- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿង មិនប្រកាន់ស្ដាំ រេចូលគន្លងរថយន្ត ត្រូវបានរថយន្ត CRV កំពុងបើកលឿនស្របគ្នាមកពីក្រោយ ទៅបុកពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងអ្នកបើកបរកង់បីឥណ្ឌា រងរបួសជើងងើបមិនរួច បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកជួយអន្តរាគមន៍ និងហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យផងដែរ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨:៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខច្រកចូលបុរីប៉េងហ៊ួត លើកំណាត់ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខព្រៃវែង 1M-4360 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង
September 15, 2020 - ព័ត៌មានជាតិ
កំពង់ស្ពឺ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង១៤និង១០នាទី នៅចំណុចភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ដ ម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខតាកែវ 3A-0504 បើករដោយឈ្មោះ ចឹក អុីន ភេទប្រុស អាយុ២៥ឆ្នាំ បើកបរពីត្បូងទៅជើង មកដល់ចំណុចផ្លូវចូលក្លោងទ្វារ វត្តគន្ធបុប្ផារាម ហៅវត្តអូរគគី បានបេីកឆ្លងកាត់ ស្រាប់តែតៃកុងឡានស្មានកំពស់ផ្ទុកទំនិញមិនត្រូវ ក៏បណ្ដាលអោយទូលក្លោងទ្វារវត្ដតែម្ដង ។ ហេតការណ៍ខាងលេីសមត្ថកិច្ចជំនាញបានចំណាត់ការជួយអន្ដរាគមន៍និងបានយករថយន្ដ មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដោះស្រាយតាមនីតិវិធី៕ ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ
September 15, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កន្លែងបាក់ស្រុតនៃសួនច្បារមាត់ទន្លេក្នុងខេត្តកំពង់ចាម នឹងចាប់ផ្ដើមស្ថាបនាឡើងវិញនៅសប្តាហ៍ក្រោយ ដើម្បីកែលម្អតំបន់នេះឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យ កន្លែងបាក់ស្រុតសួនច្បារមាត់ទន្លេ ស្ថិតក្នុងសង្កាត់វាលវង់ក្រុងកំពង់ចាម។ នៅក្នុងឱកាសនោះឯកឧត្តមបានណែនាំដល់មន្រ្តីជំនាញចុះស្ថាបនាកែលម្អទីតំាងបាក់ច្រាំងទន្លេនេះឡើងវិញឱ្យត្រូវតាមស្តង់ដារបច្ចេកទេស បន្ទាប់ពីមន្ត្រីជំនាញបានដឹងថា ការបាក់ស្រុតកន្លងមកនេះ អាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាមចូលក្នុងទន្លេមានសភាពចាស់ទ្រុឌទ្រោម ព្រោះជាប្រព័ន្ធលូ សាងសង់តាំងពីសង្គមចាស់មកម៉្លេះ។ បន្ទាប់ពីការចុះពិនិត្យ និងទទួលព័ត៌មានពីការស្រាវជ្រាវរបស់មន្ត្រីជំនាញពាក់ព័ន្ធឯកឧត្តមអភិបាលខេត្តកំពង់ចាម បានសម្រេចរៀបចំស្ថាបនាឡើងវិញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ នៅចំណុចសួនច្បារមាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតនោះ។ សូមរំលឹកផងដែរថា សួនច្បារនៅមាត់ទន្លេក្នុងក្រុងកំពង់ចាម បានបាក់ស្រុតនៅវេលាម៉ោងប្រមាណជាង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣
September 14, 2020 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដយីឌុប បុកគ្នា ជាមួយរថយន្ដដឹកទឹកកក ដែលបណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ស្រាល ក្រោយពីកើតហេតុភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ចចុះមកអន្ដរាយគមន៍ និងធ្វេីការវាស់វែង ចំណែកអ្នកបេីករថយន្តយីឌុក ជាអ្នកបង្កបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានឡេីងនៅនៅវេលាម៉ោង១២កន្លះ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចជិតសាលាបឋមសិក្សា ម្រាមទាក ភូមិម្រាមទាក ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕ ប្រភព៖ San Prum
September 14, 2020 - បច្ចេកវិទ្យា
ទើបមកដល់ថ្មី តម្លៃពិសេស អេក្រង់លឿនរលូន 90Hz ទៀតគឺ OPPO A53 ល្មមជាកាដូពេលទៅលេងស្រុកក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះក្នុងឱកាសពិធីភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ សង្កេតឃើញថាមានប្រជាជនកម្ពុជាច្រើនបានអញ្ជើញទៅវត្តធ្វើបុណ្យដាក់ទាន ហើយអ្នកខ្លះក៏បានអញ្ជើញទៅស្រុកកំណើតរៀងៗខ្លួនដើម្បីជួបជុំក្រុមគ្រួសារ បងប្អូន មិត្តភក្តិ និងសាច់ញាតិជិតឆ្ងាយ ហើយភាគច្រើនបានរៀបចំលុយកាក់ កាដូខ្លះៗទុកសម្រាប់អ្នកមានគុណ និងបងប្អូន។ រីឯអ្នកខ្លះទៀតក៏បានទៅសម្រាកលំហែកាយនៅតាមរមណីយដ្ឋាននានា។ តួយ៉ាង ក្នុងសម័យនេះទោះបីជាការរស់នៅឆ្ងាយពីគ្នា ក៏នៅតែអាចរក្សាទំនាក់ទំនងជាមួយគ្នាបានយ៉ាងល្អនៅក្នុងបណ្តាញសង្គមដូចជា Video Call ឬ Facebook ជាដើម។ នេះក៏ព្រោះដោយសារតែបច្ចេកវិទ្យាទំនើបៗនាសម័យបច្ចុប្បន្ននេះ។ ជាការពិតណាស់ ដូចដែលអតិថិជនបានដឹងរួចហើយថាសម្រាប់ស្មាតហ្វូន A ស៊េរីរបស់ក្រុមហ៊ុន OPPO គឺជាការតម្រូវការ និងការពេញនិយមយ៉ាងខ្លាំងពីព្រោះថា A
September 14, 2020 - PR
កាលពីពេលថ្មីៗនេះនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2020 ក្រុមហ៊ុនម៉ូតូ GPX កម្ពុជា បានរៀបចំពិធីសម្ពោធម៉ូឌែលម៉ូតូថ្មី GPX Demon GR200R នៅផ្សារទំនើប AEON ម៉ល ភ្នំពេញ ដែលមានភ្ងៀវកិត្តិយសចូលរួមក្នុងកម្មវិធីនេះជាច្រើននាក់។ GPX Demon GR200R ជាម៉ូឌែលថ្មីប្រភេទម៉ូតូស្ព័រទំនើបដែលជាឆន្ទះនៃការប្រណាំង (Full Sport Fairing) ដែលមានម៉ាស៊ីនកំលំាង 200cc ប្រើសាំងសុទ្ធ (4 strokes) ជាមួយប្រព័ន្ធប៊ិចដែលសន្សំសំចៃការស៊ីសាំងខ្ពស់ (GPX Fi) និងជាប្រភេទម៉ូតូអំប្រ៊ីយ៉ាប្រើចង្កឹះលេខ 6វគ្គ។ កង់ទ័រប្រភេទ Full
September 14, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិនបានបើករថយន្តម៉ាក Prius មួយគ្រឿង ជ្រុលទៅបុករថយន្ត Hyundai ដឹកទំនិញដែលកំពុងចតនៅស្ងៀមលើចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត Prius ខ្ទេចមុខចំហៀងខាងស្ដាំ រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០:០០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវឌួងងៀប (ហៅផ្លូវ៣០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ដែលជាជនជាតិចិន បើករថយន្តមួយគ្រឿងម៉ាក TOYOTA Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-4658 ធ្វើដំណើរក្នុងទិសដីពីលិចទៅកើត ខណៈមកដល់ចំណុចកើតខាងលើ ដោយស្ថានភាពផ្លូវងងឹតផងនោះ
September 14, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងគ្រុប តេឡេក្រាម បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលរបាយការណ៌ថា មានហេតុការណ៌ករណីសង្ស័យគ្រុនផ្តាសាយធំ បានកើតឡើងចំពោះក្រុមព្រះសង្ឃចំនួន ៤៦នាក់ ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ ហើយមានព្រះអាការ:រោគដូចជា ក្តៅខ្លួន លើសពី៣៧.៥អង្សាសេ ក្អក និងហៀរសំបោរ។ ហេតុការណ៌នេះ បានកើតមានឡើងចំនួន ៥-៦ថ្ងៃមកហើយ ដែលមានព្រះសង្ឃប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលើ បានជាសះស្បើយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ព្រះសង្ឃដែលនៅមានរោគសញ្ញាសង្ស័យ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង
September 14, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៩និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបណ្ដាលឲ្យមនុស្ស ៦នាក់របួស នៅចំណុចស្ពានអលាំងត្រាច ផ្លូវលេខ៥៣ ក្រាលកៅស៊ូចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦-២៥ ស្ថិតក្នុងភូមិសាស្រ្តភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍គ្រោះថ្នាក់នេះបង្កដោយរថយន្ត និងម៉ូតូ ៣គ្រឿងបើកបរក្នុងដំណើរច្រាស់ទិសគ្នា ម៉ូតូទាំង៣គ្រឿង បើកចេញពីទិសខាងកើត ទៅទិសខាងលិច រីឯរថយន្តម៉ាកកាម៉ារីគូថស្វិត ពណ៌ក្រហម ពាក់ផ្លាកលេខ ង.៦១៧១ ភព២ បើកចេញពីទិសខាងលិច ទៅទិសខាងកើត។ ពេលរថយន្តបើកទៅដល់ចំណុចខាងលើបានបុករះម៉ូតូ៣គ្រឿង បណ្តាលអោយរងរបួសអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរចំនួន៦នាក់ ប្រុស៥នាក់ធ្ងន់ ស្រី១នាក់
September 14, 2020 - PR
ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ ” កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ ” ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត ស៊ូហ្សាណា ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល និងសប្បាយរីករាយដល់ទស្សនិកជនជាច្រើនកោះករនៅក្នុងកំឡុងពេលនោះផងដែរ ។ គួរបញ្ចាក់ផងដែរថា ធីផត បានរៀបចំកម្មវិធីនេះឡើងចាប់តាំងពី ថ្ងៃទី១ ខែមិនា រហូតដល់ ថ្ងៃទី៣១ ខែសីហា
September 14, 2020









