Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទៀតហើយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗកណ្ដាលផ្លូវ បន្ទាប់ពីជិះម៉ូតូតាមផ្លូវតែម្នាក់ឯង បែរជាត្រូវរថយន្តធុនធំមិនចាំស្លាកលេខ បើកលឿនទៅបុកពីក្រោយ ដួលខ្ទាតចូលក្រោមកង់រថយន្តកិនអូសជិត១០០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តបង្កបានបន្ថែមល្បឿនគេចបាត់ស្រមោល អ្វីដែលហួសចិត្តនោះគឺមានជនឆ្លៀតឱកាសមកបន្លំធ្វើជាជួយតែលើកយកម៉ូតូជិះទៅបាត់ថែមទៀត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីម៉ោង០០:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចផ្លូវលេខ៣៦៩(ផ្លូវមាត់ទន្លេ) កែងផ្លូវ៦៤០ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ កែវ ពុធ អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង

    September 13, 2020
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់គណៈគ្រប់គ្រងនៃសណ្ឋាគារ ឋានសួគ៌សុខា បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនប្រឈមមុខយ៉ាងធ្ងន់ធ្ងរក្នុងការប្រមូលសំរាម ដែលមានក្លិនស្អុយ ឆ្អេះឆ្អាប និងពេលខ្លះរហូតដល់រាប់តោន ជាពិសេសនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ដោយហេតុថាក្នុងពេលបច្ចុប្បន្នក្រុមហ៊ុនមិនមានបុគ្គលិកគ្រប់គ្រាន់ក្នុងការប្រមូលសំរាមទាំងនោះទេ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ក្រុមហ៊ុនសូមធ្វើការអធ្យាស្រ័យ និងសុំការយោគយល់ពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ តទៅ ក្រុមហ៊ុនចាប់ផ្អើមរឹតបន្តឹងការគ្រប់គ្រង បរិស្ថានដូចខាងក្រោម៖ ១- មិនអនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិទាំងអស់យកម្ហូបអាហារឡើងលើភ្នំបូកគោទៀតឡើយ ២- មិនអនុញ្ញាតឲ្យទទួលទានអាហារនៅតាមដងវិថី និងទីសំរាកលំហែសាធារណៈនានា នៅលើភ្នំបូកគោ៕

    September 13, 2020
  • PR

    ផ្អើលពេញមួយឡាន នៅពេលធ្វើដំណើរទៅលេងម្តាយនៅឯខេត្តបាត់ដំបងជាមួយបងប្អូន ដោយប្អូនស្រី វ៉ាន់ ថា វ័យ 27 ឆ្នាំ ជាអ្នកលក់ត្រីងៀតម្នាក់នៅផ្សារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ដោយលក់មិនសូវដាច់ផងនៅក្នុងពេលជំងឺកូវីដកំពុងរាតត្បាតនេះ ប្អូនស្រី និងស្វាមីក៏បបួលបងប្អូន ទៅលេងម្តាយដែលរស់នៅខេត្តបាត់បង។ នៅពេលមកដល់ផ្សារថ្មគោល ឈប់រថយន្តទិញទឹកនិងអាហារសម្រាប់ញ៉ាំនៅលើឡាន ក៏ស្រែកផ្អើលពេញមួយឡានព្រោះតែ ប្អូនស្រី វ៉ាន់ ថា បើកគម្របដបភេសជ្ជៈ M-150 ឈ្នះបានទឹកប្រាក់ 5លានរៀល ដែលគ្រានោះ ទាំងប្អូនស្រីផ្ទាល់ និងស្វាមី រួមទាំងបងប្អូននៅក្នុងរថយន្តទាំងអស់គ្នា រំភើបឡើងញ័រដៃញ័រជើងមិនចង់ជឿថាត្រូវពិតមែនទេ។ ប្អូនស្រី វ៉ាន់ ថា រៀបរាប់បន្តដោយសំណើចតិចៗថា

    September 13, 2020
  • ព័ត៌មានជាតិ

    សេចក្តីជូនដំណឹងលេខ ៥៧៩ សជណ អគឧ របស់ក្រសួងទេសចរណ៍ ចុះថ្ងៃសុក្រ៩ រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ស្តីពី វគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃលើជំនាញ ឆុងកាហ្វេ និងក្រឡុកស្រា និងភេសជ្ជៈតាមប្រព័ន្ធអនឡាញ។ វគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃលើជំនាញខាងលើ នឹងចាប់ផ្តើមថ្ងៃ ទី ០២ តុលា ឆ្នាំ ២០២០នេះ សូមបងប្អូនដែលមានចំណាប់អារម្មណ៍រួសរាន់ចុះឈ្មោះ៕

    September 13, 2020
  • PR

    នាពេលបច្ចុប្បន្ននេះទីផ្សារស្មាតហ្វូនមានការប្រកួតប្រជែងខ្លាំងនៅតំបន់នៃបែកអាស៊ី ក៏ដូចជានៅកម្ពុជាបច្ចុប្បន្នស្មាតហ្វូនគឺជាតម្រូវការដ៏ចាំបាច់បំផុត ប្រៀបដូចជាអាហារដែរមិនអាចផ្តាច់បាន។ មិនថាទៅលើការងារ ទៅលើព័ត៌មានសង្គម និងការទស្សនាទៅលើភាពយន្តផ្សេងៗគឺប្រើប្រាស់ទៅលើស្មាតហ្វូនស្ទើរតែទាំងស្រុង។ ហេតុនេះហើយដើម្បីដើរឲ្យទាន់សម័យកាលក៏ដូចជាផ្តល់បទពិសោធន៌ថ្មីទៅកាន់អ្នកប្រើប្រាស់ក៏ដូចជាអ្នកគាំទ្រ ក្រុមហ៊ុនស្មាតហ្វូន vivo ត្រៀមបញ្ចេញលក់ស្មាតហ្វូនឆ្លាតវ័យជំនាន់ថ្មីមួយស៊េរីទៀតហើយ ដែរជាស្មាតហ្វូនស្ថិតក្នុងកម្រិតថវិការនៃត្រកូល Y ។ បើតាមការប៉ាន់ស្មានស្មាតហ្វូនត្រកូល Y ជំនាន់ចុងក្រោយនេះដែរអាចប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយៅដៃនៅផ្នែកចំហៀងនៃគែមអេក្រង់ផងដែរ។ រីឯសម្រាប់តម្លៃវិញខ្ទង់ប្រហែរមួយរយដុល្លាជាងតែប៉ុណ្ណោះ។ សម្រាប់បងប្អូនដែលចង់បាននូវព័ត៌មានលំអិតនឹងជាក់លាក់អាចធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo។

    September 13, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាននោះ គឺជាបុរសជនជាតិអង់គ្លេស ជាអ្នកធ្វើដំណើរពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    September 13, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ នៅថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ធំ ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះត្រួតពិនិត្យម្ហូបអាហារ នៅផ្សារថ្នល់បែក ស្រុកស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រចំនួន ២ ស្តង់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញបង្គាដែលមានផ្ទុកសារធាតុស្រដៀងចាហួយចំនួន ២៨ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតបង្គាទាំងនោះ ដើម្បីយកទៅដុតកម្ទេចចោលតាមនីតិវិធី។

    September 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹករោងសំភារៈតុការ និងដែកសាងសង់រោងការ របស់ចុងភៅ គីមហេង ពាក់ស្លាកលេខ ទ-១៧៩៥ ភព២ បើកលឿនពេក គេចម៉ូតូដែលកំពុងបើកជ្រេខាងមុខ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង ចាក់ចោលសំភារៈនិងមនុស្សដែលរួមដំណើរលើរថយន្ត បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់នាក់ ស្រាល២នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ នៅជិត០៦ល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ ។ បន្ទាប់ពីទទួលបានដំណឹងនេះ ក្រុមសង្រ្គោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ បានចេញរថយន្តសង្គ្រោះបន្ទាន់ ទៅដល់កន្លែងកើតហេតុ ធ្វើការជួយសង្រ្គោះជនរងគ្រោះ និងដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុម:(ហៅមន្ទីរពេទ្យលោកសង្ឃ) រួចហើយ។ ចំណែកឯរថយន្តត្រូវបានរុញឡើងមកវិញ និងរងចាំខាងក្រុមគ្រួសារ មកជួយរើសសម្ភារៈដាក់លើរថយន្តវិញ

    September 12, 2020
  • PR

    ខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ជិតដល់បុណ្យភ្ជុំបិណ្ឌហើយ ដូច្នេះកុំភ្លេចជាវ ស៊េរីទូរស័ព្ទ Huawei nova 7 SE 5G កាមេរ៉ា AI 4គ្រាប់ ទំហំ64 មេហ្គាភិកស៊ែល ទាន់តម្លៃត្រឹមតែ $349 គ្រាន់ទុកកំដរអ្នកលេង អនឡាញ សេវាអ៊ីនធឺណែតលឿនដូចរន្ទះ ថតរូបម៉ាអែម ថតវីដេអូពីរប្លង់ក្នុងពេលតែមួយម៉ាឡូយ ពេលបុណ្យភ្ជុំបិណ្ឌ ជួបជុំមិត្តភក្តិ ឬដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងប្រទេសយើង។ ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុនហួវៃធ្វើកំណែអាប់ដេតសាហាវលើសពីតម្លៃ ទ្រទ្រង់បច្ចេកវិទ្យា5G បំពាក់កាមេរ៉ាក្រោយកម្រិតអាជីព4គ្រាប់ 64MP

    September 12, 2020
  • សង្គម

    រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយល្បីពេញបណ្តាញសង្គម Facebook ក្រោយពេលនារីរូបស្រស់សោភាម្នាក់បានដាច់ចិត្តលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារដោយបន្សល់ទុកបាច់ផ្កាមួយបាច់ និងស្បែកជើងមួយគូ ខណៈសពរបស់នាងត្រូវបានប្រទះឃើញអណ្តែតលើទឹកទន្លេរនៅម្តុំមុខព្រះបរមរាជវាំង។ អ្វីដែលមហាជនកាន់តែអាសូរ ក្រោយពេលបានឃើញទិដ្ឋភាពនៃពិធីបុណ្យសពរបស់នាង ដែលធ្វើឡើងនៅក្នុងវត្ត ទាំងស្ងប់ស្ងាត់។ គួរបញ្ជាក់ផងដែរថា សពនារីរូបស្រស់ ដែលលោតទឹកពីលើស្ពានជ្រោយចង្វារ បន្សល់ទុកស្បែកជើងមួយគូនិងផ្កាមួយបាច់ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានអណ្ដែតឡើងហើយ កំពុងបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់នេះ សពនារីលោតទឹកត្រូវបានគេស្គាល់ថាមានឈ្មោះ ចាន់ ស្រីមាន អាយុ ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ ៕

    September 12, 2020