- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា មានករណីពីរនាក់បងប្អូន មកលេងទឹកសមុទ្រ ត្រូវទឹករលកបោករសាត់បាត់ ទើបតែរកឃើញម្នាក់។ កាលពី ថ្ងៃទី ១៧/០៩/២០២០ វេលា ម៉ោង ១៦:១៥ នាទី ល្ងាច នៅចំណុច ឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ កើតមានឧប្បទេវហេតុ មនុស្សចុះលេងទឹកសមុទ្រ ត្រូវរលកបោករសាត់បាត់ខ្លួន ចំនួន ២ នាក់ ដែលត្រូវជាបងប្អូននឹងគ្នា មានលំនៅ ភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ជនរងគ្រោះ មានឈ្មោះដូចខាងក្រោម ៖
September 18, 2020 - សិល្បៈ
សូដាលីកា ដែលជាអតីតសមាជិកក្រុមរាំ OMG បានទម្លាយរឿងរ៉ាវគ្រោះថ្នាក់ចរាចារណ៍បណ្តាលអោយរថយន្តរបស់នាងក្រឡាប់ រងរបួសធ្ងន់ធ្ងរប្រេះឆ្អឹងខ្នងនិងតម្រូវអោយមានការវះកាត់ រហូតនាងបញ្ជាក់ថាស្ទើរតែអស់ជីវិតថែមទៀតផង។ តារាស្រីរូបនេះបានរៀបរាប់នៅលើ Facebook នាងថា៖ “ខ្ញុំចង់មកប្រាប់ពីបញ្ហាដែរខ្ញុំវះកាត់ឆ្អឹងខ្នងដែលអ្នកទាំងអស់គ្នានៅមានចម្ងល់ គឺនៅថ្ងៃទី 04/05/2020 ខ្ញុំគ្រោះថ្នាក់ចរាចរណ័ ក្រឡាប់ឡានធ្ងន់ធ្ងរស្ទើរតែបាត់បង់ជីវិត ( ប្រេះឆ្អឹង ) ខណះពេលខ្ញុំទៅលំហែរកាយនៅកំពត។ ដោយសារតែភ្លាមៗមានសភាពធ្ងន់ធ្ងរខ្លាំងពេកទើបខ្ញុំមិនបានប្រាប់អ្នកទាំងអស់គ្នា ខ្ញុំចាំដល់ខ្ញុំរាងស្រួលបួលបន្តិចសិនទើបខ្ញុំអាចធ្វើចិត្តប្រាប់អ្នកទាំងអស់គ្នាបាន ស្ទើរតែបោះបង់ខ្លួនឯងចោលដោយសារតែឈឺខ្លាំងពេក ពិបាកទ្រាំខ្លាំង ជារឿងដ៏គួរឲ្យភ័យខ្លាចបំផុតក្នុងឆាកជីវិតដែលខ្ញុំមិនអាចបំភ្លេចបាន ><‘ចាំណាមានអ្នកលំបាកជាងអ្នកច្រើនដងតែគេនៅមិនបោះបង់ខ្លួនឯង រឹងពឹងណា សង្ឃឹមថាអ្នកទាំងអស់គ្នាធ្វើដំណើរដោយសុវិត្ថភាព នឹងមានការប្រុងប្រយ័ត្នបំផុត។”
September 18, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា២នាក់ ម្នាក់ជាអ្នកបើកកង់បី ម្នាក់ជាអ្នកចុះធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីបុរសជនជាតិចិនម្នាក់បានសម្រេច ខណៈពេលកំពុងតែកាន់ទូរស័ព្ទចុចដើរតាមផ្លូវមាត់ទន្លេ ហើយរត់ឡើងជិះកង់បីគេចខ្លួន មានទាំងបុរសចិនម្នាក់នោះរត់ដេញតាមស្រែកឆោឡោ ហើយត្រូវបានអ្នកដំណើរជួយដឹកដេញតាមពីក្រោយ រហូតដល់ផ្សារកណ្ដាល ក៏គេចខ្លួនបាត់អស់បន្សល់ទុកតែទូរស័ព្ទដែលឆក់បាននៅក្នុងកង់បីដែលជិះធ្វើសកម្មភាពនោះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ហេតុការណ៍ឆក់ទូរស័ព្ទបានសម្រេចនេះបានកើតឡើងកាលពីវេលាម៉ោង០៣:៥០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវមាត់ទន្លេ កែងផ្លូវ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បើតាមសម្ដីអ្នកដែលឃើញហេតុការណ៍បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា បុរសជនជាតិចិន មិនបានប្រាប់អត្តសញ្ញាណម្នាក់ កំពុងដើរតាមផ្លូវលេខ១៣៦ ពីលិចទៅកើតរួចដើរឆ្លងផ្លូវទៅសួនច្បារមាត់ទន្លេ រួចដកទូរស័ព្ទមួយគ្រឿងម៉ាក Oppo យកមកចុចបណ្ដើរដើរបណ្ដើរ មួយសន្ទុះក្រោយមក ខណៈពេលដែលបុរសជនជាតិចិនខាងលើ
September 18, 2020 - ព័ត៌មានជាតិ
ស្រុកព្រៃនប់-(ដំណឹងបន្ថែម)នៅព្រឹកថ្ងៃ១៨ខែកញ្ញា២០២០នេះ អជ្ញាធរនិងសមត្ថកិច្ចបានរកឃើញសាកសព ក្មេងស្រីម្នាក់ដែលបាត់ខ្លួនកាលពីយប់មិញ ដោយសារជំនន់ទឹកភ្លៀងដ៍អាក្រក់នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់។ សាកសពក្មេងស្រីរងគ្រោះ បានរកឃើញឆ្ងាយពីផ្ទះប្រមាណជាង៣០០ម៉ែត្រ ចំណែកផ្ទះរបស់គ្រួសារក្មេងស្រីរងគ្រោះបានខូចខាតអស់ទាំងស្រុង។ សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នសពក្មេងស្រីរងគ្រោះបានបញ្ជូនមកវត្តអណ្តូងថ្ម ដើម្បីធ្វើបុណ្យសព។ សូមបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងដ៏អាក្រក់មិនធ្លាប់មាន ក្នុងឃុំមួយចំនួនតាមបណ្តោយផ្លូវជាតិលេខ៤នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ គិតមកត្រឹមព្រឹកថ្ងៃ១៨កញ្ញា២០២០ បានធូរស្រាលវិញខ្លះហើយ ក្នុងនោះអជ្ញាធរកំពុងត្រួតពិនិត្យនិងដោះស្រាយផលប៉ះពាល់នានា៕ ប្រភព៖ លោក huy bunleng
September 18, 2020 - ព័ត៌មានជាតិ
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឲ្យដឹងថា សម្រាប់ថ្ងៃទី២ (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០) នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋ និង ជនបរទេស ដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ៤៥៤.៨៥៤ ក្នុងនោះ៖ − ភ្ញៀវជាតិមានចំនួនប្រមាណ ៤៥១.៦២៩ នាក់ − ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៣.២២៥ នាក់ ខេត្តដែលទទួលបានភ្ញៀវច្រើន រួមមាន៖ ១- ខេត្តបាត់ដំបង ៧៤.៤២០ នាក់ ២-ខេត្តសៀមរាប ៥០.៩២៤ នាក់ ៣-ខេត្តកំពង់ឆ្នាំង ៣០.១០៨ នាក់ ៤-ខេត្តព្រះសីហនុ
September 18, 2020 - ព័ត៌មានជាតិ
(ភ្នំពេញ) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវបង្ក្រាប ករណីឆបោកប្រាក់ពីប្រជាពលរដ្ឋតាមបណ្តាញសង្គមហ្វេកប៊ុក ចំនួន១៣នាក់ រួមមាននៅរាជធានីភ្នំពេញ១១នាក់ ខេត្តកណ្តាលម្នាក់ និងខេត្តបាត់ដំបងម្នាក់។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ យ.ន.ម.ឃ ហៅ អា ប៊យ ភេទស្រី អាយុ
September 18, 2020 - ព័ត៌មានជាតិ
ស្រុកព្រៃនប់៖ តំបន់ខ្លះក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ មានធ្លាក់ភ្លៀងខ្លាំង នាយប់ថ្ងៃ១៧កញ្ញា២០២០។ ពលរដ្ឋប្រាប់ថា បណ្តាឃុំមួយចំនួនជាប់ផ្លូវជាតិលេខ៤ ដូចជាឃុំអូរឧកញ៉ាហេង ឃុំអណ្តូងថ្ម ឃុំសំរុងនិងឃុំវាលរេញជាដើម ភ្លៀងធ្លាក់ខ្លាំងច្រើនម៉ោង ធ្វើឲ្យតំបន់ទំនាបខ្លះមានទឹកលិចចូលដល់លំនៅដ្ឋាន។ ករណីនេះមន្ត្រីមូលដ្ឋាន អំពាវនាវឲ្យពលរដ្ឋប្រុងប្រយត្ន័ពីបណ្តាញខ្សែភ្លើងអគ្គិសនីក្នុងផ្ទះដែលមានទឹកហូរចូល៕ ប្រភព៖លោកពូហ៊ុយ ប៊ុនឡេង
September 18, 2020 - ព័ត៌មានជាតិ
បាត់ដំបង៖ ករណីគ្រោះធម្មជាតិមួយ( រន្ទះបាញ់) បានកើតឡើងនៅ ព្រលប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦:២០ នាទី នៅភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ យោងតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រួសារមួយដែលមានសមាជិកចំនួន ៩នាក់ ខណៈកំពុងអង្គុយសំណេះសំណាលគ្នានៅក្នុងផ្ទះបានស្លាប់ភ្លាមៗនៅនិងកន្លែងដោយត្រូវរន្ទះបាញ់មកលើពួកគាត់ ចំថ្ងៃភ្ជុំធំតែម្តង។ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះក៏មានសាច់ញាតិ ៤ នាក់ផ្សេងទៀតបានរងរបួស ហើយកំពុងសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ៕
September 18, 2020 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ ភ្លើងកំពុងឆាបឆេះលេបត្របាក់តូបលក់ដូរក្នុងផ្សារសំរោងយោង យ៉ាងខ្លាំង ដែលស្ថិតនៅតាមផ្លូវជាតិលេខ២ ខេត្តតាកែវ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អាជ្ញាធរខេត្តតាកែវ បញ្ចេញកម្លាំងពាក់ព័ន្ធ ចុះជួយអន្តរាគមន៍និងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ហើយ និងទទួលបានដំណឹងថា រថយន្តពន្លត់អគ្គិភ័យរបស់រាជធានីភ្នំពេញ និងអង្គភាព៧១១ កំពុងចេញអន្តរាគមន៍ឆ្ពោះទៅកន្លែងកើតហេតុហើយ! ព័ត៌មានបន្ថែមក្រុមការងារ ខ្មែរណូទនឹងផ្សាយបន្ត៕
September 17, 2020 - ព័ត៌មានជាតិ
ថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋ និង ជនបរទេសដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ប្រមាណ ២១៧.៩៣២នាក់ សម្រាប់ថ្ងៃទី១ (ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០) នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋ និង ជនបរទេសដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានចំនួនប្រមាណ ២១៧.៩៣២នាក់ ក្នុងនោះ៖ − ភ្ញៀវជាតិមានចំនួនប្រមាណ ២១៥.៩៤១ នាក់ − ភ្ញៀវបរទេសមានចំនួនប្រមាណ ១.៩៩១ នាក់ សម្រាប់ខេត្តដែលមានភ្ញៀវច្រើនចាប់ពី១មុីននាក់ឡើង រួមមានះ ១-ខេត្តកណ្តាល ២១២៤១ នាក់ ២-ខេត្តបាត់ដំបង ១៩៩៥០ នាក់
September 17, 2020









