- Khmernote Media
- ព័ត៌មានជាតិ
ករណីដ៏រន្ធត់មួយបានធ្វើអោយមានការភ្ញាក់ផ្អើលទាំងព្រឹកក្រោយពេលបុរសម្នាក់បើករថយន្តស្ព័រស៊េរីទំនើបដឹកសពសង្សាររបស់ខ្លួនអាយុ១៨ឆ្នាំ មកសារភាពនៅស្នាក់ការកងរាជអាវុធហត្ថស្រុកឧដុង្គ ក្រោយពេលមានការផ្ទុះអាវុធមួយគ្រាប់បណ្តាលអោយនារីជាសង្សារវ័យក្មេងបានស្លាប់បាត់បង់ជីវិតភ្លាមៗ។ តាមប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យមានឈ្មោះថា ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាអ្នកលក់ដូរអចលទ្រព្យ បើកបររថយន្តស្ព័រស៊េរីទំនើបម៉ាក Lexus RC-200T ពណ៌ក្រហម ហើយនារីជាសង្សារមានឈ្មោះថា ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ក្នុងនោះដែរក៏មានបុរសម្នាក់ដែលរួមដំណើរជាមួយមានឈ្មោះថា ណយ ប៉ូរ៉ា។ បើតាមការសារភាពរបស់ឈ្មោះ ទាក់ ឌី ដែលជាជនសង្ស័យនោះបានអោយដឹងថា ពួកគេទាំង៣នាក់ បានចេញដំណើរពីខេត្តសៀមរាប លុះមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត
September 16, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្ទះលេខ៤៨E1 ផ្លូវ១៧២ ភូមិ៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ក្រោយពីទទួលបាននូវ ពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានបើកការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទួន ឌីដារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ នៅចំណុចផ្ទះលេខ៨ ផ្លូវលេខ៥៦២ ភូមិ៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ជនរងគ្រោះឈ្មោះ ទិត្យ វណ្ណសារ៉ា ភេទស្រី
September 16, 2020 - PRតើក្រុមហ៊ុន Smart Axiata បានចូលរួមអ្វីខ្លះដល់សង្គម ក្នុងអំឡុងពេលដែលកម្ពុជាប្រឈមមុខនឹងវិបត្តិកូវីដ១៩?
វិបត្តិរបស់មនុស្សជាតិទូទាំងសាកលលោកនាពេលបច្ចុប្បន្ននេះ បានកើតឡើងដោយសារតែការរីករាលដាលនៃជំងឺ កូវីដ១៩ ហើយសូម្បីតែព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលរងនូវផលប៉ះពាល់មួយចំនួនដោយសារតែ ជំងឺផ្លូវដង្ហើមថ្មីនេះដូចគ្នា ខណៈដែលពិភពលោកទាំងមូល មានអ្នកឆ្លងជំងឺមួយនេះ កាន់តែច្រើនឡើងៗក្នុងមួយថ្ងៃៗ រហូតដល់រាប់លានករណី។ ក្នុងនោះដែរក្រុមហ៊ុន Smart Axiata បានប្រកាសនូវមូលនិធិ ចូលរួមគាំទ្រនិងផ្ដល់ជំនួយហរិញ្ញវត្ថុគំនិតផ្ដួចផ្ដើមទាំងឡាយណា ដែលនឹងប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃវីរុសកូវីដ-១៩ និងដោះស្រាយនូវបញ្ហាប្រឈមនានាដែលមានក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងអំឡុងពេលកំពុងកើតមាន និងក្រោយពេលបញ្ចប់វិបត្តិនេះផងដែរ។ មូលនិធិមួយលានដុល្លារអាមេរិកនេះ គឺនឹងត្រូវផ្តោតជាសំខាន់ទៅលើគំនិតផ្តួចផ្តើមទាំងឡាយចំពោះវិស័យទាំងបួន រួមមានៈ បច្ចេកវិទ្យាទូរគមនាគមន៍ គមនាគមន៍ និងព័ត៌មាន សម្រាប់វិស័យអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ការក្សាចម្ងាយពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន។ ម៉្យាងវិញទៀត Axiata Group តែងតែយកចិត្តទុកដាក់ និងជាកត្តាលិករមួយដែលជួយជម្រុញមនុស្ស និងសហគមន៍ទាំងមូល
September 16, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ហៅកាត់ថា គ.ប.ផ.ក បានធ្វើសន្និសីទសារព័ត៌មានស្តីពី ការចុះបង្រ្កាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ដូចជា៖ ផលិតផលសុីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន។ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជាក់ថា ទោសទណ្ឌនៃការប្រព្រឹត្តបទល្មេីសអាចជាការផាកពិន័យ ឬជាប់ពន្ធនាគាររយៈពេលខ្លី ឬរយៈពេលវេងរហូតពី២ឆ្នាំ ទៅ៥ឆ្នាំ និងពី៥ឆ្នាំទៅ១០ឆ្នាំ។ ឯកឧត្តម បន្ថែមថា
September 15, 2020 - សង្គម
ជុំវិញករណីដែលអ្នកលេងបណ្តាញសង្គម Facebook កំពុងធ្វើការរិះគន់យ៉ាងចាស់ដៃ ដោយសារតែរូបថត៣សន្លឹកបង្ហាញពីការប្រគេនរថយន្តទំនើបមួយគ្រឿងជូនដល់ព្រះសង្ឃ ដោយមានការបើកចូលដល់ក្នុងសាលាឆាន់តែម្តង រហូតមានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គម។ ទាក់ទងនឹងបញ្ហានេះដែរ ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ក៏បានបកស្រាយនៅលើទំព័រ Facebook របស់ឯកឧត្តម ថា៖ “តាមរយៈរូបភាពនេះ គឺម្ចាស់សទ្ធា ដែលមានសេចក្តីជ្រះថ្លា បានប្រគេនរថយន្តដល់ព្រះសង្ឃទុកគ្រាន់ប្រើប្រាស់ នៅវត្ត…..ដែលមានបងប្អូនជាច្រើនបានលើកជាយោបល់នៅលើបណ្តាញសង្គម។ប៉ុន្តែ ប្រហែលជាអាចខ្វះខាតបច្ចេកទេសពីការរៀបចំឱ្យបានសមរម្យ។ រថយន្តម៉ាក ស៉ីណា ២០១១ សប្បុរសជននៅរាជធានីភ្នំពេញបានយកមកប្រគេនព្រះសង្ឃនៅវត្តគីរីមង្គលសាលវ័នបារមីព្រះឱស្ឋទិព្វ(រវៀងកើត)ឃុំខ្នុរដំបង ស្រុកជើងព្រៃ មូលហេតុដែលយកមកប្រគេនក្នុងសាលាឆាន់ដោយពីល្ងាចថ្ងៃទី ១៤.០៩.២០២០មេឃភ្លៀងខ្លាំងពេក ទើបយករថយន្តនេះឡើងលើសាលាឆាន់ ទុក ១ យប់ព្រឹកថ្ងៃទី
September 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នាយកដ្ឋាននីតិកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី ជាជាងត្រូវប៉ូលិសផាកពិន័យ។ បើយោងតាមមាត្រា ៦-៧ ថ្មី ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលម៉ូតូ ឬ រ៉ឺម៉ក (កង់៣ ឬ កង់៤ ) ត្រូវពិន័យជាប្រាក់ ១២០,០០០រៀល រថយន្ត ធុនស្រាល
September 15, 2020 - សង្គម
នៅក្នុងថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសបុកមានការរិះគន់យ៉ាងចាស់ដៃ ទាក់ទងជាមួយនឹងរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញឲ្យឃើញពីការប្រគេនរថយន្តជូនព្រះសង្ឃ ដោយមានការបើករថយន្តចូលដល់ក្នុងព្រះវិហារតែម្តង។ ស្រាប់តែមុននេះបន្តិចឯកឧត្តម ហ៊ុន ជា បានប្រតិកម្ម នៅលើបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនរបស់ឯកឧត្តម ដោយបានបង្ហោះ និងសរសេរថា៖ “យើងវាមិនដល់គេ 😭 មើលផងលោកបងទោះបែបណាក៏ដោយ លោកបង នេះក្នុងវិហារ វើយ មិនចេះមើលគេសោះហ្មង វើយ 😡😡😡🤣🤭🤫 ចេញមុខមកបកស្រាយផង លោកម្ចាស់ 🤫🤭👍🏻”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?
September 15, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១និង២៥នាទី កំលាំងជំនាញនៃអធិការដ្នានគរបាលស្រុកតាំងគោក ដឹកនាំដោយលោកអនុសេនីយ៍ឯក ស្រី ស្រស់ អធិការរងផ្នែកនគរបាលយុត្តិធម៌ បានចុះបង្រ្កាបករណីលេងល្បែងសុីសង (ជល់មាន់ បាញ់អាប៉ោង) ខុសច្បាប់មួយកន្លែង នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិសៀមរាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាលទ្ធផលសមត្ថកិច្ចយើងប្រមូលវត្ថុតាងយកបាននៅកន្លែងកេីតហេតុរួមមាន៖ ១-ម៉ូតូចំនួន ១១គ្រឿង ២-ចានបាញ់អាប៉ោងចំនួន០១ ៣-មាន់ជល់ចំនួន០២ក្បាល ៤-ផ្លែដែកចំនួន០១ផ្លែ ៥-ជញ្ជីងថ្លឹងមាន់ចំនួន០១ ៦-កញ្ចោតដាក់មាន់ចំនួន០១(ចំពោះអ្នកលេងបានរត់គេចខ្លួនអស់)។ វត្ថុតាងខាងលើយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំគោក និងកំពង់បន្តនីតិវិធី ៕ ប្រភព៖ ស្ទឹងសែន ប៉ុស្តិ៍
September 15, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដែលបង្កដោយរថយន្ដសាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿង បើករេចង្កូតទៅបុករ៉ឺម៉កកង់បី ដែលចតបញ្ច្រាសទិសគ្នា បណ្ដាលឲ្យប្រឡាប់ធ្លាក់ផ្លូវ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានឲ្យដឹងថា ហេតុការណ៍នេះ បង្កដោយរថយន្ដសាំយ៉ុង ដឹកនាំអ្នកដំណើរ ពាក់ស្លាកលេខ 2M-4406 បើកបរពីទិសខាងកើត ទៅទិសខាងលិច បានរេចង្កូតទៅបុករ៉ឺម៉កកង់បីកែច្នៃ ដែលឈប់ចតស្របទិសគ្នា បណ្ដាលឲ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវ ទៅទិសខាងត្បូងផ្លូវជាតិ រីឯរ៉ឺម៉កធ្លាក់ផ្លូវទៅទិសខាងជើង។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់
September 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នឹងត្រូវលក់ ២,៩០០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២,៦០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,០៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៧៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
September 15, 2020









