សង្គម

យល់យ៉ាងណាដែរ? បើករថយន្តស៊េរីទំនើប ចូលដល់ក្នុងព្រះវិហារ ដើម្បីប្រគេនព្រះចៅអធិការវត្ត

BY
Khmernote Media
September 15, 2020

នៅក្នុងថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសបុកមានការរិះគន់យ៉ាងចាស់ដៃ ទាក់ទងជាមួយនឹងរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញឲ្យឃើញពីការប្រគេនរថយន្តជូនព្រះសង្ឃ ដោយមានការបើករថយន្តចូលដល់ក្នុងព្រះវិហារតែម្តង។ បើមើលតាមរយៈរូបភាពនេះត្រូវបានម្ចាស់រូបភាពបានបង្ហោះរួចលុបចោលទៅវិញ ដោយគេបាន Screenshot ទុក ឃើញគាត់សរសេរថា “ពិធីប្រគេនឡានព្រចៅអធិការវត្តរវាងកើត”។ យ៉ាងណាមិញគេមិនទាន់ដឹងថា ហេតុអ្វីបានជាការប្រគេនរបស់គាត់ បែរជាបើករថយន្តចូលដល់ក្នុងវិហារយ៉ាងនេះទេ រងចាំការបកស្រាយតាមក្រោយវិញ៕

Share This Post: