Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ​៖​ ជនសង្ស័យដាច់ដាបម្នាក់ជិះកង់ទៅឆក់ទូរស័ព្ទពីជនរងគ្រោះកំពុងឈរថតលេងក្បែរលើសួនច្បារបានសម្រេចហើយព្យាយាមជិះកង់រត់គេចខ្លួន តែមិនរួចពីខ្នោះរបស់សមត្ថកិច្ច ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពី វេលាម៉ោង ០៨ និង ៣០ នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភាព កក្កដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។ រីឯជនរងគ្រោះមានឈ្មោះ យឿម ឆេងអ៉ី ភេទស្រី អាយុ ២៣ឆ្នាំ

    September 12, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យ​ដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះថា កាលពីមុននៅបរិវេណមុខប្រាសាទអង្គរវត្តនេះ​ មានអ្នកលក់ដូរ មានរថយន្ត ចតពេលរដូវស្សាបែកភក់រញ៉េរញ៉ៃធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់។ ប៉ុន្តែបន្ទាប់ពី អាជ្ញាធរជាតិអប្សរាចាប់ផ្តើមអនុវត្តគម្រោងកែប្រែតំបន់នេះ រៀបចំឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីតដើមផ្កាព្រៃ និងរុក្ខជាតិលម្អដែលមានក្លិនពិដោរ ក្រអូបៗផងនោះពេលនេះ កន្លែងទាំងនេះបានកែប្រែទៅជាភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និងសណ្តាប់ធ្នាប់កាន់តែប្រសើរឡើងជាបន្តបន្ទាប់ហើយ និងនៅចុងឆ្នាំ២០២០នេះ កន្លែងនេះនឹងមានភាពស្រស់បំព្រង មានពណ៌បៃតងទាំងអស់។ លោកបានបន្តថា បច្ចុប្បន្ននេះក្រុមការងារកំពុងតែរៀបចំដាំស្មៅ និងផ្កាអមសង ខាងផ្លូវចូលទៅអង្គរ ដែលបាន​បង្ហាញពីភាពស្រស់ស្អាត និងមានភាពទាក់ទាញ់ជាបណ្តើរៗ ហើយ។

    September 11, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន ចំនួន ០៤នាក់ ភេទប្រុស។ + វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ១១កញ្ចប់, ទូរស័ព្ទដៃចំនួន ០៤គ្រឿង, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕ ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល

    September 11, 2020
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​៥​នាក់​ ត្រូវ​បាន​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ នគរបាល​រដ្ឋបាល​ដង្កោ​ ដឹកនាំ​ដោយ​លោក​ តន់​ តូ​នី​ នាយ​នគរបាល​ប៉ុស្តិ៍​ បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ក្រោម​ការ​ដឹកនាំ​និង​បញ្ជារ​ផ្ទាល់​ពី​សំណាក់​ លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌដង្កោ​ ល្បាត​ក្នុងភូមិ​សាស្ត្រ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​គាស់​សោរ​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​)​។ ​ ​ការ​ចាប់ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០២​និង​៣០​នាទី​ ត្រង់​ចំណុច​បុរី​ឡាយ​គង់​ ផ្លូវ​លេខ​៣​ ភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ លោក​វរសេនីយ៍ឯក​ ជឹ​ម​

    September 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ដោយអនុវត្តតាម បទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីសំណាក់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការដ្ឋាននគរបាល ខណ្ឌកំបូល បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជនសង្ស័យ ជាមុខសញ្ញាវាយកាប់ ឆក់ប្លន់ និងទទួលផលចោរកម្ម បានចំនួន០៦នាក់ ដកហូតវត្ថុតាងម៉ូតូ ០៣គ្រឿង និងសម្ភារ:មួយចំនួនទៀត។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ សួគ៌ ពួង ហៅ សូរ ពួង ភេទប្រុស

    September 11, 2020
  • សិល្បៈ

    យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក Khmer Boxing – គុនខ្មែរ បានបង្ហោះនូវសកម្មភាពកំពុងហ្វឹកហាត់របស់ស្រីស្អាតម្នាក់ ដែលជាបេក្ខភាព Freshie Girl មួយរូប មានឈ្មោះថា ហាង ជេជូ អាយុ ១៩ឆ្នាំ បានជាប់ចំណាត់ថ្នាក់ Freshie Girl ទី២ កម្មវីធីប្រឡងសមត្ថភាព Freshie Girl & Boy Cambodia ប្រចាំទូរទស្សន៍ MYTV  ហើយកញ្ញាគឺជាប្អូនស្រីរបស់អ្នកប្រដាល់កូនខ្មែរល្បីឈ្មោះមួយរូប ដែលបង្ហាញដោយសំណេរថា៖ «សកម្មភាពហាត់សមប្អូនស្រីរបស់កីឡាករ សែន រ៉ាដេត បើនិយាយរឿងសម្រស់វិញ គឺស្អាតមិនចាញ់តារាឡើយ»។

    September 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ អ្នកសារព័ត៌មាន២រូប គឺនៅអង្គភាពព័ត៌មាន K01 មួយរូប, អង្គភាពសារព័ត៌មាន VBN មួយរូប និង គូកន ៥នាក់ទៀត និងបង្ហាញមុខជាសាធារណៈ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្រុមជនសង្ស័យទាំងអស់ គឺពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិក្នុងឡានប្រជាពលរដ្ឋ រហូតដល់៥ករណី ។ សមត្ថកិច្ចបានបង្ហាញពីជនសង្ស័យដែលមានទាំងអស់ចំនួន ៧នាក់រួមមាន៖ ទី១- ឈ្មោះ ងី កប អាយុ ៣៧ឆ្នាំ មុខរបរបើកបររថយន្ត ទី២- ឈ្មោះ ហ៊ុន ណាត

    September 11, 2020
  • កូវីដ-១៩

    យោងតាមការបញ្ចាក់ពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា “ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ម្នាក់ចុងក្រោយក្នុងប្រទេសកម្ពុជា បានព្យាបាលជាសះស្បើយ នឹងបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ”។ គួរបញ្ជាក់ផងដែរថា អ្នកជំងឺកូវីដ១៩ ដែលត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ព្យាបាលជាសះស្បើយ

    September 11, 2020
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១១:០០ នាទីព្រឹក មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពនៅសល់តែគ្រោងឆ្អឹង នៅចំនុចក្រោមដើមកាស្យា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្រោយទទួលបានពត៌មាន កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការស្រុកមណ្ឌលសីមា ចុះទៅត្រួតសពបានឲ្យដឹងថា សពរងគ្រោះមានឈ្មោះ ឈិត ស៊ីម ភេទស្រី អាយុ ៧៣ ឆ្នាំ (វង្វេងបាត់ការចងចាំ) ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បើតាមការបំភ្លឺពីកូនរបស់ជនរងគ្រោះ ដោយផ្អែកលើសំលៀកបំពាក់ នៅសាកសពជនរងគ្រោះ ដូចទៅថ្ងៃដែលបានបាត់ខ្លួន។ បច្ចុប្បន្នសពរងគ្រោះបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

    September 11, 2020
  • បច្ចេកវិទ្យា

    បើនិយាយពីស្មាតហ្វូន ដែលថតរូបបានស្អាតទាំងកាមេរ៉ាស៊ែលហ្វី និងកាមេរ៉ាខាងក្រោយ គឺអតិថិជនប្រាកដជានឹកឃើញដល់ម៉ាកទូរស័ព្ទ OPPO មុនគេបង្អស់គេតែម្តង។ OPPO តែងតែផ្តល់ជូននូវផលិតផលដែលជួយសម្រួលដល់ការប្រើប្រាស់ ក៏ដូចជាការរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះ OPPO បានអភិវឌ្ឍន៍យ៉ាងខ្លាំងទៅលើសមត្ថភាពស្មាតហ្វូនរបស់ខ្លួនទាំងកាមេរ៉ា រូបរាង និងកម្លាំងម៉ាស៊ីមផងដែរ។ រាល់ពេលប្រកាសចេញលក់ស្មាតហ្វូន OPPO ស៊េរី A ម្តងៗ គឺតែងតែទទួលបានការគាំទ្រ និងពេញនិយមខ្លាំងយ៉ាងភ្លូកទឹក ភ្លូកដី មនុស្សផ្អើលឈូឆរពេញៗហាង។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត រាល់ស្មាតហ្វូនគ្រប់ស៊េរី A ទាំងអស់គឺជាស្មាតហ្វូនកម្រិតថវិកា មានតម្លៃធូរថ្លៃសម្រាប់អតិថិជន និងបងប្អូនកម្ពុជាដែលស្រលាញ់ គាំទ្រនូវស្មាតហ្វូនគ្រប់ស៊េរីទាំងអស់របស់ក្រុមហ៊ុន OPPO ។ ជាក់ស្តែងនៅក្នុងឆ្នាំ2020 ក្រុមហ៊ុន

    September 11, 2020