្នាំមុន នៅតែមិនទាន់មានការបែកធ្លាយឈុតឆាកណាមួយឡើយ រហូតដល់ថ្នាក់ តារាចម្រៀង G-Devith ក៏សរសើរផងដែរ។ ក្នុងនោះដែរលោក G-Devith ក៏បានបង្ហោះសារជាមួយនឹងការ share អត្ថបទពីផេកមួយដែលបាននិយាយថា​៖ “រឿងថតចប់ តាំងកំឡុងឆ្នាំ 2004 មកដល់អាលូវវា 16 ឆ្នាំហើយ សំខាន់ឡើងពូសុវត្ថិជាតួឯកប្ដូរផលិតកម្ម ហើយតាំង២ពូព្រែកនៅដើរស្រាតរហូតដល់អាលូវគាត់ពេញកំលោះ តាំង២ស៊យនៅក្រមុំអាលូវសយមានកូនក្រមុំ ក៏មិនទាន់មានចំហាយបែកធ្លាយសាច់រឿង រឺផុស full video អីបន្ដិច

    September 20, 2020
  • ព័ត៌មានជាតិ

    ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង នគរបាលខេត្តព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន ទូកឯកជន ចេញទៅយកភ្ញៀវ ដែលជាប់តាមកោះរ៉ុង និង កោះសង្សារចំនួន ១០៩២នាក់មកដីគោក។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ដោយសារបញ្ហាអាកាសធាតុ ប្រទេសកម្ពុជាយើងរងឥទ្ធិពលព្យុះឈ្មោះថានូល ។ លោកឧត្តមសេនីយ៍ទោ បានប្តថា ដោយសារមានភ្លៀងនិងខ្យល់ខ្លាំងទើបមិនអាចអោយភ្ញៀវជាតិ និងអន្តរជាតិឡើងមកដីគោកបាន។ លោកស្នងការ បន្ថែមថា ដោយមានការណែនាំពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទាក់ទងទៅក្រសួងធន់ធានទឹក និងឧត្តុនិយមថា

    September 20, 2020
  • ព័ត៌មានជាតិ

    ព្រះសីហនុ៖ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៣ និង ៣០ នាទី ទៀបភ្លឺ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវភូមិសាស្រ្តស្មុកស្មាញ ជាពិសេសផ្ទះដែលទុកចោលពុំមានមនុស្សនៅ ដើម្បីការពារកុំឲ្យមានការចូលលួចយកទ្រព្យសម្បត្តិផ្សេងៗ ។ នៅពេលដែលកម្លាំងសមត្ថកិច្ចយើងជិះល្បាតដល់ចំណុចផ្ទះមួយកន្លែងដែលពុំមានមនុស្សនៅ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែប្រទះឃើញមានជនសង្ស័យ ០១ នាក់ ជាជនជាតិខ្មែរ កំពុងធ្វើសកម្មភាពលួចកាត់គាស់ ដោះយកម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង បំរុងលើកដាក់លើម៉ូតូកង់បី (តុតុ) ០១គ្រឿង ឃើញដូចនេះកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះតែម្តង និងបានឆែកឆេររកឃើញសម្ភារៈមួយចំនួន ដែលជាឧបករណ៍សម្រាប់ កាត់គាស់លួចដោះយកម៉ាស៊ីនត្រជាក់

    September 20, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះតារាសម្តែង អ៉ឹម ជីវ៉ា បានធ្វើការរិះគន់ចំៗទៅអាជីវករលក់ដូរនៅខេត្តកែប ដែលបានកោររូបលោកដោយយកថ្លៃតូបអង្គុយធម្មតា តំលៃដល់ទៅ $35 ហើយលោកបានផ្តាំអោយលោក អភិបាលខេត្តកែប មេត្តាជួយត្រួតពិនិត្រអាជីវករទាំងនោះផង។ ស្រាប់តែពេលនេះម្ចាស់ អាហារដ្ឋានសម្រស់កោះទន្សាយ បានបង្ហោះសារនៅលើ Facebook ផេក របស់ខ្លួនថា៖ “អាហារដ្ឋានសម្រស់កោះទន្សាយយើងខ្ញុំ សូមអភ័យទោសចំពោះបងម្ចាស់ account facebook ឈ្មោះ អុឹម ជីវ៉ា ដែលបានមកសម្រាកកម្សាន្តកន្លែងយើងខ្ញុំ បើករណីការបម្រើ ឬផ្តល់សេវាមិនបានពេញលេញសូមបងៗមត្តាអធ្យាស្រ័យ និងសូមជួយ Comment ក្នុងន័យកែលម្អផង ដោយជាក់ស្តែង២ឬ ៣ថ្ងៃកន្លងទៅនេះ អាកាសធាតុមិនអំណោយផលភ្លៀងផងខ្យល់ផង តែកន្លែងខ្ញុំរកតែ ខ្ចុះ

    September 20, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ បុរសម្នាក់ដែលបង្កហិង្សាលើសង្សារបស់ខ្លួនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្ម ធ្វើការឃាត់ខ្លួនបានហើយ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត ។ បើតាមវិដេអូសំភាសន៍នារីរងគ្រោះបាននិយាយថាបុរសជាសង្សារវាយគាត់ច្រើនដងរាប់មិនអស់ លើកនេះដោយសារមកពីផឹកស៊ី ហើយឲ្យដាំបបរ និងសុំអោបតែគាត់មិនព្រម ទើបគេវាយបែបនេះ។ ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ

    September 20, 2020
  • ព័ត៌មានជាតិ

    ខេត្តកោះកុង ៖ នៅវេលាម៉ោង ១២:៣០នាទី ព្រឹក ថ្ងៃ ទី ១៩ ខែកញ្ញា ឆ្នាំ២០២០ មានទូកនេសាទមួយគ្រឿង បានលិចក្នុងលំហសមុទ្រ. ខាងមុខភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ នៅលើទូកមានមនុស្សចំនួន ២នាក់ (ឪពុក និងកូន) ក្នុងនោះអ្នកនេសាទដូចគ្នា បានជួយស្រង់ បានកូនម្នាក់ហើយរួចផុតពីគ្រោះថ្នាក់ នៅបាត់ខ្លួនឪពុករកមិនទាន់ឃើញ។ ជនរងគ្រោះ មានឈ្មោះ សាំង វឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជាឪពុក រក ពុំ ទាន់

    September 20, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខេត្តឧត្តរមានជ័យ ស្ថានភាពទឹក នៅអាងទឹកតាម៉ុក វេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៥ម៉ែត្រ។ -កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ -កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ៕

    September 20, 2020
  • សិល្បៈ

    ករណីលោក អ៉ឹម ជីវ៉ា ធ្វើការរិះគន់អាជីវករខេត្តកែប ដែលបានកោររូបលោកយកថ្លៃតូបអង្គុយតំលៃ $35 ត្រូវបានម្ចាស់តូបធ្វើការឆ្លើយតបទៅវិញតាមរយៈលោក អ៊ុក រិទ្ធីស័ក្ត ដែលជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប។ ក្រោយមានការឆ្លើយតបទៅវិញធ្ងន់ៗ ធ្វើអោយតារាសម្តែង អ៉ឹម ជីវ៉ា ហាក់មិនសប្បាយចិត្តនិងបានប្រកាសធ្វើសន្និសិទ្ធកាសែតមួយនៅថ្ងៃស្អែកនេះ ស្តីពីមន្ត្រីប៉េអឹមម្នាក់នៅខេត្តកែប ដែលចេញមុខកាងការពារអាជីវកររូបនោះ។ លោក អ៉ឹម ជីវ៉ា បានរៀបរាប់ថា ៖ “ស្អែកខ្ញុំនិងធ្វើសន្និសិទ្ធការសែតស្តីពីមន្រ្តីប៉េអឹមម្នាក់នៅខេត្តកែបចេញមុខកាងការពារពួកមនុស្សអាក្រក់ដែលលក់កោកាប់ក្នុងខេត្តកែប នៃរដូវបុណ្យទាន អោយបងប្អូនប្រជាពលរដ្ឋបានដឹង។” និងសំណេរមួយឃ្លាទៀតថា៖ “ប្រជាពលរដ្ឋគេមិនហ៊ានខលទៅដោយសារតែមានមន្រ្តីអាក្រក់ខ្លះចេញមុខកាងការពារអ្នកលក់កាប់កោតាមចិត្តពេលបុណ្យទានម្តងៗ ចឹងតើបានខំប្រឹងចេញមុខការពារណាស់ សង្ស័យបានផលប្រយោជន៍ឬជាបងប្អូនហើយមើលទៅ សុំទោសជីវ៉ាមិនខ្លាចទេ មើលមនុស្សខុសហើយ”។ ទោះជាយ៉ាងណា មហាជនកំពុងរង់ចាំមើលថាតើអ្នកណាត្រូវអ្នកណាខុស ចំពោះការលើកឡើងរបស់ភាគីទាំងសងខាងនេះ៕

    September 20, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ កម្លាំងនគរបាលបុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ ជាមួយកំលាំងនគរបាលការិយាល័យអន្តរាគមន៍ខេត្តសៀមរាប​ បានធ្វើការឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្ដែង ចំនួន០២នាក់ កាលពីវេលាម៉ោង០៣:០០នាទីទៀបភ្លឺថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០កន្លងទៅ​​ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពយកកូនកាំបិត​ ចិតបន្លែ​ ចៀរធុងទឹកក(កន្លែងសំរាប់ចាក់សោរ) លួចយក​ ភេសជ្ជ: ពីក្នុងធុងទឹកកក នៅចំណុចតូបលក់ដូរ០១កន្លែង​ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប​ របស់ជនរងគ្រោះ ឈ្មោះ ប៉ោ សុខណេង ភេទស្រី អាយុ៣៣ឆ្នាំ មានមុខរបរលក់ឥវ៉ាន់ចាបហួយ ។ បន្ទាប់ពីធ្វើសកម្មភាពលួចបាន ហើយជនសង្ស័យបានយកភេសជ្ជៈ​ទាំងនោះ​ ដាក់ចូលក្នុងការ៉ុង ហើយដឹកតាមកង់ទៅរកជួបបក្ខពួកគេចំនួន០២នាក់ទៀតដើម្បីលក់ តែត្រូវបានកម្លាំងនគរបាលយើង​ ដែលល្បាតហើយប្រទះឃើញ​ក៏នាំខ្លួនមកធ្វើការសាកសួរ។ ជនសង្ស័យទី ១-ឈ្មោះ

    September 20, 2020