- Khmernote Media
- សង្គម
នៅក្នុងថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសបុកមានការរិះគន់យ៉ាងចាស់ដៃ ទាក់ទងជាមួយនឹងរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញឲ្យឃើញពីការប្រគេនរថយន្តជូនព្រះសង្ឃ ដោយមានការបើករថយន្តចូលដល់ក្នុងព្រះវិហារតែម្តង។ បើមើលតាមរយៈរូបភាពនេះត្រូវបានម្ចាស់រូបភាពបានបង្ហោះរួចលុបចោលទៅវិញ ដោយគេបាន Screenshot ទុក ឃើញគាត់សរសេរថា “ពិធីប្រគេនឡានព្រចៅអធិការវត្តរវាងកើត”។ យ៉ាងណាមិញគេមិនទាន់ដឹងថា ហេតុអ្វីបានជាការប្រគេនរបស់គាត់ បែរជាបើករថយន្តចូលដល់ក្នុងវិហារយ៉ាងនេះទេ រងចាំការបកស្រាយតាមក្រោយវិញ៕
September 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ពេលមេឃកំពុងរលឹមស្រិចៗ ដែលបង្កឡើងដោយបុរសម្នាក់ បើករថយន្ត PRIUS រត់តាក់ស៊ី ដឹកភ្ញៀវប្រុសស្រី២នាក់ ក្នុងល្បឿនលឿនមិនប្រយ័ត្ន ទៅបុកគូទរថយន្ត TACOMA កំពុងឈប់ស្តុប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅចំណុចស្តុបវិទ្យាល័យ ព្រះស៊ីសុវត្ថិ ផ្លូវព្រះនរោត្តម កែងផ្លូវ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នាវេលាពាក់កណ្ដាលអាធ្រាត្រ ចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា តាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-6414 បើកបរដោយបុរសម្នាក់
September 15, 2020 - ព័ត៌មានជាតិ
បន្ទាប់ពីមានការស៊ែរតៗគ្នារឿងជនជាតិវៀតណាមបង្ហោះរូបថតយករ៉ែនៅខេត្តរតនគីរី ឥលូវនេះឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះក្នុងហ្វេសបុកផេកដែលលោក ប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី បានរាយការណ៍ឲ្យដឹងថា៖ “សូមគោរពជម្រាបជូន ឯកឧត្តមប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី !! យោងតាម Account Facebook ដែលមានឈ្មោះ Kha Na ចុះថ្ងៃទី ១៤ កញ្ញា ២០២០, បានពណ៌នាអំពីការជីកយកត្បូងថ្ម ( Amethysts) ពីសំណាក់ជនជាតិយួន និងចិន លើទឹកដីខេត្តរតនគិរី ជាព័ត៌មានមិនពិត ។ ក្នុងខេត្តរតនគិរីយើង មិនមាន ជនបរទេស
September 15, 2020 - សុខភាព
ជាទូទៅ ទាំងគេទាំងយើង ឲ្យតែមានឱកាសជួបជុំបងប្អូន និយមញ៉ាំអាហារ និងមានក្លែមស្រាតិចតួច ដើម្បីបង្កើតជាបរិយាកាសសប្បាយៗ។ ប៉ុន្តែ មានគ្នាយើងខ្លះសប្បាយរហូតភ្លេចគិតដល់សុខភាព អាចធ្វើឲ្យក្លាយជាទុក្ខ សប្បាយលែងចេញ ខ្លះពុលស្រាដោយមិនដឹងខ្លួនបាន។ តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានបកស្រាយឲ្យដឹងថា មិនថាក្នុងឱកាសបុណ្យជាតិ ឬពេលណាទេ ឲ្យតែបានជុំបងប្អូនសាច់ញាតិ មនុស្សភាគច្រើនចូលចិត្តផឹកស្រា ក្លែមសាច់ឆ្ងាញ់ៗ បង្កើតជាបរិយាកាសសប្បាយ ព្រោះគិតថាយូរៗជុំគ្នាម្ដង តែខ្លះផឹកស្រាមិនចេះគិត រហូតពុលស្រាគ្មានដឹងអី ។ អាការៈពុលស្រា ភាគច្រើនកើតឡើងនៅពេលដែលយើងផឹកស្រាច្រើនក្នុងរយៈពេលខ្លី។ ពុលស្រានេះ មិនមែនជាបញ្ហាតូចតាចទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់បាន។ ក្នុងករណីដែលយើងពុលស្រា វានឹងបង្ហាញឲ្យឃើញរោគសញ្ញាមួយចំនួនដូចជា៖
September 15, 2020 - ព័ត៌មានជាតិ
លោកឧកញ៉ាស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន JET Group និង Skyland 7NG បានបង្ហោះពីការជួយសង្គ្រោះត្រីគល់រាំង ដែលជាត្រីតំណាងអត្តសញ្ញាណជាតិ បានពុលទឹកហូរចូលបឹងអភិរក្សនៅក្នុងឃុំវិហារសួគ៌ ដោយលោកឧកញ៉ាបានស្រង់ត្រីឡើងមកលើគោក និងសង្គ្រោះចូលអាងទឹកចិញ្ចឹមត្រីរបស់គាត់។លោកឧកញ៉ា បានសរសេរថា៖ “ព្រឹកនេះខ្ញុំបានជួយសង្រ្គោះត្រីប្រហែល៣០គីឡូក្រាមជាប្រភេទត្រីគល់រាំងជាបន្ទាន់ដែលរងគ្រោះ ដោយសារពុលទឹកថ្មីហូរចូល បឹងអភិរក្សគ្រប់កន្លែង ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាទឹកមានជាតិពុល ហេីយជាប្រភេទត្រីដ៏កម្រ ដែលជាប្រភេទត្រីអត្តសញ្ញាណជាតិ !”៕ Posted by Srey Chanthorn on Monday, 14 September 2020 Posted
September 15, 2020 - សិល្បៈ
តារាចំរៀងនិងជាពិធីករល្បីឈ្មោះមានពហុជំនាញក្នុងវិស័យសិល្បៈគឺលោក រ៉ូលីន ត្រូវបានអ្នកសារព័ត៌មានជាច្រើនបានចុះផ្សាយពីភាពហ៊ឺហាររបស់លោកក្រោយលេចលឺដំណឹងថាតារារូបនេះប្រើប្រាស់នាឡិកាដៃតំលៃជាង១០ម៉ឺនដុល្លារ និងមានផ្ទះវីឡាធំស្កឹមស្កៃ។ ក្រោយព័ត៌មានលេចធ្លាយបែបនេះក៏ត្រូវបានមនុស្សមួយចំនួនធ្វើការ comment បែបរិះគន់ថា “ប្រយ័ត្នធ្លាក់ខ្លួនដើរសុំជំនួយ” ហើយលោក រ៉ូលីន ក៏បានឆ្លើយតបវិញថា៖ “អាន comment មួយចំនួនហេីយឈឺចិត្តណាស់😔 ហេតុអ្វីមនុស្សមួយចំនួនមានគំនិតអគតិចំពោះអ្នកសិល្បះយ៉ាងនេះ បេីគ្នាមានបានហេីយម្តេចក៏មិនជូនពរអោយគ្នាមានបានរហូតទៅ ចាំបាច់មុសានិងពាក្យ ( ប្រយត្ន័ធ្លាក់ខ្លួនដេីរសុំជំនួយ) ហេីយអ្នកឯងមួយចំនួយដែលថាអោយខ្ញុំនឹងធ្លាប់បានជួយអ្នកលិល្បណាហេីយ? អត់ទោសបេីសិនជាឃេីញបងប្អូនកូនក្មួយរបស់អ្នករកសុីមានបានអ្នកជូនពរគេដោយពាក្យអញ្ចឹងដែរមែន? ផ្ទះ ឡាន នាឡិកា សុទ្ធសឹងតែជាកំលាំងញេីសឈាមរបស់ខ្ញុំដែលខ្ញុំខំរកលុយខ្ញុំ ខ្ញុំគ្មានសិទ្ធទិញមែន? ហេីយ Facebook និង Instagram គេបង្កេីតមកសំរាប់អោយស៊ែរអោយផុសមិនចឹងហ៎? ហេតុអីមកថាខ្ញុំអួត? 😏
September 15, 2020 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពី មន្ត្រីនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច មន្ត្រីមន្ទីរសុខាភិបាលរាជធានី និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង ទីតាំងស្តុក និងផលិតគ្រឿងសំអាងមួយកន្លែង ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញផលិតផលគ្រឿងសំអាងសរុបប្រមាណ ៥៥ តោន ដោយមាន ផលិតផលដែលវេចខ្ចប់រួចស្រេចប្រមាណ ២១ តោន និងសម្បកវេចខ្ចប់ប្រមាណ
September 15, 2020 - ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបានអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយបានសម្តែងការសប្បាយរីករាយដោយទទួលបានសមិទ្ធផលថ្មីដែលពុំធ្លាប់មាន ហើយផ្លូវពីរខ្សែនេះ អាចចាត់ទុកថា ជាប្រវត្តិសាស្ត្ររបស់ខេត្តព្រៃវែង ផ្លូវកៅស៊ូរលោងស្រិល ជាផ្លូវវៀងក្រុងព្រៃវែង ដែលប្រែក្លាយដីវាលស្រែទៅជាផ្លូវយុទ្ឋសាស្ត្រសេដ្ឋកិច្ច ចំណែកផ្លូវបេតុងថ្មីស្រឡាងជាផ្លូវនិគមន៏ជនបទ ទឹកលិចរាល់ឆ្នាំទទឹងបីម៉ែត្រស្ទើរតែដើរមិនចង់រួច បច្ចុប្បន្នក្លាយជាផ្លូវថ្មរឹងមាំទំហំធំ លូនកាត់កម្រាលព្រំពណ៌បៃតងពីភូមិទ្រា ទៅភូមិកាឡីខាងត្បូង ឃុំឈើកាច់នឹងឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
September 15, 2020 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្តនិងការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូលសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះពេលដែលឆ្លងកាត់ប្រទេសហ្វីលីពីន។ ព្យុះនេះនៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្តាល កៀកព្រំប្រទល់ខាងជើង។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សាសេ។ នៅថ្ងៃទី១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីនៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ –
September 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! បុរសម្នាក់ដែលគេស្គាល់ថាមន្ត្រីនគរបាល បើករថយន្ត CAMRY Hybrid ក្នុងល្បឿនយ៉ាងលឿន រេចង្កូតចូលគន្លងម្ខាងទៀត ត្រូវបានមន្ត្រីនគរបាលម្នាក់ទៀតបើករថយន្ត PRIUS ដឹកប្រពន្ធនិងកូនតូចម្នាក់ទៀត បើកទៅបុកគ្នាពេញទំហឹងនៅតាមផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង បាក់កាឡេកង់មុខនិងខូចខាតចំហៀងខាងឆ្វេងទាំងពីរគ្រឿង និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត ព្រមទាំងរងរបួសភាគីខាងរថយន្ត PRIUS ទាំង៣នាក់ផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ស្ដែងៗនេះបានកើតឡើងកាលពីវេលាម៉ោង០៦:១០នាទីល្ងាច ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខតារាងបាល់ទាត់ លើកំណាត់ផ្លូវ៦០មែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង
September 15, 2020









