- Khmernote Media
- PR
(ភ្នំពេញ) ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០៖ យើងសង្កេតឃើញថាតាំងពីដីវាល…សំណង់តូចៗរហូតក្លាយជាតំបន់ និងទីក្រុងពាណិជ្ជកម្មដែលពោរពេញដោយអាគារខ្ពស់ៗធំស្កឹមស្កៃ …ហាងអាហារ…ហាងកាហ្វេ…និងផ្សារទំនើបលំដាប់អន្តរជាតិជាច្រើនកំពុងបង្ហាញខ្លួនបន្តបន្ទាប់ដូចផ្សិត…! ទាំងអស់នេះហើយបានធ្វើឱ្យតម្រូវការនៃម៉ាស៊ីនត្រជាក់ម៉ូឌែល Samsung 360 Cassette មានការគាំទ្រខ្លាំងព្រោះ Samsung 360 Cassette អាចធ្វើឱ្យបរិយាកាស និងផ្នែកខាងក្នុងនៃអាគាររបស់លោកអ្នកទាំងអស់កាន់តែមានភាពស្រស់ស្រាយ…ស្រស់ស្អាត…មានផាសុកភាព និងមើលទៅកាន់តែល្អឥតខ្ចោះ (កាន់តែព្រីមៀម) ជាមួយនឹងចំណុចពិសេស និងបច្ចេកវិទ្យាទំនើបអស្ចារ្យដូចជា៖ + សោភ័ណភាព៖ លោកអ្នកអាចជ្រើសរើស Samsung 360 Cassette តាមតម្រូវការដែលអ្នកចង់បានមិនថាពណ៌ខ្មៅ ឬពណ៌ស! បន្ទះ Panels មានរាងមូល
September 11, 2020 - PR
នៅក្នុងយុទ្ធនាការ “Night Artist” កាលពីខែមុននេះនៅលើបណ្តាញសង្គមនោះនៅក្នុងការស្វែងរកនូវអ្នកដែលមានទេពកោសល្យនៅក្នុងការថតរូបភាពនៅក្នុងពេលយប់នៅជុំវិញពិភពលោកនោះ យុទ្ធនាការនេះធ្វើអោយមានការទាក់ទាញអ្នកប្រើប្រាស់ជាច្រើនដែលក្នុងនោះក៏មានលោក Chris Hau ដែលជាអ្នកឈ្នះពានរង្វាន់ថតរូបភាពពិភពលោក និងអ្នកថតរូបដ៏ល្បីល្បាញជាច្រើនទៀតដែលក្នុងនោះក៏មានលោក Samuel Elkins ផងដែរ។ ជាមួយនឹងការធ្វើបដិវត្តន៍ទៅលើការថតរូបភាពនៅពេលយប់របស់ស្មាតហ្វូន flagship X50 series របស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo នោះ យុទ្ធនាការនេះគឺធ្វើអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពដ៏ស្រស់ស្អាតជាច្រើនជាមួយនឹងបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកថែមទៀត។ យុទ្ធនាការនេះធ្វើឡើងនៅថ្ងៃទី ១៩ ខែសីហានេះដែលមានការជម្រុញអ្នកប្រើប្រាស់ជាច្រើនអោយធ្វើការចែករំលែកនូវរូបភាពជាច្រើនរបស់ពួកគេក្នុងការថតរូបភាពពេលយប់នៅលើមេឃនិងធ្វើការបង្ហោះនៅលើបណ្តាញសង្គមថែមទៀត។ នៅក្នុងយុទ្ធនាការនេះ អ្នកថតរូបភាពពេលយប់អាចធ្វើការថតរូបភាពជាច្រើនប្រភេទដោយប្រើប្រាស់នូវមុខងារដ៏សម្បូរបែបជាច្រើនរបស់ក្រុមហ៊ុន vivo ដូចជាប្រព័ន្ធ Gimbal Camera System និង Astro Mode ថែមទៀត។
September 11, 2020 - PR
ភ្នំពេញ៖ នេះបានចំជាអ្នកសំណាងពិតរបស់គេមែន! មិនដែលទិញពិសារសោះ ដល់ចូលទិញម្ដង បើកឆាច់ស្រាប់តែឈ្នះ 5 លានរៀល រំភើបស្រែកឡើងផ្អើលអស់អ្នកផ្សារ។ ដោយរឿងរ៉ាវដ៏រំភើបនេះ បានកើតឡើងចំពោះបុរសមកពីខេត្ត មកបម្រើការងារជាសន្តិសុខក្នុងផ្សារបឹងត្របែក។ លោក ឌី វុទ្ធី បាននិយាយទាំងអារម្មណ៍រំភើបរីករាយថា នេះជាលើកទីមួយហើយដែលលោកអ្នកបានឈ្នះរង្វាន់ និងជាលើកដំបូងដែរ បន្ទាប់ពីលោកឡើងមកធ្វើការជាសន្តិសុខនៅភ្នំពេញ ហើយទិញភេសជ្ជៈ M-150 មកពិសា ដើម្បីជំនួយកម្លាំង។ លោកបន្តថា រសជាតិលើកដំបូងនេះ វាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់រូបលោក អារម្មណ៍រំភើបរបស់លោក គឺមិនអាចរកអ្វីមកប្រៀបផ្ទឹមបាននោះទេ។ លោកថា៖«បងដឹងអត់ រង្វាន់ទឹកប្រាក់ 5 លានរៀល វាស្ទើរតែស្មើនឹងប្រាក់ខែកន្លះឆ្នាំរបស់លោកទៅហើយ។ អារម្មណ៍ខ្ញុំពេលនេះ ពិតជារំភើប
September 11, 2020 - ព័ត៌មានជាតិ
ថ្មីៗនេះឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្តេចតេជោ ដែលបានជួយដោះស្រាយវិវាទដីធ្លីជាច្រើនករណីជូនប្រជាពលរដ្ឋ បានបង្ហោះឲ្យដឹងពីករណីបោកប្រាស់មួយទៀត ដោយជនខិលខូចដែលធានារត់ការធ្វេីជាប៉ូលីសឬប៉េអ៉ឹម ជាថ្នូរនឹងទឹកប្រាក់ ៦ពាន់ដុល្លារ។ ឯកឧត្តម បានសរសេររៀបរាប់ថា៖ “អោយលុយគេរត់ការធ្វេីធំ ប្រយ័ត្នគេបោក! សូមបងប្អូនប្រយ័ត្នចាញ់បោកជនខិលខូចដែលធានារត់ការធ្វេីជាប៉ូលីសឬប៉េអ៉ឹម ជាពិសេសក្នុងពេលកូវីដ១៩នេះ។ កាលពីម្សិលមិញ មានប្អូនប្រុសអ្នកខេត្តម្នាក់បានមកសុំអោយខ្ញុំជួយគាត់ផង ព្រោះមានជនខិលខូច១រូប នៅភ្នំពេញបានបោកយកលុយគាត់អស់ជាង ៦ពាន់ដុល្លារ។ ជនខិលខូចនេះបានធានាជួយរត់ការអោយគាត់បានធ្វើធំជាប៉ូលីសឬជាប៉េអឹម។ ក្រោយពីជននោះបានទទួលលុយដល់ដៃហើយ ខលឈប់លើក ហើយព្យាយាមគេចមុខតែម្តង ។ ប្អូនប្រុសបានព្យាយាមជួបជននេះ តែជននោះគេចរហូត ហេីយបង្ហេីរពាក្យថាទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។ ពេលគាត់បានខលជួបតាមទូរស័ព្វសុំយកលុយវិញ ជនខិលខូចនេះប្រាប់ថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ
September 11, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនារីម្នាក់បានលោតសម្លាប់ពីលើស្ពាន ហើយបន្សល់ទុកបាច់ផ្កា១បាច់ និងស្បែកជើង១គូនៅលើស្ពាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឈរនៅលើស្ពានជាមួយមិត្តភិក្ត ក៏ឃើញនារីរូបស្រស់សោភាម្នាក់បានចុះពីលើរថយន្តមួយគ្រឿងដោយកាន់បាច់ផ្កា១បាច់ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបនោះនៅលើស្ពានតែម្នាក់ឯង។ បន្ទាប់មកនារីរូបនោះក៏បានដោះស្បែកជើង និងដាក់ផ្ដាមួយបាច់ជាប់ស្បែកជើង ហើយក៏លោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង។ ភ្លាមៗនោះរូក៏បានទៅរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះដែរ តែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់។ ក្រោយកើតហេតុសមត្ថកិច្ចរង់ចាំក្រុមគ្រួសារនិងសាច់ញាតិដើម្បីកំណត់អត្តសញ្ញាណរបស់នារីរងគ្រោះខាងលើ៕
September 11, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងអ្នកទទួលផលទាំងអស់នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ មេត្តាជ្រាបថាដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងសង្គមកិច្ច នឹងផ្អាកដំណើរការអនុវត្តវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់ជុំទី២ លើកទី១ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ ក្រសួងសូមបញ្ជាក់ថា កម្មវិធីនេះនឹងបន្តអនុវត្តជាធម្មតាវិញនៅតាមឃុំ មណ្ឌលសុខភាព និងបញ្ជារបើកប្រាក់វីង ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទាំងអស់ បន្តអនុវត្តកម្មវិធីខាងលើ និងបន្តដំណើរការដោយរលូន ទទួលបានជោគជ័យតាមផែនការគ្រោងទុក ស្របតាមរាជរដ្ឋាភិបាលក្នុងការផ្ដល់ជំនួយដល់ប្រជាជន ពិសេសគ្រួសារក្រីក្រ
September 11, 2020 - ព័ត៌មានជាតិBreaking News! ព្រឹកនេះកម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយទាំងអស់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយទាំងអស់ហើយ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយទាំងអស់ចំនួន ២៧៤នាក់ សូមអានព័ត៌មានលំអិតខាងក្រោម៖
September 11, 2020 - រថយន្ត
លោក ឈួន សុផាន់ ដែលជាម្ចាស់សហគ្រាសតំឡើងម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយពេលដែលក្រសួងសាធារណៈការ មិនផ្តល់ឆៀកបច្ចេកទេសជូន ព្រោះអះអាងថាជារថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងកម្មសិទ្ធិបញ្ញា។ ម្ចាស់រថយន្តកែច្នៃពីរថយន្ត Camry 1992 ចង្កូតស្តាំទៅជារថយន្តស្ព័រទំនើបមួយនេះដែរបានបញ្ជាក់ថា បងប្អូនចំនួនបានយល់ច្រឡំថា រថយន្តមួយត្រូវបានតោនដោយប្រើដៃ ប៉ុន្តែជាស្តែងរាល់ដែកដែលបានប្រើប្រាស់គឺត្រូវបានកាត់ពុម្ពចេញដោយឧបករណ៍ CNC ទាំងអស់ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
September 10, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឯក ប៉ូលីហ្វីល ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាស សាលក្រមសម្រេចផ្ដន្ទាទោសស្ត្រីរូបស្រស់ម្នាក់ ដាក់ពន្ធនាគារកំណត់រយៈពេល ២០ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុកដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ។ នៅក្នុងសវនាការជនជាប់ចោទបានសារភាពថា នាងស៊ីឈ្នួលម្ចាស់គ្រឿងញៀនដើម្បីបញ្ជូនមកឲ្យម៉ូយដែលចាំទទួលយកនៅទីនោះ។ គួរជម្រាបថា មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនជួញដូរគ្រឿងញៀនមួយករណី នៅចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀនជាងកន្លះគីឡូក្រាម។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា
September 10, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសម្នាក់ទើបចេញពីផឹក បើករថយន្ត Rav4 យ៉ាងលឿនដូចហោះ ទៅបុករថយន្តសាំយ៉ុង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ខ្ទាតរាយបាយ ផ្លែឈើ ពេញផ្លូវ និងបណ្ដាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់ និង៥នាក់ទៀតរងរបួសស្រាល ចំណែករថយន្ត Rav4 ឆេះហុយផ្សែង ទ្រលោម ត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់បានទាន់ពេល កាលពីវេលាម៉ោង០៣:០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខសាលាបឋមសិក្សាទឹកល្អក់ លើផ្លូវ២៥៣ កែងផ្លូវលេខ២០២ ស្ថិតក្នុងសង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញរថយន្ត ម៉ាកសាំយ៉ុង ពណ៌សពាក់ស្លាកលេខកំពត 2B-0808 រួមដំណើរគ្នា៨នាក់
September 10, 2020









