- Khmernote Media
- ព័ត៌មានជាតិ
ខេត្តតាកែវ៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនខេត្តតាកែវ សហកាជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកទ្រាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការង ទទួលផែនយុត្តិធម៌ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរសារធាតុញៀន ដោយខុសច្បាប់ និងឃាត់ខ្លួនស្ត្រីម្នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន ជាងកន្លះគីឡូក្រាម។ ប្រតិបត្តិការចុះបង្ក្រាបករណីរក្សាទុកគ្រឿងញៀន ដើម្បីចែកចាយនេះ បានធ្វើឡើងនារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ លោក ង៉ែត ចាន់ធី បានថ្លែងឱ្យដឹងថា ប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១នាក់ មានឈ្មោះ
September 10, 2020 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងត្រួតពិនិត្យភាពអនុលោមអំពីស្លាកសញ្ញាលើផលិតផលម្សៅទឹកដោះគោ នៅតាមបណ្ដាម៉ាត ដេប៉ូនានា និងនៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ
September 10, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរណារីតា-ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០។ ប្រភព៖ Royal Embassy of Cambodia
September 10, 2020 - សុខភាព
កន្លងមកចាស់ៗតែងតែហាមប្រាមមិនឲ្យយកកូនតូច ឬយើងជាមនុស្សធំក៏ដោយ ពេលក្ដៅខ្លួនដាច់ខាតកុំងូតទឹក ព្រោះទឹកចូលសួត។ បើតាមការបកស្រាយពីខាងមន្ទីរពេទ្យកាល់ម៉ែត នោះមិនមែនជារឿងពិតឡើយ ហើយជំងឺទឹកចូលសួត និងទឹកចូលស្រោមសួតក៏មិនដូចគ្នា និងមូលហេតុបង្កខុសគ្នាដែរ។ ១- តើជំងឺទឹកចូលសួត និងទឹកចូលស្រោមសួតខុសគ្នា ឬដូចគ្នា? ចម្លើយដ៏ខ្លី គឺជំងឺទាំងពីរមុខនេះ ខុសគ្នាស្រឡះតែម្ដង។ – ទឹកចូលសួត មានន័យថាខ្លួនយើងចាល់ជាតិទឹកក្នុងខ្លួនច្រើនជ្រុលដោយប្រការណាមួយទើបបណ្ដាលឲ្យជាតិទឹកទាំងនោះជ្រាបចូលទៅដក់ក្នុងថង់ខ្យល់របស់សួត នាំឲ្យយើងហត់ខ្លាំង។ មូលហេតុអាចបណ្ដាលមកពីខ្សោយបេះដូង ដែលនាំឲ្យការច្របាច់ឈាមមិនបានល្អ គឺធ្វើឲ្យជាតិទឹកច្រាលមកក្នុងសួត ឬមូលហេតុមួយទៀតមកពីខ្សោយតម្រងនោមខ្លាំងដែលមិនអាចបញ្ចេញជាតិទឹកបានល្អ ក៏បណ្ដាលឲ្យច្រាលទឹកមកសួតដែរ។ – ទឹកចូលស្រោមសួត ជារឿងមួយដោយឡែក ដែលមានន័យថាមានការដក់ទឹកក្នុងស្រោមសួតដែលព័ទ្ធជុំវិញសួតអាចខាងឆ្វេង ឬស្តាំ ឬទាំងសង្ខាងក៏មាន វាអាចបណ្ដាលមកពីការរលាកស្រោមសួតខ្លួនឯងផ្ទាល់ ឬមកពីការខ្សោយបេះដូង តម្រងនោម
September 10, 2020 - ព័ត៌មានជាតិ
នាយកដ្ឋានព័ត៌មានវិទ្យា៖ នាពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញអំពើឆបោកតាមទំព័រហ្វេសប៊ុក (Facebook Page) មួយចំនួនដោយប្រើប្រាស់ឈ្មោះ និងរូបថតរបស់បុគ្គលល្បីៗ បោកបញ្ឆោតប្រជាពលរដ្ឋដើម្បីចុច Like ទំព័រហ្វេសប៊ុក (Facebook Page) និងចែករំលែក (Share) អត្ថបទចាប់អារម្មណ័មួយចំនួនតៗគ្នា ឧទាហណ៍៖ ការឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ឋ ឬត្រូវរង្វាន់ទូរស័ព្ទដៃជំនាន់ថ្មីជាដើម។ តាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា ជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រចំនួន ០២ ដើម្បីទាញយកផលប្រយោជន៍គឺ៖ វិធីសាស្រ្តទី១៖ ជនខិលខូចធ្វើការផ្ញើសារទៅម្ចាស់គណនីហ្វេសបុកដែលបាន Like និង ចែករំលែក (Share) អត្ថបទខាងលើ ដើម្បីបញ្ចុះបញ្ចូលឲ្យផ្ញើប្រាក់មួយចំនួន ដើម្បីជាថ្នូរនឹងបើកជាសាច់ប្រាក់សុទ្ឋ ឬរង្វាន់មានតម្លៃផ្សេងៗ។ វីធីសាស្ត្រទី២
September 10, 2020 - សង្គម
កាលពីពេលថ្មីៗនេះមានការចែករំលែកតៗគ្នាយ៉ាងច្រើនពេញបណ្តាញសង្គម Facebook ទាក់ទងទៅនឹងជនជាតិចិនម្នាក់បានដើរមកកន្លែងលក់ថ្នាំនៅឱសថស្ថានមួយកន្លែង ហើយកាន់លុយក្រដាស់១០០០រៀលក្តាប់ណែនរួចហុចអោយអ្នកលក់ថ្នាក់ដោយមិននិយាយស្តីអ្វីមួយម៉ាត់ ជាមួយនឹងកែវភ្នែកសម្លឹងចុះឡើងហាក់ដូចមិនប្រក្រតី។ បងស្រីអ្នកលក់ថ្នាំក្នុងឱសថស្ថាននោះបានរៀបរាប់នៅលើគណនី Facebook របស់ខ្លួនដែលមានឈ្មោះ Kunthea Un ថា៖ “ខ្ញុំសុំអត់យល់ គាត់ម្នាក់នេះទេ គាត់បិទម៉ាស់មកដល់ឈរឡេីងយូរ ខ្ញុំសួរគាត់ដំបូងគាត់សួរថា ពូ! ត្រូវអ្វីការដែរ? គាត់អត់និយាយរកខ្ញុំទេ ហេីយភ្នែកគាត់សម្លឹងចុះ សម្លឹងឡេីង មេីលក្នុងPharmacy ខ្ញុំ ដោយខ្ញុំនៅជាមួយសិស្សប្អូនជុំគ្នាទាំងអស់ ហេីយម្នាក់ៗឡេីងភ័យ! បន្ទាប់មកគាត់ក៏នៅតែហ៊ុចលុយមូលក្រដាស់1000រៀលឱ្យមកពួកខ្ញុំដដែល ក្នុងគោលបំណងគាត់ចង់ឱ្យយេីងកាន់លុយរបស់គាត់ តែពួកខ្ញុំអត់ប៉ះពាល់អ្វីទាំងអស់ ហេីយខ្ញុំក៏គិតក្នុងចិត្តថា ប្រហែលគាត់សុំលុយ ក៏ហុចលុយឱ្យគាត់1000រៀលទៅ តែគាត់នៅតែអត់យក ហេីយគាត់បង្ហេីបសំលេងមកបែបភាសាចិន ^^ ទោះជាយ៉ាងណាក៏ដោយក៏គាត់នៅតែឈរយ៉ាងយូរដដែរ
September 10, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុកកើតក្តីអាណិតអាសូរយ៉ាងខ្លាំង ដោយសារតែនារីម្នាក់បានបាត់បង់ឪពុកជាទីស្រលាញ់ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Buffz Ly បានរៀបរាប់ឲ្យដឹងដូច្នេះថា៖ “សុំរៀបរាប់ពីប៉ាត្រួសៗ 1: ប៉ាមិនដែលអោយប្រពន្ធកូនលំបាកសូម្បីតែបន្តិច ប៉ាស្រលាញ់ប្រពន្ធកូនណាស់ ម៉ាក់ក៏និយាយថាគាត់មានសំណាងណាស់ដែលមានប៉ា តាំងពីរៀបការរយៈ 26ឆ្នាំ ពួកគាត់ស្រលាញ់គ្នាណាស់ មិនដែលឈ្លោះទាស់ទែងគ្នាឡើយ 2: ប៉ាមិនចេះផឹកសុី លេងល្បែង ស្រីញីទេ គឺខំតែរកសុីមួយមុខ ទោះឈឺក៏មិនប្រាប់ប្រពន្ធកូនដែរ គឺគិតតែខំរកសុី 3: ពេលខ្លះកន្លះខែទៅមួយខែប៉ាមិនទាន់ចូលផ្ទះម្តងផង គាត់បើកឡានផ្លូវឆ្ងាយ(ភ្នំពេញ-ប៉ោយប៉ែត) មួយថ្ងៃពីរជើង មិនហ៊ានសំរាកព្រោះខ្លាចប្រពន្ធកូនអត់ ខ្លាចប្រពន្ធកូនមិនមានបានដូចគេ 4: មួយរយៈចុងក្រោយប៉ាឈឺច្រើន រអ៊ូថាបាក់កម្លាំង អត់ងងុយ
September 9, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលនៃគណៈអភិបាលខណ្ឌ និងផ្អែកតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ ជាជនរងគ្រោះ រួមជាមួយភស្តុតាងតាមរយៈវីឌីអូ ក្នងកាមេរ៉ាសុវត្ថិភាព នៅវេលាម៉ោង១៦ និង ៣០នាទី រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី២ បានធ្វើការឃាត់ខ្លួន ជនសង្ស័យមួយរូប មានឈ្មោះ កែវ នឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ
September 9, 2020 - ព័ត៌មានជាតិ
(ខេត្តកំពត-កែប)៖ នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត-កែប ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ. អ.កបប ចុះថ្ងៃ០៣ ខែកញ្ញា ២០២០ ស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត (Nutrilatt) ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦,
September 9, 2020 - ព័ត៌មានជាតិ
កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា កន្លងទៅ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន ករណីជនជាតិចិន២នាក់ រត់ចេញពីចត្តាឡីស័ក។ លោកជំទាវ បានរៀបរាប់ថា៖ “ឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រេីន ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា មានករណីជនជាតិចិន ០២នាក់បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ពិតប្រាកដមែន។ ពួកគាត់ជាអ្នកដំណេីរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។ ហេតុការណ៌បានកេីតឡេីង ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដេីម្បីរងចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩ ពួកគាត់ ក៏មានទំនាស់គ្នីគ្នាគាត់ បន្ទាប់មក ក៏រត់ចេញពីសណ្ឋាគារនោះតែម្តងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតែស្រាវជ្រាវរកបុគ្គលទាំងពីរនាក់ខាងលេីនេះ
September 9, 2020









