Khmernote Media
  • សិល្បៈ

    កាលពីពេលថ្មីៗនេះតារាសម្តែង អ៉ឹម ជីវ៉ា បានធ្វើការរិះគន់ចំៗទៅអាជីវករលក់ដូរនៅខេត្តកែប ដែលបានកោររូបលោកដោយយកថ្លៃតូបអង្គុយធម្មតា តំលៃដល់ទៅ $35 ហើយលោកបានផ្តាំអោយលោក អភិបាលខេត្តកែប មេត្តាជួយត្រួតពិនិត្រអាជីវករទាំងនោះផង។ មិនបានប៉ុន្មានម្ចាស់តូបឈ្មោះ អាហារដ្ឋានសម្រស់កោះទន្សាយ បានឆ្លើយតបទៅលោក អ៉ឹម ជីវ៉ា ធ្ងន់ៗវិញថា ៖ “ខាងខ្ញុំពុំបានយកថ្លៃតូបអីដល់ទៅ $35 នោះដែរ។ ពួកគាត់ទេមកដំបូងកុម្មង់ម្ហូប៣មុខ ញាំគ្នាប្រហែល១០នាក់ មានទាំងចង្ក្រានហ្គាស់ មានទាំងម្ហូបដាំបាយលើខ្ចុះ ច្រៀងសប្បាយរហូតដល់ល្ងាច ចុងក្រោយកុម្មង់មាន់បំពង២ខ្ចប់ទៅផ្ទះវិញទៀត។ ក្រៅពីនោះគ្មានកុម្មង់អ្វីទាំងអស់ ព្រោះគាត់មានសព្វគ្រប់ ហើយពួកខ្ញុំក៏ពុំមានយកថ្លៃខ្ចុះអីដែរ”។ ទាក់ទិននឹងការឆ្លើយតបនេះដែរធ្វើឡើងតាមរយៈលោក Ouk Rithysak ដែលជាមន្ត្រីអាវុធហត្ថមួយរូប ហើយលោកបានបង្ហោះសារថា៖

    September 20, 2020
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ ចោរស្ទើរភ្លើងម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចបើកយករថយន្តរបស់អង្គការអភិរ័ក្សសត្វព្រៃកម្ពុជា ព្យាយាមរត់គេចទៅបុកប៉ារ៉ាស់ ក្រឡាប់ផ្ងារជើងឡើងលើ កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិររៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យឈ្មោះ សេង សៀប ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្រោលគោ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានចូលលួចរថយន្ត១គ្រឿង ម៉ាកម៉ាស្តា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ONG 12-0014 ខណៈដែលរថយន្តនេះទើបត្រឡប់មកពីបើកចុះល្បាត ហើយបានចតទុកចោល ក្នុងស្នាក់ការដោយមិនបានដកសោចេញ ។ ក្រោយពីចូលលួចរថយន្តបានសម្រេច លុះបើកមកដល់ផ្លូវកោង

    September 20, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ បុរសម្នាក់ដែលបង្កហិង្សាលើសង្សារបស់ខ្លួនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្ម ធ្វើការឃាត់ខ្លួនបានហើយ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត ។ ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣

    September 20, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការបញ្ជាក់ពី បញ្ជាការដ្ឋានកងរាជអាវុធហត្ថបាន រាជធានីភ្នំពេញឲ្យដឹងថា ជនសង្ស័យដែលបន្លំធ្វើជាបុគ្គលិក ផ្ទះសំណាក់ ចូលយកសោរថយន្ដពីភ្ញៀវក្នុងផ្ទះសំណាក់ នៅខេត្តតាកែវ ហើយបើករថយន្តយកទៅបាត់ ត្រូវបានអាវុធហត្ថជំនាញនៃការិយាល័យស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ អាវុធហត្ថ ខណ្ឌជ្រោយចង្វារ ដូនពេញ និងចំការមន ឃាត់ខ្លួនបាន នៅកោះពេជ្រ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។ សូមបញ្ជាក់ថា ជនសង្ស័យមានល្បិចខ្ពស់ណាស់ ដោយបានបន្លំធ្វើដូចជាបុគ្គលិកផ្ទះសំណាក់ជួយលើកឥវ៉ាន់ដាក់ចូលបន្ទប់ ហើយបានសុំសោរថយន្ត ពីភ្ញៀវដោយប្រាប់ថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ បន្ទាប់មកក៏បំភ័ន្តខាងម្ចាស់ផ្ទះសំណាក់ ធ្វើដូចជាសាច់ញាតិម្ចាស់រថយន្ត ហើយក៏លួចយករថយន្តជនរងគ្រោះជិះគេចខ្លួនបាត់តែម្ដងទៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ

    September 20, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ ផ្ទុះការរិះគន់មួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយតារាសម្តែងវ័យក្មេង អ៉ឹម ដាលីស បានបង្ហោះវិដេអូមិនសមរម្យមួយធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ ក្រោយបង្ហោះវីដេអូខ្លីរយៈពេលប្រមាណ២០វិនាទី នៅលើ Facebook របស់នាងមិនបានប៉ុន្មានផងក៏ស្រាប់តែលុបចោលវិញ។ នៅមុននេះបន្តិច កញ្ញា អ៉ឹម ដាលីស បានធ្វើការបង្ហោះវីដេអូសុំទោសជាសាធារណៈនៅលើគណនីហ្វេសប៊ុករបស់កញ្ញា ចំពោះកំហុសឆ្គងដែលកញ្ញាបានប្រព្រឹត្តិ។ កញ្ញា អ៉ឹម ដាលីស បាននិយាយថា «នាងខ្ញុំដាលីស គោរពសុំទោសទៅដល់បងប្អូន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នាងខ្ញុំព្រមទទួលនូវកំហុសទាំងស្រុង ដែលនាងខ្ញុំបានប្រព្រឹត្ត ដែលបានធ្វើឲ្យប៉ះពាល់ទៅដល់ព្រះពុទ្ធសាសនា។ នាងខ្ញុំសុំការអភ័យទោសពីសំណាក់បងប្អូនក៏ដូចជាប្រជាពលរដ្ឋខ្មែរ នាងខ្ញុំសូមសន្យាថា នឹងមិនឲ្យរឿងហ្នឹងកើតឡើងទៀតទេ ហើយក៏សូមអរគុណ ទៅដល់បងប្អូនដែលបានជួយក្រើនរំលឹកនូវកំហុសខុសឆ្គងរបស់នាងខ្ញុំ៕  

    September 19, 2020
  • ព័ត៌មានជាតិ

    ក្រុងសៀមរាប: នាវេលាម៉ោង១៧.៤០នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០មានករណីមនុស្សលង់ទឹកស្លាប់​ នៅដងមាត់ស្ទឹងសៀមរាប​ ចំណុចខាងមុខផ្សារទំនើបទ្រេធសេនធ័រ ក្នុងក្រុមទី១០ភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ និងកម្លាំងផ្នែកបច្ចេកទេសនិងកោសល្យវិច្ច័យនៃអធិការដ្ឋាននគរបាលបាលក្រុងសៀមរាប សហការណ៍ជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងកោសល្យវិច្ច័យខេត្ត បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យលើដងខ្លួនសាកសព​ និងស្រាវជ្រាវរកសាច់ញាតិគ្រួសារនៃសព ។ បន្ទាប់ពីបានធ្វើការ​ត្រួត​ពិនិត្យ​​ កម្លាំងនគរបាលជំនាញបានអោយដឹងថា​ នៅលើដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីជាប់ពាក់ពន្ធ័និងបទល្មើសអ្វីឡើយ និងសន្និដ្ឋានថាជាករណីស្រវឹងស្រាហើយដើរធ្លាក់ទឹកបណ្តាលអោយលង់ទឹកស្លាប់។ យោងតាមការបំភ្លឺពីឈ្មោះកែវ ពេជ្រកន្និការ ភេទស្រីអាយុ៣៥ឆ្នាំបានបញ្ជាក់ថាសាកសព​មានឈ្មោះព្រឹម វ៉ាន់នី ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរគ្មានស្នាក់នៅភូមិកក្រាញ សង្កាត់ ក្រុង ខេត្តសៀមរាប ត្រូវជាអតីតបងថ្លៃ​របស់ខ្លួន ព្រោះបានលែងលះជាមួយបងរបស់គាត់​ រយះពេល១៤ឆ្នាំកន្លងមកហើយ​ និងមួយរយៈចុងក្រោយនេះស្ត្រីរូបនេះ​ តែងតែផឹកស្រាស្រវឹងជាប្រចាំ

    September 19, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ ស្តីពីករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) នៅមុខដីឡូត៍គ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅថ្ងៃទី០២-០៩-២០២០ ម៉ោង០៩និង៣០នាទី ។ ជនរងគ្រោះឈ្មោះ អ៊ុយ ចាន់សុភ័ក្រ្ត ភេទ ស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ យាមដីឲ្យគេ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះបាន ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី

    September 19, 2020
  • ព័ត៌មានជាតិ

    បឋម៖ មុននេះបន្តិចផេក Phnom Penh Gendarmerie បានបង្ហោះព័ត៌មានបឋមឲ្យដឹងថា ទីបំផុត ! ចោរដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ លួចយករថយន្តភ្ញៀវ ក្នុងផ្ទះសំណាក់ «មហារុងរឿង» នៅខេត្តតាកែវ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនបានហើយនៅកោះពេជ្រ។ ព័ត៌មានលម្អិតនឹងជម្រាបជូនក្រោយពេលសមត្ថកិច្ចជំនាញស៊ើបសួររួច! គួរបញ្ជាក់ថា ថ្មីៗនេះមានការភ្ញាក់ផ្អើលល្បិចបោកប្រាស់ថ្មីមួយ ដោយជនសង្ស័យបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ទៅគោះទ្វារបន្ទប់របស់ភ្ញៀវ រួចសុំយកសោររថយន្តយកទៅរៀបចំចំណត រួចក៏បើកទៅបាត់តែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងចន្លោះប្រហែល ៩ ដល់ម៉ោង ១១ យប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះសំណាក់ មហារុងរឿង ស្ថិតក្នុងភូមិខ្លាគ្រហឹម

    September 19, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង ១ រសៀលនេះ មានករណីគ្រោះអគ្គិភ័យឆាបឆេះឃ្លាំងដាក់សម្ភារ នៃរោងចក្រលីនស័ តិចថាយ៍ (ជ្រលក់ក្រណាត់) ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ ពេលនេះកងកម្លាំងសមត្ថកិច្ច ផ្នែកពន្លត់អគ្គីភ័យកំពុងចេញអន្តរាគមន៍ជួយពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុ៕

    September 19, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋាបាលខេត្តកោះកុងបានឲ្យដឹងថា តាមការណែនាំរបស់លោកជំទាវអភិបាលខេត្តកោះកុង លោក ចេង មុនីរិទ្ធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះដឹកនាំកម្លាំងល្បាតស្វែងរកក្មេងប្រុស ក្មេងស្រី ០២ នាក់ ដែលលង់ទឹក ដោយចែកជាពីរក្រុម៖ ១ កម្លាំងល្បាតតាមផ្លូវទឹក(ទូក នឹងអូប័រ) ២ កម្លាំងល្បាតតាមឆ្នេរសមុទ្រ ដោយថ្ងៃទី១៨ខែ កញ្ញា ឆ្នាំ២០២០ យើងបានរកឃើញសាកសពឈ្មោះ ដា វីរៈថេ ភេទ ប្រុស អាយុ ១៥ឆ្នាំ នៅចំណុចឆ្នេរពយស្ងាយ ចំណែកសាកសពដែលបានរកឃើញ លោកប្រធានគណះបញ្ជាការឯកភាពស្រុកបានចាត់ចែងដឹកសាកសពប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី នឹងបានឧបត្ថម្ភថវិកាចំនួន២០០ដុល្លារ ចំណែកឈ្មោះដា ស្រីឡែន ភេទស្រី

    September 19, 2020